ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ រំពឹងថាកងជួរកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខក្លៀវក្លាលើកបញ្ហា លើកសំណើរបណ្តាគំនិត គំនិតច្នៃប្រតិដ្ឋក្នុងគោលបំណងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍទីក្រុងកាន់តែស៊ីវិល័យ ទំនើប គុណស្រ័យពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្លឹមសារខាងលើត្រូវបានសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង បញ្ជាក់នៅក្នុងកម្មវិធីជួបជុំកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមនៃទីក្រុងដែលរៀបចំដោយគណៈកម្មាធិការបក្សកុម្មុយនីស្តទីក្រុង ហូ ជីមិញ នៅព្រឹកថ្ងៃទី ២ ខែ មេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦)។
លោក ឡេ គ្វក់ផុង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ ជូនអំណោយដល់កម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើម។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
បង ដូ តៀនដាត អ្នកឯកទេសមជ្ឈមណ្ឌលផ្គត់ផ្គង់សេវាសាធារណៈសង្កាត់ អានដុង ថ្លែងសុន្ទរកថានៅសម័យជំនួបមុខ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ ជំនួបមុខកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមនៃទីក្រុងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
បង ង៉ូ មិញហាយ លេខាសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញទីក្រុង ប្រធានសមាគមសហពន្ធយុវជន វៀតណាទីក្រុង ហូ ជីមិញ ថ្លែងសុន្ទរកថានៅសម័យជំនួបមុខ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញថតរូបជាមួយនឹងកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
លេខាគណៈកម្មាធិការបក្សទីក្រុងលោក ត្រឹន លឺវក្វាង សង្កត់ធ្ងន់ថា៖ អនាគតរបស់ទីក្រុងក៏ដូចជាប្រទេសជាតិ វៀតណាម អាស្រ័យនៅក្នុងដៃក្មេងៗ ជំនាន់ក្រោយ សម្តែងគោលបំណងចង់កងជួរកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខបន្តលើកស្ទួយស្មារតីឈានមុខ ច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុង។
បងស្រី ង្វៀន ធីមិញផឿង លេខាសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ សង្កាត់ ភូថាញ់ ថ្លែងសុន្ទរកថានៅសម័យជំនួបមុខ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញច្រៀងចម្រៀងជូនដល់កម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមរបស់ទីក្រុងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ក្រោយពីពេលបើកទូលាយព្រំប្រទល់រដ្ឋបាល ទីក្រុង ហូ ជីមិញ មានទ្រង់ទ្រាយធំជាងមុន ដាក់ចេញតម្រូវការបង្កើនកិច្ចសហការ ផ្សារភ្ជាប់រវាងកងកម្លាំងកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខនៅលើភូមិសាស្ត្រទាំងមូល។ ព្រោះហេតុដូច្នេះ ភាគីពាក់ព័ន្ធទាំងឡាយចាំបាច់ជំរុញការផ្សារភ្ជាប់យ៉ាខ្លាំងក្លា ជាពិសេសគឺរវាងតំបន់ពីមុនៗ ចំណុះតំបន់ ប៊ិញយឿង និង បារៀ - វុងតៅ ក្នុងគោលបំណងបង្កើត ភាពឯកច្ឆន្ទ លើកស្ទួយកម្លាំងជារួមរបស់យុវវ័យ រួមចំណែកកសាង អភិវឌ្ឍទីក្រុងសុខដុមរមនា មានប្រសិទ្ធភាពក្នុងដំណាក់កាលថ្មី៕
អត្ថបទ៖ ទ្រុងត្វៀន
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ