យោងតាមវរសេនីយ៍ឯកបម្រុង ដូ មិញគីម កម្លាំងអរិភាពនិងជនឱកាសនិយមកំពុងឆ្លៀតប្រើប្រាស់បរិយាកាសបណ្តាញអ៊ីនធឺណិតយ៉ាងពេញទំហឹងដើម្បីឃោសនាមួលបង្កាច់បំភ្លៃការពិត អុជអាលបំបែកបំបាក់ ប៉ះពាល់អវិជ្ជមានដល់កម្មករនិងពលករ។ ប្រសិនបើពីមុននេះ សកម្មភាពប្រឆាំងបំផ្លាញទាំងឡាយប្រព្រឹត្តឡើងជាទូទៅធ្វើឡើងដោយវិធីសាស្រ្តប្រពៃណី ងាយសម្គាល់ រីឯឥឡូវនេះបានផ្លាស់ប្តូរទៅជាទម្រង់ស្មុគស្មាញជាងមុន ឆ្លៀតប្រើប្រាស់វេទិកាឌីជីថលដើម្បីបើកទូលាយវិសាលភាពនិងបង្កើនកម្រិតឥទ្ធិពល។ ក្នុងវិស័យសន្តិសុខកម្មករ ជនអាក្រក់ផ្តោតលើការប្រើល្បិចមួលបង្កាច់ បង្កទំនាស់ទាស់ទែងរវាងតួនាទីរបស់វណ្ណៈកម្មករនឹងជីវភាពពិត ឆ្លៀតប្រើបណ្តាបញ្ហាជីវភាពប្រជាជន និងញុះញង់រាល់ការទាមទារអំពីសិទ្ធិប្រជាពលរដ្ឋ។ ឆ្លងតាមរយៈសមាគម ក្រុមសម្ងាត់នៅលើបណ្តាញសង្គម ពួកវាអូសទាញ ញុះញង់កម្មករឱ្យធ្វើកូដកម្ម ធ្វើឱ្យតែរួចពីដៃខុសច្បាប់ បង្កសម្ពាធទាមទារផលប្រយោជន៍ ផ្តើមពីនោះប៉ះពាល់ដល់ស្ថិរភាពសង្គម។
ដោយនៅជ្រុងជាអង្គការសហជីព លោក ផាម ត្រុងញ៉ឹន ប្រធានសហព័ន្ធពលករទីក្រុង ហូ ជីមិញ បានឱ្យដឹងថា ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ សហជីពទីក្រុងគ្រប់លំដាប់ថ្នាក់បានម្ចាស់ការអនុវត្តការងារព្យាករណ៍ ក្ដាប់យកស្ថានភាពទំនាក់ទំនងពលករនៅនឹងមូលដ្ឋានមានប្រសិទ្ធភាព។ អង្គភាពនានាតាមដានការងារ ប្រាក់ចំណូល ជីវភាពរស់នៅនិងចិត្តគំនិត បំណងប្រាថ្នារបស់សមាជិកសហជីព ពលករជាប្រចាំ។
សន្និសីទរួមចំណែកលើកកម្ពស់បំណិន វិជ្ជាជីវៈ មុំមើលនិងដំណោះស្រាយជាក់ស្តែងជូនសហការីសាធារណមតិសង្គមដោះស្រាយព័ត៌មានប្រកបដោយប្រសិទ្ធភាព ឆ្លុះបញ្ចាំងចិត្តគំនិត បំណងប្រាថ្នាយ៉ាងត្រឹមត្រូវរបស់ពលករ ក្តាប់បានយ៉ាងច្បាស់ពីស្ថានការណ៍សន្តិសុខកម្មករក្នុងបរិបទនៃការបរិវត្តកម្មឌីជីថលកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ ថាញ់វូ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ