នៅឃុំ គូឡាវយុង ប៉ុស្តិ៍ការពារព្រំដែន អានថាញ់បា សហការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសម្ព័ន្ធយុវជន វៀតណាម ឃុំ គូឡាវយុង រៀបចំកម្មវិធី "យោធដំណើរបៃតង" ឆ្នាំ ២០២៦។ ក្នុងក្របខ័ណ្ឌកម្មវិធី គណៈចាត់តាំងធ្វើការប្រគល់ជូន អំណោយចំនួន ១១០ ចំណែកដល់មនុស្សចាស់ជរាគ្មានទីពឹង ក្រុមគ្រួសារដែលមានស្ថានភាពលំបាកលំបិននិងសិស្សសាលាក្រីក្រនៅលើភូមិសាស្ត្រឃុំ គូឡាវយុង ដោយមានតម្លៃសរុបជាង ៧៥ លានដុង។ ទទ្ទឹមនឹងនោះសកម្មភាពជូនអំណោយ សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីអង្គភាពទាំងឡាយថែមទាំងធ្វើសកម្មភាពស្ម័គ្រចិត្តជាច្រើនដើម្បីសហគមន៍ រួមចំណែកដល់ការគិតគូជីវភាពប្រជាជន កសាងសាមគ្គីភាពកងទ័ព - ប្រជាជនកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ។
នៅថ្ងៃដដែលនេះដែរ ប៉ុស្តិ៍ការពារព្រំដែន វិញចូវ សហការជាមួយអង្គភាពនិងសប្បុរសជនជាច្រើនរៀបចំប្រគល់ជូនអំណោយចំនួន ៥០ ចំណែកដល់បណ្តាក្រុមគ្រួសារក្រីក្រ គ្រួសារគោលនយោបាយមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រសង្កាត់។ ថវិកាឧបត្ថម្ភសរុបលើកនេះគឺជាង ៣៧ លានដុង។
យោងតាមកងទ័ពការពារព្រំដែនទីក្រុង កឹនធើ សកម្មភាពទាំងឡាយដែលបានដំណើរការក្នុងគោលបំណងជាក់ស្តែងសំដៅរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦) រួមចំណែកដល់ការសម្តែងការដឹងគុណដល់បណ្តាគ្រួសារគោលនយោបាយ ស្របពេលនោះដែរចែករំលែក លើកទឹកចិត្តបណ្តាក្រុមគ្រួសារឆ្លងកាត់ការលំបាកលំបិន ឈោងឈានឡើងក្នុងជីវភាពរស់នៅ។
ខ្សែសកម្មភាពមិនត្រឹមតែរួមចំណែកដល់ការឧបត្ថម្ភបណ្តាមុខសញ្ញាមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រប៉ុននោះទេ ថែមទាំងសាយភាយរូបភាពដ៏ល្អប្រពៃយុទ្ធជនស័ក្តិពណ៌បៃតងក្នុងដួងចិត្តប្រជាជនតំបន់ព្រំដែនសមុទ្រទៀតផង ឆ្លងតាមរយៈនោះ បន្តពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល កសាងក្បួនយុទ្ធសាស្ដ្រប្រជាជនទាំងមូលការពារព្រំដែនរឹងមាំដើម្បីការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រនៃមាតុភូមិយ៉ាងរឹងមាំ៕
អត្ថបទនិងរូបថត៖ វ៉ាន់ឡុង - ទ្រុងកៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ