នៅឃុំ ភូឡឹម ក្រុមការងារចល័តទាំងឡាយដោយមានស្មាតហ្វូននិងថេប្លេតចុះទៅដល់ក្រុមគ្រួសារតែម្តងដើម្បីណែនាំប្រជាជនធ្វើបែបបទរដ្ឋបាលអនឡាញឆ្លងតាមរយៈ VNeID និងវិបផតថលសេវាសាធារណៈជាតិ។
គំរូ "កម្មាភិបាលចុះទៅដល់ភូមិសាស្ត្រភូមិតែម្តងដើម្បីជួយប្រជាជន" ត្រូវបានដាក់ដំណើរការនៅថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍រៀងរាល់សប្តាហ៍ ផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភមនុស្សវ័យចំណាស់ មនុស្សចាស់ជរាឯកោ។
បច្ចុប្បន្នខេត្ត អានយ៉ាង មានស្ថានីយឧបករណ៍បញ្ជូនទទួលមូលដ្ឋានសេវា 3G និង 4G ជាង ១០.០០០ បានគ្របដណ្តប់ឃុំ សង្កាត់ តំបន់ពិសេសទាំងអស់ ១០០%។ ចលនា "ប្រជាសិក្សាឌីជីថល" ដោយមានក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន ១.៣៤០ សាយភាយយ៉ាងស៊ីជម្រៅ ទូលំទូលាយបានជួយប្រជាជន អាជីវកម្មឱ្យចូលធ្វើពាណិជ្ជកម្មអេឡិចត្រូនិចនិងបង់ពន្ធតាមអនឡាញបានយ៉ាងងាយស្រួលឆ្លងតាមរយៈ eTax Mobile ជាដើម។
លោក ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ឱ្យដឹងថាក្រោយពីដំណាក់កាល "រត់យកកម្លាំង" ឆ្នាំ ២០២៦ ខេត្តនឹង "បង្កើនល្បឿន" ផ្អែកលើសសរស្តម្ភចំនួន ៣៖ អាជ្ញាធរឌីជីថល មានសុពលភាពសេដ្ឋកិច្ចឌីជីថលកម្លាំងជំរុញនិងសង្គមឌីជីថលយកប្រជាជនធ្វើជាគោល៕
អត្ថបទនិងរូបថត៖ កុងម៉ាវ
ប្រែសម្រួល៖ យ័ញលើយ