ពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឹនយើ

ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ
ឈុតឆាកទាត់បាល់ដ៏ល្អឯកលើជើងទោមទាំងគូមកពីប្រជានេសាទទាំងឡាយ

ក្រោមប្រធានបទ "សម្លេងរំពងតំបន់ជាប់មាត់សមុទ្រ" ពិធីបុណ្យ ងិញអុង កឹនយើ ២០២៤ ទើបតែប្រព្រឹត្តឡើង នៅទីរួមស្រុក កឹនថាញ់ ស្រុក កឹនយើ (ទីក្រុង ហូ ជីមិញ)។

ផ្នែកពិធីកិច្ចប្រព្រឹត្តឡើងនៅកេរដំណែលទីសក្ការៈ អុង មេទ័ពជើងទឹក រួមមានសកម្មភាពទាំងឡាយដូចជា៖ ពិធីបង្ហូតទង់ជ័យបុណ្យ ពិធីអបអរស្នាដៃប្រជានេសាទ ពិធីបួងសួងសុំសេចក្តីសុខ ពិធី ងិញអុង នៅសមុទ្រជាដើម។ តាមប្រពៃណី ពិធីបុណ្យ ងិញអុង កឹនយើ មានចំនួន ២ ផ្នែក៖ ផ្នែកពិធីកិច្ចនិងផ្នែកលេងកម្សាន្ត។

Le hoi nghinh ong Can gio 3.JPG
ក្រុមកប៉ាល់ ទូកអមដំណើរនាវា ងិញអុង លើសមុទ្រ

ផ្នែកលេងកម្សាន្តប្រព្រឹត្តឡើងនៅលើផ្ទៃសមុទ្រនិងឆ្នេរសមុទ្រ កឹនយើ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ កីឡានិង ល្បែងប្រជាប្រិយជាដើម។ នេះក៏ជាឱកាសដើម្បីប្រជានេសាទសម្តែងការដឹងគុណនិងលើកតម្កើងសមុទ្រ ណាមហាយ (ត្រី កាអុង ត្រី បាឡែន) អារក្សសមុទ្រ ស្របពេលនោះដែរ រំលឹកនឹកដល់អ្នកបាត់បង់ជីវិតនៅសមុទ្រ អ្នកដែលមានគុណបំណាច់ច្នៃបង្កើតនេសាទុបករណ៍និងមធ្យោបាយធ្វើដំណើរទៅសមុទ្រ។

Le hoi nghinh ong Can gio 2.JPG
ពិធីដង្ហែគ្រែស្នែង អុង ចុះកប៉ាល់ចេញទៅសមុទ្រ

ត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ឆ្លូវ បញ្ចស័ក ១៩១៣ ពិធីបុណ្យ ងិញអុង កឹនយើ ឆ្លុះបញ្ចាំងសេចក្តីជឿជាក់ ជំនឿរបស់ប្រជានេសាទ កឹនយើ បង្ហាញពីការតំណភា្ជប់រវាងមនុស្សជាមួយអារក្ស បួងសួងសុំអោយភ្លៀងខ្យល់អំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល។ ឆ្នាំ ២០២៣ ពិធីបុណ្យ ងិញអុង កឹនយើ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕

អត្ថបទ៖ ធូហឿង
រូបថត៖ ម៉ាញ់លិញ - គ្វឹកថាញ់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

ដំណាក់ការភ្ជាប់គែនទៅនឹងទឹកឃ្លោក

សិល្បៈ​ច្នៃបង្កើតគែន ម៉ុង ​ដ៏វិសេសវិសាលនៅ​តំបន់​ខ្ពង់រាបខេត្ត ឡាវកាយ​

ចំពោះជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបខេត្ត ឡាវកាយ គែនគឺជាឧបករណ៍ភ្លេងប្រពៃណីដ៏សំខាន់ ហើយវិសេសវិសាលមិនអាចខ្វះបានក្នុងជីវភាពវប្បធម៌របស់សហគមន៍។ សិល្បៈច្នៃបង្កើត​បាន​ក្លាយ​ជា​សិប្បកម្ម​ប្រពៃណី​ដ៏​សំខាន់​មួយ​ដែល​ជនជាតិ ​ម៉ុង ​នៅ​តំបន់​ខ្ពង់រាប​រក្សា​និង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស។

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ដ៏ល្អឯកដណ្ដើមបាល់ទឹកភូមិ វ៉ឹន

ពិធីប្រគល់ពានរង្វាន់ត្រូវបានរៀបចំឡើងដ៏មហោឡារិកក្នុងក្របខ័ណ្ឌមហាសន្និបាតអង្គការ OANA លើកទី ១៩ នៅខែ មិថុនា ឆ្នាំ ២០២៥ នៅ St. Petersburg សហព័ន្ធរុស្ស៊ី។

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

"បៀបសៀតបៀបន្យុម" មុខអាហារដ៏សាមញ្ញ ម៉្នុង នៅព្រៃស្បាត

ជាម្ហូបមួយមុខផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌របស់បងប្អូនជនជាតិ ម៉្នុង នៅ ដាក់ណុង "បៀបសៀតបៀបន្យុម" (សម្លព្រោង) ត្រូវបានច្នៃពីគ្រឿងផ្សំសាមញ្ញតែដិតដោយឱជារសល្អឯក មិនអាចច្រឡំនឹងមុខម្ហូបផ្សេងណាបានឡើយ។

ព្រះសង្ឃដង្ហែព្រះពុទ្ធប្បដិមាមកកាន់វត្ត វៀតណាមក្វឹកទឺ ក្នុងក្របខ័ណ្ឌ មហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥

សាយភាយពោធិញាណពុទ្ធសាសនាដើម្បីសន្តិភាពនិងអភិវឌ្ឍប្រកបដោយចីរភាព

មហាបុណ្យវិសាខបូជា ២០២៥ មិនត្រឹមតែលើកតម្កើងព្រឹត្តិការណ៍ដ៏មហោឡារិកចំនួនបីក្នុងដំណើរជីវិតព្រះពុទ្ធប៉ុននោះទេ ថែមទាំងជាវេទិកាអន្តរជាតិជំរុញសន្តិភាព សាមគ្គីភាព អភិវឌ្ឍប្រកបដោយចីរភាពនិងសាយភាយរូបភាព វៀតណាម មេត្រីភាព សមាហរណកម្ម។ ព្រឹត្តិការណ៍វប្បធម៌ ព្រលឹងវិញ្ញាណនិងចំណេះវិជ្ជាដ៏ធំបំផុតរបស់ពុទ្ធសាសនាត្រូវបានប្រព្រឹត្តឡើងនៅវិទ្យាស្ថានពុទ្ធសាសនា វៀតណាម ទីក្រុង ហូ ជីមិញ។

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

បេះដូងរាប់លានឆ្ពោះទៅតំបន់ជនបទរួម

ដោយក្តីគោរពស្រឡាញ់គ្មានដែនកំណត់ នាអំឡុងថ្ងៃនៃខែ ឧសភា នេះ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសនាំគ្នាងាកមកស្រុកកំណើតលោក អ៊ំ - តំបន់ជនបទរួម។ មិនត្រឹមតែរក្សាទុកអនុស្សាវរីយ៍ជាច្រើនអំពីលោកអ៊ំ ហូ ប៉ុននោះទេកន្លែងនេះក៏នាំបញ្ជូនបណ្តាតម្លៃដ៏ពិសិដ្ឋសម្រាប់អនាគត ជួយក្មេងៗ ជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ទំនួលខុសត្រូវចំពោះស្រុកកំណើត ប្រទេសជាតិថែមទៀត។

តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ជា​កន្លែងបង្ហាញ​ឡើងវិញ​ការប្រជុំជីវភាព ទំនៀមទម្លាប់ ពិធីបុណ្យ និងទម្រង់សិល្បៈប្រជាប្រិយទាំងឡាយរបស់ជនជាតិ ស្ទៀង យ៉ាងរស់រវើក

នឹកសំឡេងអង្រែនៅភូមិ បំ ប

ក្នុងប៉ុន្មានថ្ងៃនៃខែ មេសា ប្រវត្តិសាស្ត្រនេះ តំបន់អភិរក្សវប្បធម៌ជនជាតិ ស្ទៀង នៅភូមិ បំ ប ឃុំ ប៊ិញមិញ ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក តែងតែអ៊ូអរដោយមានសកម្មភាពឆ្លងកាត់ការពិសោធដូចជាត្បាញបន្ទោះ បុកស្រូវ។ល។ ជាមួយនឹងភាពឈូឆរនៃ​ក្រុមភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកទស្សនា។

បងប្អូនជនជាតិ​ ស្ទៀង បង្ហាញថ្វៃដៃវាយគង​នៅ​តំបន់​អភិរក្ស​វប្បធម៌​ជនជាតិ​ ស្ទៀង ភូមិ បំប (ស្រុក ប៊ូដាំង ខេត្ត ប៊ិញភឿក)។ រូបថត៖ ញឹតប៊ិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការអភិរក្សតម្លៃ​វប្បធម៌​ប្រពៃណី​របស់បងប្អូន​ជនជាតិ ស្ទៀង

បច្ចុប្បន្ន ស្រុក ប៊ូដាំង មានជនជាតិជាបងប្អូនចំនួន ៣៤ រស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ស្ទៀង បានរស់នៅលើដែនដីនេះយូរលង់ណាស់មកហើយ។ ដោយមានលក្ខណៈពិសេសដាច់ដោយឡែកក្នុងភាសា សម្លៀកបំពាក់ប្រពៃណី ទំនៀមទម្លាប់និងសិល្បៈ បងប្អូនជនជាតិ ស្ទៀង បានរួមចំណែកបង្កបង្កើតវប្បធម៌ដ៏បរិបូណ៌សម្រាប់មូលដ្ឋាន។

លោកស្រី លៀវ ថៃលៀន ជនជាតិ ចិន មានបទពិសោធន៍ជាច្រើនឆ្នាំកែចៃ្នមុខអាហារនំគាវនៅវិថីភោជនាហារ ហា តូនក្វៀន

វិថីភោជនាហាររបស់ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ

មិនត្រឹមតែជាកន្លែងជួបប្រសព្វគ្នានៃខឿនវប្បធម៌ជាច្រើន ទីក្រុង ហូ ជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកណានិយមចូលចិត្តភោជនាហារទៀតផង ក្នុងនោះមាន វិថី ហា តូនក្វៀន (ខណ្ឌ ១១) - កន្លែងត្រូវបានប្រសិទ្ធនាមថាជា "ឋានសួគ៌នំគាវ" របស់ជនជាតិ ចិន។

ឈុតឆាកដកស្រង់ចេញពីល្ខោនយូកេ "រឿងវាសនាចៅស្រទបចេក" សម្តែងដោយក្រុមសិល្បៈ ខ្មែរ រស្មីប្រទីបបម្រើបងប្អូនជនជាតិ ខ្មែរ នៅភូមិ បឹងរ៉ាយ ឃុំ ហាមតឹន ស្រុក ថ្កូវ ខេត្ត ត្រាវិញ

មជ្ឈមណ្ឌលថែរក្សានិងលើកស្ទួយសិល្បៈប្រពៃណី ខ្មែរ

ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប គឺជាឈ្មោះដ៏ជិតស្និទ្ធចំពោះអ្នកស្រលាញ់ចូលចិត្តសិល្បៈឆាកល្ខោនតំបន់វាលទំនាបទន្លេ គឺវឡុង។ ត្រូវបានបង្កើតឡើងនាឆ្នាំ ១៩៦៣ នៅ ឃុំ តាមង៉ៃ ស្រុក កូវកែ ខេត្ត ត្រាវិញ ក្រុមសិល្បៈ ខ្មែរ រស្មីប្រទីប ជាក្រុមសិល្បៈ ខ្មែរ បដិវត្តន៍ដំបូងគេនៅតំបន់ភូមិភាគខាងត្បូង។

មានឱកាសឆៀងចូលទស្សនាខេត្ត ត្រាវិញ កុំភ្លេចឈប់នៅហាងមួយតាមផ្លូវ ញ៉ាំនំបញ្ចុកទឹកសម្លមួយគោមដើម្បីភ្លក្សរសជាតិពិសេសដាច់ដោយឡែកនៃដែនដីនេះ

នំបញ្ចុកទឹកសម្ល - រសជាតិ ត្រាវិញ

ខេត្ត ត្រាវិញ ជាមូលដ្ឋានមានការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករវាងជនជាតិ គិញ ខ្មែរ និង ចិន។ ព្រោះហេតុដូច្នេះហើយ ភោជនាហារនៅទីនេះដ៏បរិបូណ៌និងសម្បូរបែប។ មុខអាហារមួយក្នុងចំណោមមុខអាហារពិសេសប្រចាំតំបន់ដិតដោយរសជាតិ ត្រាវិញ ត្រូវបានមនុស្សជាច្រើនរំឭកដល់គឺជានំបញ្ចុកទឹកសម្ល។

វង្សត្រកូលនីមួយៗ រៀបចំគ្រឿងសំណែនហើយអង្គុយជាពីរជួរវែងដើម្បីសូត្រធម៌ រំលឹកនឹកដល់បុព្វការីជន

បងប្អូនជនជាតិ ចាម បានី សប្បាយរីករាយបុណ្យ រ៉ាមឺវ៉ាន ប្រពៃណី

បុណ្យ រ៉ាមឺវ៉ាន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់បងប្អូនជនជាតិ ចាម បានី នៅខេត្ត ប៊ិញធន់។ នេះជាឱកាសដើម្បីសហគមន៍ជនជាតិ ចាម ប្រតិបត្តិពិធីកិច្ចសាសនា រំលឹកនឹកដល់បុព្វការីជន បង្ហាញស្មារតីសាមគ្គីភាពសន្តានចិត្តកតញ្ញូនិងការផ្សារភ្ជាប់សហគមន៍។ល។

ដំរី ហ្ឃុន របស់ហ្មដំរី អ៊ៃសាណប (ខាងឆ្វេង) សម្រេចបានពានរង្វាន់លេខមួយពិធីប្រលងសម្អិតសម្អាងអោយដំរី

ចាប់អារម្មណ៍បុណ្យដំរី បួនដូន

ថ្ងៃទី ១២ ខែ មីនា នៅឃុំព្រំដែន ក្រុងណា ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) បានប្រព្រឹត្តឡើងបុណ្យដំរី បួនដូន ឆ្នាំ ២០២៥។ នេះជាសកម្មភាពស្ថិតក្នុងក្របខណ្ឌអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នាំជ័យជម្នះ បួនម៉ាធួត រំដោះខេត្ត ដាក់ឡាក់ (ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥) និងពិធីបុណ្យកាហ្វេ បួនម៉ាធួត លើកទី ៩ ឆ្នាំ ២០២៥ ។ល។

អាកប្បកិរិយា កាយវិការក្នុង ហាតបូយ សុទ្ធតែមានអត្ថន័យដោយឡែក បង្កើតបានសាច់រឿងពេញលេញ ខ្លឹមសារដ៏ជ្រាលជ្រៅមួយ

ហាតបូយ - ពីព្រះបរមរាជវាំងដល់ទីឋានប្រជាប្រិយ

ហាតបូយ ត្រូវបានប្រៀបប្រដូចជា "គ្រាប់គុជ​ដ៏​មាន​តម្លៃ" ក្នុងឃ្លាំងសិល្បៈ វៀតណាម។ នេះគឺជាទម្រង់សិល្បៈឆាកល្ខោនបង្កប់ទៅដោយអត្តសញ្ញាណប្រជាជាតិ មិនត្រឹមតែពាំនាំមកនូវបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេថែមទាំងពាំនាំបណ្តាមេរៀនសីលធម៌និងតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅជាដើមទៀតផង។

ពិធីបុណ្យភូមិអំណរ ហ្កឿល ថ្មីរបស់បងប្អូនជនជាតិ កឺទូ ភូមិ អារ៉

ជនជាតិ កឺទូ​ អំណរ ហ្កឿល ថ្មី

ចំពោះបងប្អូនជនជាតិ កឺទូ នៅភូមិ អារ៉ ឃុំ ឡាំង ស្រុក តីយ៉ាង (ខេត្ត ក្វាងណាម) ហ្កឿល ជាលម្ហប្រជុំជីវភាពរួម មានអត្ថន័យសំខាន់ក្នុងជីវភាពវប្បធម៌ខាងព្រលឹងវិញ្ញាណ។ ដើម្បីអបអរសាទរសំណង់ដ៏មហោឡារិកនេះ ជាធម្មតាបងប្អូនជនជាតិ កឺទូ រៀបចំពិធីអំណរ ហ្កឿល ថ្មី រួមចំណែកអភិរក្សលក្ខណៈវប្បធម៌សហគមន៍ដ៏ល្អប្រពៃ។

យុវជនយុវនារីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពធ្វើតំណាប់ដូង រួមចំណែកថែរក្សារសជាតិថ្ងៃចូលឆ្នាំថ្មីរបស់ប្រជាជាតិ វៀតណាម

គន្ធនិទាឃរដូវរសជាតិចូលឆ្នាំថ្មីនៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង

តំណាប់ដូងគឺជាផលិតផលពិសេសប្រចាំតំបន់មួយស្រាប់ដិតដោយគន្ធនិទាឃរដូវ រសជាតិចូលឆ្នាំថ្មី នៅតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមមានស្រាប់ តាមរយៈថ្វីដៃដ៏ ប៉ិនប្រសប់ទាំងគូរបស់លោកយាយ អ្នកម្តាយបងៗ ស្រីទាំងឡាយធ្វើបានជាតំណាប់ដូងពោរពេដោយ រសជាតិផ្អែមឆ្ងាញ់ពិសា។

ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ

រដូវសែនដូនតាឆៀងចូលវត្ត រោទិ៍ ទស្សនាពិធីបុណ្យប្រណាំងគោ

អោយតែឱកាសពិធីបុណ្យសែនដូនតាម្ដងៗ បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ (ខេត្ត អានយ៉ាង) ក៏រូតរះម្នីម្នារីករាយចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏វិសេសវិសាលមួយ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកទស្សនា គាំទ្រ បង្កើតបរិយាកាសដ៏ផុសផុលផ្សារភ្ជាប់ជនជាតិក្នុងទិវាពិធីបុណ្យ ។ល។

បងប្អូនជនជាតិ ថូ សម្តែងលំនាំចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងបទកំណាព្យចម្រៀងកថា

ជក់ចិត្តដិតអារម្មណ៍បទចម្រៀងចង្វាក់រាំប្រជាប្រិយជនជាតិ ថូ

ជនជាតិ ថូ គឺជាសហគមន៍មួយស្រលាញ់ចូលចិត្តសិល្បៈ។ ដោយសារសេចក្តីស្រឡាញ់នោះ លំនាំបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងកំណាព្យចម្រៀងកថារបស់បងប្អូនជនជាតិ ថូ នៅភូមិ ម៉មើយ ឃុំ ងៀស៊ន់ ស្រុក គ្វីហ៊ើប (ខេត្ត ងេអាន) ត្រូវបានអភិរក្ស បង្ហាត់បង្រៀនដោយមានគោលបំណងចង់លើកតម្កើង ពង្រីកបណ្តាតម្លៃប្រពៃណីដ៏ល្អប្រពៃ ។ល។

ម៉មឿង (ពិធីកិច្ចសែនព្រេន​) ​ជា​បេតិកភណ្ឌ​វប្បធម៌ដ៏វិសេសវិសាលមួយ​ ឆ្លុះបញ្ចាំង​ជីវទស្សនៈ លោកទស្សនៈ​នៃជនជាតិ​ មឿង​ បង្កប់នូវអត្ថន័យ​អប់រំ​ជាច្រើន ចំពោះសហគមន៍​

មកកាន់តំបន់វប្បធម៌ មឿង

ខេត្ត ហ្វាប៊ិញ​ ជា​​ដែនដី​ដែលមាន​ជនជាតិ​ជាច្រើន​រួម​រស់​ជាមួយ​គ្នា​ ក្នុងនោះជាចម្បង​គឺជនជាតិ​ មឿង​ មានអត្រាជាង​ ៦៣%​នៃចំនួន​ប្រជាជន​។ នៅទីនេះ​ល្បី​ឈ្មោះដោយ​​មានតំបន់ ​មឿង បុរាណ​ចំនួន​ ៤ "ប៊ី វ៉ាង ថាង​​ ដុងរួមជាមួយ​នឹងមានវត្តមាន​នៃវប្បធម៌ ហ្វា​ប៊ិញ មានអត្ថិភាពជាង​ ១០.០០០ ឆ្នាំមកហើយ​។ តាម​រំហូរពេលវេលាជនជាតិ ​មឿង នៅ​ខេត្ត ហ្វាប៊ិញ​ បាន​ច្នៃបង្កើតនិងថែរក្សាបាន​ខឿន​វប្បធម៌ដ៏បរិបូណ៌និងសម្បូរបែប៌មួយ។​

ជនជាតិ អេដេ កែចៃ្ន មុខម្ហូបត្រប់ពុតលំញង សម្លត្រីទឹកជ្រោះ

ភោជនាហាររបស់ជនជាតិ អេដេ

ជនជាតិ អេដេ លើខ្ពង់រាប ដាក់ឡាក់ មិនត្រឹមតែមានប្រពៃណីវប្បធម៌ដ៏យូរលង់ប៉ុណ្ណោះទេថែមទាំងមានខឿនភោជនាហារដ៏វិសេសវិសាល ដោយមានមុខម្ហូបដ៏ល្អ​​​​ឯកគឺជាការវេញត្របាញ់ចូលគ្នានៃរសជាតិព្រៃភ្នំ។

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម ខេត្ត អានយ៉ាង ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

យុវនារី​ ចាម Haruone Sha I Dah និង Nosita Aly នៅភូមិ ភូមិស្វាយ ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង) ក្នុងបរិយាកាសចម្រុះពណ៌ផលិតផលតម្បាញសំពត់សង្កិមប្រពៃណី

ពិធីបុណ្យអុំទូក ង មិនត្រឹមតែជាសកម្មភាពកីឡាបង្ហាញលក្ខណៈសហគមន៍ប៉ុណ្ណោះទេថែមទាំងមានអត្ថន័យវប្បធម៌ ខាងព្រលឹងវិញ្ញាណពិសេសចំពោះបងប្អូនជនជាតិ ខ្មែរ ទៀតផង

ខេត្ត សុកត្រាំង អភិវឌ្ឍផលិតផលទេសចរណ៍ពីវប្បធម៌ ខ្មែរ

ខេត្ត សុកត្រាំង ជាខេត្តមាន​បងប្អូន​ជនជាតិ ខ្មែរ រស់នៅកុះករ ស្មើនឹងចំនួនប្រជាជនជាង ៣០% នៃខេត្ត (ប្រហែល ៣៦១.០០០ នាក់)។ ទូទាំងខេត្តមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៣។ ខេត្ត សុកត្រាំង កំណត់ថាពាំនាំទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះអភិវឌ្ឍទេសចរណ៍សាសនាផ្សារភ្ជាប់ជាមួយនឹងវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ជាចំណុចស្នូល។

ព្រះសង្ឃទ្រង់បាត្រក្នុងបរិវេណវត្ត ខេមរប្បភាសេរីស្នរ៍ (១៤ ពាន់) នៅឃុំ វិញទ្រុង ស្រុក វីធុយ ខេត្ត ហូវយ៉ាង

កក់ក្តៅបុណ្យសែនដូនតារបស់ជនជាតិ ខ្មែរ ណាមបូ

បុណ្យសែនដូនតាតាំងពីយូរលង់ណាស់មកហើយត្រូវបានចាត់ទុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ បុណ្យសែនដូនតាឆ្នាំ ២០២៤ ប្រព្រឹត្តឡើងចាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ តុលា ដោយមានពិធីកិច្ចជាច្រើនត្រូវបានប្រារព្ធនៅតាមវត្តនិងនៅផ្ទះ។

ព្រះតេជគុណ ចៅ សឺនហ៊ី ព្រះចៅអធិការវត្ត ស្រឡូង នៅឃុំ លឿងភី ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) គឺជាសិប្បករមួយអង្គក្នុងចំណោមសិប្បករអាចចារអក្សរ ខ្មែរ បុរាណនៅលើគម្ពីរសាស្ត្រាស្លឹករឹត

គម្ពីរសាស្ត្រាស្លឹករឹត បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

គម្ពីរសាស្ត្រាស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកដែលបង្ហាញពីភាពប៉ិនប្រសប់ ទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេសនិងពុទ្ធិរបស់ជនជាតិ ខ្មែរ។

បងប្អូនជនជាតិស្រុក ម៉ុកចូវ ចូលរួមលេងបាញ់អង្គុញ តម៉ាលា

សប្បាយរីករាយបុណ្យឯករាជ្យជាតិនៅលើខ្ពង់រាប ម៉ុកចូវ

សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំ ២០២៤ គឺជាព្រឹត្តិការណ៍ឧទ្ទេសនាមអំពីដែនដី ម៉ុកចូវ ដ៏ស្រស់ស្អាត អ្នក ម៉ុកចូវ រួសរាយរាក់ទាក់ ស្រឡាញ់រាប់អានភ្ញៀវ ឆ្លងតាមរយៈនោះបញ្ជាក់ពីភាពទាក់ទាញនៃគោលដៅទេសចរណ៍ធម្មជាតិនាំមុខគេលើពិភពលោក។

របាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ខេត្ត កាម៉ៅ ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ

ខេត្ត កាម៉ៅ បច្ចុប្បន្នមានជាង ១១.៧០០ ក្រុមគ្រួសារ មនុស្សប្រហែល ៤៧.៤៦០ នាក់ជាបងប្អូនជនជាតិ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ និង ចិន។ បងប្អូនបណ្តាជនជាតិនៅ កាម៉ៅ មានអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់រៀងៗ ខ្លួនប៉ុន្តែតែងសាមគ្គីរួមបញ្ចូលជាមួយគ្នា រួមចំណែកបង្កើតភាពសម្បូរបែប ពិពិធភាព ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

នៅក្នុងម្ហូបអាហាររបស់ជនជាតិ ខ្មែរ គេសុទ្ធតែដាក់ប្រហុកបន្ថែមបន្តិចចូលស្ទើរតែទាំងអស់ដើម្បីដិតរសជាតិថែមទៀត

ប្រហុករបស់ជនជាតិ ខ្មែរ ខេត្ត ត្រាវិញ

ត្រូវបានធ្វើពីត្រីទឹកសាបដូចជា៖ ត្រីកំភ្លាញ ត្រីក្រាញ់។ល។ ប្រហុកជាប្រភេទផ្អកពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) និយាយរួមនិងជនជាតិ ខ្មែរ ត្រាវិញ និយាយដោយឡែក។ ដើម្បីបានប្រហុកដ៏ឈ្ងុយឆ្ងាញ់ ជនជាតិ ខ្មែរ ជ្រើសរើសត្រីដែលឆ្ងាញ់បំផុត ធ្វើជ្រះហើយត្រាំក្នុងទឹកពីរបីម៉ោង បន្ទាប់ពីនោះស្រង់ចេញហើយច្របល់សព្វជាមួយអំបិលនិងបាយកក។

នារីជនជាតិ បាណា នៅស្រុក ក្បាង ត្បាញសំពត់សង្កិមបម្រើសកម្មភាពទេសចរណ៍

ដាស់សក្តានុពលទេសចរណ៍ស្រុក ក្បាង

ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) មិនត្រឹមតែជាតំបន់មូលដ្ឋានបដិវត្តន៍ ទីកន្លែងចាប់ផ្តើមនៃកិច្ចការក្រោកឡើងតស៊ូប្រយុទ្ធ តីសឺន កន្លែងប្រសូតវីរបុរស នុប ដ៏អស្ចារ្យកាលពីដើមប៉ុណ្ណោះទេថែមទាំងជាដែនដីសម្បូរសក្តានុពលទេសចរណ៍ "ប្រភព" នៃខឿនវប្បធម៌ប្រពៃណីបណ្តាជនជាតិ តីង្វៀន ជាពិសេសគឺជនជាតិ បាណា។