យោងតាមកងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ នៅក្នុងថ្ងៃទី ២០ ខែ សីហា កងកម្លាំងទាំងឡាយបន្តប្រតិបត្តិការស្វែងរក ប្រមូលនៅទីតាំងទី ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង។ ដីជាង ៤០០ ម៉ែត្រគុបត្រូវបានចាត់ការ ស្របពេលនោះដែរវិសាលភាពស្វែងរកត្រូវបានបើកទូលាយបន្តបន្ថែមទៀត។
ដើម្បីធានាវឌ្ឍនភាព បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ចល័តអេស្កាវាទ័រចំនួន ៣ គ្រឿង ឡានប៉ែន ១ គ្រឿងនិងរថយន្តដឹកជញ្ជូនទម្ងន់ ៣,៥ តោនចំនួន ២ គ្រឿង ដឹកជញ្ជូនដីនិងស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។
ជាលទ្ធផល កងកម្លាំងបំពេញភារកិច្ចបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់នៅមណ្ឌល B។
បូកសរុបតាំងពីថ្ងៃទី ២៣ ខែ មិថុនា ដល់ដាច់ថ្ងៃទី ២០ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ៣៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមានមត៌កវត្ថុចំនួន ២១៨ សម្រាប់។ ក្នុងចំណោមនោះ មានចំនួន ៣៦០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីដាច់ដោយឡែកនិងចំនួន ៣៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅចំនួន ៨ ទីតាំងផ្នូររួម រួមមានចំនួន ២ ទីតាំងនៅមណ្ឌល A និងចំនួន ៦ ទីតាំងនៅមណ្ឌល B។
ការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង កំពុងបន្តត្រូវបានអនុវត្ត។ កងកម្លាំងសមត្ថកិច្ចបើកទូលាយបណ្តាតំបន់សង្ស័យមានអដ្ឋិធាតុដើម្បីស្វែករក ប្រមូលផ្តុំគ្រប់គ្រាន់ ធានាការគោរពចំពោះយុទ្ធជនពលីទាំងឡាយ៕
ដំណឹងនិងរូបថត៖ ម៉ាញ់លិញ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ