ក្នុងថ្ងៃដដែល កងកម្លាំងបំពេញភារកិច្ចបន្តបញ្ជូនដី ពង្រីកវិសាលភាពស្វែងរកនៅក្នុងមណ្ឌល B ឈុសឆាយដីជាង ២០០ ម៉ែត្រគុប ដើម្បីចូលទៅកាន់តំបន់ដែលសង្ស័យថាមានអដ្ឋិធាតុយុទ្ធជនពលី។ ដោយសារតែបរិមាណដីច្រើនក្រោយពេលជួសជុលឧទ្យានកាលពីមុន បញ្ជាការដ្ឋានទទីក្រុងបានកៀរគររថយន្តកាយជីកដី ៣ គ្រឿង ឡានប៉ែន ១ គ្រឿង និង ឡានដឹកទំនិញទម្ងន់ ៣,៥ តោន ២ គ្រឿងសម្រាប់បម្រើការជីកកំណាយ ដឹកជញ្ជូនដី ធានាវឌ្ឍនភាពស្វែងរក។
បូកសរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ១២ ខែ សីហា កងកម្លាំងបំពេញភារកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំ ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះ មានចំនួន ១៦៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីមានមតកវត្ថុដោយតាមជាមួយ។ ចំនួនអដ្ឋិធាតុបានរកឃើញរួមមានចំនួន ២៦០ គ្រោងនៅដាច់ដោយឡែក និង ៣៣ គ្រោងនៅតាម ៨ ទីតាំងផ្នូររួម ក្នុងនោះមាន ២ ទីតាំងនៅមណ្ឌល A និង ៦ ទីតាំងនៅមណ្ឌល B។
ការងារស្វែងរក ការប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង នៅតែបន្តអនុវត្តយ៉ាងរួសរាន់ ហ្មត់ចត់ ធានាវឌ្ឍនភាពមានរបៀបរបប រួមចំណែកនាំយុទ្ធជនពលី វិលត្រឡប់ទៅកាន់ក្រុមគ្រួសារនិងមិត្តរួមកងជួរវិញ។
ព័ត៌មាននិងរូបថត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់