រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

សព្វថ្ងៃនេះ សិប្បកម្មប្រពៃណីនេះនៅតែបានបង្ហាត់បង្រៀនផ្ទេរបន្តសម្រាប់ក្មេងៗ ជំនាន់ក្រោយ ព្រមទាំងភ្ជាប់​ជាមួយនឹងការអភិវឌ្ឍ​ផលិតផលទំនិញ និងទេសចរណ៍ពីមួយជំហានទៅមួយជំហាន បង្កើតការងាររកស៊ីចិញ្ចឹម​ជីវិតបន្ថែមទៀតដើម្បីឲ្យសរសៃធ្មៃសាមញ្ញនៅតែបន្តស្នងប្រភពលំហូរវប្បធម៌ជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាបថ្ម។

lanh-10816c.jpg
សិប្បការិនី ស៊ុង ធី ក ​មាន​អាយុ​ជិត ១០០ ឆ្នាំ​ នៅ លុង​តាម (ត្វៀនក្វាង) អនុវត្ត​បច្ចេកទេស​គូរ​ក្បូរក្បាច់ដោយ​ក្រមួន​ឃ្មុំ​នៅលើសំពត់ធ្មៃ​ប្រពៃណី។

ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំរហូតដល់សំពត់មានដួងព្រលឹងជនជាតិ ម៉ុង
សិប្បកម្មត្បាញធ្មៃនៅ លុងតាម (ត្វៀនក្វាង) បានផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ជនជាតិ ម៉ុង នៅតំបន់ខ្ពង់រាប​ថ្មអស់ជាច្រើន​ជំនាន់មកហើយ។ ពីមុន ដើមធ្មៃត្រូវបានដាំនៅចម្ការលើភ្នំ ហើយសរសៃធ្មៃក្រោយកែច្នៃរួចជា​ចម្បងទុកសម្រាប់ធ្វើសម្លៀក​បំពាក់ របស់របរប្រើប្រាស់ក្នុងគ្រួសារ។ កុមារីជនជាតិ ម៉ុង តាំងពីតូចបានលោក​យាយ អ្នកម្តាយណែនាំបង្រៀនដំណាក់កាលនីមួយៗ សម្រាប់នៅពេលធំដឹងក្តីអាចធ្វើសម្លៀកបំពាក់ប្រពៃណី​ផ្ទាល់ខ្លួន។

យោងតាមលោកស្រី វ៉ាង ធីម៉ាយ នាយិកាសហករណ៍ធ្មៃ លុងតាម សិប្បកម្មត្បាញធ្មៃពីមុនផ្សារភ្ជាប់ស្អិតល្មួត​ជាមួយជីវភាពគ្រួសារ។ ពី​ដើមធ្មៃនៅស្រែចម្ការលើភ្នំ នារីៗ ច្បូតសរសៃដោយដៃ តសរសៃ ត្រកួញសរសៃធ្មៃ ត្បាញទៅជាសំពត់រួចដេរទៅជាសម្លៀកបំពាក់។ នោះមិនត្រឹមតែ​ជាការងារនោះទេ តែនៅជាវិធីដែលជនជាតិ ម៉ុង ថែរក្សាតម្លៃវប្បធម៌ជនជាតិផងដែរ។

សិប្បកម្មត្រូវបានផ្ទេរបន្តជាចម្បងតាមរយៈការបង្ហាត់បង្រៀនផ្ទេរសិប្បកម្មដោយផ្ទាល់ ពីម្តាយទៅកូន ពីយាយ​ទៅចៅ។ ឆ្លងកាត់​ជាច្រើនជំនាន់ បច្ចេកទេសច្នៃសរសៃ ត្បាញសំពត់ ជ្រលក់ពណ៌ ប៉ាក់ និងបង្កើតក្បូរក្បាច់នៅ​តែបានថែរក្សាទុក។

lanh-10816a.jpg
សិប្បការិនីអនុវត្តដំណាក់កាលច្នៃសំពត់ធ្មៃប្រពៃណី​របស់​​ជនជាតិ ​ម៉ុង ​នៅ​ លុងតាម (ត្វៀនក្វាង)។

ដើម្បីឲ្យដើមធ្មៃក្លាយទៅជាផ្ទាំងសំពត់ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ ក្រោយប្រមូលផលរួច តួដើមធ្មៃត្រូវ​បានច្បូតសំបកចេញ សិតទៅជាផ្ទាំងសរសៃ។ សរសៃត្រូវបានធ្វើឱ្យស្អាត ហើយមួយកំណាត់ៗ ខ្លីត្រូវបាន​តភ្ជាប់គ្នា​បង្កើតទៅជាផ្ទាំងខ្សែវែង។ នេះជាដំណាក់កាលទាមទារឱ្យមានភាពប៉ិនប្រសប់ដោយសារតែតំណ​ត្រូវតែជាប់មាំទាំ​តែមិនរឹងគគ្រាំង។

សរសៃបន្តបានវេញស្មើៗ និងគ្រប់កម្រិតតឹងល្មមមុនពេលលើកដាក់លើកី។ អ្នកត្បាញអង្គុយក្បែរកីត្បាញ ជើង​រក្សា​ចង្វាក់ស្មើ ដៃហុចត្រល់ឆ្លងកាត់សរសៃមួយលើកៗ។ ចង្វាក់ត្រល់នីមួយៗ ជាផ្នែកមួយនៃផ្ទាំងសំពត់លេច​ចេញ​ជាបណ្តើរៗ។ តម្លៃរបស់​សំពត់ លុងតាម មិនត្រឹមតែស្ថិតនៅសម្ភារប៉ុននោះទេ ស្ថិតនៅទាំងក្បូរក្បាច់ បង្កើតឡើងបន្ទាប់នោះផងដែរ។

នៅសហករណ៍ លុងតាម សិប្បការិនី ស៊ុង ធី ក មានអាយុជិត ១០០ ឆ្នាំហើយ នៅតែបានរំលឹកដល់ប្រដូចជា​មនុស្សម្នាក់ក្នុងចំណោមអ្នកថែ​រក្សាបច្ចេកទេសប្រពៃណី។ ទោះបីជាមានវ័យច្រើនក៏ដោយ រូបភាពលោកស្រី​នៅក្បែរផ្ទាំងសំពត់ ព្យាយាមណែនាំក្មេងជំនាន់ក្រោយបានក្លាយជារឿងរ៉ាវដ៏ល្អប្រសើរអំពីការថែរក្សាសិប្បកម្ម​ប្រពៃណី។ អ្នកស្រី វ៉ាង ធីម៉ាយ ប្រាប់ឱ្យដឹងថា បច្ចេកទេសនៃការគូរក្បូរក្បាច់ដោយក្រមួនឃ្មុំទាមទារអ្នកធ្វើត្រូវ​មានពិសោធន៍ និង​ភាពប៉ិនប្រសប់។ ក្រមួនឃ្មុំត្រូវបានបន្ទន់ យកប្រើសម្រាប់បង្កើតជាគំនូសនៅលើសំពត់ បន្ទាប់​នោះដល់​ដំណាក់​កាលជ្រលក់ពណ៌សំពត់។ ផ្នែកមានក្រមួនមិនជ្រាបថ្នាំជ្រលក់ពណ៌ទេ ផ្តើមពីនោះរំលេចនូវ​ក្បូរក្បាច់នៅលើផ្ទៃ​សំពត់។ រួមជាមួយនឹងការគូរក្រមួនឃ្មុំ បច្ចេកទេសប៉ាក់ក៏រួមចំណែកបង្កើតលក្ខណៈ​ដាច់ដោយឡែកនៃ​ផលិតផលផងដែរ។ គំនូស រូបភាពបានរៀបចំយ៉ាងចុះសម្រុងគ្នានៅលើសម្លៀកបំពាក់ កាបូប កន្សែង ឬ​ផលិតផលធ្វើដោយដៃ បង្កើតបានជាស្លាកស្នាមសោភ័ណភាពដាច់ដោយឡែករបស់ជនជាតិ ម៉ុង។

នៅក្រោមម្លប់ដើមឈើនៃសហករណ៍ ប្អូន ស៊ុង ធីវ៉ា អាយុ ១២ ឆ្នាំ (ឃុំ លុងតាម) កំពុងរៀនប៉ាក់ក្បូរក្បាច់រចនា។ ប្អូន​អង្គុយយ៉ាងយកចិត្តទុកដាក់ក្បែរនារីមានវ័យច្រើន ប៉ាក់មុខថ្នេរមុខម្ជុល សរសៃអំបោះមួយៗ យឺតៗ។ ជួន​កាលមានថ្នេរប៉ាក់ខ្លះមិន​ស្មើគ្នា ប្អូនស្រាយចេញហើយធ្វើឡើងម្តងទៀត។ ជាសិស្សម្នាក់ក្នុងចំណោមសិស្សកំពុង​បានសិប្បការិនីណែនាំ​រៀនវិជ្ជាជីវៈ ចំពោះប្អូន ពេលរៀនមិនត្រឹមតែជួយឲ្យប្អូនដឹងបន្ថែមពីសិប្បកម្មហត្ថកម្ម​ប៉ុននោះទេ ថែមទាំងជាឱកាស​មួយយល់កាន់តែច្បាស់ថែមទៀតអំពីអ្វីដែលលោកយាយ អ្នកម្តាយ និងមនុស្សជំនាន់មុនៗ បានធ្វើឡើងផងដែរ។

ប្អូន ស៊ុង ធីវ៉ា ចែករំលែក៖ “ក្មួយចង់រៀនប៉ាក់ក្បូរក្បាច់ ចេះធ្វើផលិតផលរបស់ជនជាតិ ម៉ុង។ លោកយាយៗ អ្នកមីងៗ បង្ហាញមួយជំហានម្តងៗ ទើបក្មួយឃើញថាកាន់តែរៀនកាន់តែជក់ចិត្ត”។

ផ្តើមពីរុក្ខជាតិធ្មៃនៅចម្ការស្រែលើភ្នំរហូតដល់ក្លាយទៅជាផ្ទាំងសំពត់មានដួងព្រលឹងជនជាតិ ម៉ុង គឺជាដំណើរគួបផ្សំ​ភាពប៉ិន​ប្រសប់ ការតស៊ូព្យាយាម និងការស្រឡាញ់វប្បធម៌របស់មនុស្សគ្រប់ជំនាន់។ សព្វថ្ងៃនេះ សរសៃធ្មៃនៅ​តែបានបន្ត ពាំនាំអត្តសញ្ញាណប្រពៃណី និងបើកឱកាសការងាររកស៊ីចិញ្ចឹមជីវិតថ្មីសម្រាប់​ប្រជាជននៅ លុងតាម។

ការថែរក្សាសិប្បកម្មតាមរយៈការងាររកស៊ីចិញ្ចឹមជីវិត ពាំនាំវប្បធម៌ឱ្យខិតជិតភ្ញៀវទេសចរ
សិប្បកម្មត្បាញធ្មៃ លុងតាម កំពុងមានទិសដៅអភិវឌ្ឍបន្ថែមទៀតនៅពេលភ្ជាប់ជាមួយនឹងទេសចរណ៍។ ផ្តើមពី​សំពត់ប្រពៃណី សហករណ៍រួមជាមួយនឹងប្រជាជនផលិតសម្លៀកបំពាក់ កន្សែង ស្រោមខ្នើយ កាបូប កាបូបលុយ និងផលិតផលធ្វើដោយដៃបង្កើតទៅជារូបរាងសត្វ។

lanh-10816b.jpg
សិប្បការិនី ស៊ុង ធី ក ​មាន​អាយុ​ជិត ១០០ ឆ្នាំ​ នៅ លុង​តាម (ត្វៀនក្វាង) អនុវត្ត​បច្ចេកទេស​គូរ​ក្បូរក្បាច់ដោយ​ក្រមួន​ឃ្មុំ​នៅលើសំពត់ធ្មៃ​ប្រពៃណី។

យោងតាមលោកស្រី វ៉ាង ធីម៉ាយ ចង់រក្សារបរត្រូវតែមានអ្នកប្រកបមុខរបរ និងមានទីផ្សារនាំចេញផលិតផល។ ដូច្នេះហើយ សហករណ៍រក្សាដំណាក់កាលហត្ថកម្មប្រពៃណីផង ស្រាវជ្រាវផលិតផលបន្ថែមដែលសមស្រប​ជាមួយនឹង​តម្រូវការរបស់ភ្ញៀវទេសចរផង។ នៅពេលអញ្ជើញមកទីនេះ ភ្ញៀវទេសចរអាចសង្កេតមើលផ្ទាល់រាល់​ដំណាក់កាលសិតសរសៃ វេញធ្មៃ ត្បាញ ប៉ាក់ ជ្រលក់ពណ៌ ព្រមទាំងទិញផលិតផលធ្វើពីធ្មៃធ្វើជា​វត្ថុអនុស្សាវរីយ៍ពេលទៅវិញ។

ក្នុងលម្ហដិតដោយវប្បធម៌ចម្រុះពណ៌នៃតំបន់ខ្ពង់រាបថ្ម សហករណ៍ធ្មៃ លុងតាម តែងតែទទួលភ្ញៀវទេសចរ​អញ្ជើញមកទស្សនា ឆ្លងកាត់ពិសោធ។ នៅក្បែរកីតម្បាញ មនុស្សម្នាជាច្រើនបានមើលចលនានីមួយៗ របស់អ្នក​ត្បាញដោយយកចិត្តទុកដាក់ ចាប់អារម្មណ៍នឹងការស្វែងយល់ដំណាក់កាលពីសរសៃធ្មៃឆៅរហូតទៅជាផ្ទាំងសំពត់​ដែលបាន​បង្ហើយរួចរាល់ និងក្បូរក្បាច់ត្រូវបានបង្កើតឡើងដោយបាតដៃទាំងគូដ៏ប៉ិនប្រសប់។

ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ជាពិសេសជាមួយនឹងដំណើរហត្ថកម្ម និងរឿងរ៉ាវវប្បធម៌នៅពីក្រោយ​ផលិតផលនីមួយៗ។ ដូច្នេះ កាបូប កាបូបលុយ ឬវត្ថុអនុស្សាវរីយ៍នីមួយៗ មិនត្រឹមតែមានតម្លៃប្រើប្រាស់ប៉ុននោះ​ទេ ថែមទាំងមានបង្កប់រឿងរ៉ាវអំពីដំណាំធ្មៃ ផលិតករ និងអត្តសញ្ញាណវប្បធម៌ ម៉ុង ដែលបានបង្ហាត់បង្រៀនផ្ទេរ​បន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតផងដែរ។

lanh-10816.jpg
សិប្បការិនីអនុវត្តដំណាក់កាលច្នៃសំពត់ធ្មៃប្រពៃណី​របស់​​ជនជាតិ ​ម៉ុង ​នៅ​ លុងតាម (ត្វៀនក្វាង)។

យោងតាមលោក ង្វៀន ម៉ាញទុង ប្រធានការិយាល័យសេដ្ឋកិច្ចឃុំ លុងតាម មូលដ្ឋានកំណត់ការអភិរក្សមុខ​របរត្បាញធ្មៃត្រូវតែផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ថែរក្សាអត្តសញ្ញាណវប្បធម៌ផង បង្កើតការងារធ្វើ និងប្រាក់ចំណូលសម្រាប់ប្រជាជនផង។ នាពេលខាងមុខ ឃុំនឹងបន្តឧបត្ថម្ភសហករណ៍ ក្រុមគ្រួសារប្រកបមុខរបរក្នុងការបង្ហាត់បង្រៀនផ្ទេរបន្តមុខរបរឱ្យក្មេងៗ ជំនាន់ក្រោយ ផ្សព្វផ្សាយ តភ្ជាប់​ទេសចរណ៍ និងពង្រីកទីផ្សារ ឆ្លងតាមរយៈនោះបង្កើតការនាំចេញស្ថិរភាពដើម្បីឱ្យមុខរបរត្បាញធ្មៃបានថែរក្សា និងអភិវឌ្ឍប្រកបដោយស្ថិរភាព។

ផ្តើមពីការតម្រង់ទិសដៅនោះ លុងតាម កំពុងធ្វើឱ្យលម្ហផលិតកម្មក្លាយទៅជាលម្ហឆ្លងកាត់ពិសោធ។ ភ្ញៀវទេសចរ​មិនត្រឹមតែអញ្ជើញមកដើម្បីទិញផលិតផលប៉ុននោះទេ ថែមទាំងអាចមើលដំណើរការផលិតកម្មផលិតផល​ទាំងមូលទៀត​ផង។ គឺប្រការនេះហើយជួយបង្កើនតម្លៃសិប្បកម្ម និងជួយរ៉ាយរ៉ាប់រឿងរ៉ាវវប្បធម៌ ម៉ុង ដោយ​សាមញ្ញ។

សរសៃធ្មៃបានតភ្ជាប់ពីច្រើនកំណាត់ខ្លីៗ។ សិប្បកម្មប្រពៃណីក៏បានតភ្ជាប់គ្នាឆ្លងកាត់ជាច្រើនជំនាន់មកហើយ​ផងដែរ។ ដរាបណាសរសៃធ្មៃនៅតែបានវេញនោះ កីតម្បាញនៅតែបន្លឺសំឡេងត្រល់ និងក្មេងជំនាន់ក្រោយ​នៅតែចង់​រៀនសិប្បកម្មនេះ រាល់តម្លៃវប្បធម៌ ម៉ុង នៅ លុងតាម នៅតែមានឱកាសបន្តរស់រានក្នុងជីវភាពនា​សម័យទំនើប៕

អត្ថបទនិងរូបថត៖ ឌឹក ថ
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។