តម្លៃអប់រំដ៏វិសេសវិសាលក្នុងវណ្ណកម្ម "ច្បាប់ប្រុស" របស់ជនជាតិ ខ្មែរ ណាមបូ

“ច្បាប់ប្រុស” គឺជាវណ្ណកម្មអក្សរសិល្ប៍មានតម្លៃអប់រំទូន្មានដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូងនៃប្រទេស វៀតណាម) បានរក្សានិងផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយដើម្បីទូន្មានប្រៀនប្រដៅយុវជនអំពីសីលធម៌ បុគ្គលិកលក្ខណៈ និងប្រព្រឹត្តឥរិយាបថក្នុងគ្រួសារ និងសង្គម។ ដោយមានពាក្យពេចន៍សាមញ្ញៗ មានទម្រង់ចាប់ចួន ងាយរៀន ងាយចាំ វណ្ណកម្មបានបង្រៀននៅក្នុងគ្រួសារ វត្តអារាម និងសាលារៀនជាពិសេសនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ មិន​ត្រឹម​តែ​មាន​តម្លៃ​សីលធម៌​ប៉ុណ្ណោះ​ទេ “ច្បាប់ប្រុស” ក៏​ជា​ខឿន​វប្បធម៌​អប់រំ ហើយ​ទន្ទឹម​នឹង​នោះ​ក៏​ជា​កំណប់​ចំណេះ​ដឹង​ប្រកបដោយចរិយាសាស្ត្រ​របស់​សហគមន៍​ខ្មែរទៀតផង។

តាមប្រសាសន៍របស់បណ្ឌិតាចារ្យ ម៉ាយ យុងត្រាង គ្រូបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ បានអោយដឹងថា កម្រងកំណាព្យ “ច្បាប់ប្រុស” ជាអក្សរសិល្ប៍មួយប្រភេទសម្រាប់អប់រំទូន្មានកូនប្រុសអំពីការថែរក្សាលក្ខណសម្បត្តិនិងសីលធម៌គ្រប់កាលៈទេសៈទាំងអស់។

វណ្ណកម្មនេះបាននិពន្ធតាមលំនាំបទព្រហ្មគីតិ ដោយមាន ៥ - ៦ ព្យាង្គ (១ វគ្គមាន ៤ ឃ្លា , ឃ្លាទី១ និង ទី ៣ មាន ៥ ព្យាង្គ , ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ) សំបូរទៅដោយលំនាំបទ និងមនោសញ្ចេតនា មានសូរសៀងពីរោះ លន្លង់លន្លោច ហាក់ដូចជាសំនៀងព្រហ្ម - ទម្រង់កំណាព្យមួយក្នុងចំណោមទម្រង់កំណាព្យដ៏វិសេសវិសាលនៃអក្សរសិល្ប៍ប្រពៃណី ខ្មែរ។

img-3334.jpg
កម្រងកំណាព្យ ច្បាប់ប្រុស ត្រូវបាននិពន្ធតាមកំណាព្យបទព្រហ្មគីតិ (៥-៦ ព្យាង្គ) ជាទម្រង់កំណាព្យប្រពៃណី ពេញនិយមក្នុងអក្សរសិល្ប៍ខ្មែរបុរាណ។ រូបថត៖ សឺន ហេង

ជាពិសេស វិធីសូត្របទព្រហ្មគីតិ ១២ បែប ប្រើប្រាស់បត់បែនទៅតាមចំណង់ចំណូលចិត្តនិងបរិបទនៃពិធីកិច្ចនីមួយៗ។ ក្នុងនោះ ពេញនិយមបំផុតគឺបែបក្មេង បែបរាស់ បែបលំអានបែបលំអោនបុរាណ បែបពិលាប បែបទំនួញ និង បែបអារាធនា ជាដើម បង្កើតភាពស៊ីជម្រៅធ្វើឲ្យរំជួលចិត្តចំពោះវណ្ណកម្ម។

កាលពីដើម បណ្តាលំនាំបទ ច្បាប់ទូន្មាននិយាយរួម និង "ច្បាប់ប្រុស" និយាយដោយឡែក ត្រូវបានកត់ត្រា ចារដោយដៃលើក្រាំងបុរាណ សាស្ត្រា​ស្លឹក​រឹតប្រពៃណីបង្កប់ដោយភាពពិសិដ្ឋ និងតម្លៃវប្បធម៌របស់ជនជាតិ ខ្មែរ។ ក្រោយមក វណ្ណកម្មត្រូវបានចម្លងបោះពុម្ពក្នុងសៀវភៅ ហើយសព្វថ្ងៃនេះត្រូវបានអភិរក្សនៅលើប្រព័ន្ធឌីជីថលទំនើប។ នៅតាមតំបន់ជាច្រើន “ច្បាប់ប្រុស” នៅតែរក្សាទុកក្នុងវត្តអារាម សម្រាប់ជាប្រភពឯកសារដ៏មានតម្លៃ បម្រើអោយការស្រាវជ្រាវ បង្រៀន និងរៀនវប្បធម៌ប្រពៃណី។

img-3356.jpg
ខ្លឹមសារនៃ "ច្បាប់ប្រុស" ផ្តោតសំខាន់លើទូន្មានប្រៀនប្រដៅរបស់បុព្វបុរសខ្មែរចំពោះយុវជនទាំងឡាយ។ រូបថត៖ សឺន ហេង

ស្តីពីខ្លឹមសារ “ច្បាប់ប្រុស” ផ្តោតសំខាន់លើការទូន្មានប្រៀនប្រដៅរបស់ដូនតាចំពោះយុវជន ខ្មែរ ជាបឋមគឺត្រូវចេះគោរពឪពុកម្តាយ ដឹងគុណចំពោះអ្នកចិញ្ចឹមបីបាច់ថែរក្សា និងចេះប្រតិបត្តិចាស់ទុំ។ ក្រោយពេល​រៀបអាពាហ៍ពិពាហ៍ បុរសជាស្វាមីត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់​ ស្រលាញ់​ប្រពន្ធ ​ជៀស​វាងប្រើ​អំពើ​ហិង្សា​ ហើយ​មានចរិតលក្ខណៈ​សមរម្យ។ ក្នុង​តួនាទីជា​ឪពុក​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​កូនៗ ​ដោយ​បង្រៀន​ឱ្យកូនៗ​រស់នៅ​ប្រកបដោយ​សីលធម៌ ​សុជីវធម៌ និង​ចេះគោរព​អ្នកដទៃ។

ទន្ទឹមនឹងនោះ វណ្ណកម្មសង្កត់ធ្ងន់ទៅលើស្មារតីទំនួលខុសត្រូវក្នុងជីវិត៖ ការប្រិតសំចៃ សន្សំទ្រព្យសម្បត្តិ ខិតខំប្រឹងប្រែងបង្កបង្កើនផល ​​និងរក្សាភាពសុខដុមរមនា គោរពគ្នាទៅវិញទៅមកក្នុងគ្រួសារ។ មុន​នឹង​ចាក​ចេញ​ពី​ផ្ទះ​ទៅណាមកណា​គួរ​ប្រាប់​សាច់​ញាតិដឹងដើម្បី​បង្កើត​ទំនុក​ចិត្ត។ ស្របពេលនោះ ជាបុរសត្រូវវៀរចាកអបាយមុខទាំងឡាយដូចជាល្បែងស៊ីសង ស្រាអបាយ មិនផិតក្បត់ប្រពន្ធកូន គោលបំណងកសាងជីវិតប្រកបដោយចីរភាព សីលធម៌ និងគំរូល្អ។

img-0350.jpg
ក្នុងពិធីមង្គលការរបស់ជនជាតិខ្មែរ លោកគ្រូអាចារ្យតែងតែផ្តល់ដំបូន្មានដល់កូនកំលោះអំពីជីវិតអាពាហ៍ពិពាហ៍នាពេលអនាគតដោយប្រើពាក្យពេចន៍ដកស្រង់ចេញពីកំណាព្យ ច្បាប់ប្រុស ។ រូបថត៖ សឺន ហេង

“ច្បាប់ប្រុស” ជាលក្ខណៈវប្បធម៌ប្រពៃណីដ៏យូរលង់របស់ជនជាតិ ខ្មែរ តែងតែបង្ហាញក្នុងសកម្មភាពគ្រួសារ សហគមន៍ ឬបន្ទាប់ពីប្រកបការងាររួចរាល់ ប្រជាជនតែងតែទម្រេតខ្នងលើអង្រឹងសូត្រកំណាព្យដើម្បីបំបាត់ភាពនឿយហត់។ ដោយមានរាប់សិបឃ្លាកំណាព្យ ទម្រង់បទកំណាព្យនេះតម្រូវឱ្យអ្នកសូត្រមានសតិចងចាំល្អ ហើយចេះអក្សរខ្មែរទន្ទេញចាំមាត់។ ដូច្នេះហើយ សិល្បករសូត្រកំណាព្យ "ច្បាប់ប្រុស" ភាគច្រើនគឺមនុស្សវ័យចំណាស់។

ប្រឈមនឹងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ទម្រង់សូត្រកំណាព្យ "ច្បាប់ប្រុស" សាបរលាបបន្តិចម្តងៗ។ ចាស់ៗ ​ដែលគាត់ចេះ​ចាំ​ក៏មានអាយុកាន់តែចាស់ហើយលាចាកលោក​ទៅ​ដោយមិនមាន​អ្នក​ស្នង។ បច្ចុប្បន្ននេះ "ច្បាប់ប្រុស" នៅតែបង្រៀនតាមវត្តអារាម សាលារៀនមួយចំនួនប៉ុណ្ណោះ ក្នុងនោះសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ (ខេត្ត សុកត្រាំង ចាស់) ដាក់បញ្ចូលក្នុងការបង្រៀននៅកម្រិតវិទ្យាល័យ បីម៉ោងក្នុងមួយសប្តាហ៍ រួមជាមួយនឹងវិញ្ញាសាផ្សេងៗទៀត។

img-9521.jpg
តាមទំនៀមទំលាប់ យុវជនជនជាតិ ខ្មែរ នៅពេលឈានចូលពេញវ័យកាលណាតែងតែចូលវត្តបួសក្នុងរយៈពេលប្រកត់ប្រជាណាមួយ ដើម្បីបង្ហាញពីភាពកតញ្ញូចំពោះឪពុកម្តាយ ហើយគោរពដឹងគុណចំពោះអ្នកចិញ្ចឹមបីបាច់ខ្លួន។ រូបថត៖ សឺន ហេង

វណ្ណកម្ម "ច្បាប់ប្រុស" មិនត្រឹមតែមានតម្លៃសីលធម៌ អប់រំប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ ជំនឿ និងទស្សនៈជីវិតប្រពៃណីរបស់ជនជាតិ ខ្មែរ។ រហូតមកដល់ពេលនេះ វណ្ណកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះសីលធម៌ និងបុគ្គលិកលក្ខណៈរបស់យុវជន ខ្មែរ គ្រប់ជំនាន់។ ដើម្បីអភិរក្ស និងពង្រីកតម្លៃអោយកាន់តែប្រសើរថែមទៀតនៅក្នុងជីវភាពរស់នៅរបស់សហគមន៍ ខ្មែរ ភាគខាងត្បូង ចាំបាច់សហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរក្នុងការងារធ្វើសមុច្ច័យ សិក្សាស្រាវជ្រាវ កំណត់ចំណាំ ចងក្រងដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ហើយបកប្រែ៕

ផលិតដោយ៖ យ៉ាញ់មេន - សឺន ហេង

(កាសែត ព័ត៌មាន និង ជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

អស់ពីចិត្តពីថ្លើមស្តារតម្លៃប្រពៃណីរបស់ជនជាតិ មឿង ឡើងវិញ

អស់ពីចិត្តពីថ្លើមស្តារតម្លៃប្រពៃណីរបស់ជនជាតិ មឿង ឡើងវិញ

អ្នកស្រី ប៊ូយ ធីលិញ នៅសង្កាត់ ហ្វាប៊ិញ (ខេត្ត ភូ ថ) តែងតែអស់ពីចិត្តពីថ្លើមស្តារឡើងវិញ ឧទ្ទេសនាមលក្ខណៈវប្បធម៌ មឿង ដ៏ល្អប្រពៃដល់សហគមន៍។

ដោះចំណុចកកស្ទះដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី

ដោះចំណុចកកស្ទះដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ី

ទីក្រុង ហូ ជីមិញ មានកម្លាំងច្នៃប្រតិដ្ឋ ទីផ្សារលក់ទំនិញនិងសកម្មភាពវប្បធម៌ សិល្បៈផុលផុស។ ក៏ប៉ុន្តែ ប្រភពធនធានទាំងនេះមិនទាន់ត្រូវបានភ្ជាប់ទៅជាប្រព័ន្ធអេកូឡូស៊ីមួយដែលប្រកបដោយសង្គតិភាពគ្រប់គ្រាន់ដើម្បីបង្កើតទៅ​ជាផលិតផល សេវាកម្មមានតម្លៃសេដ្ឋកិច្ចនិងកម្លាំងប្រកួតប្រជែង។

ធនធានវប្បធម៌ពីបេតិកភណ្ឌទីក្រុង

ធនធានវប្បធម៌ពីបេតិកភណ្ឌទីក្រុង

នៅក្នុងដំណើរការអភិវឌ្ឍទីក្រុង វប្បធម៌មិនត្រឹមតែរួមចំណែកដល់ការកសាងអត្តសញ្ញាណប៉ុននោះទេ ថែមទាំងមានសមត្ថភាពក្លាយជាប្រភពកម្លាំងសេដ្ឋកិច្ចនិងកម្លាំងជំរុញច្នៃប្រតិដ្ឋទៀតផង។ ក៏ប៉ុន្តែ ដើម្បីបំប្លែងបេតិកភណ្ឌ លំហវប្បធម៌និងសកម្មភាពសិល្បៈ កីឡាក្លាយទៅជាប្រភពកម្លាំងអភិវឌ្ឍ ទីក្រុង ហូ ជីមិញ ត្រូវការដោះស្រាយបញ្ហាអំពីផែនការ របប យន្តការកៀរគរប្រភពកម្លាំងនិងការរៀបចំអនុវត្តក្នុងពេលដំណាលគ្នា។

រក្សាដួងព្រលឹងវប្បធម៌ ខ្មែរ តាមរយៈបុណ្យកថិន

រក្សាដួងព្រលឹងវប្បធម៌ ខ្មែរ តាមរយៈបុណ្យកថិន

បុណ្យកថិនគឺជាឱកាសសម្រាប់ពុទ្ធបរិស័ទបំពេញទានបារមី សាងកុសលផលបុណ្យ ព្រមទាំងថែរក្សា លើកស្ទួយតម្លៃវប្បធម៌ ជំនឿប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូងតាមព្រះពុទ្ធសាសនាទក្ខិណនិកាយ។

បុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

បុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ប្រព្រឹត្តឡើងចំរដូវសែនដូនតា បុណ្យប្រណាំងគោ បៃនូយ (ខេត្ត អានយ៉ាង) មិនត្រឹមតែជាកន្លែងជួបជុំ លើកតម្កើងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ ប៉ុននោះទេ ថែមទាំងជាធ្លាលេងកីឡាដ៏ទាក់ទាញបង្កើតបរិយាកាសសាមគ្គីភាព ផ្សារភ្ជាប់សហគមន៍ទៀតផង។

ស្វែងយល់សម្រស់ធម្មជាតិនិងវប្បធម៌នៃតំបន់ភ្នំ ពូញី

ស្វែងយល់សម្រស់ធម្មជាតិនិងវប្បធម៌នៃតំបន់ភ្នំ ពូញី

នៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលរដ្ឋបាលខេត្ត ឌៀនបៀន ឃុំ ពូញី ទាក់ទាញភ្ញៀវទេសចរ ដោយមានវាលស្រែកាំជណ្តើ់ររដូវស្រូវទុំ ទេសភាពព្រៃភ្នំនារដូវស្លឹកឈើជ្រុះ និងតម្លៃវប្បធម៌ប្រពៃណីបានបងប្អូនជនជាតិ ម៉ុង ថែរក្សាអស់ជាច្រើនជំនាន់។

ពិធីកិច្ចរៀបមង្គលការជនជាតិ តៃ នៅ តឹនត្រាវ

ពិធីកិច្ចរៀបមង្គលការជនជាតិ តៃ នៅ តឹនត្រាវ

ក្នុងក្របខ័ណ្ឌពិធីបុណ្យ តឹនត្រាវ “បុណ្យឯករាជ្យជាតិ” ឆ្នាំ ២០២៦ ពិធីកិច្ចរៀបមង្គលការប្រពៃណីរបស់បងប្អូនជនជាតិ តៃ ត្រូវបានបង្ហាញឡើងវិញនៅភូមិវប្បធម៌ តឹនឡឹប ឃុំ តឹនត្រាវ ខេត្ត ទ្វៀនក្វាង។

អញ្ជើញមក 'តាលេវ' ស្តាប់មនោសញ្ចេតនាជនជាតិ ហ្រេ

អញ្ជើញមក 'តាលេវ' ស្តាប់មនោសញ្ចេតនាជនជាតិ ហ្រេ

នៅកណ្តាលព្រៃភ្នំ បាវី ខេត្ត ក្វាងង៉ាយ ហាងកាហ្វេមួយដែលមានឈ្មោះថា 'តាលេវ' កំពុងបើកលំហផ្លាស់ប្តូរ​វប្បធម៌ដ៏ល្អឯក កន្លែងលំនាំបទប្រជាប្រិយជនជាតិ ហ្រេ កាន់តែខិតជិតជាមួយមជ្ឈដ្ឋានយុវវ័យនិងភ្ញៀវទេសចរថែមទៀត។

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

បងប្អូនជនជាតិ ខ្មែរ ទីក្រុង ហូ ជីមិញ ប្រារព្ធពិធីបុណ្យសែនដូនតាដ៏កក់ក្តៅ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនកំពុងរស់នៅនិងធ្វើការនៅទីក្រុង ហូ ជីមិញ បានប្រមូលផ្តុំគ្នាមកវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយគ្រឿងសក្ការៈព្រះពុទ្ធ ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនិងសូត្រធម៌សុំសេចក្តីជាសុខ សុភមង្គលដល់គ្រួសារញាតិសន្តាន។

ពិធីបុណ្យសែនដូនតាសែនកក់ក្តៅរបស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហូ ជីមិញ

ពិធីបុណ្យសែនដូនតាសែនកក់ក្តៅរបស់បងប្អូនជនជាតិ ខ្មែរ នៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសពិធីបុណ្យសែនដូនតា មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើនដែលរស់នៅ និងធ្វើការនៅទីក្រុង ហូជី មិញ បានមូលមីរគ្នា​នៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន ដើម្បីថ្វាយបង្គំព្រះ ប្រគេនចង្ហាន់ព្រះសង្ឃ និងសុំសេចក្តីសុខ សុភមង្គលក្នុង​គ្រួសារ។

អ៊ូអរពិធីបុណ្យសែនដូនតាឆ្នាំ ២០២៦ នៅទីក្រុង កឹនធើ

អ៊ូអរពិធីបុណ្យសែនដូនតាឆ្នាំ ២០២៦ នៅទីក្រុង កឹនធើ

នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦ នៅវត្ត សិរីឧត្តម ដៃអំពូ នៅឃុំ យ៉ាហ្វា ទីក្រុង កឹនធើ បានរៀបចំកម្មវិធី​ផ្សាយផ្ទាល់តាមទូរទស្សន៍អំណរពិធីបុណ្យសែនដូនតាឆ្នាំ ២០២៦ ក្រោមប្រធានបទ "ថែរក្សាអត្តសញ្ញាណ​វប្បធម៌ ពង្រីកកម្លាំងសាមគ្គីភាព ស្ថាបនាអនាគត"។ សកម្មភាពសំដៅសាយភាយបរិយាកាសដ៏អ៊ូអរ និងកក់ក្តៅ​នៃពិធីបុណ្យសំខាន់របស់បងប្អូនជនជាតិ ខ្មែរ៕

ពិធីបុណ្យ កាតេ ឆ្នាំ ២០២៦ ដ៏អ៊ឹកធឹក

ពិធីបុណ្យ កាតេ ឆ្នាំ ២០២៦ ដ៏អ៊ឹកធឹក

ថ្ងៃទី ១០ ខែ តុលា នៅប្រាសាទ ប៉ូក្លងហ្ការ៉ាយ សង្កាត់ ដូវិញ (ខេត្ត ខាញ់ហ្វា) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា និងប្រជាជន ភ្ញៀវទេសចរយ៉ាងច្រើនកុះករសម្របខ្លួនចូលពិធីកិច្ចប្រពៃណីដ៏វិសេសវិសាលនៃពិធីបុណ្យ កាតេ ឆ្នាំ ២០២៦ ជាមួយគ្នា។

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

នាំយកបេតិកភណ្ឌជនជាតិ សាសនាឱ្យខិតជិតមហាជនដោយបច្ចេកវិទ្យាឌីជីថល

តាំងពីការជួយជ្រោមជ្រែងសាសនិកប្រើឌីជីថលរហូតដល់ឌីជីថលភាវូបនីយកម្មបរិស្ថាន វត្ថុតឹកតាងនិងនិទានរឿងរ៉ាវវប្បធម៌ បណ្តាសហគមន៍ជនជាតិ សាសនានៅទីក្រុង ហូ ជីមិញ កំពុងស្វែងរករបៀបប្រើបច្ចេកវិទ្យាដើម្បីថែរក្សាបេតិកភណ្ឌ នាំយកតម្លៃ​ប្រពៃណីឱ្យខិតជិតនឹងមហាជន។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

ថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញអបអរសាទរបងប្អូនជនជាតិ ខ្មែរ ឱកាសបុណ្យសែនដូនតា

រសៀលថ្ងៃទី ២ ខែ តុលា នាឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ ក្រុមការងារនៃទីក្រុង កឹនធើ ដឹកនាំដោយលោក ដុង វ៉ាន់ថាញ់ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ អញ្ជើញទៅសួរសុខទុក្ខ​លោកគ្រូអ្នកគ្រូ សិស្សសាលាចំណេះទូទៅអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ថាញ់ភូ និងវត្ត ព្រែកអណ្តើក នៅឃុំ ញូយ៉ា។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការថែរក្សាអត្តសញ្ញាណវប្បធម៌ បង្កើតកម្លាំងចលករអភិវឌ្ឍតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីអំពីការអភិវឌ្ឍវប្បធម៌ វៀតណាម ខេត្ត ឡាងសឺន កំណត់ថា ការកសាងនិងអភិវឌ្ឍខឿនវប្បធម៌គ្រប់ជ្រុងជ្រោយ ពោរពេញដោយអត្តសញ្ញាណ មនុស្សធម៌ វិទ្យាសាស្ត្រ ទំនើប ក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ប្រភពធនធានកើតពីផ្ទៃក្នុងដ៏សំខាន់ កម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងស្ថិរភាព។

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

ការថែរក្សាអត្តសញ្ញាណគួបផ្សំជាមួយលទ្ធភាពផ្ស៊ាំទៅនឹងសម័យកាល

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយដាក់ចេញតម្រូវការកសាងប្រព័ន្ធតម្លៃជាតិ វប្បធម៌ និង​បមាណីយកម្មប្រជាជន វៀតណាម។ នៅទីក្រុង ហូ ជីមិញ កសាងប្រជាជនថែរក្សាអត្តសញ្ញាណផង សម្របសម័យកាលផងគឺជា​លក្ខខណ្ឌដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ការបើកបរិយាកាសដើម្បីវប្បធម៌រស់រានក្នុងជីវភាពប្រចាំថ្ងៃ

ប្រសិនបើកសាងប្រព័ន្ធតម្លៃមនុស្សគឺជាមូលដ្ឋានគ្រឹះបង្កើតបានជាប្រភពកម្លាំងកើតពីផ្ទៃក្នុងនៃទីក្រុង ក៏សំណួរបណ្តទៀតគឺធ្វើដូចម្តេចដើម្បីតម្លៃទាំងនោះមិនមែនមានតែនៅក្នុងឯកសារជាលាយលក្ខណ៍អក្សរឬពាក្យស្លោកប៉ុននោះទេតែក្លាយជាផ្នែកមួយនៃជីភាពប្រចាំថ្ងៃ។ ជាក់ស្តែងនៅទីក្រុង ហូ ជីមិញ ឱ្យឃើញថា ចង់ឱ្យវប្បធម៌ជ្រាបចូលទៅក្នុងសហគមន៍យ៉ាងជ្រៅ ចាំបាច់ត្រូវបង្កើតបរិយាកាសទាំងឡាយដើម្បីប្រជាជនអាចទទួលផល ឆ្លងកាត់បទពិសោធ ផ្លាស់ប្តូរនិងច្នៃប្រតិដ្ឋ។ នេះក៏ជាទិសដៅដ៏សំខាន់ដើម្បីប្រែក្លាយធនធានវប្បធម៌ទៅជាប្រភពកម្លាំងអភិវឌ្ឍតាមស្មារតីសេចក្តីសម្រេចលេខ 80-NQ/TW។

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

ពីមូលដ្ឋានគ្រឹះខាងស្មារតីដល់ប្រភពកម្លាំងកើតពីផ្ទៃក្នុង

សេចក្តីសម្រេចលេខ 80-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ វៀតណាម ក្នុងដំណាក់កាលថ្មីរួមជាមួយនឹងកម្មវិធី ផែនការអនុវត្តរបស់រដ្ឋាភិបាលបានដាក់ចេញតម្រូវការនាំប្រព័ន្ធតម្លៃវប្បធម៌ជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងបទដ្ឋានមនុស្សម្នា វៀតណាម ចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ឡាយចូវ អំណរបុណ្យឯករាជ្យជាតិ

ព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ ឡាយចូវ បានប្រារព្ធពិធីលើកទង់ជាតិអំណរបុណ្យឯករាជ្យជាតិឆ្នាំ ២០២៦ ដោយមាន​ការអញ្ជើញចូលរួមរបស់កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សិស្ស ប្រជាជនបណ្តាជនជាតិខេត្ត ឡាយចូវ រួមជាមួយនឹង​ភ្ញៀវទេសចរ។ បន្ទាប់ពីពិធីលើកទង់ជាតិគឺសកម្មភាពរាំគោះអង្រែ ដង្ហែតាមដងផ្លូវដិតដោយសម្រស់ពណ៌វប្បធម៌បណ្តាជនជាតិ​នៅតំបន់ភ្នំ ឡាយចូវ។

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

អំណរបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ជាមួយបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិចស្រុកទេស ងេ

ចំពោះបងប្អូនជនជាតិ ថៃ នៅតំបន់ប៉ែកខាងលិច ងេអាន ទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា បានក្លាយជា​ឱកាសបុណ្យពិសេសមួយតាំងពីយូរមកហើយ។

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍សកម្មភាពសប្តាហ៍វប្បធម៌ - ទេសចរណ៍ ម៉ុកចូវ ឆ្នាំ ២០២៦ យប់ថ្ងៃទី ១ ខែ កញ្ញា នៅទីលាន ៨/៥ (សង្កាត់ ម៉ុកចូវ) ខេត្ត ស៊ើនឡា រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" អំណររំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃ "បុណ្យឯករាជ្យជាតិ" - បុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា។ កម្មវិធីទាក់ទាញភ្ញៀវទេសចរនិងប្រជាជន​បណ្តាជនជាតិនៅក្នុងខេត្ត ស៊ើនឡា យ៉ាងច្រើនកុះករអញ្ជើញមកចូលរួម។

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

បុណ្យឯករាជ្យជាតិចម្រុះពណ៌ស្រស់ឆើតឆាយ

ក្នុងឱកាសបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា លម្ហភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) ចម្រុះពណ៌ស្រស់ឆើតឆាយប្រពៃណីដោយមានខ្សែព្រឹត្តិការណ៍ "អំណរបុណ្យឯករាជ្យជាតិ"។

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ការរក្សាព្រលឹងវប្បធម៌ឆ្លងតាមរយៈស្ថាបត្យកម្មវត្ត ខ្មែរ នៅទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ ជាកន្លែងប្រមូលផ្តុំនិងរក្សាទុកសំណង់ជំនឿជាច្រើនមានស្លាកស្នាមប្រវត្តិសាស្ត្ររបស់សហគមន៍បណ្តាជនជាតិ។ ក្នុងនោះ វត្ត ចន្ទរង្សី និងវត្ត ពោធិវង្ស គឺជាវត្តពីរដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ សាសនារបស់សហគមន៍ ខ្មែរ នៅទីក្រុង ហូ ជីមិញ និងតាមមូលដ្ឋានជិតខាង។

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារក្របីដ៏អ៊ូអរនៅ ត្រាលិញ

ផ្សារលក់សត្វពាហនៈ ត្រាលិញ (ឃុំ ត្រាលិញ ខេត្ត កាវបាំង) គឺជាសម័យប្រជុំផ្សារប្រព្រឹត្តឡើងនៅថ្ងៃទី ៤ ទី ៩ ទី ១៤ ទី ១៩ ទី ២៤ និងទី ២៩ ច័ន្ទគតិជារៀងរាល់ខែ។ នៅទីនេះ មិនត្រឹមតែប្រព្រឹត្តឡើងបណ្តាសកម្មភាពចរចា លក់ដូរក្របី គោ សេះដ៏ល្បីឈ្មោះប៉ុននោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំបណ្តាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃផ្សារណាត់តំបន់ភ្នំទៀតផង៕

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

បងប្អូនជនជាតិ ធូឡាវ នៅខ្សែទឹកខាងលើទន្លេ ចាយ រក្សាព្រលឹងមុខរបរតម្បាញ

សហគមន៍​ជនជាតិ ​ធូឡាវ​ នៅ​ ​វៀតណាម ​រស់នៅ​តែ​ក្នុង​ខេត្ត​ ឡាវកាយ ប៉ុននោះ ស្ថិតក្នុង​តំបន់​ខ្សែទឹកខាងលើទន្លេ ចាយ តាម​ឃុំ ​មឿងខឿង ផាឡុង ​ស៊ីនជាង ជាដើម្បី។ ទោះបីជា​ចំនួនប្រជាជនយ៉ាង​តិច​ក៏ដោយតែបងប្អូនជនជាតិ ​ធូឡាវ​ នៅតែផ្តោតជាសំខាន់ទៅលើ​ការថែរក្សានិងលើកស្ទួយ​បណ្តាមុខរបរហត្ថកម្ម​ប្រពៃណី​ដូចជា​ត្បាញសំពត់ ដេរ​សម្លៀកបំពាក់​ប្រពៃណី​ដើម្បីប្រើប្រាស់ក្នុងការប្រជុំជីវភាព​ ផលិតកម្មជារៀងរាល់ថ្ងៃនិង​សកម្មភាពជំនឿ មនោវិញ្ញាណ បង្កើតបានជាសម្រស់ដ៏វិសេសវិសាលដោយឡែក ចូលរួមចំណែកក្នុងការអភិរក្ស លើកស្ទួយអត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​របស់ជនជាតិ។

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

របរធ្វើកៅអីផ្តៅដ៏សាមញ្ញរបស់ជនជាតិ ថៃ ស

កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

វិធីសាស្ត្រស្រាវសរសៃសូត្រដោយដៃដ៏វិសេសវិសាលរបស់នារីជនជាតិ យ៉ាវ នៅ ផុងថូ

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។