ជំនឿ​នៃ​ពិធីដាក់​បាយបិណ្ឌ​របស់បងប្អូនជនជាតិ ​ខ្មែរ ​ណាមបូ

ពិធី​ដាក់បាយបិណ្ឌជា​លក្ខណៈ​វប្បធម៌ពិសេសដាច់ដោយឡែកមួយ​របស់​ពុទ្ធបរិស័ទ ​ខ្មែរ។ នៅវេលាម៉ោង ៤ ទៀបភ្លឺ ប្រជាជននាំយកបាយបិណ្ឌដាំពីអង្ករដំណើប លាយចេក សណ្តែក ល្ង និងដូង ទៅកាន់វត្តអារាមដើម្បីឧទ្ទិសកុសលជូនដល់ញាតិ​សន្ដាន​ដែលបានចែកឋានទៅបរលោក។ ទំនៀមទម្លាប់នេះបង្ហាញពីសន្តានចិត្តកតញ្ញូតាធម៌ចំពោះបុព្វការីជន ទន្ទឹមនឹងនោះរួមចំណែកអប់រំស្មារតីទំនោរទៅរកសុចរិតធម៌ ចែករំលែកអ្នកក្រីក្រផង និងអទិស្សមាន​កាយទាំងឡាយផង។

ជារៀងរាល់ឆ្នាំ សហគមន៍ជនជាតិ ខ្មែរ ប្រារព្ធពិធីដាក់បាយបិណ្ឌ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ។ ចុងបញ្ចប់ពិធីនេះគឺពិធីសែន ដូនតា ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗទាំង ៣ ក្នុងឆ្នាំរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ។

1-bayben.jpg
ពុទ្ធបរិស័ទនៅវត្តហ្លួងបាស័កបាយឆៅ (ទីក្រុង កឹនធើ) នាំយកគ្រឿងសក្ការបូជាទៅវត្ត រួមមាន ធូប ទៀន ផ្កា ផ្លែឈើ ទឹក ស្ករគ្រាប់ ហើយជាពិសេសមិនអាចខ្វះបានគឺបាយបិណ្ឌរៀបចំយ៉ាងស្រស់ស្អាតគាប់ភ្នែក

ព្រះតេជគុណ ឡឹម ទូ លិញ ព្រះពហុសូត្រវត្តសិរីតេជោមហាទុប និមន្តមានសង្ឃដីកាថា៖ តាមទំនៀមទំលាប់ប្រពៃណីបានបន្សល់ទុកជាយូរយារណាស់មកហើយ ឲ្យតែដល់ឱកាសពិធីបុណ្យភ្ជុំបិណ្ឌម្តងៗ ចាប់ពីម៉ោង ៤ ទៀបភ្លឺ ពុទ្ធបរិស័ទជាច្រើនកុះករអញ្ជើញមកកាន់វត្តអារាម ដោយនាំយកបាយបិណ្ឌ ព្រមទាំងទេយ្យទានចាំបាច់ផ្សេងៗ ដើម្បីចូលរួមពិធីដាបង្សុកូល។

បន្ទាប់ពីស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ពុទ្ធបរិស័ទធ្វើពិធីដាក់បាយបិណ្ឌជុំវិញបរិវេណព្រះវិហារ ឧទ្ទិសមគ្គផលជូនញាត្តិការ ហើយក៏សុំអោយដួងវិញ្ញាណទាំងឡាយមានប្រែត អសុរកាយ តិរច្ឆាន ដែលជាព្រលឹងវិញ្ញាណបានប្រព្រឹត្តអំពើបាបជាច្រើនកាលនៅមានជីវិត ពេលស្លាប់ក៏ធ្លាក់ទៅកាន់ឋាននរក សូមឱ្យបានរួចផុតពីកម្មពារក្នុងពេលឆាប់ៗ។

2-bayben.jpg
ពុទ្ធបរិស័ទនាំ​យកបាយបិណ្ឌ​មក​កាន់​ព្រះវិហារ។ ក្រោយពេលស្តាប់ព្រះសង្ឃសូត្រធម៌ចប់ បាយបិណ្ឌត្រូវបានយកទៅដាក់នៅជុំវិញក្រៅរបងព្រះវិហារ

ក្នុងឱកាសនេះ ពុទ្ធបរិស័ទជឿថា ព្រលឹងវិញ្ញាណមិនមានសាច់​ញត្តិនឹងបានដោះលេងពីឋាននរកនៅពេលយប់ ដើម្បីទៅទទួល​យកអាហារ​ពី​សាច់​ញត្តិនៅពេលយប់ ហើយត្រូវត្រឡប់ទៅឋាននរកមុនអរុណរះ។

ព្រលឹងវិញ្ញាណទាំងនេះនឹង​ទៅ​គ្រប់​ ៧ ​វត្ត​ ដើម្បីស្វែងរក​សាច់​ញត្តិ។ ប្រសិន​បើ​វិញាណ​ទាំងនោះ មិន​ឃើញ​កូនចៅ​ខ្លួនមក​វត្ត​ទេ​ ពួកគេ​នឹង​ដាក់​បណ្ដាសា​តាមអារម្មណ៍ដែលខឹងឆេះឈួល។ ដូច្នេះហើយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អ្នកនៅរស់គួរ​តែនាំយកចង្ហាន់​ទៅ​វត្តប្រគេន​ព្រះសង្ឃឬក៏ទៅវត្តដាក់បាយបិណ្ឌ ទោះបី​​តិចក្តីច្រើនក្តី ដើម្បីរំលឹក និងបូជាចំពោះបុព្វការីជន។

3-bayben.jpg
តាំងពីព្រឹកព្រលឹម ពុទ្បរិស័ទវត្ត មហាទុប (ទីក្រុង កឹនធើ) អញ្ជើញមកកាន់វត្តដើម្បីធ្វើពិធីដាក់បាយបិណ្ឌជុំវិញក្រៅរបងព្រះវិហារ
4-bayben.jpg
ឆ្លៀតក្នុងឱកាសនេះ ទោះបីជាធ្វើការនៅទីឆ្ងាយក៏ដោយ ក៏កូនចៅនៅតែព្យាយាមរៀបចំពេលវេលាត្រឡប់មកផ្ទះជួបជុំក្រុមគ្រួសារ ដើម្បីរៀបចំពិធីដាក់បាយបិណ្ឌ បង្ហាញពីការគោរពដឹងគុណចំពោះបុព្វការីជនដែរ

តាមព្រះតេជគុណ ឡឹម ទូ លិញ ពិធីដាក់បាយបិណ្ឌមិនត្រឹមតែជាសកម្មភាពជំនឿប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កប់ន័យតម្លៃអប់រំយ៉ាងជ្រាលជ្រៅផងដែរ។ ក្រៅពីការប្រគេនចង្ហាន់ព្រះសង្ឃ ដាក់បាយបិណ្ឌ វត្តអារាមនីមួយៗក៏មានរៀបចំកម្មវិធីសូត្រ បរាភវសូត្រ ទាក់​ទង​នឹង​មូលហេតុ​ទាំង​ ១២ យ៉ាង​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​ ក្នុងគោលបំណងដាស់សតិសម្បជញ្ញៈ និងប្រកាន់ភ្ជាប់ចិត្តសុចរិតក្នុងសហគមន៍។

5-bayben.jpg
ពិធី​ដាក់បាយបិណ្ឌនេះ​ប្រព្រឹត្តទៅ​រយៈពេល​ ១៥​ ថ្ងៃ ។ ពុទ្ធបរិស័ទ​តែងតែ​ក្រោក​ពី​ម៉ោង ​៣​ ទៀបភ្លឺ ដើម្បី​រៀបចំ​និង​យក​ចង្ហាន់​ទៅ​វត្ត​។ បាយបិណ្ឌដាំពីអង្ករដំណើប ល្ងខ្មៅ និងដូង ចែកជាពីរផ្នែក គឺ មួយផ្នែក ហូបនៅផ្ទះ មួយផ្នែកទៀតយកទៅវត្ត ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន

ការចូលរួមក្នុងពិធីនេះ ប្រជាជនមិនត្រឹមតែបានធ្វើទានប៉ុណ្ណោះទេ ថែមទាំងបានស្តាប់ធម៌ផងដែរ ផ្តើមពីនោះលត់ដំចិត្តគំនិត ជៀសវាងសេចក្ដី​វិនាសទាំងឡាយ ឆ្ពោះទៅរកជីវិតរីកចម្រើន និងសុភមង្គល។ ការ​ធ្វើ​ពិធី​នៅ​ពេល​ព្រឹក​ព្រលឹម​ក៏​មាន​អត្ថន័យ​ជាក់ស្តែង​គឺ​កុំ​ឲ្យ​​ខាត​បង់​ពេល​វេលា​ក្នុង​ការងារ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

ពិធី​ដាក់ដាក់បាយបិណ្ឌ​ជា​ការ​បង្ហាញ​យ៉ាង​ស៊ី​ជម្រៅ​នៃ​ជំនឿ ទំនៀម​ទំលាប់​ ប្រជាប្រិយ និង ប្រពៃណី​ពុទ្ធសាសនា ​បង្ហាញ​ពី​ការ​គោរព​ដល់​បុព្វការី​ជន និង​វិញ្ញាណក្ខន្ធ​តាម​ទស្សនទាន​របស់​ជនជាតិ ​ខ្មែរ ​ណាមបូ។ អាស្រ័យហេតុនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីនៅក្នុងសហគមន៍ផងដែរ៕

ផលិតដោយ៖ សឺន ហេង

(កាសែត ព័ត៌មាន និង ជនជាតិ)

អ្នកប្រហែលជាចាប់អារម្មណ៍

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។

លោក ង្វៀន ហ៊ឺវធិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាខេត្ត អានយ៉ាង ជូនអំណោយដល់តំណាងគណៈកម្មការបណ្តាព្រះវិហារ អ៊ីស្លាម ព្រះវិហារ អ៊ីស្លាម តូចៗ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ក្នុងឱកាសខែ រ៉ាម៉ាដាន។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បងប្អូនជនជាតិ ចាម ខេត្ត អានយ៉ាង សប្បាយរីករាយអបអរសាទរខែហូបបួស រ៉ាម៉ាដាន

នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។

ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។

ការប្រគំរនាតថ្មនៅមូលដ្ឋានបញ្ជាការដ្ឋានយោធារំដោះភូមិភាគខាងត្បូងប្រទេស វៀតណាម (ឡុកនិញ ប៊ិញភឿក ចាស់)។

រនាតថ្ម - "សរសៃខ្សែ" តភ្ជាប់ប្រពៃណី

ក្នុងដំណើរការពលកម្មច្នៃប្រតិដ្ឋរបស់ប្រជាជននៅ តីង្វៀន រនាតថ្មបានកកើតឡើង និងក្លាយជា "សរសៃខ្សែ" តភ្ជាប់សហគមន៍បណ្តាជនជាតិលើដែនដីព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

នារីជនជាតិ ថៃ ស្រាវសរសៃសូត្រដើម្បីត្បាញកន្សែង ពៀវ។

ការថែរក្សានិងលើកស្ទួយរបរត្បាញសំពត់សង្កិមប្រពៃណី

សិប្បករជនជាតិ ថៃ ជាច្រើននាក់នៅខេត្ត ដៀនបៀន ឃ្មាតខ្មីទាំងយប់ទាំងថ្ងៃនៅក្បែរកីតម្បាញ បង្កើតបានជាផ្ទាំងសំពត់ដ៏ទាក់ភ្នែក និងបង្រៀនឱ្យក្មេងៗ ជំនាន់ក្រោយរបៀបត្បាញតាំងពីក្បូរក្បាច់ រចនានីមួយៗ ជាដើម។

ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ អ្នកស្រី យុង បានប្រមូលផ្តុំ និងឃ្មាតខ្មីត្បាញ ប៉ាក់សម្លៀកបំពាក់ប្រពៃណី​របស់​នារីជនជាតិ អ៊ើឌូ។

នារីជនជាតិ ថាយ ជាប់ចិត្តនឹងសម្លៀកបំពាក់ប្រពៃណីជនជាតិ អ៊ើឌូ

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី វី ធីយុង (អាយុជិត ៨០ ឆ្នាំ) ជាជនជាតិ ថាយ រស់នៅភូមិ វាំងម៉ូន ឃុំ ង៉ាមី ខេត្ត ងេអាន ដែលជាកន្លែងជនជាតិ អ៊ើឌូ រស់នៅ។ អ្នកស្រីតែងតែអំពល់ចិត្តអំពីការ​ថែរក្សា និងបន្តវេនថែសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ អ៊ើឌូ ជានិច្ច។

ម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម

ម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម

តម្បាញសំពត់សង្កិម មុខរបរប្រពៃណីយូរលង់ណាស់មកហើយផ្សារភ្ជាប់ជាមួយនឹងមធ្យោបាយចិញ្ចឹមជីវិតរបស់បងប្អូនជនជាតិ ចាម នៅឃុំ តឹនចូវ (ខេត្ត អានយ៉ាង)។ រូបថត៖ អានហៀវ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

បណ្តាគំរូឆ្នើមក្នុងសហគមន៍ជនជាតិ ចាម នៅទីក្រុង ហូ ជីមិញ

ប៉ុន្មានឆ្នាំកន្លង អ្នកមានប្រជាប្រិយភាពគឺជាកម្លាំងស្នូល ជាស្ពានមេត្រីជួយបងប្អូនជនជាតិភាគតិចគោរពត្រឹមត្រូវ​គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ រួមចំណែកក្នុងការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិ។

ចង្វាក់រាំ តាក់ស៊ិញ របស់ជនជាតិ សានជី ស៊ើនដុង នៅខេត្ត​ បាក់និញ

ចម្រុះពណ៌ជនជាតិភាគតិចខេត្ត បាក់និញ

ខេត្ត បាក់និញ មានបងប្អូនជនជាតិភាគតិចរស់នៅជាង ៣៩ ម៉ឺននាក់ (ស្មើនឹងចំនួន ១១,០២% នៃចំនួនប្រជាជនទូទាំងខេត្ត) ដោយមានសមាសភាគជនជាតិជាច្រើន ក្នុងនោះមានសមាសភាគជនជាតិភាគតិចសំខាន់ៗចំនួន ៧ រួមមាន៖ នុង តី សានយៀវ ចិន កាឡាន សានជី យ៉ាវ (ស្មើនឹងអត្រាចំនួន ៩៧,៧៨% នៃចំនួនជនជាតិភាគតិចទាំងអស់)។ ក្រុមជនជាតិនីមួយៗ មានសម្លៀកបំពាក់ ទំនៀមទម្លាប់រៀងៗ ខ្លួន បង្កើតឱ្យមានភាពខុសប្លែកនិងវប្បធម៌សម្បូរបែបសម្រាប់ដែនដីនេះ៕

សិស្សសាលាទស្សនា ស្វែងយល់មកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការប្រកាស​ពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​របរ​ធ្វើ​មកុដ របាំងមុខ​របស់បងប្អូនជនជាតិ ​ខ្មែរ

នៅពីថ្ងៃទី ១ ខែ វិច្ឆិកា នៅក្នុងពីធីរំលឹកអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌ វៀតណាម (ថ្ងៃទី ២៣ ខែ វិច្ឆិកា) ផ្សារភ្ជាប់ជាមួយនឹងសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍អបអរសាទរពិធីបុណ្យ អកអំបុក ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានប្រកាសពីការសម្រេចចិត្តរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការដាក់បញ្ចូលហត្ថកម្មវិចិត្រសិល្បៈ "ធ្វើមកុដ របាំងមុខរបស់បងប្អូនជនជាតិ ខ្មែរ" ទៅក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

សកម្មភាពដ៏ល្អពិសេសជាច្រើននៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី

សកម្មភាពដ៏ល្អពិសេសជាច្រើននៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី

នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលឃុំព្រំដែន ធូលុម (ខេត្ត ឡាយចូវ) ប្រព្រត្តិឡើងជាច្រើនសកម្មភាពវប្បធម៌ សិល្បៈដ៏ល្អពិសេសនៅទិវាមហោស្រពវប្បធម៌ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ហាញី ឆ្នាំ ២០២៦ ដូចជា៖ ការបង្ហាញពីរបៀបធ្វើនំយ៉ៃប្រពៃណី ឈុតឆាកដកស្រង់ចេញពីពិធីកិច្ចសែនបុព្វបុរស - ជូនពរជីដូនជីតា ឪពុកម្តាយបុណ្យចូលឆ្នាំថ្មីក្នុងថ្ងៃដំបូងឆ្នាំថ្មី របរហត្ថកម្មប្រពៃណី ច្នៃបង្កើតរូបសម្លៀកបំពាក់ សមោសរភោ​ជនាហារ បង្ហាញបច្ចេកទេសច្នៃបង្កើតឧបករណ៍ភ្លេងប្រពៃណីជាដើម៕

ប្រជាជនប្រកួតប្រជែងវិញ្ញាសារុញដំបង។ រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាំយកវប្បធម៌ដ៏ល្អពិសេសរបស់បងប្អូនជនជាតិ ខ្មែរ ទៅកាន់ភ្ញៀវទេសចរ

នៅថ្ងៃទី ៥ ខែ វិច្ឆិកា បងប្អូនជនជាតិ ខ្មែរ ប្រជាជននិងអ្នកទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាមកតំបន់រមណីយដា្ឋន អាវបាអម (ស្រះគូ) នៅសង្កាត់ ង្វៀតហ្វា ខេត្ត វិញឡុង ដើម្បីសម្របខ្លួនចូលក្នុងបរិយាកាសឱឡារិកនៃពិធីបុណ្យអកអំបុក។ សំឡេងភ្លេងពិណពាទ្យលាយជាមួយសំឡេងឧគ្ឃោសនសព្ទ សំឡេងហ៊ោកញ្ជ្រៀវគាំទ្រនៅតាមមណ្ឌលប្រកួតប្រជែងកីឡា ល្បែងប្រជាប្រិយបង្កើតបានជាបរិយាកាសវប្បធម៌ដ៏ពុះកញ្ជ្រោល ពិធីបុណ្យពោរពេញទៅដោយលក្ខណៈចម្រុះពណ៌។

ពិធីកិច្ចអកអំបុក​ក្នុង​ពិធីថ្វាយព្រះខែ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

លើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅយប់នៃថ្ងៃទី ៤ ខែ វិច្ឆិកា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង កឹនធើ សហការជាមួយអង្គភាពពាក់ព័ន្ធរៀបចំពិធីថ្វាយព្រះខែនៅវត្ត ឃ្លាំង (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ)។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត វិញឡុង ប្រគល់ជូនទង់អនុស្សាវរីយ៍ដល់បណ្តាក្រុមចូលរួមការប្រណាំងទូក។ រូបថត៖ ថាញ់ហ្វា​ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការប្រណាំងទូក ងរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង ដ៏គគ្រឹកគគ្រេង

នារសៀលថ្ងៃទី ៣ ខែ វិច្ឆិកា នៅទន្លេ ឡុងប៊ិញ (សង្កាត់ ឡុងឌឹក និង ហ្វាធន់) ការប្រណាំងទូក ងខេត្ត វិញឡុង ដណ្តើមពានរង្វាន់ ៦២០ ចូវធើយ ឆ្នាំ ២០២៥ ត្រូវបានចាប់ផ្តើម។ នេះជាសកម្មភាពគោលដៅសំខាន់អបអរសាទរពិធីបុណ្យអកអំបុកឆ្នាំ ២០២៥ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ធំរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។

ពិធីបុណ្យបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរអញ្ជើញមកទស្សនាសម្រស់ចែងចាំងនៃពន្លឺភ្លើងប្រទីបច្រច្រើនកុះករ

ពិធីបណ្តែតប្រទីប និង ទូក កាហូវ ឆ្នាំ ២០២៥ របស់ជនជាតិ ខ្មែរ បញ្ចេញពន្លឺចម្រុះពណ៌ចែងចាំងឆ្លុះលើផ្ទៃទឹក

ល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ឆ្នាំ ២០២៥ លើដងទន្លេ Maspero (សង្កាត់ ភូលើយ និងសង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) បានប្រារព្ធឡើងពិធីបណ្តែតប្រទីប និងទូក កាហូវ។ សកម្មភាពនេះមានការចូលរួមពីតំណាងវត្តអារាម ឃុំ និងសង្កាត់នានាលើមូលដ្ឋាន ដោយមានប្រទីបចំនួន ២០ និងទូក កាហូវ ចំនួន ៤ បានបញ្ចេញពន្លឺព្រមៗគ្នា បង្កើតបានជាបរិយាកាសចម្រុះពណ៌ចែងចាំងឆ្លុះលើផ្ទៃទឹក ដ៏ស្រស់ស្អាត ទាក់ទាញប្រជាជន និងភ្ញៀវទេសចរអញ្ជើញមកទស្សនាយ៉ាងកុះករ៕

នៅជុំលែងគោ គោមួយនឹមៗ ស្ទុះបោលលឿនអស់ពីសមត្ថភាព ដើម្បីទៅកាន់គោលដៅបង្កើតបានជាទស្សនីយភាពបោលដេញ ជក់ចិត្ត តានតឹងអស្ចារ្យខ្លាំងនិងល្អមើល។

ផុលផុសបុណ្យប្រណាំងគោ បៃនូយ ខេត្ត អានយ៉ាង

ក្នុងបរិយាកាសដ៏អ៊ូអរនៃពិធីសែនដូនតា សំឡេងស្គរផ្ទួនៗ រួមជាមួយនឹងជំហានបោលយ៉ាងខ្លាំងក្លានៃគោទាំងនឹមៗ បានបង្កើតជាបរិយាកាសពុះកញ្ជ្រោលនៃបុណ្យប្រណាំងគោ បៃនូយ ជាព្រឹត្តិការណ៍វប្បធម៌ កីឡាដ៏វិសេសវិសាល ផ្សារភ្ជាប់ជាមួយនឹងជីវភាពស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)។