ការកសាងសហគមន៍ប្រកបដោយក្តីមេត្តាចីរភាពនៅក្នុងតំបន់ជនជាតិភាគតិច

ស្រុក មីទូ (ខេត្ត ស្រុកត្រាំង) បានប្រគល់ផ្ទះចំនួន ៥១៩ ខ្នងដល់គ្រួសារមានការលំបាកលំនៅឋានក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ឆាប់បានសម្រេចមុនការក្រោងទុក ៥ ខែ
ស្រុក មីទូ (ខេត្ត ស្រុកត្រាំង) បានប្រគល់ផ្ទះចំនួន ៥១៩ ខ្នងដល់គ្រួសារមានការលំបាកលំនៅឋានក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ឆាប់បានសម្រេចមុនការក្រោងទុក ៥ ខែ

នៅខេត្ត សុកត្រាំង កិច្ចការរួមដៃគ្នាគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជនទាំងឡាយក្នុង និងក្រៅខេត្តបានបង្កើតនូវភាពរីកសាយក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ ជួយអ្នកលំបាកលំបិន ចាញ់ប្រៀប ឆ្លងតាមរយៈនោះ ជួយពួកគាត់ឈោងឈានឡើងក្នុងជីវិត ទន្ទឹមនឹងការកសាងសហគមន៍ប្រកបដោយក្តីមេត្តាចីរភាព។

លោក ចូវ ថាញ់ទន់ ប្រធានក្រុមអ្នកស្ម័គ្រចិត្ត SV07 អ្នកបានស្ម័គ្រចិត្តជាង ២៧ ឆ្នាំបាននិយាយថា ចាប់ពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន នៅ សុកត្រាំង ក្រុមអ្នកស្ម័គ្រចិត្ត SV07 បានចូលរួមចំណែកសាងសង់ផ្ទះជិត ៨០ ខ្នង ផ្តល់អំណោយរាប់ពាន់រួមទាំងសម្ភារចាំបាច់ កង់ និងសៀវភៅដល់សិស្សមានស្ថានភាពលំបាកលំបិន។ ដោយឡែកក្នុងខែមនុស្សធម៌ឆ្នាំ ២០២៥ ក្រុមអ្នកស្ម័គ្រចិត្ត SV07 បានប្រមូលផ្តុំគ្នាសាងសង់ផ្ទះចំនួន ២៤ ខ្នង បរិច្ចាគកង់ចំនួន ១៨០ គ្រឿង និងចម្អិនអាហារដោយឥតគិតថ្លៃចំនួន ១២ ជូនសិស្សានុសិស្សនៅតំបន់ជនជាតិភាគតិច ដោយមានតម្លៃ ១ ពាន់ ៦៨០ លានដុង។

soc-trang.jpg
ស្រុក មីទូ (ខេត្ត ស្រុកត្រាំង) បានប្រគល់ផ្ទះចំនួន ៥១៩ ខ្នងដល់គ្រួសារមានការលំបាកលំនៅឋានក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ឆាប់បានសម្រេចមុនការក្រោងទុក ៥ ខែ

តាមលោក ត្រឿង វ៉ាន់ងៀ សមាជិកកាកបាទក្រហមគ្រប់លំដាប់ថ្នាក់នៅទីរួមខេត្ត តែងតែកៀរគរអ្នកឧបត្ថម្ភដើម្បីជួយដល់អ្នកមិនមានសំណាងល្អក្នុងជីវិត ក៏ដូចជាបង្កើតគ្រប់លក្ខខណ្ឌសម្រាប់ពួកគាត់ធ្វើសមាហរណកម្មក្នុងសហគមន៍។ ការងារកៀរគរ និងឧបត្ថម្ភត្រូវបានអនុវត្តជាសាធារណៈ តម្លាភាព ការទទួលខុសត្រូវ និងទទួលបានមតិឯកភាព និងការគាំទ្រពីប្រជាជនក្នុងមូលដ្ឋាន។ ដូច្នេះហើយ ចាប់ពីដើមឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កាកបាទក្រហមបានឧបត្ថម្ភអំណោយ និងសាច់ប្រាក់ចំនួន ២.២៣០ ករណី មានតម្លៃជាង ១ ពាន់លានដុង។

នាពេលថ្មីៗនេះ នៅពិធីបំផុសចលនាខែមនុស្សធម៌ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - រីកសាយភាយសេចក្តីស្រលាញ់” សប្បុរសជនជាច្រើនក្នុង និងក្រៅប្រទេសបានឧបត្ថម្ភ និងឧបត្ថម្ភផ្ទះ កង់ អាហារូបករណ៍ សាច់ប្រាក់​... មានតម្លៃជិត ៣ ពាន់លានដុង ដល់ប្រជាជន ១,០០០ លើកនាក់មានស្ថានភាពលំបាក ចាញ់ប្រៀបនៅលើភូមិសាស្រ្តខេត្តសុកត្រាំង។

ចលនាមនុស្សធម៌ស្នូលរបស់សមាគមនៅតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពដូចជា៖ ចលនា “ចូលឆ្នាំ តេត មនុស្សធម៌” “មនុស្សល្អ ធ្វើអំពើល្អ-រួមដៃគ្នាកសាងសហគមន៍មេត្តាធម៌” យុទ្ធនាការ “អង្គការ និងបុគ្គលម្នាក់ៗ ភ្ជាប់ជាមួយអាស័យដ្ឋានមនុស្សធម៌” ខែមនុស្សធម៌... បាននាំយកអំណោយដល់ដៃអ្នកជួបការលំបាក និងអ្នកចាញ់ប្រៀប។ ចាប់ពីឆ្នាំ ២០២៤ ដល់បច្ចុប្បន្ន សមាគមបានកៀងគរការគាំទ្រសម្រាប់ជាង ៤៣០.០០០ ករណីក្នុងស្ថានភាពលំបាក និងចាញ់ប្រៀប... ដោយមានតម្លៃសរុបជាង ២៥០ ពាន់លានដុង។

នាពេលខាងមុខ កាកបាទក្រហមខេត្ត សុកត្រាំង នឹងបន្តពង្រឹងសកម្មភាពជំនួយមនុស្សធម៌ ទ្រទ្រង់ជីវភាព និងផ្តល់ការថែទាំសុខភាពសហគមន៍ ដោយយកចិត្តទុកដាក់ជាពិសេសដល់ក្រុមងាយរងគ្រោះក្នុងសង្គម។ ដើម្បីធ្វើដូច្នេះបាន សមាគមពិតជាត្រូវការកិច្ចសហការពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ធុរកិច្ច សប្បុរសជន និងប្រជាជនគ្រប់ជនថ្នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកដល់ជនក្រីក្រក្នុងសង្គម។

soc-trang-2.jpg
អង្គការ បុគ្គលជាច្រើនបានប្រគល់ជូនស្លាកនិមិត្តរូបនៃថវិកា អំណោយដល់គណៈកម្មាធិការរៀបចំក្នុងពិធីបំផុសខែមនុស្សធម៌ឆ្នាំ ២០២៥ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការរីកសាយភាយនៃសេចក្តីស្រឡាញ់” ប្រារព្ធឡើងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នៅទីរួមខេត្ត ង៉ាណាំ

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត សុកត្រាំង លោកស្រី ហូ ធីកឹមដាវ បានឲ្យដឹងថា ខេត្តមានប្រជាជនជាង ៣៥% ជាជនជាតិភាគតិច ក្នុងនោះ ខ្មែរ មាន ៣០% ជនជាតិចិន ៥% និងក្រៅពីនេះជាជនជាតិដទៃទៀត។ ក្នុងរយៈពេលកន្លងមក សកម្មភាពមនុស្សធម៌បានក្លាយទៅជាសញ្ញាសម្គាល់មនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីទំនាក់ទំនងរវាងបក្ស រដ្ឋាភិបាល និងប្រជាជនក្នុងការងារសន្តិសុខសង្គម ជួយដល់ស្ថានភាពលំបាក និងអ្នកចាញ់ប្រៀប រួមចំណែកកសាងសហគមន៍មនុស្សធម៌ប្រកបដោយចីរភាព។

បច្ចុប្បន្នខេត្តកំពុងអំពាវនាវដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ស្ថាប័ន អង្គភាពអាជីវកម្ម សប្បុរសជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន បន្តចូលរួមជាមួយកាកបាទក្រហមខេត្ត ក្នុងការជួយប្រជាពលរដ្ឋដែលជួបការលំបាក និងជនងាយរងគ្រោះ រួមចំណែកអនុវត្តគោលនយោបាយសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ៕

អត្ថបទ និងរូបថត៖ ទន់ភី/ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួល៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ខេត្ត អានយ៉ាង បែង​ចែក​ថវិកា​ជាង ៣៥៤ ពាន់​លាន​ដុងអភិវឌ្ឍ​តំបន់ប្អូនជនជាតិ ​តំបន់​ភ្នំ

ខេត្ត អានយ៉ាង បែង​ចែក​ថវិកា​ជាង ៣៥៤ ពាន់​លាន​ដុងអភិវឌ្ឍ​តំបន់ប្អូនជនជាតិ ​តំបន់​ភ្នំ

ក្រោយការរួមបញ្ចូលគ្នា ខេត្ត អានយ៉ាង បានរួសរាន់បែង​ចែកប្រភពថវិកាជាង ៣៤៥ ពាន់លានដុងអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅឆ្នាំ ២០២៥។ សកម្មភាពក្នុងគោលបំណងបង្កើតការវិវឌ្ឍជាមូលដ្ឋានអំពីសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន បង្រួញខ្លីគម្លាតប្រាក់ចំណូលតំបន់ជនជាតិភាគតិចបើធៀបនឹងតំបន់អភិវឌ្ឍនៅលើភូមិសាស្រ្តខេត្តនិងទូទាំងប្រទេស។

កម្លាំងខ្លាំងក្លានិរន្តរភាពសម្រាប់ តីង្វៀន សុខក្សេមក្សាន្ត

កម្លាំងខ្លាំងក្លានិរន្តរភាពសម្រាប់ តីង្វៀន សុខក្សេមក្សាន្ត

ដែនដី តីង្វៀន ធ្លាប់ត្រូវរងអានុភាពប្រតិកិរិយាឆ្លៀតទាញយកប្រយោជន៍ជាច្រើនដងដើម្បីបង្កការបំបែកបំបាក់ធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលក្រោមស្លាក "សេរីភាពសាសនា"។ ដោយសារមាគ៌ាដ៏ត្រឹមត្រូវគោលនយោបាយមនុស្សសាស្រ្តអត់ធ្មត់របស់បក្សនិងរដ្ឋ មនុស្សជាច្រើនបានវិលមកកាន់ជំនឿសច្ចភាពដើម្បីភូមិនិគម តីង្វៀន សុខក្សេមក្សាន្តនិងអភិវឌ្ឍសម្បូររុងរឿងជានិច្ច។

ព្រះចេតិយព្រះសព ៤ អង្គយុទ្ធសមណពលី (ខេត្ត កៀនយ៉ាង ចាស់) ត្រូវបានក្រសួងវប្បធម៌ - ព័ត៌មាន - កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រលំដាប់ថ្នាក់ជាតិនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩០

កេរដំណែលប្រវត្តិសាស្ត្រព្រះសង្ឃ ៤ អង្គយុទ្ធសមណពលីជនជាតិ ខ្មែរ

កាលពី ៥១ ឆ្នាំមុននេះ ព្រះសង្ឃ ៤ ព្រះអង្គគឺ យ័ញ តឹប ឡឹម ហ៊ុង យ័ញ ហម យ័ញ ហយ និង ប្រជាជនខេត្ត រ៉ាចយ៉ា (បច្ចុប្បន្នជាខេត្ត អានយ៉ាង ថ្មី) រៀបចំបាតុកម្មតស៊ូប្រយុទ្ធទាមទាររដ្ឋាភិបាល អាមេរិក - អាយ៉ង មិនត្រូវចាប់ព្រះសង្ឃទៅធ្វើទាហានហើយបាញ់បំផ្លិចបំផ្លាញវត្តអារាម។ ទោះបី ដូច្នោះប៉ុន្តែការបាតុកម្មត្រូវបង្ក្រាប ព្រះសង្ឃ ៤ ព្រះអង្គ ត្រូវខ្មាំងបាញ់របួសហើយសុគត។

ផ្តល់អាទិភាពការអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់ជនជាតិភាគតិច

ផ្តល់អាទិភាពការអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់ជនជាតិភាគតិច

នាថ្ងៃទី ៤ ខែ សីហា បក្ខភាគឃុំ មីទូ ទីក្រុង កឹនធើ រៀបចំមហាសន្និបាតតំណាងបក្ខភាគលើកទី ១ អាណត្តិកាល ២០២៥ - ២០៣០ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍដោយសង្គតិភាពនៃឧស្សាហកម្ម - ហត្ថកម្មខ្នាតតូច ពាណិជ្ជកម្មសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចក្នុង​ភូមិសាស្រ្ត។

វាលស្រែ មឿងថាញ់ ដោយមានផ្ទៃដីជាង ១៤០ គីឡូម៉ែត្រការ៉េ គឺជាវាលស្រែធំជាងគេបំផុតតំបន់ តីបាក់ (ភូមិភាគពាយ័ព្យ)

លើកកម្ពស់កម្រិតពាណិជ្ជសញ្ញាកសិផល ដៀនបៀន

ដើម្បីអភិវឌ្ឍផលិតផលស្នូលទាំងឡាយតាមទិសដៅទំនើប ផ្សារភ្ជាប់ជាមួយកែច្នៃនិងលក់ដូរផលិតផល ផ្នែកកសិកម្មខេត្ត ដៀនបៀន រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានផ្តោតការផ្លាស់ប្តូរថ្មីរៀបចំផលិតកម្មតាមទិសដៅអភិវឌ្ឍសហប្រតិបត្តិការ ចងសម្ពន្ធគ្នារវាងសហគ្រាស សហករណ៍ ក្រុមសហការនិងប្រជាជនក្នុងផលិតកម្ម ការកែច្នៃ ការលក់ដូរផលិតផល។

ការរស់នៅរបស់បងប្អូនជនជាតិ កុង នៅឃុំព្រំដែន ប៉ាធើម ខេត្ត ដៀនបៀន បានមានជំហានប្រែខ្លួនវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ ភូមិ ពុងបន ឃុំ ប៉ាធើម កន្លែងតាំងទីលំនៅថ្មីធំទូលាយស្អាតបាតរបស់បងប្អូនជនជាតិ កុង។ រូបថត៖ ស៊ន់ទឺ

គោលនយោបាយគន្លឹះប្រវត្តិសាស្រ្តផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពីដាក់ដំណើរការរយៈពេលជិត ៥ ឆ្នាំ ដោយមានប្រភពកម្លាំងវិនិយោគមហាសាលនិងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ដំណាក់កាលទី ១ កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ (២០២១ - ២០២៥) សម្រេចបានសមិទ្ធផលជាច្រើនហើយ។ នេះជាគោលនយោបាយគន្លឹះប្រវត្តិសាស្ត្រ រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។

រុករកស្វែងយល់សួនថ្មនៅឧទ្យានជាតិ នូយជួ

រុករកស្វែងយល់សួនថ្មនៅឧទ្យានជាតិ នូយជួ

ស្ថិតនៅចម្ងាយពីទីក្រុង ផានរ៉ាង - ថាប ចាម ប្រហែល ៣០ គីឡូម៉ែត្រ ឆ្ពោះទៅភាគឦសាន សួនថ្មស្ថិតនៅក្បែរឆ្នេរសមុទ្រឧទ្យានជាតិ នូយជួ ចំណុះឋបនីយជីវមណ្ឌលពិភពលោក នូយជួ ឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់)។ កន្លែង​នេះ​កំពុង​ក្លាយ​ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ យ៉ាងខ្លាំង អូសទាញជើង​ភ្ញៀវ​ទេសចរ​​ស្រឡាញ់​ធម្មជាតិរហស្ថាន​ហើយជក់ចិត្ត រុករក​ស្វែងយល់បណ្តាប្រការ​ដ៏មហស្ចារ្យ។

សុភមង្គលរបស់អ្នកស្រី យ៉ាង ធីស៊ៅ ភូមិ ម៉ូយេ ឃុំ ម៉ូយេ ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) គឺពេលកូនៗ បានទៅសាលារៀនគ្រប់គ្រាន់

សន្ទស្សន៍សុភមង្គល - ពីសេចក្តីសម្រេចចិត្ត ជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅ

ខេត្ត អៀនបាយ គឺជាមូលដ្ឋានដំបូងក្នុងទូទាំងប្រទេសដាក់បញ្ចូលលក្ខណៈវិនិច្ឆ័យ "សុភមង្គល" ទៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគខេត្តអាណត្តិកាល ២០២០ - ២០២៥។ ខេត្តកំណត់ថា "លើកកម្ពស់សន្ទស្សន៍សុភមង្គលជូនប្រជាជន" ជាភារកិច្ចចំណុចសំខាន់តម្លៃស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍។

លោក អាម៉ាយ៉ាយ បក្ខជនមោះមុតភក្តីភាពមានគុណបំណាច់ចលនាប្រជាជនមូលមីរ បង្កើតភូមិនិគម កសាងជីវភាពថ្មី

គំរូភ្លឺថ្លាអំពីប្រពៃណីបដិវត្តន៍និងកសាងភូមិនិគមជនជាតិ ចាមហឺរ៉យ

ផ្តើមពីតំបន់ដីចោលទំនេរក្រោយថ្ងៃរំដោះ ភូមិ ម៉ាយ៉ាយ (ឃុំ ដឹតបាំង ស្រុក ក្រុងប៉ា ខេត្ត យ៉ាឡាយ) បានក្លាយជាសហគមន៍មួយមានស្ថិរភាពនិងអភិវឌ្ឍដោយសារគុណបំណាច់ដ៏ធំធេងរបស់លោក ក្ប៉ះអ៊ៃថៀ - បក្ខជនដ៏ស្មោះស្ម័គ្របានចលនាមាមីងបងប្អូនប្រមូលផ្តុំបង្កើតភូមិនិងកសាងជីវិតថ្មី។ ចងចាំគុណបំណាច់នោះ ប្រជាជនហៅឈ្មោះលោកដោយស្និទ្ធស្នាលថា អាម៉ាយ៉ាយ និងគោរពយកឈ្មោះហៅនេះដោយផ្ទាល់ដើម្បីដាក់ឈ្មោះអោយភូមិតែម្តង ប្រៀបដូចជារបៀបរំលឹកគុណយ៉ាងជ្រាលជ្រៅមួយចំពោះអ្នកដែលបានចាក់គ្រឹះដំបូង។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ គ្រួសារលោក អាម៉ាយ៉ាយ មិនត្រឹមតែរក្សាខ្ជាប់ខ្ជួនប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកសាមគ្គីភាព សាយភាយស្មារតីលះបង់ក្នុងសហគមន៍ជនជាតិ ចាមហឺរ៉យ នៅទីនេះទៀតផង។

ផ្ទះទាំងឡាយដ៏ធ្ងន់ភក្ដីភាពបងប្អូនជនជាតិ

ផ្ទះទាំងឡាយដ៏ធ្ងន់ភក្ដីភាពបងប្អូនជនជាតិ

ផ្ទះថ្មីៗ ធំទូលាយស្អាតបាត រឹងមាំកំពុងជំនួសអោយផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមពីមុននេះនៃក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារដែលមានស្ថានភាពលំបាកលំបិនខ្លាំង ជាពិសេសក្រុមគ្រួសារក្រីក្រជាបងប្អូនជនជាតិ ខ្មែរ នៅខេត្ត បាកលៀវ។ នេះក៏ជាលទ្ធផលវិជ្ជមាននៃចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម" បំផុសចលនាឡើងដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តើមពីនោះ ជួយធ្វើឱ្យសុបិនប្រជាជនក្លាយជាការពិតជាក់ស្ដែង "តាំងទីលំនៅស្ថិរភាព" ពីមួយជំហានទៅមួយជំហាន។

កម្មាភិបាលកសិកម្មស្រុក កនប្លុង ណែនាំបងប្អូនជនជាតិពីបច្ចេកទេសដាំដំណាំកាហ្វេស្រុកត្រជាក់

ជនជាតិ សេដាំង នៅស្រុក កនប្លុង រួចផុតពីភាពក្រីក្រអាស្រ័យដោយដំណាំកាហ្វេស្រុកត្រជាក់

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) ផ្តើមពីតំបន់មូលដ្ឋានប្រយុទ្ធប្រឆាំងមួយនៅមានការលំបាកលំបិនជាច្រើន ស្រុក កនប្លុង ខេត្ត កនទុម សព្វថ្ងៃនេះបានបំពាក់អោយខ្លួនមុខមាត់ថ្មី ដោយមានបណ្តាកូនភ្នំកាហ្វេស្រុកត្រជាក់ពណ៌បៃតងរលោង រួមចំណែកធ្វើអោយផ្លាស់ប្តូរជីវភាពរបស់ជនជាតិ សេដាំង នៅទីនេះ។

ប្រសិទ្ធភាពគំរូ ៥+១ នៅស្រុក ដាក់សុង

ប្រសិទ្ធភាពគំរូ ៥+១ នៅស្រុក ដាក់សុង

ដោយមានវិធីច្នៃប្រតិដ្ឋ គំរូ ៥+១ (បក្ខជន ៥ នាក់ជួយក្រុមគ្រួសារ ១ គ្រួរួចផុតពីភាពក្រីក្រ) បានដាក់ដំណើរការនៅស្រុក ដាក់សុង (ខេត្ត ដាក់ណុង) បាននិងកំពុងជួយជាច្រើនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជនជាតិភាគតិចពុះពារឆ្លងកាត់ការលំបាកលំបិន បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពបងប្អូនជនជាតិ។ល។

រដ្ឋមន្ត្រី ដាវ ង៉ុកយុង ជូនអំណោយដល់ក្រុមគ្រួសារក្រីក្រនៅស្រុក អូម៉ូន និងស្រុក កើ ដ។ រូបថត៖ ង៉ុកធៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

អបអរសាទរបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅព្រឹកថ្ងៃទី ៨ ខែ មេសា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាលោក ដាវ ង៉ុកយុង ជាមួយនឹងថ្នាក់ដឹកនាំទីក្រុង កឹនធើ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុនិងជូនអំណោយព្រមទាំងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ នៅសមាគមព្រះសង្ឃស្នេហាជាតិទីក្រុង កឹនធើ និងវត្ត វត្ត មុនីរង្ស នៅខណ្ឌ និញកៀវ វិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ អញ្ជើញចូលរួមសម្ពោធផ្ទះលំនៅរបស់ក្រុមគ្រួសារបងប្អូនជនជាតិនៅភូមិ ធើយហៀបអា (ទីរួមស្រុក ធើយឡាយ ស្រុក ធើយឡាយ) ក្នុងកម្មវិធីលុបបំបាត់ផ្ទះលំនៅបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម។

បងស្រី អ៊ី ហ្លាង អ្នកមានប្រជាប្រិយភាពនៅភូមិ ពូតា ឃុំ ម៉ាំងរី ស្រុក ទូមើរ៉ុង ខេត្ត កនទុម ណែនាំ​បងប្អូននារីត្បាញសំពត់ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ សេដាំង

"ទីពំនឹង" ដ៏រឹងមាំរបស់បងប្អូនជនជាតិភាគតិច

កនទុម ជាខេត្តតំបន់ភ្នំជាប់ព្រំដែន ស្ថិតនៅភូមិភាគខាងជើង តីង្វៀន ទូទាំងខេត្តមានចំនួនប្រជាជនប្រហែល ៥៩៧.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិភាគតិចស្មើនឹងអត្រាជាង ៥៤% ដោយមានចំនួន ៤៣ ជនជាតិរស់នៅជាមួយគ្នា ប្រជាជនជិត ២០% នៅតាមព្រំដែនកាន់សាសនា។

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

លទ្ធផលអនុវត្តគម្រោង ៧៦៦ ជាសក្ខីភាពអោយធ្លុងមហាសាមគី្គជនជាតិក្រោមការដឹកនាំរបស់បក្ស

រួមដៃគ្នាផ្លាស់ប្តូរភូមិនិគម

ថ្មីៗ នេះ ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ បានរៀបចំបូកសរុបគម្រោងការណ៍ឧបត្ថម្ភ សាងសង់លំនៅឋានជូនក្រុមគ្រួសារក្រីក្រ លំបាកលំបិនអំពីលំនៅឋាន គ្រួសារគោលនយោបាយ បងប្អូនជនជាតិភាគតិចរស់នៅលើភូមិសាស្ត្រខេត្ត។ល។

ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ផាន វ៉ាន់យ៉ាង និងឧត្តមសេនីយ៍ឯក ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឡាវ លោកចាន់សាម៉ន ចាន់យ៉ាឡាត អញ្ជើញមកសួរសុខទុក្ខនិងជូន​អំណោយសាលា​បឋមសិក្សា - អនុវិទ្យាល័យភូមិ ប៉ាហាង ស្រុក សបបៅ ខេត្ត ហួផាន់

ចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាពសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ

ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា នៅតំបន់ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា ប្រទេស វៀតណាម) និងស្រុក សបបៅ (ខេត្ត ហួផាន់ ប្រទេស ឡាវ) ផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែន វៀតណាម - ឡាវ លើកទីពីរបានបិទបញ្ចប់ដោយជោគជ័យដោយមានសកម្មភាពទាំងឡាយដ៏បរិបូណ៌ សម្បូរបែប ជាក់ស្តែង បន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាព សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ។

កម្មាភិបាលស្រុក គូជី ឧទ្ទេសនាមអំពីបរិយាកាសវប្បធម៌ ហូ ជីមិញ ជូនមាមីងបងប្អូនជនជាតិ ចាម នៅភូមិ បេន ដ ២ ឃុំ តឹនភូទ្រុង ស្រុក គូជី

ការងារជនជាតិរួមចំណែកផ្សារភ្ជាប់នឹងធ្លុងមហាសាមគ្គីជនជាតិ

បច្ចុប្បន្នស្រុក គូជី ទីក្រុង ហូ ជីមិញ មានចំនួន ៦.១៣៥ ក្រុមគ្រួសារដោយមានជនជាតិភាគតិចជាង ១៣.៧០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ ចាម ខ្មែរ និង ចិន។ ៥ ឆ្នាំកន្លងទៅថ្មីៗ នេះ ផ្សារភ្ជាប់ជាមួយនឹងការងារជនជាតិ ពង្រីកកម្លាំងមហាសាមគ្គីដ៏ខ្លាំង បងប្អូនជនជាតិក្នុងស្រុកបានរួមវិភាគទានបានចំនួន ៧,២​ពាន់លានដុងរួមជាមួយនឹងរាប់រយថ្ងៃពលកម្មដើម្បីធ្វើចំនួន ៥០៩ សំណង់នៅតាមតំបន់លំនៅឋាន។

មហោស្រព ហោះហើរលើតំបន់រមណីយដ្ឋាន - រដូវស្រូវទុំ ២០២៤ នៅភូមិ លីមថៃ ឃុំ កាវផា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ)ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់ អញ្ជើញមកចូលរួម

ស្លាកស្នាមក្នុងការកសាងបរិស្ថានវប្បធម៌នៅខេត្ត អៀនបាយ

ច្បាមជាប់ទស្សនៈរបស់បក្ស អនុវត្តដោយភាពបត់បែន សមស្របជាមួយលក្ខណៈពិសេសនៃវប្បធម៌ មនុស្សម្នាមូលដ្ឋានខេត្ត អៀនបាយ បានយកចិត្តទុកដាក់ជាពិសេសកសាងអត្តសញ្ញាណវប្បធម៌ ប្រែក្លាយបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលមានដោយឡែកក្លាយជាកម្លាំងកើតពីផ្ទៃក្នុង ប្រភពកម្លាំងដ៏មហិមាពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ពួតដៃគ្នាធ្វើឋបនកម្មស្រុកកំណើត អៀនបាយ រឹងប៉ឹងឈានឡើង។

ក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម - ចិន លើកទី ៨ នាថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងការពារជាតិផាន វ៉ាន់យ៉ាង និងសមាជិកគណៈប្រតិភូ វៀតណាមអញ្ជើញទៅទស្សនាភូមិ បាតដៀវបាន ចំណុះស្រុក ហុងហា ខេត្ត យូណាន (ប្រទេស ចិន)

ខិតខំប្រឹងប្រែងថែរក្សាព្រំដែនគោក វៀតណាម - ចិន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ

ឆ្នាំនេះកំណត់សម្គាល់ ២៥ ឆ្នាំ វៀតណាម និង ចិន ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែននៅលើគោកនិង ១៥ ឆ្នាំចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែននៅលើគោក វៀតណាម - ចិន។ សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះដាក់មូលដ្ឋានគ្រឹះគតិយុត្ត នយោបាយដើម្បីប្រទេសទាំងពីររក្សាជាប្រចាំបរិស្ថានសន្តិភាព ស្ថិរភាពសម្រាប់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខ ការពារជាតិ។ល។ ឆ្លើយតបឆន្ទៈរបស់ប្រជាជនប្រទេសទាំងពីរ។

ដោយការខិតខំប្រឹងប្រែងរួមរបស់ខេត្ត ភូមិនិគម ជាច្រើននៅតំបន់ភ្នំខេត្ត កា្វងណាម បានរក្សាលំនឹង អំពីលំនៅឋាន

សាយភាយចលនាលុបបំបាត់លំនៅឋានបណ្តោះអាសន្ននៅខេត្ត ក្វាងណាម

រួមបញ្ចូលប្រភពធនធានជាច្រើន ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៣ - ២០២៥ ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកថាជាមូលដ្ឋានឈានមុខគេក្នុងការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន បង្កើតលក្ខខណ្ឌរក្សាលំនឹងជីវភាពប្រជាជនលំបាកលំបិន ។ល។

ចំណុចសាលា ហ៊ូយម៉ាយ ជាកន្លែងសិក្សារៀនសូត្ររបស់សិស្សបឋមសិក្សាចំនួន ១៩ នាក់។ ចំណុចសាលាមានលោកគ្រូចំនួន ២ រូបច្បាមភូមិទទួលបន្ទុក

លោកគ្រូច្បាមភូមិនៅចំណុចសាលាមិនមានកម្រិតមត្តេយ្យសិក្សា

ភូមិ ហ៊ូយម៉ាយ ឃុំ កាំមួន ស្រុក គ្វេផុង (ខេត្ត ងេអាន) មិនមានកម្រិតមត្តេយ្យសិក្សាបានជាលោកគ្រូៗ ច្បាមភូមិទីនេះ ត្រូវតែហាត់តាំងពីអក្សរមួយតួៗ អោយកូនសិស្សនៅពេលទើបចូលរៀនថ្នាក់ទី ១។ ដោយមានសិស្សសាលានិងអ្នកភូមិ ហ៊ូយម៉ាយ លោកគ្រូច្បាមភូមិបានក្លាយជាសមាជិកមិនអាចខ្វះបានក្នុងសហគមន៍។ល។

មុខមាត់ភូមិជនបទថ្មីគំរូ សាណា នៅឃុំ ណាម៉ែវ ស្រុក ក្វានសឺន សព្វថ្ងៃនេះ

ស្រុក ក្វានសឺន កសាងជនបទថ្មីផ្សារភ្ជាប់នឹងការពារអធិបតេយ្យភាពសន្តិសុខព្រំដែន

ដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នានៃប្រព័ន្ធនយោបាយ ទាំងមូលនិងប្រជាជនស្រុកតំបន់ភ្នំ ក្វានសឺន (ខេត្ត ថាញ់ហ្វា) បានអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីយ៉ាងល្អប្រសើរផ្សារភ្ជាប់ជាមួយនឹងការពារអធិបតេយ្យភាពសន្តិសុខព្រំដែន រួមចំណែកធ្វើអោយផ្លាស់ប្តូរមុខមាត់តំបន់ភ្នំ។

ខេត្ត ក្វាងង៉ាយ អនុវត្តគោលនយោបាយអប់រំជនជាតិប្រកបដោយប្រសិទ្ធភាព លើកកម្ពស់គុណភាពធនធានមនុស្សតំបន់បងប្អូនជនជាតិពីមួយជំហានទៅមួយជំហាន

ខេត្ត ក្វាងង៉ាយ ពង្រីកប្រសិទ្ធភាពគោលនយោបាយជនជាតិ

តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ មានឃុំចំនួន ៦១ ចំណុះស្រុកតំបន់ភ្នំចំនួន ៥ គឺ ត្រាបុង មិញឡុង បាទើ សឺនតី សឺនហា។ ចំនួនប្រជាជនទូទាំងតំបន់មានជិត ២៣០.០០០ នាក់ ដោយមានជនជាតិជាបងប្អូនចំនួន ២៩ រួមរស់ជាមួយគ្នា។

សុកត្រាំង ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹង ៣៥,៤៤% នៃចំនួនប្រជាជនក្នុងខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ មានចំនួនស្មើ ៣០,១៩% ដែលរស់នៅលាយឡំគ្នាជាមួយជនជាតិ គិញ (វៀត ណាម) ចិន។ល។ ស្ទើរតែគ្រប់ទីកន្លែងតាមស្រុក ទីរួមខេត្ត ទីក្រុង។ រូបថត៖ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ខេត្ត សុកត្រាំង ផ្តោត​ការយកចិត្តទុកដាក់ជាសំខាន់ទៅលើការសាងសង់​លំនៅឋាន​ជូនបងប្អូនជនជាតិ​ ខ្មែរ

កាលពីពេលថ្មីៗកន្លងទៅ ក្រសួងនគរបាលនិងងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត សុកត្រាំង បានធ្វើការបូកសរុបកម្មវិធីកៀរគរ ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នង ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋាននៅភូមិសាស្ត្រខេត្ត សុកត្រាំង។

ពិធីកិច្ចស្រង់ទឹកព្រះពុទ្ធ​បដិមាដោយមានសុគន្ធវារី​ ​លាង​សម្អាត​ប្រការអព្វមង្គលក្នុង​ឆ្នាំ​ចាស់ដើម្បី​ឆ្លងចូល​ឆ្នាំ​ថ្មី​អ្វីៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។ រូបថត៖ ខាញ់ហ្វា/ទីភ្នាក់ងារពត៌មានវៀតណាម

នាយករដ្ឋមន្រ្តីប្រគេននិងជូនពរបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនជាតិ ខ្មែរ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បានផ្ញើលិខិតប្រគេននិងជូនពរដល់បងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃជនជាតិ ខែ្មរ។

គណៈកម្មាធិការបក្សប្លុកបណ្តាស្ថាប័ននិងសហគ្រាសខេត្ត ដាក់ឡាក់ ជូនកូនឈើពូជឲ្យបងប្អូនជនជាតិនៅភូមិចងសម្ពន្ធមេត្រីភាព លៀងក្រាក់ ឃុំ ក្រុងណូ ស្រុក ឡាក់

ចងសម្ពន្ធមេត្រីភាពភូមិនិគម ដំណើរការកសាងភាពសុខដុមរមនារយៈពេល ២០ ឆ្នាំនៅខេត្ត ដាក់ឡាក់

តាំងពីពេលគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ ចេញសារលិខិតលេខ 75-CV/TU ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០០៤ ស្តីអំពី "ការចាត់ចែងស្ថាប័ន អង្គភាពចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិច" និងសារាចរលេខ 29-CT/TU ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីអំពីការ "បង្កើននវានុវត្តន៍និងលើកកម្ពស់ប្រសិទ្ធភាពការងារចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត" ការងារចងសម្ពន្ធមេត្រីភាពត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ផ្សារភ្ជាប់សហគមន៍ទាំង ៤៩ ជនជាតិជាបងប្អូននិងរួមចំណែកកសាងភូមិនិគមសុខដុមរមនា សម្បូររុងរឿង។

កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន កាសែង រួមជាមួយនឹងមាមីងបងប្អូនជនជាតិ រុក ប្រមូលផលស្រូវនៅវាលស្រែ រុកឡាន

ជនជាតិ រុក នៅលើដែនដី ត្រឿងសឺន ដែលមានព្រៃព្រឹក្សាលតាវល្លិធំល្វឹងល្វើយ

ជនជាតិ រុក (ចំណុះជនជាតិ ជឹត) ភាគច្រើនរស់នៅឃុំ ធឿងហ្វា ស្រុកតំបន់ភ្នំ មិញហ្វា (ខេត្ត ក្វាងប៊ិញ)។ ជាង ៦០ ឆ្នាំចាប់តាំងពីថ្ងៃត្រូវបានរកឃើញនិងឈានជើងចេញពីរូងភ្នំ ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជនជាតិ រុក បានឈោងឈានឡើងលុបបំបាត់បន្តិចម្តងៗ ភាពខ្វះទំនុកចិត្តលើខ្លួនឯង ព្រួយបារម្ភចំពោះជីវភាពធ្លាប់តែប្រែប្រួលមិនទៀងទាត់ "ប្រៀបដូចជាភ្លើងចង្កៀងមុខខ្យល់"...