ទីក្រុង ហូ ជីមិញ - ទីក្រុងគួរឲ្យចង់រស់នៅ ឈោងឈានឡើងក្នុងយុគសម័យថ្មី

ក្នុងឱកាសពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការច្របាច់ខេត្តបញ្ចូលគ្នា សេចក្តីសម្រេចបង្កើតបក្ខភាគខេត្ត ក្រុងនិងបេក្ខភាពថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ នាថ្ងៃទី ៣០ ខែ មិថុនា សមមិត្ត ង្វៀន វ៉ាន់ដឿក - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ បានមានសរសេរអត្ថបទក្រោមចំណងជើង៖ ទីក្រុង ហូ ជីមិញ - ទីក្រុងគួរឲ្យចង់រស់នៅ ឈោងឈានឡើងក្នុងយុគសម័យថ្មី។

ផ្នែកសេវាកម្មទាំងឡាយអភិវឌ្ឍតាមទិសដៅទំនើប គុណភាពពាណិជ្ជកម្ម - សេវាកម្មកែលម្អឡើង។ ឧស្សាហកម្មផ្តោតលើការអភិវឌ្ឍតាមទិសដៅផ្តល់អាទិភាពលើវិស័យទាំងឡាយមានលក្ខណៈវិទ្យាសាស្ត្រ - បច្ចេកវិទ្យា។ កសិកម្ម​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​តាម​ទិសដៅ​អេកូឡូស៊ី​ទីក្រុង ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់។

09-potal-thanh-pho-ho-chi-minh-thanh-pho-dang-song-vuon-minh-trong-ky-nguyen-moi-stand.jpg
Landmark 81 ក្នុងបុរីចម្រុះលំដាប់ខ្ពស់ Vinhome Central បច្ចុប្បន្នជាអគារខ្ពស់បំផុតនៅទីក្រុង ហូ ជីមិញ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការងារទាក់ទាញការវិនិយោគត្រូវបានជំរុញមាំតាមទិសដៅសម្រិតសម្រាំងជ្រើសរើសយកវិនិយោគិនធំៗ មានសក្តានុពលហើយមានប្រជាប្រិយភាព ក្នុងរយៈពេល ៥ ឆ្នាំ បង្កើតសហគ្រាសថ្មីជិត ២២៥.០០០ ស្មើនឹង ៣០% ទូទាំងប្រទេស កើនឡើង ៨,៣% បើធៀបនឹងដំណាក់កាលមុន។ លក្ខណៈបុកទម្លុះទាំងឡាយអំពីរបប ហេដ្ឋារចនាសម្ព័ន្ធ ធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងប្រភពធនធានមនុស្សត្រូវបានប្រមូលផ្តុំនិងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។

ហេដ្ឋារចនាសម្ពន្ធផ្លូវគមនាគមន៍ ទីក្រុងត្រូវបានលើកគម្រោងការ វិនិយោគក្នុងការអភិវឌ្ឍតាមទិសដៅពហុមជ្ឈមណ្ឌល ភ្ជាប់តំបន់និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធ​អេកូឡូស៊ីធុរកិច្ចបង្កើតថ្មី​និង​ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋខិត​ជិត​ទីក្រុងថ្នាក់កំពូលស្វាហាប់បំផុត​លើ​ពិភពលោកទាំង ១០០។ សកម្មភាពទាំងឡាយនៅលើវិស័យវប្បធម៌ - សង្គម អប់រំ ថែទាំសុខភាព គិតគូរដល់សហគមន៍ សុខុមាលភាពសង្គមជាដើម ត្រូវបានផ្តោតទៅលើការអភិវឌ្ឍដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ការងារការពារជាតិ សន្តិសុខត្រូវបានថែរក្សារឹងមាំ ការងារ​កសាង ពង្រឹងបក្សត្រូវ​បាន​ពង្រឹងបន្ថែម ជា​ភារកិច្ចចំណុចស្នូល​ គន្លឹះធានា​ស្ថិរភាព​និង​ការ​អភិវឌ្ឍរបស់ទីក្រុង។

06-potal-thanh-pho-ho-chi-minh-thanh-pho-dang-song-vuon-minh-trong-ky-nguyen-moi-stand.jpg
លោកប្រធានរដ្ឋ លឿងកឿង អញ្ជើញចូលរួមពិធីបើកមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥ នៅទីក្រុង ហូ ជីមិញ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការដាក់ដំណើរការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន៖ ទីក្រុងស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មីច្នៃប្រតិដ្ឋឈានមុខគេលំដាប់កំពូលទាំង ៥ នៅ អាស៊ីអាគ្នេយ៍ (យោងតាមចំណាត់ថ្នាក់របស់ StarupBlink) បានចុះហត្ថលេខា សហការ ចាប់ផ្តើមបើកគម្រោងជាច្រើនជាមួយអ្នកវិនិយោគបច្ចេកវិទ្យាក្នុងស្រុកនិងបរទេសធំៗ (ដូចជា Viettel, NVIDIA, ADM, Evoluion)។

ជាពិសេស សមាមាត្ររួមវិភាគទាននៃផលិតភាពបណ្តាកត្តាធ្វើសំយោគ (TFP) ចូល GRDP កើនឡើងជាបន្តបន្ទាប់ រួមចំណែកជំរុញការកៀរគរទុន FDI ចូលក្នុងសកម្មភាពជំនាញនិងវិទ្យាសាស្ត្របច្ចេកវិទ្យាដោយមានដើមទុនសរុបចំនួន ១,២ ពាន់លានដុល្លារក្នុងត្រីមាសទី ២ ឆ្នាំ២០២៥។ ទីក្រុងបានសម្របសម្រួលជាមួយខេត្ត ប៊ិញយឿង និង បារៀ - វុងតៅ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់សង្កាត់ ឃុំនិងតំបន់ពិសេសចំនួន ១៦៨ បញ្ចប់ការដាក់ដាក់ដំណើរការប្រព័ន្ធព័ត៌មាន មូលដ្ឋានឌីជីថលប្រើប្រាស់រួម ធានានូវប្រតិបត្តិការជាផ្លូវការបណ្តាមូលដ្ឋានឌីជីថលសម្រាប់រដ្ឋអំណាចពីរថ្នាក់ចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៥។

ចក្ខុវិស័យថ្មីសម្រាប់ទីក្រុង ហូ ជីមិញ ថ្មីគឺក្លាយជា ‟ទីក្រុងដ៏ធំសម្បើមអន្តរជាតិ” - ទីក្រុងឆ្លាតវៃ បៃតង ច្នៃប្រតិដ្ឋ គំរូមួយមិនត្រឹមតែអំពីកម្លាំងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងភាពសម្បូរអំពីវប្បធម៌ សិល្បៈ កីឡា កម្សាន្តនិងរបៀបរស់នៅបែបទំនើប ស្វាហាប់។ ទីក្រុង ហូ ជីមិញ ថ្មីនឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ សេវាកម្ម ពាណិជ្ជកម្ម ភស្តុភារកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងទេសចរណ៍សមុទ្រទ្រង់ទ្រាយតំបន់មួយដោយតម្រង់ទិសដៅអភិវឌ្ឍផ្អែកលើខឿនបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង និរន្តរភាពអំពីបរិស្ថាន សង្គមសុខដុមរមនា តំណភ្ជាប់ បើកទូលាយ គួបផ្សំភាពប្រណីតបណ្តាតម្លៃជឿនលឿននៃទ្វីប អាស៊ី និងពិភពលោក ខិតខំធ្វើជាកន្លែងដ៏ទាក់ទាញ ប្រមូលផ្តុំអ្នកមានទេពកោសល្យ សហគ្រិនក្នុងស្រុកនិងអន្តរជាតិ ជាកន្លែងរបស់សហគមន៍ចាប់ផ្តើមអាជីវកម្ម ច្នៃប្រតិដ្ឋ បណ្តុះពន្លកបណ្តានិន្នាការនិងគំរូជឿនលឿន។ ទីក្រុង ហូ ជីមិញ ថ្មីមិនត្រឹមតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាតំបន់ទីក្រុងទំនើបមានឥទ្ធិពលក្នុងបណ្តាញទីក្រុងទាំងឡាយលើសកលលោកទៀតផង។

ក្នុងអាណត្តិកាល ២០២៥ - ២០៣០ បក្ខភាគទីក្រុងទាំងមូលផ្តោតលើការអនុវត្តភារកិច្ចមានលក្ខណៈយុទ្ធសាស្ត្រ ចំណុចសំខាន់បំផុតចំនួន ៥ ក្រុមដូចខាងក្រោម៖ ទីមួយគឺ ផ្តោតលើការដាក់ដំណើរការអាជ្ញាធរមូលដ្ឋានពីរថ្នាក់ "ស្ទាត់ជំនាញ - សម្រួល - ខ្លាំងក្លា - មានផលិតភាព មានប្រសិទ្ធភាព មានលទ្ធផលល្អ" ដោយស្មារតីលឿនដូចរន្ទះ យ៉ាងប្តូរផ្តាច់ រត់ផងតម្រង់ជួរផង។

នេះគឺជាគោលដៅទូទៅ តម្រង់ទិសដៅដល់ការកសាងក្បាលម៉ាស៊ីនរដ្ឋអំណាចមូលដ្ឋានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព កាត់បន្ថយបណ្តាជាន់ថ្នាក់អន្តរការី កាត់បន្ថយក្របខណ្ឌ ពង្រឹងបន្ថែមសមត្ថភាពនិងលទ្ធភាពឆ្លើយតបតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី ក្នុងនោះ៖ "ការបង្រួម" គឺកាត់បន្ថយស្ថាប័ន អង្គភាព អង្គការមិនចាំបាច់ ជាន់ដែនមុខងារភារកិច្ច ឬលែងនៅសមស្របនឹងស្ថានភាពជាក់ស្តែង។ ‟ខ្លាំងក្លា” គឺពង្រឹងបន្ថែមលទ្ធភាព កម្រិតជំនាញរបស់កងជួរកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ និងបុគ្គលិករដ្ឋការស៊ីវិល លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័ន អង្គភាព។ "ផលិតភាព ប្រសិទ្ធភាព លទ្ធផលល្អ" គឺធានាក្បាលម៉ាស៊ីនដំណើរការមានផលិតភាព គុណភាព ឆ្លើយតបបានតម្រូវការ ភារកិច្ចដែលបានប្រគល់ឲ្យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជននិងសហគ្រាស។ "លឿនដូចរន្ទះ យ៉ាងប្តូរផ្តាច់ រត់ផងតម្រង់ជួរផង" គឺបង្ហាញពីភាពរួសរាន់ ប្តេជ្ញាចិត្តខ្ពស់ក្នុងដំណើរការអនុវត្ត ស្របពេលនោះដែរធានាលក្ខណៈត្រឹមត្រូវ វិទ្យាសាស្រ្ត ជៀសវាងបង្កឱ្យច្របូកច្របល់ ប៉ះពាល់អវិជ្ជមានដល់ប្រតិបត្តិការរបស់ក្បាលម៉ាស៊ីន។

ទីពីរគឺ អនុវត្តឱ្យទៅជាភាពជាក់ស្ដែងសម្រេចលទ្ធផល "សសរស្តម្ភទាំងបួន" ខ្ពស់បំផុតនៃសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រ រួមមាន៖ សេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីលក្ខណៈបុកទម្លុះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល ជាតិ សេចក្តីសម្រេចចិត្តលេខ 59-NQ/TW ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៥ នៃការិយាល័យនយោបាយស្តីពី "សមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី" សេចក្តីសម្រេចចិត្តលេខ 66-NQ/TW ស្តីពីផ្លាស់ប្តូរថ្មីការងារកសាងនិងការអនុវត្តច្បាប់ឆ្លើយតបតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី សេចក្តីសម្រេចចិត្តលេខ 68-NQ/TW ចុះថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៥ នៃការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ តាមរយៈនោះ ការដាក់ដំណើរការ ‟សសរស្តម្ភទាំងបួន” សេចក្តីសម្រេចចិត្តត្រូវធានានូវតម្រូវការ៖ សន្ទស្សន៍ច្បាស់លាស់ កម្មវិធីនិងផែនការច្បាស់លាស់ ផែនទីបង្ហាញផ្លូវជាក់ស្តែង ផលិតផលច្បាស់លាស់និងទំនួលខុសត្រូវច្បាស់លាស់។

10-potal-thanh-pho-ho-chi-minh-thanh-pho-dang-song-vuon-minh-trong-ky-nguyen-moi-stand.jpg
សមមិត្ត ង្វៀន វ៉ាន់ដឿក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទីបីគឺ រួសរាន់ពិនិត្យមើលឡើងវិញកែតម្រូវ កសាង​ផែនការ​ថ្មី​សម្រាប់​ទីក្រុង ​ហូ ជីមិញ ​ថ្មី ដោយ​មាន​ចក្ខុវិស័យបរិយាកាស ១ - តំបន់ ៣។ ក្នុងនោះ៖ តំបន់ទីក្រុង ហូ ជីមិញ សព្វថ្ងៃស្រាប់ដើរតួនាទីជា ‟ធានីហិរញ្ញវត្ថុនិងបច្ចេកវិទ្យាខ្ពស់” ផ្តោតលើការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេវាកម្ម បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ។ តំបន់ ប៊ិញយឿង ដើរតួនាទីជា ‟ធានីឧស្សាហកម្ម” ជាមជ្ឈមណ្ឌលផលិតកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ តំបន់ បារៀ - វុងតៅ គឺជា ‟ធានីសេដ្ឋកិច្ចសមុទ្រ" ដើរតួនាទីជាច្រកទ្វារកំពង់ផែសមុទ្រអន្តរជាតិ អភិវឌ្ឍសេវាកម្មដឹកជញ្ជូនទំនិញនិងមជ្ឈមណ្ឌលឧស្សាហកម្មថាមពល។

ទីបួនគឺ បន្តអនុវត្តយុទ្ធសាស្ត្រមជ្ឈមណ្ឌល ១ - ខ្ពស់ ៤ - ផ្តោត ១ ប្រកបដោយប្រសិទ្ធភាព ដោយមាន៖ មជ្ឈមណ្ឌល ១ គឺបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង ហូ ជីមិញ ខ្ពស់ ៤ រួមមាន៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ពហុគោលដៅ (ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ AI; GIS; ឈីបពាក់កណ្តាលចម្លង) មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អប់រំដែលមានគុណភាពខ្ពស់ សុខាភិបាលមានគុណភាពខ្ពស់ ផ្តោត ១ គឺផ្តោតវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងហេដ្ឋារចនាសម្ពន្ធឌីជីថលធានាស៊ីចង្វាក់នឹងគ្នាទាំងស្រុង ទំនើប (តាមស្មារតីសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយស្តីពីរបុកទម្លុះអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលជាតិ)។

ទីប្រាំគឺ ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពសាធារណៈកំណែទម្រង់រដ្ឋបាល កែលម្អបរិយាកាសវិនិយោគ លើកកម្ពស់ជំហរវិនិយោគ ក្នុងនោះ៖ លើកកម្ពស់ប្រសិទ្ធភាពការងារកំណែទម្រង់រដ្ឋបាលឆ្ពោះទៅរក “គោលដៅសំខាន់ ៤” ស្តីពីរដ្ឋអំណាចឌីជីថល អភិបាលកិច្ចផ្អែកលើលទ្ធផល ធ្វើវិមជ្ឈការវិមជ្ឈការ កសាងខឿនរដ្ឋបាលសេវាកម្ម ដោះស្រាយបែបបទរដ្ឋបាលធូរស្រាល - ស្របច្បាប់ ទាន់ពេលវេលា។ លើកកម្ពស់ជំហរវិនិយោគដោយមានគោលដៅដល់ឆ្នាំ ២០៣០ ទីក្រុងនឹងស្ថិតក្នុងថ្នាក់កំពូលទាំង ៣ ចាត់ចំណាត់ថ្នាក់សន្ទស្សន៍លទ្ធភាពប្រកួតប្រជែងលំដាប់ថ្នាក់ខេត្ត (PCI) និងថ្នាក់កំពូលលេខ ១ មូលដ្ឋានទាក់ទាញវិនិយោគិនធំ៕

អត្ថបទៈ ហ្វាង ទន់អាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

"រក្សាភ្នក់ភ្លើង" វប្បធម៌ ខ្មែរ នៅក្រោមម្លប់វត្តអារាម

អស់រយៈពេលជិត ១៥ ឆ្នាំកន្លងទៅ ឱ្យតែដល់ឱកាសវិស្សមកាលមកដល់ ថ្នាក់រៀនភាសា ខ្មែរ ដោយឥតគិតថ្លៃនៅវត្ត ពោធិវង្ស សង្កាត់ បៃហៀន (ទីក្រុង ហូ ជីមិញ) ក៏បន្លឺឡើងនូវសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ជាច្រើនទៀត។

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ការតបស្នងសងគុណ - ភារកិច្ចដ៏ពិសិដ្ឋពីបេះដូង និងការធ្វើសកម្មភាព

ពង្រីកប្រពៃណី "ផឹកទឹកនឹកប្រភព" បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ជាពិសេស គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់អ្នកមានគុណបំណាច់ជាមួយបដិវត្តន៍។

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

រដ្ឋសភា​ពិភាក្សា​ជា​ក្រុម​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ ៣

បន្តរបៀបវារៈនៃសម័យប្រជុំវិសាមញ្ញលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋសភាពិភាក្សាជាក្រុមស្តីពី៖ សេចក្តីព្រាងច្បាប់ស្តីពីបង្ការ ទប់ស្កាត់ ការរីកសាយភាយអាវុធមហាប្រល័យ សេចក្តីព្រាងច្បាប់ស្តីពីធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ០៩ ស្តីពីយោធា ការពារជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការផ្សព្វផ្សាយ និងការអប់រំច្បាប់ (ធ្វើវិសោធនកម្ម)៕

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ប្រទះឃើញចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបន្តប្រទះឃើញនិងប្រមូលផ្តុំចំនួន ៨ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌលB សួនច្បារ លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។ ក្នុងចំណោមនោះ មានចំនួន ៧ គ្រោងអដ្ឋិធាតុនៅមានមត៌កវត្ថុភ្ជាប់តាមទៀត។ គិតពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះ អដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅមណ្ឌលនេះគឺសរុបចំនួន ១៦៨ គ្រោង។

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

កម្មវិធី eTax Mobile ឧទ្ទេសនាមកំណែថ្មីជាមួយនឹងមុខងារជាច្រើន

នាយកដ្ឋានពន្ធដារទើបតែបានដាក់ឱ្យដំណើរការកំណែ ៣.៤.២ នៃកម្មវិធី eTax Mobile ជាមួយនឹងមុខងារថ្មីៗ លេចធ្លោជាច្រើន កែលម្អយ៉ាងទូលំទូលាយនៃចំណុចប្រទាក់ទំព័រដើម ធ្វើឱ្យងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការតាមដានព័ត៌មានសំខាន់ៗភ្លាមៗបន្ទាប់ពីចូល។

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

កិច្ចសហការដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅទីក្រុងហាណូយ លេខាធិការដ្ឋាន APEC ២០២៧ ក្រសួងការបរទេសវៀតណាម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសឯកជន និងសេដ្ឋកិច្ចសមូហភាព ក្រសួងហិរញ្ញវត្ថុវៀតណាម រៀបចំ "សិក្ខាសាលា APEC ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក្នុងបរិបទនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត"។

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ដល់ឆ្នាំ ២០៣០ អាជីវកម្ម logistics កសិកម្ម ៨០% នឹងអនុវត្តបច្ចេកវិទ្យាឌីជីថល

ក្រសួងកសិកម្ម និងបរិស្ថានទើបតែដាក់ចេញផែនការការអភិវឌ្ឍប្រព័ន្ធ logistics គោលបំណងកែលម្អគុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ (សេចក្តីសម្រេចចិត្ត ២១៥២/QD-BNNMT)។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់យ៉ាង អញ្ជើញត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ២៥ ខែ កក្កដា នៅឧទ្យានវប្បធម៌ លេ ធីរៀង ទីក្រុង ហូ ជីមិញ លោកឧត្តមសេនីយ៍ឯក ផាន វ៉ាន់​យ៉ាង សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អនុលេខានៃគណៈកម្មាធិការយោធា​មជ្ឈិម​បក្ស រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជូន​អំណោយ លើកទឹកចិត្តកងកម្លាំងបំពេញភារកិច្ចស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ។