អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់៖ ជួយបងប្អូនជនជាតិភាគតិចជឿជាក់លើខ្លួនឯងប្រើប្រាស់ឧបករណ៍ឌីជីថល

អាជ្ញាធរមូលដ្ឋាន ២ ថ្នាក់៖ ជួយបងប្អូនជនជាតិភាគតិចជឿជាក់លើខ្លួនឯងប្រើប្រាស់ឧបករណ៍ឌីជីថល

នៅឃុំ ភូងៀ (ខេត្ត ដុងណាយ) កន្លែងបងប្អូនជនជាតិភាគតិចមានអត្រា ៣៣,៥៤% ដោយមានការរួមចិត្តគំនិតគ្នារបស់កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈនិងប្តេជ្ញាចិត្តយ៉ាងក្លៀវក្លារបស់យុវជន ពីការជួយប្រជាជនបំពេញបែបបទឯកសាររហូតដល់ជំនួយបច្ចេកវិទ្យាជូនអ្នកដែលមិនសូវភ្ជាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យាព័ត៌មាន គំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់កំពុងជួយលុបបំបាត់ការរាំងស្ទះរដ្ឋបាល។

* ទំទុកចិត្តពីការជំនួយអស់ពីចិត្តពីថ្លើម

នៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ភូងៀ ការប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបែបបទរដ្ឋបាលកំពុងកាន់តែងាយស្រួលឡើងសម្រាប់ប្រជាជនគ្រប់គ្នា។ មជ្ឈមណ្ឌលបានដាក់ដំណើរការដំណោះស្រាយជាច្រើន រៀបចំកងកម្លាំងជំនួយអស់ពីចិត្តពីថ្លើម ជួយមនុស្សជាច្រើនចេះអំពីបច្ចេកវិទ្យាព័ត៌មាននៅមានកម្រិត ដើម្បីឱ្យកាន់តែមានជំនឿចិត្តថែមទៀតពេលប្រើប្រាស់សេវាសាធារណៈអនឡាញនិងឧបករណ៍ឌីជីថល។

01-potal-dong-nai-chinh-quyen-dia-phuong-hai-cap-giup-dong-bao-thieu-so-tiep-can-cong-nghe-hanh-chinh-stand.jpg
សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ជួយប្រជាជនអញ្ជើញមកធ្វើបែបបទរដ្ឋបាលនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ភូងៀ។ រូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម

បងប្រុស ដៀវតឿយ ជនជាតិ ស្ទៀង នៅភូមិ ខាក់ខ្វាង លើកដំបូងបង្អស់មកកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំដោះស្រាយឯកសារ។ ដោយ​សារ​​ទីស្នាក់ការ​ថ្មីរបស់អាជ្ញាធរមានការ​ផ្លាស់​ប្តូរ បងប្រុសមិនអាចមិនមមិងមមាំង។ ក៏ប៉ុន្តែ ដោយសារការណែនាំអស់ពីចិត្តពីថ្លើមរបស់កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈនិងសម្ព័ន្ធយុវជន បងប្រុស តឿយ បានយល់ច្បាស់លំដាប់លំដោយនិងបំពេញឯកសារអំពីដីធ្លីបានល្អ។

លោក ដៀវតឿយ បានឱ្យដឹងថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំប្រើសេវាសាធារណៈនៅពេលរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ដាក់ឱ្យដំណើរការ។ ខ្ញុំមកនេះ កម្មាភិបាល បុគ្គលិកទទួលស្វាគមន៍ខ្ញុំយ៉ាងដិតដល់ ហ្មត់ចត់ ណែនាំជួយខ្ញុំធ្វើអំពីក្រដាសស្នាមពាក់ព័ន្ធនឹងដីធ្លី។ ពីមុននេះខ្ញុំកាលនៅឃុំចាស់ ខ្ញុំជាធម្មតាត្រូវទៅមកច្រើនដង ហើយបង់ពេលវេលាច្រើនដើម្បីធ្វើហើយបែបបទក្រដាសស្នាមឱ្យខ្លួននិងគ្រួសារ។ នៅពេលដែលមានមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈពីរថ្នាក់ ដោយមានការឧបត្ថម្ភលើកនេះ រាល់ការងារប្រព្រឹត្តឡើងឆាប់រហ័សនិងងាយស្រួលជាងមុនខ្លាំង” បងប្រុស តឿយ ចែករំលែកបន្ថែម។

រីឯលោក ដៀវហ្ក្រី ប្រជាជនម្នាក់មកពីភូមិ សឺនទ្រុង មិនអាចលាក់បាំងការរំភើបចិត្តរបស់គាត់បានឡើយនៅពេលឃើញដោយផ្ទាល់នឹងភ្នែកពីរបៀបអាជ្ញាធរពីរថ្នាក់កំពុងដាក់ឱ្យដំណើរការនិងចាត់ការឯកសារឆាប់រហ័សជាងមុននេះ។ លោក​​ចែក​រំលែកថា៖ ពី​មុននេះ លោកធ្លាប់​ទៅ​មកយ៉ាង​ច្រើន​ដង​ដើម្បី​ធ្វើ​ក្រដាសស្នាម។ ក៏ប៉ុន្តែ ​ពេលមកកាន់​មជ្ឈមណ្ឌល​សេវា​រដ្ឋបាលសាធារណៈ​ឃុំ​ បញ្ហា​របស់លោក​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ឆាប់​រហ័ស។

លោក ឡេ វ៉ាន់ទ្វៀន ភូមិ តឹនឡឹប មកកាន់មជ្ឈមណ្ឌលធ្វើបែបបទផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ក៏ផ្តល់មតិថា ឆ្លងកាត់អំឡុងពេលផ្លាស់ប្តូរនិងដាក់ដំណើរការអាជ្ញាធរ ២ ថ្នាក់ កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈនៅក្នុងឃុំបានធ្វើការយ៉ាងអស់ពីចិត្តនិងហ្មត់ចត់។ ពួកគាត់ណែនាំយ៉ាងអស់ពីចិត្តពីថ្លើមនិងពន្យល់ហ្មត់ចត់ដើម្បីប្រជាជនត្រៀមឯកសារ ក្រដាសស្នាមគ្រប់គ្រាន់និងឆាប់រហ័ស។

“ក្នុងរយៈពេលខាងមុខ ខ្ញុំមានគោលបំណងចង់បណ្តាគោលនយោបាយ បទប្បញ្ញត្តិនិងណែនាំអនុវត្តនឹងកាន់តែបានស្រឡះស្រលួនថែមទៀត ប្រការនេះនឹងជួយមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈកាន់តែងាយស្រួលថែមទៀតក្នុងការចេញប័ណ្ណក្រហម ផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លីជូនប្រជាជន។ ជាពិសេស ខ្ញុំមានគោលបំណងចង់ស្រឡះស្រលួនអំពីយន្តការពន្ធដារនឹងរួមចំណែកជំរុញពន្លឿនដំណើរការផ្តល់ក្រដាសស្នាមគ្រប់ប្រភេទ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងជូនប្រជាជន” លោក ត្វៀន រំពឹងទុក។

មិនត្រឹមតែជនជាតិភាគតិចត្រូវបានណែនាំ ជំនួយអស់ពីចិត្តពីថ្លើមប៉ុននោះទេ ប្រជាជនអ្នកដែលនៅមានកំណត់អំពីចំណេះដឹងបច្ចេកវិទ្យាក៏តែងតែត្រូវបានជំនួយដិតដល់ ឆ្លើយបំភ្លឺដើម្បីប្រជាជនត្រៀមឯកសារល្អបំផុត។ ជាពិសេស ប្រជាជនបានជំនួយធ្វើបែបបទរដ្ឋបាលតាមអនឡាញនិងដោយផ្ទាល់ ព្រមទាំងណែនាំប្រើ QR កូដដើម្បីចូលដំណើរការបណ្តាបែបបទទាក់ទងគ្នានៅពេលត្រូវការ។

នៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ភូងៀ នៅមានសមាជិកសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញប្រហែល ៤០ នាក់ប្តូរវេនប្រចាំការឧបត្ថម្ភ ជួយប្រជាជនក្នុងការអនុវត្តបែបទបរដ្ឋបាល ធ្វើឱ្យដំណើរការនៅលើប្រព័ន្ធអេឡិចត្រូនិច។ យោងតាមអ្នកស្រី ភុង ធីកឹមទូ លេខាសម្ព័ន្ធយុវជនឃុំ ភូងៀ សមាជិកសម្ព័ន្ធយុវជននឹងណែនាំប្រជាជនដោយផ្ទាល់ក្នុងនីតិវិធីសំខាន់ៗ ជាច្រើន។

ជាក់ស្តែង : សមាជិកសម្ព័ន្ធយុវជននឹងជំនួយក្នុងការបំពេញបែបបទឧបត្ថម្ភសង្គម ប្រភេទឯកសារទាក់ទងដល់ដីធ្លី ផ្ទេរកម្មសិទ្ធ ចុះបញ្ជីកំណើត។ ទន្ទឹមនឹងនោះ សមាជិកសម្ព័ន្ធយុវជនក៏សកម្មឃោសនានិងណែនាំប្រជាជនអំពីរបៀបប្រើ VneID។ ជាពិសេស ចំពោះអ្នកមានវ័យចំណាស់ឬបងប្អូនជនជាតិភាគតិចនៅមានកម្រិងអំពីបច្ចេកវិទ្យាព័ត៌មានសមាជិកសម្ព័ន្ធយុវជននឹងជំនួយអស់ពីចិត្តពីថ្លើមដើម្បីឱ្យពួកគាត់អាចនឹងចូល ប្រើប្រាស់សេវាសាធារណៈអនឡាញយ៉ាងងាយស្រួលបំផុត។

* ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លានៅក្នុងរដ្ឋបាលសាធារណៈ

នៅពេលដែលគំរូអាជ្ញាធរ ២ ថ្នាក់ដាក់ឱដំណើរការជាផ្លូវការ មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ភូងៀ បានដំណើរការយ៉ាងល្អ ដោយសារមានឧបត្ថម្ភយ៉ាងសកម្មពីបណ្តាផ្នែកនិងអង្គការមហាជន។ ប្រជាជនធ្លាប់បានមកធ្វើបែបបទរដ្ឋបាលទាំងអស់សុទ្ធតែសម្តែងការពេញចិត្តក៏ដូចជាការរំពឹងទុកថាមជ្ឈមណ្ឌលនឹងបន្តពង្រីកការជំនួយក្នុងយុគសម័យបរិវត្តកម្មឌីជីថល ។

02-potal-dong-nai-chinh-quyen-dia-phuong-hai-cap-giup-dong-bao-thieu-so-tiep-can-cong-nghe-hanh-chinh-stand.jpg
កម្មាភិបាលមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ភូងៀ ណែនាំប្រជាជនឱ្យស្កែន QR កូដអំពីព័ត៌មានវិស័យផ្សេងៗ។ រូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោក ដៀវយុង នៅភូមិ ថាកដាយ ចែករំលែកថា បច្ចុប្បន្ននេះ នៅមានប្រជាជនជាច្រើនជាជនជាតិភាគតិចជួបការលំបាកលំបិនក្នុងការចុះឈ្មោះបណ្តាបែបបទរដ្ឋបាលដោយសារមិនទាន់ប្រសព្វបច្ចេកវិទ្យា។ នៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ បន្ទាប់ពីត្រូវបានកម្មាភិបាលនិងសម្ព័ន្ធយុវជនណែនាំស្វែងយល់អំពីបែបបទរដ្ឋបាលអស់ពីចិត្តពីថ្លើម ប្រជាជនបានយល់ដឹងកាន់តែច្បាស់អំពីសេវាសាធារណៈអនឡាញ។

លោក យុង ក៏សម្តែងបំណងចង់អាជ្ញាធរនឹងបន្តជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លានិងមានទម្រង់ជំនួយជាក់ស្តែងបន្ថែមទៀត ជួយប្រជាជន ជាពិសេសគឺជនជាតិភាគតិច យល់និងមានជំនឿចិត្តប្រើប្រាស់បណ្តាសេវាសាធារណៈអនឡាញនាពេលខាងមុខ។ ការជំនួយនេះមិនត្រឹមតែជួយប្រជាជនសន្សំបានពេលវេលា កម្លាំងពលំ ថែមទាំងបង្កើតជំនឿចិត្តទៅលើខឿនរដ្ឋបាលបម្រើប្រជាជនមួយឱ្យកាន់តែល្អឡើងទៀត ជាពិសេសអ្នកដែលនៅតែជួបឧបសគ្គជាច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

យោងតាមលោកអនុប្រធានទទួលបន្ទុកមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ភូងៀ លោក ផាម វ៉ាន់ទន់ នាពេលកន្លងមក ការទទួលនិងប្រគល់លទ្ធផលជូនប្រជាជនប្រព្រឹត្តឡើងជាធម្មតាលើគ្រប់វិស័យ។ ក្នុង​ចំណោម​នោះ វិស័យ​ដែល​មានចំនួនបែបបទកើត​ឡើងថ្មី​ច្រើន​ជាង​គេ​គឺ​គាំពារសង្គម អ្នកមានគុណបំណាច់ ដីធ្លី និង​បញ្ជាក់នីត្យានុកូលកម្ម។ ស្ថិរភាព​ក្នុង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​​​ទទួល​បានការ​យល់ស្រប​ខ្ពស់​ពីសំណាក់​ប្រជាជន។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ មជ្ឈមណ្ឌលបានអនុវត្តវិធានការស៊ីចង្វាក់គ្នាជាច្រើន៖ ផ្តោតលើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសំណុំនីតិវិធីរដ្ឋបាល។ បែបបទទាំងនេះត្រូវបានបិទផ្សាយជាសាធារណៈនៅលើវិបផតថលសេវាសាធារណៈជាតិនិងនៅទីស្នាក់ការមជ្ឈមណ្ឌលដើម្បីប្រជាជនងាយស្រួលក្តាប់យក។ មជ្ឈមណ្ឌល​ទទួល​បាន​ការ​គាំទ្រ​យ៉ាងសកម្មពីគណៈកម្មការ ផ្នែក ​អង្គការមហាជន ជាពិសេសគឺកង​កម្លាំង​សម្ព័ន្ធយុវជន។ ស្របពេល មជ្ឈមណ្ឌលក៏បានផ្សព្វផ្សាយជាសាធារណៈនូវលេខកូដនីតិវិធីជាធម្មតាកើតឡើងថ្មីភ្ជាប់ជាមួយ QR កូដ ជួយប្រជាជនអាចដាក់ជូនឯកសារដោយផ្ទាល់នៅលើវិបផតថលសេវាសាធារណៈជាតិយ៉ាងងាយស្រួលនិងឆាប់រហ័ស។

នាពេលខាងមុខនេះ យើងនឹងបន្តជំរុញការសម្របសម្រួលយ៉ាងខ្លាំងក្លាជាមួយគណៈកម្មការ ផែ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយនិងចលនាប្រជាជនឱ្យចូលរួមកាន់តែមានប្រសិទ្ធភាពក្នុងសេវាសាធារណៈអនឡាញ។ ស្របពេល យើងខ្ញុំក៏នឹងសហការយ៉ាងស្អិតល្មួតជាមួយកងកម្លាំងនគរបាលនិងក្រុមសហគមន៍ឌីជីថលចំណុះសម្ព័ន្ធយុវជន។ គោលដៅគឺជំនួយករណីនីតិវិធីនិងលេខកូដកំណត់អត្តសញ្ញាណអេឡិចត្រូនិច (VNeID) របស់ប្រជាជនមិនទាន់បានធ្វើឱ្យដំណើរការកម្រិត ២។ ការធ្វើឱ្យដំណើរការនឹងត្រូវបានធ្វើនៅមជ្ឈមណ្ឌល​សេវារដ្ឋបាលសាធារណៈ ស្របពេល ណែនាំប្រជាជនបញ្ចូលបណ្តាបែបបទអនឡាញនៅលើវិបផតថលសេវាសាធារណៈជាតិ។ លោក ផាម វ៉ាន់ទន់ បញ្ជាក់

ឃុំ ភូងៀង ទើបតែត្រូវបានបង្កើតឡើងថ្មីពីឃុំចំនួន ៣ គឺ៖ ភូវ៉ាន់ ភូងៀ និង ឌឹកហាញ់ ចំណុះស្រុកព្រំដែន ប៊ូយ៉ាម៉ឹប (ខេត្ត ប៊ិញភឿក ចាស់)។ ទោះបីជាការដាក់ដំណើរការគំរូអាជ្ញាធរមូលដ្ឋាន ២ ថ្នាក់នៅតែកំពុងស្ថិតក្នុងអំឡុងកាលសុក្រឹតភាព ហើយនាពេលកន្លងទៅ ការអស់ពីចិត្តពីថ្លើមរបស់កម្មាភិបាលឃុំ សង្កាត់ ស្មារតី៖ រួមដំណើរនៃកងកម្លាំងស្ម័គ្រចិត្ត រួមជាមួយនឹងការចូលរួមយ៉ាងស៊ីចង្វាក់គ្នានៃប្រព័ន្ធនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីអាជ្ញាធរ ២ ថ្នាក់នៅទីនេះដំណើរការកាន់តែមានស្ថិរភាព ប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។

03-potal-dong-nai-chinh-quyen-dia-phuong-hai-cap-giup-dong-bao-thieu-so-tiep-can-cong-nghe-hanh-chinh-stand.jpg
លោក ផាម វ៉ាន់ទន់ អនុប្រធានមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ភូងៀ ណែនាំប្រជាជនធ្វើបែបបទរដ្ឋបាលដោយផ្ទាល់។ រូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ផ្តើមពីទីនេះ ប្រជាជននឹងប្រើសេវាសាធារណៈកាន់តែមានភាពងាយស្រួលបន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ បានដោះស្រាយបែបបទយ៉ាងឆាប់រហ័ស ងាយស្រួល រួមចំណែកលើកកម្ពស់ការពេញចិត្តនិងគុណភាពជីវភាពររស់នៅរបស់ប្រជាជនក្នុងតំបន់បងប្អូនជនជាតិភាគតិច តំបន់ជ្រៅនៃខេត្ត ដុងណាយ៕

អត្ថបទនិងរូបថត៖ កហ្គឿយហ៍
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

អ្នក "រក្សាភ្នក់ភ្លើង" សាមគ្គីភាព សុខសាន្តនៅក្នុងភូមិនិគម

ជាអ្នកមានប្រជាប្រិយភាពនៅភូមិ ហ្វាប៊ិញ ឃុំ សុងលុយ ខេត្ត ឡឹមដុង លោក លី អាស៊ី តែងតែធ្វើជាគំរូសកម្មក្នុងចលនាជនរួមជាតិរួមកម្លាំងកសាងជនបទថ្មី។

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ជាយដែនផ្សារភ្ជាប់ ពូនជ្រុំចំណងមិត្តភាពពិសេស វៀតណាម - ឡាវ

ប៉ុស្តិ៍ការពារព្រំដែន ចៀងតឿង (គណៈកម្មាធិការបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សឺនឡា) ម៉ង់ណាំ ឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅ។

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

កម្មាភិបាលគរបាលនារីវ័យក្មេងអស់ពីចិត្តពីថ្លើមផ្សព្វផ្សាយច្បាប់ រួមចំណែកថែរក្សាសេចក្តីសុខក្សេមក្សាន្តជូនបងប្អូនជនជាតិ

វេនល្បាតមួយក្នុងពេលយប់ វគ្គឃោសានាផ្នែកច្បាប់មួយពេល ខណៈពេលចុះជួបជាមួយប្រជាជនម្តងឬក៏គំនិតផ្តួចផ្តើមតូចមួយជួយការងារកាន់តែមានប្រសិទ្ធភាពថែមទៀត។ ចំពោះអ្នកស្រី ង្វៀន ហុងអឹន កម្មាភិបាលគរបាលនារីឃុំ ថាញ់ទុង (ឃុំចំណុះតំបន់ ៣ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំរបស់ខេត្ត កាម៉ៅ) ដំណើរយុវវ័យត្រូវបានសរសេរដោយបណ្តាទង្វើដូច្នោះ - កន្លែងសុខក្សេមក្សាន្តមួយថ្ងៃៗ របស់ប្រជាជនគឺជាផ្នែកដ៏មានអត្ថន័យមួយក្នុងអំឡុងខែឆ្នាំដ៏ស្រស់ស្អាតបំផុតនៃជីវិតរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

លោកនាយករដ្ឋមន្ត្រីអញ្ជើញគោរព រំលឹកវិញ្ញាណក្ខន្ធនិងតម្កល់អដ្ឋិធាតុយុទ្ធជនពលីនៅ ឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៤ ខែ តុលា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមពិធីគោរព រំលឹកវិញ្ញាណក្ខន្ធទាំង ៧៣១ អដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក ប្រមូលផ្តុំនៅឧទ្យាន លេ ធីរៀង រៀបចំឡើងដោយគណៈបង្គាប់ការអំពីការស្វែងរក ប្រមូលផ្តុំនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីទីក្រុង ហូ ជីមិញ។

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

យុទ្ធជនវ័យក្មេងសាបព្រោះបណ្តា ‘ពន្លកឌីជីថល’ ច្បាប់នៅឯព្រំដែន

នៅកណ្តាលភូមិនិគមតំបន់ភ្នំខេត្ត ឡាយចូវ ជំហានជើងរបស់យុទ្ធជនការពារព្រំដែនមិនត្រឹមតែបន្សល់ទុកដានជើងនៅលើដងផ្លូវល្បាត នៅក្បែរបង្គោលព្រំដែនទាំងឡាយប៉ុននោះទេ ថែមទាំងនៅលើដំណើរការនាំយកចំណេះដឹងឌីជីថល ច្បាប់និងវិធីធ្វើថ្មីមកកាន់ភូមិនីមួយៗ ខ្ទមចម្ការតាមភ្នំនីមួយៗ។ វរសេនីយ៍ត្រី ង្វៀន យុយខាញ់ អនុប្រធានស្នងការនយោបាយ លេខាសាខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ គឺជាយុវជនម្នាក់ដូច្នេះ។

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ពង្រឹងការផ្សព្វផ្សាយច្បាប់ជូនបងប្អូនជនជាតិភាគតិចតំបន់ភ្នំ

ការផ្សព្វផ្សាយ អប់រំច្បាប់សម្រាប់តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំគឺជាគោលការណ៍ដ៏ធំ ជាយុទ្ធសាស្ត្រឥតងាករេរបស់បក្ស រដ្ឋ ក្នុងគោលបំណងនាំយកច្បាប់ចូលទៅក្នុងជីវភាពរស់នៅ លើកកម្ពស់ការយល់ដឹង ស្មារតីគោរពច្បាប់ជាធំនិងធានាសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន។ អ្នកយកព័ត៌មានការសែតព័ត៌មាននិងជនជាតិ (ទីភ្នាក់ងារព័ត៌មានវៀតណាម) បានធ្វើបទសម្ភាសន៍ជាមួយលោក ផាន ហុងង្វៀន អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំច្បាប់និងជំនួយផ្នែកច្បាប់ (ក្រសួងយុត្តិធម៌) ជុំវិញបញ្ហានេះ។

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

ដំណើរទស្សនកិច្ចប្រទេស ឡាវ និង កម្ពុជា របស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង មានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់

អញ្ជើញឆ្លើយសម្ភាសន៍សារព័ត៌មានអំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់សមមិត្ត លេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាលទៅកាន់ប្រទេស ឡាវ និង កម្ពុជា លោកសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ្វាយទ្រុង បញ្ជាក់ពីដំណើរទស្សនកិច្ចនេះមានអត្ថន័យនយោបាយ កិច្ចការបរទេសយ៉ាងសំខាន់។

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មានរយពេល ២០ ឆ្នាំធ្វើការនៅតំបន់លំបាកលំបិនខ្លាំង ចូលនិវត្តន៍បានហើយ?

មិត្តអ្នកអានសួរថា៖ បងស្រីរបស់ខ្ញុំកើតនៅខែ មិថុនា ឆ្នាំ ១៩៧៨ មានរយៈពេល ២០ ឆ្នាំធ្វើការនិងចូលរួមបង់ប្រាក់ធានារ៉ាប់រងសង្គមនៅតំបន់លំបាកលំបិនខ្លាំង តើពេលណាបានចូលនិវត្តន៍តាមអនុក្រឹត្យលេខ ១៥៤/២០២៥/NĐ-CP ដែរ?

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

ការយល់ភាសាបងប្អូនជនជាតិ ច្បាស់ទឹកចិត្តប្រជាជន

នៅតាមឃុំតំបន់ភ្នំនៃខេត្ត ក្វាងង៉ាយ - កន្លែងប្រមូលផ្តុំបងប្អូនជនជាតិទាំង ៤៤ ជនជាតិភាគតិចរស់នៅជាមួយគ្នា គ្រឿងរារាំងភាសាធ្លាប់ជាការលំបាកដ៏ធំក្នុងការងារទំនាក់ទំនង ដោះស្រាយការងាររបស់កងជួរកម្មាភិបាល យុទ្ធជននិងគ្រូបង្រៀនដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន។

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អ្នកគ្រូទទួលបន្ទុកថ្នាក់រៀន 'លុបបំបាត់អនក្ខរភាព' ជូនបងប្អូនជនជាតិ យ៉ាវ នៅខេត្ត ថាយង្វៀន

អស់រយៈពេលជាងពីរខែបង្រៀនថ្នាក់លុបបំបាត់អនក្ខរភាពជូនសិក្ខាកាមទាំង ១៨ រូបដែលជាបងប្អូនជនជាតិ យ៉ាវ នៅភូមិ តឹនគីម ឃុំ ថឹនសា ខេត្ត ថាយង្វៀន អ្នកគ្រូ ហា ធីផឿង ត្រេកអរនៅពេលបានឃើញតាំងពីការផ្លាស់ប្តូរនីមួយៗ របស់សិស្ស ពីមនុស្សដែលនៅមានការញញើតញញើម មិនទាន់ស្គាល់តួអក្សររហូតដល់អាចអាន អាចសរសេរ និងផ្ញើសារតាមទូរស័ព្ទដោយ​ខ្លួនឯងបាន ។ល។

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

‘ព្រឹទ្ធព្រឹក្ស’ ទាំងឡាយនៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ខេត្ត ដាក់ឡាក់ មានចំនួន ៤៥ ជនជាតិរស់នៅជាមួយគ្នា ក្នុងនោះបងប្អូនជនជាតិភាគតិចមានចំនួនជាង ២៥%។ នៅក្នុងជីវភាពសហគមន៍ កងជួរព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាបត្រូវបានប្រៀបដូចជា “ព្រឹទ្ធព្រឹក្ស” ទាំងឡាយ នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ ជាស្ពានមេត្រីនាំយកគោលការណ៍ គោលនយោបាយមកកាន់ប្រជាជន រួមចំណែកពង្រឹងធ្លុងមហាសាមគ្គី ថែរក្សាភាពសុខក្សេមក្សាន្តភូមិនិគមនិងជំរុញការអភិវឌ្ឍនៅមូលដ្ឋាន៕

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

វិធានការចម្បងដើម្បីបញ្ចប់ការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិត

ដោយយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគ្រោះមហន្តរាយដែលបណ្តាលមកពីការរៀបការរវាងញាតិលោហិតនិងការរៀបការមិនទាន់គ្រប់អាយុ ប៉ុន្មានឆ្នាំកន្លង បក្ស រដ្ឋសភានិងរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ជាហូរហែ គោលនយោបាយគន្លឹះព្រមៗ គ្នាក្នុងគោលបំណងកាត់បន្ថយ និងឈានដល់លុបបំបាត់ស្ថានភាពនេះ។

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

កាយសម្បទាក្រិសក្រិននិងផលវិបាកស្មានមិនដល់អំពីហ្សែនតំណពូជ

ផលវិបាកនៃការរៀបការមិនទាន់គ្រប់អាយុ រៀបការរវាងញាតិលោហិតគឺជាមូលហេតុឫសគល់បណ្តាលឱ្យកាយសម្បទាមនុស្ស និងគុណភាពប្រជាជននៅតំបន់បងប្អូនជនជាតិ​ភាគតិចនៅមានកម្រិត។ ហ្សែនតំណពូជពីឪពុកម្តាយទៅកូនធ្វើឱ្យកុមារកើតមកងាយកើតជំងឺក្រិសក្រិនឆ្អឹង ទាបតូចកូន ។ល។ និងគំនួចក្រខ្សត់អត់ឃ្លានបង្កប់នៅតំបន់ភ្នំ។

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

រៀបការរវាងញាតិលោហិត និងរឿងរ៉ាវយ៉ាងសោកសៅអំពី ‘អ្នកម្តាយវ័យក្មេង’ នៅតំបន់ភ្នំ

ទោះបីជាអត្រានៃការរៀបការរវាងញាតិលោហិតមិនគគ្រឹកដូចការរៀបការមិនទាន់គ្រប់អាយុក៏ដោយ ប៉ុន្តែផលវិបាកដែលបន្សល់ទុកចំពោះស្ថានភាពរាងកាយរបស់មនុស្ស និងគុណភាពចំនួនប្រជាជនមិនអំណោយផលឡើយ។ ការរៀបការរវាងញាតិលោហិតបានក្លាយជា "មុខរបួស" ដ៏រ៉ាំរ៉ៃប៉ះពាល់ដល់មាឌ បញ្ញា និងការលូតលាស់ពូជពង្សនៅតំបន់ភ្នំតាំងជាយូរមកហើយ។

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

បវេសនកាលគគ្រឹកគគ្រេងនៅតាមសាលារៀនថ្មីៗ តំបន់ភ្នំ

ក្នុងសំឡេងស្គរបើកសាលាលាន់រំពង សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងប្រទេសទាំងមូលឈានចូលសាលាទើបតែសម្ពោធឆ្លងថ្មីៗ ដោយមានស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

បុណ្យឯករាជ្យជាតិដ៏គគ្រឹកគគ្រេងនៅឯភូមិនិគម

ចំពោះបងប្អូនបណ្តាជនជាតិភាគតិច ទិវាឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា គឺជាទិវាបុណ្យឯករាជ្យជាតិ - បុណ្យជួបជុំដ៏ធំបំផុត សប្បាយបំផុតក្នុងឆ្នាំ។

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

ពេលបាយសាលាបង្រៀននិងរៀនពេញមួយថ្ងៃដ៏កក់ក្ដៅដល់សិស្សសាលាតំបន់ព្រំដែន

គ្រាន់តែអនុវត្តអនុក្រឹត្យលេខ 339/2025/NĐ-CP របស់រដ្ឋាភិបាលស្តីពីការឧបត្ថម្ភពេលបាយសាលាថ្ងៃត្រង់មួយសប្តាហ៍ក្រោយ គំរូសាលាបង្រៀននិងរៀនពេញមួយថ្ងៃនៅឃុំព្រំដែនទីក្រុង ដុងណាយ ចំនួន ៨ បានប្រព្រឹត្តទៅយ៉ាងមានរបៀបរៀបរយ។

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

រួមដៃថែរក្សាភាពសុខក្សេមក្សាន្តព្រំដែន ដាក់ព្រីង

ទីក្រុង ដាណាំង មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជាមិត្ត ឡាវ ជាង ១៥៧ គីឡូម៉ែត្រ។ លើជួរភ្នំ ទ្រឿងសឺន ដ៏មហាសាល ជីវភាពរស់នៅរបស់បងប្អូនជនជាតិតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយយុទ្ធជនការពារព្រំដែនទាំងឡាយ។

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ថាញ់នឿ

សិស្សសាលាជនជាតិភាគតិចសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ថាញ់នឿ (ខេត្ត ដៀនបៀន) ជួយគ្នាចងកន្សែងក្រហមបង់កក្នុងថ្ងៃបើកបវេសនកាលថ្នាំសិក្សាថ្មី។

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។