ផ្តើមចេញពីភូមិសាស្ត្រជាក់ស្តែង លក្ខណៈវិនិច្ឆ័យ "សុភមង្គល" ត្រូវបាន ខេត្ត អៀនបាយ វាយតម្លៃផ្អែកលើ ៣ ក្រុម៖ ការពេញចិត្តអំពីជីវភាពរស់នៅ (លក្ខខណ្ឌរស់នៅ ការងារធ្វើ ប្រាក់ចំណូល ទំនាក់ទំនងគ្រួសារ ទំនាក់ទំនង សង្គមជាដើម) ការពេញចិត្តអំពីបរិស្ថានរស់នៅ (ការយកចិត្តទុកដាក់របស់ អាជ្ញាធរក្នុងការកសាងទស្សនីយភាពទីក្រុង ភូមិឃុំ ថែរក្សាបរិស្ថានអេកូឡូស៊ី ការការពារបរិស្ថានទឹកនិងធ្វើប្រព្រឹត្តិកម្មទឹកសំណល់ កាកសំណល់ ការពារ ព្រៃឈើជាដើម) វាយតម្លៃអំពីអាយុកាលមធ្យម (ចំនួនឆ្នាំរស់នៅសុខភាព មាំមួនរបស់ប្រជាជន)។



ក្រុមលក្ខណៈវិនិច្ឆ័យចម្បងនីមួយៗ ត្រូវបានធ្វើអោយ ទៅជាលក្ខណៈវិនិច្ឆ័យសមាសភាគជាក់ច្បាស់ចំនួន ១២ និងសន្ទស្សន៍ជាក់ស្ដែង ចំនួន ៣៦។ បណ្តាលក្ខណៈវិនិច្ឆ័យស្តីពីសន្ទស្សន៍ សុភមង្គលសុទ្ធតែច្បាមជាប់ តាមការតម្រង់ទិសដៅអភិវឌ្ឍប្រទេសជាតិដំណាក់កាល ២០២១ - ២០៣០។
យោងតាមរបាយការណ៍ សន្ទស្សន៍សុភមង្គល របស់ប្រជាជនខេត្ត អៀនបាយ ឆ្នាំ ២០២៤ គឺ ៦៦,៥២% សម្រេចបានកម្រិត ២ - សុភមង្គលគ្រាន់បើ កើនឡើង ០,៩% បើធៀបនឹងឆ្នាំ ២០២៣។ ក៏ប៉ុន្តែ ប្រៀបធៀបទៅនឹងសន្ទស្សន៍ ឆ្នាំ ២០២៤ (៦៨%) គឺមិនបានសម្រេច។ មូលហេតុដោយសារកត្តាមួយចំនួន អំពីលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជនរងផល ប៉ះពាល់ដោយសារផលវិបាក នៃព្យុះលេខ ៣ ដូចជាលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ ធារាសាស្រ្ត ការងារធ្វើ ប្រាក់ចំណូល មូលដ្ឋានសម្ភារៈ សាលារៀនជាដើម។
លេខាគណៈកម្មាធិការបក្សខេត្ត អៀនបាយ លោក ត្រឹន ហ៊ុយទន់ បាន អោយដឹងថា ផ្តើមចេញពីស្ថានភាពជាក់ស្តែង អចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្តបញ្ជាឱ្យគណៈកម្មាធិការប្រជាជនខេត្តពិនិត្យពិច័យ វិភាគ បំភ្លឺអំពីមូលហេតុមិនទាន់បានសម្រេចបន្ថែម ផ្តើមពី នោះកសាងបណ្តាដំណោះស្រាយកែប្រែ។ ឆ្នាំ ២០២៥ ខេត្ត អៀនបាយ ដាក់គោលដៅ សន្ទស្សន៍សុភមង្គលរបស់ប្រជាជនសម្រេចបាន ៦៨,៣%។



ក្នុងនោះសន្ទស្សន៍ពេញចិត្តអំពីជីវភាព រស់នៅសម្រេចបាន ៥៨,៦៦% សន្ទស្សន៍ពេញចិត្ត អំពីអាយុកាលមធ្យមសម្រេចបាន ៧៩,២១% សន្ទស្សន៍វាយតម្លៃ ជះឥទ្ធិពលរបស់បរិស្ថាននៅ កន្លែងកំពុងរស់នៅ ៦៨,០៣%។ អនុវត្តគោលដៅខាងលើ ខេត្ត អៀនបាយ បាន ដាក់ដំណើរការជាច្រើនដំណោះស្រាយ ដ៏ស៊ីចង្វាក់ នឹងគ្នាទាំងស្រុងក្នុងគោលបំណងធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គម ពិសេសគឺនៅ តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូន ជនជាតិភាគតិច ជំរុញពន្លឿនវឌ្ឍនភាព ដំណើរការ បណ្តាគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ តំណភា្ជប់តំបន់ អន្តរតំបន់ ជំរុញយ៉ាងខ្លាំងក្លាការកំណែ ទម្រង់រដ្ឋបាល លើកកម្ពស់គុណភាព ប្រសិទ្ធភាពបម្រើប្រជាជននិងសហគ្រាស ដោះស្រាយការងារធ្វើ កែលម្អ ជីវភាពរបស់ប្រជាជនជាដើម៕
អត្ថបទ និងរូបថត៖ ទន់អាញ់ - ឌិញ ធុយ
ប្រែសម្រួល៖ សឺន ហេង