គោលនយោបាយគន្លឹះប្រវត្តិសាស្រ្តផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ

ការរស់នៅរបស់បងប្អូនជនជាតិ កុង នៅឃុំព្រំដែន ប៉ាធើម ខេត្ត ដៀនបៀន បានមានជំហានប្រែខ្លួនវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ ភូមិ ពុងបន ឃុំ ប៉ាធើម កន្លែងតាំងទីលំនៅថ្មីធំទូលាយស្អាតបាតរបស់បងប្អូនជនជាតិ កុង។ រូបថត៖ ស៊ន់ទឺ
ការរស់នៅរបស់បងប្អូនជនជាតិ កុង នៅឃុំព្រំដែន ប៉ាធើម ខេត្ត ដៀនបៀន បានមានជំហានប្រែខ្លួនវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ ភូមិ ពុងបន ឃុំ ប៉ាធើម កន្លែងតាំងទីលំនៅថ្មីធំទូលាយស្អាតបាតរបស់បងប្អូនជនជាតិ កុង។ រូបថត៖ ស៊ន់ទឺ

ក្រោយពីដាក់ដំណើរការរយៈពេលជិត ៥ ឆ្នាំ ដោយមានប្រភពកម្លាំងវិនិយោគមហាសាលនិងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ដំណាក់កាលទី ១ កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ (២០២១ - ២០២៥) សម្រេចបានសមិទ្ធផលជាច្រើនហើយ។ នេះជាគោលនយោបាយគន្លឹះប្រវត្តិសាស្ត្រ រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។

យោងតាមរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា លោក ដាវ ង៉ុកយុង ដំណាក់កាល ២០២១ - ២០២៥ ក្នុងចំណោមចំនួន ៩ ក្រុមគោលដៅជាក់ស្តែងរដ្ឋសភាប្រគល់ឱ្យកម្មវិធីមានចំនួន ៦ ក្រុមសម្រេចបាន និងលើសផែនការស្ទើរតែទាំងស្រុងហើយ។

su-kien-va-van-de-2.jpg
ស្ពានយោលចូលទៅភូមិ ពុងបន ឃុំ ប៉ាធើម ខេត្ត ដៀនបៀន ត្រូវបានវិនិយោគរឹងមាំ។ រូបថត៖ ស៊ន់ទឺ

ដល់ចុងឆ្នាំ ២០២៤ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់របស់បងប្អូនជនជាតិ ភាគតិចសម្រេចបានចំនួន ៤៣,៤ លានដុងក្នុងមួយឆ្នាំ កើនឡើងចំនួន ៣,១ ដងបើប្រៀបធៀបនឹងឆ្នាំ ២០២០ និងរំពឹងទុកថានឹងសម្រេចបានចំនួន ៤៥,៩ លានដុងនៅចុងឆ្នាំ ២០២៥ កើនឡើងចំនួន ៣,៣ ដង។ នេះមិនត្រឹមតែកើនឡើងអំពីបរិមាណប៉ុននោះទេ ថែមទាំងជាការផ្លាស់ប្តូរអំពីគុណភាពទៀតផង បង្ហាញឲ្យឃើញថាគំរូសេដ្ឋកិច្ចទាំងឡាយបានចាប់ផ្តើមពង្រីកប្រសិទ្ធភាព ជួយប្រជាជនរួចផុតពីភាពក្រីក្រនិងឈានឡើងក្លាយជាអ្នកមាន។

su-kien-va-van-de-3.jpg
គម្រោងការផ្លូវគមនាគមន៍ជាច្រើនត្រូវបានកសាង លើកគុណភាពពីប្រភព ទុនបណ្តាកម្មវិធីគោលដៅជាតិ។ រូបថត៖ ង៉ុកមិញ

ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជាខឿនគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព។ ដោយមានទុនវិនិយោគអភិវឌ្ឍសរុបពីថវិកាមជ្ឈិមសម្រេចបានជិត ៥០.០០០ ពាន់លានដុង មុខមាត់ឃុំ ភូមិលំបាកលំបិនខ្លាំងបានផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍។ ការអភិវឌ្ឍផលិតកម្ម បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាពគឺជាចំណុចស្នូលរបស់កម្មវិធី។ រាប់រយ គំរូផលិតកម្មតាមខ្សែចង្វាក់តម្លៃ បណ្តាគម្រោងការដាំរុក្ខជាតិឱសថកម្រត្រូវបានដាក់ដំណើរការហើយ។

su-kien-va-van-de-4.jpg
វិទ្យាល័យអន្តេវាសិកជនជាតិ វិទ្យាល័យជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃ និងវិទ្យាល័យមានសិស្សរៀនពេញមួយថ្ងៃជាច្រើនត្រូវបានសាងសង់រឹងមាំ បមានីយកម្មនិងទំនើបនៅខេត្ត ងេអាន។ រូបថត៖ ប៊ិចហ្វេ

យោងតាមតួលេខទិន្នន័យរាយការណ៍របស់មូលដ្ឋានទាំងឡាយនៅក្នុងផ្នែកទន់ធ្វើបច្ចុប្បន្នភាពដល់ដំណាច់ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥ ទូទាំងប្រទេសបានឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមបានជាង ២៦៤.០០០ ខ្នង (សម្ពោធជិត ២៣០.០០០ ខ្នង និងបើកការដ្ឋាន សាងសង់ជាង ៣៤.០០០ ខ្នង) មូលដ្ឋានចំនួន ១៩ ក្នុងចំណោម ៣៤ មូលដ្ឋានបានសម្រចរួចរាល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនមុខសញ្ញាអ្នកមានគុណបំណាច់ចំនួន ៣ ឧបត្ថម្ភផ្ទះលំនៅពីកម្មវិធីគោលដៅជាតិ និងឧបត្ថម្ភ ផ្ទះលំនៅជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ក្រីក្រពីកម្មវិធីដែលបានបំផុស។ (សេចក្តីជូនដំណឹងលេខ 367/TB-VPCP ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ សេចក្តីសន្និដ្ឋានរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ នៅក្នុងសម័យប្រជុំលើកទី ៦ នៃគណៈកម្មាធិការដឹកនាំមជ្ឈិមដាក់ដំណើរការលុបបំបាត់ផ្ទះ បណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមលើវិសាលភាពទូទាំងប្រទេស)។

su-kien-va-van-de-6.jpg
ខេត្ត យ៉ាឡាយ បានបើកចំនួន ៧៣៥ ថ្នាក់លុបបំបាត់អនក្ខរកម្មជូនជិត ២៣.៥០០ នាក់។ ក្នុងរូបថត៖ សិក្ខាកាមគ្រប់វ័យអាយុចូលរួមថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅសាលាបឋមសិក្សា ត្រឹនភូ ឃុំ អៀយ៉ម ខេត្ត យ៉ាឡាយ។ រូបថត៖ ហុងដៀប

ក៏យោងតាមលោករដ្ឋមន្ត្រី ដាវ ង៉ុកយុង កម្មវិធីបានបង្កើតការបំប៉ះដ៏ខ្លាំងក្លា វាយបំបែកកម្លាំងយឺតយ៉ាវ ដាស់សក្តានុពលនៃដែនដីសម្បូរធនធានប៉ុន្តែនៅលំបាកវេទនាជាច្រើន។ កម្មវិធីមិនត្រឹមតែដោះស្រាយរាល់បញ្ហាមូលដ្ឋានគ្រឹះ ឫសគល់ប៉ុននោះទេ ថែមទាំងបង្កើតផែនគ្រឹះសម្រាប់ភាពកំណើនរយៈពេលវែង បង្កើតចេញបណ្តាប៉ូលអភិវឌ្ឍថ្មីផ្អែកលើប្រៀបខ្លាំងរបស់មូលដ្ឋានដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ សារធាតុសម្រាប់ផ្សំថ្នាំទេសចរណ៍ អេកូឡូស៊ី​ និងវប្បធម៌ រួមចំណែកបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់ភូមិភាគទាំងឡាយ។

su-kien-va-van-de-5.jpg
ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មជួយលើកកម្ពស់ជីវភាពរបស់បងប្អូនជនជាតិភាគតិចខេត្ត យ៉ាឡាយ។ រូបថត៖ ហុងដៀប

មិនត្រឹមតែប៉ុននោះ កម្មវិធីថែមទាំងជាសក្ខីកម្មដ៏រស់រវើកសម្រាប់គោលនយោបាយ ឯកភាពស្តីពីជនជាតិ ការយកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋចំពោះតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ។ ការវិនិយោគឲ្យតំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺជាវិនិយោគសម្រាប់ស្ថិរភាព និងឋិតថេរចីរកាលរបស់ប្រទេសជាតិ។

su-kien-va-van-de-7.jpg
ការដាក់តាំងបង្ហាញគំរូភ្ជាប់បេតិកភណ្ឌ "គងឃ្មោះ តីង្វៀន ក្នុងដំណើរទេសចរណ៍ បួនម៉ាធួត - ដាក់ឡាក់" ជាសកម្មភាពក្នុងក្របខ័ណ្ឌគម្រោងការ ៦ ស្ថិតក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០។ ក្នុងរូបថត៖ ក្រុមគងឃ្មោះឃុំ អៀទូ សម្តែង។ រូបថត៖ ហ្វាយធូ

នៅតាមភូមិនិគមតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមត្រូវបានជំនួសដោយជម្រកទាំងឡាយ ដ៏សែនកក់ក្តៅ រឹងមាំ ដោយមានចំនួន ៤២.៥៦៧ គ្រួសារត្រូវបានឧបត្ថម្ភផ្ទះលំនៅនិង ចំនួន ១០.៥៤៩ ក្រុមគ្រួសារត្រូវបានឧបត្ថម្ភដីលំនៅឋាន។

ជាពិសេស នៅបណ្តាភូមិសាស្រ្តយុទ្ធសាស្ត្រ តំបន់ព្រំដែន ការ "លំនឹងជីវភាពប្រជាជន" គឺជាមូលដ្ឋានគ្រឹះតែម្តងដើម្បី "ជាយដែន" រឹងមាំ។ ដោយការលំនឹងប្រជានិវេសន៍អភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ប្រជាបញ្ញាកម្មវិធីបានរួមចំណែកកសាង "យុទ្ធសាស្ត្រទឹកចិត្តប្រជាជន " រឹងងប៉ឹងនៅឯតំបន់ព្រំដែននៃមាតុភូមិ រក្សាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការពារបូរណភាពអធិបតេយ្យភាពទឹកដីប្រទេសជាតិរឹងមាំ៕

អត្ថបទ៖ វៀតតូន រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ការកសាងក្បួនយុទ្ធសាស្ដ្រការពារព្រំដែនរឹងមាំពីសកម្មភាពសុខុមាលភាព

ការកសាងក្បួនយុទ្ធសាស្ដ្រការពារព្រំដែនរឹងមាំពីសកម្មភាពសុខុមាលភាព

នៅថ្ងៃទី ២១ ខែ មិថុនា អង្គភាពទាំងឡាយចំណុះគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សប្បុរសជននិងអង្គការមហាជនដាក់ដំណើរការសកម្មភាពសុខុមាលភាពសង្គមដ៏ជាក់ស្តែងជាច្រើន សំដៅអ្នកក្រីក្រ គ្រួសារគោលនយោបាយនិងសិស្សសាលាដែលមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រតំបន់ព្រំដែនសមុទ្រ។

ឥណទានគោលនយោបាយ - ទីបង្អែកសុខុមាលភាពក្នុងតំបន់ទីក្រុងថ្មី

ឥណទានគោលនយោបាយ - ទីបង្អែកសុខុមាលភាពក្នុងតំបន់ទីក្រុងថ្មី

មិនត្រឹមតែមានប្រសិទ្ធភាពនៅតំបន់ជនបទប៉ុននោះទេ ឥណទានគោលនយោបាយថែមទាំងកំពុងបង្ហាញតួនាទីប្រៀបដូចជា “ទីបង្អែក” សុខុមាលភាពនៅតាមសង្កាត់ទីក្រុងថ្មីរបស់ខេត្ត វិញឡុង តែម្តង។ ផ្តើមពីសិប្បកម្មដេរយកឈ្នួល សហគ្រាសផលិតកម្មខ្នាតតូច ដើមទុនអនុគ្រោះបានជួយប្រជាជនជាច្រើនមានការងារធ្វើ លើកកម្ពស់ប្រាក់ចំណូលហើយលំនឹងជីវភាពរស់នៅ។

ការធ្វើវិមជ្ឈការអនុវត្តកម្មវិធីគោលដៅជាតិ

ការធ្វើវិមជ្ឈការអនុវត្តកម្មវិធីគោលដៅជាតិ

ការពង្រឹងវិមជ្ឈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់បងប្អូនជនជាតិភាគតិចគឺនឹងជួយឱ្យតំបន់ស្នូលដែលជួបការលំបាកលំបិនរបស់ប្រទេសទាំងមូលអភិវឌ្ឍប្រកបដោយចីរភាពនិងមានប្រសិទ្ធភាពថែមទៀត។

ជំរុញការអនុវត្តគោលនយោបាយ គម្រោងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដ៏ឆាប់រហ័ស

ជំរុញការអនុវត្តគោលនយោបាយ គម្រោងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដ៏ឆាប់រហ័ស

ផ្អែកលើមូលដ្ឋានលទ្ធផលវិជ្ជមានពីយុទ្ធសាស្ត្រការងារជនជាតិដំណាក់កាល ២០២១ - ២០៣០ រដ្ឋាភិបាលបន្តសំណូមពរជំរុញល្បឿនដំណើរការអនុវត្តគោលនយោបាយ កម្មវិធី គម្រោងទាំងឡាយនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងគោលបំណងដោះស្រាយការលំបាកលំបិន លើកកម្ពស់ជីវភាពប្រជាជននិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ខេត្ត ដុងថាប សកលកម្មបំណិនឌីជីថលក្នុងសហគមន៍

ខេត្ត ដុងថាប សកលកម្មបំណិនឌីជីថលក្នុងសហគមន៍

ខេត្ត ដុងថាប ដាក់ដំណើរការយ៉ាងស៊ីជម្រៅទូលំទូលាយ ចលនា "ប្រជាសិក្សាឌីជីថល" ក្នុងគោលបំណងសកលកម្មពុទ្ធិជាមូលដ្ឋានអំពីបរិវត្តកម្មឌីជីថល បំណិនឌីជីថល លើកកម្ពស់គុណភាពជីវភាពជូនប្រជាជននិងអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយប្រកបដោយប្រសិទ្ធភាព។

ប្រគល់ ‘ដងសន្ទូច’ ដើម្បីនារីតំបន់លំបាកជឿជាក់លើខ្លួនឯងឈោងឈានឡើង បញ្ជាក់ជំហរ

ប្រគល់ ‘ដងសន្ទូច’ ដើម្បីនារីតំបន់លំបាកជឿជាក់លើខ្លួនឯងឈោងឈានឡើង បញ្ជាក់ជំហរ

ឆ្ពោះទៅរកមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៤ អាណត្តិ ២០២៦ - ២០៣១ កម្មាភិបាលសមាគម សមាជិកនៃសមាគមនារីជាច្រើននៅមូលដ្ឋានរំពឹងថាអង្គការសមាគមមានបណ្តាដំណោះស្រាយធាតុពិតដើម្បីនារីជឿជាក់លើខ្លួនឯងឈោងឈានឡើង ធ្វើម្ចាស់ជីវភាពនិងបញ្ជាក់ជំហរក្នុងគ្រួសារ សង្គម។

"លោកគ្រូឌីជីថល" ស័ក្តិពណ៌បៃតងនៅតំបន់ភ្នំខ្ពស់

"លោកគ្រូឌីជីថល" ស័ក្តិពណ៌បៃតងនៅតំបន់ភ្នំខ្ពស់

ការខិតខំប្រឹងប្រែងជួយប្រជាជនចូលរួមប្រើបំណិនឌីជីថលមូលដ្ឋាន កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ឡាយចូវ បានប្រជាជនស្រឡាញ់ហៅថា "លោកគ្រូឌីជីថល" ស័ក្តិពណ៌បៃតង។

អាជ្ញាធរឌីជីថលចាប់ចង្វាក់ជាមួយទឹកចិត្តប្រជាជន

អាជ្ញាធរឌីជីថលចាប់ចង្វាក់ជាមួយទឹកចិត្តប្រជាជន

តាំងពីជំហាន "ស្ម័គ្រចិត្ត" ទាំងឡាយចុះទៅដល់ភូមិនិគម រហូតដល់តួលេខទាំងឡាយគួរឱ្យចាប់អារម្មណ៍អំពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ "អាជ្ញាធរឌីជីថល" នៅខេត្ត អានយ៉ាង កំពុងក្លាយជាកំណាត់ស្ពានតភ្ជាប់អាជ្ញាធរនិងប្រជាជន។

ការកំណត់គោលនយោបាយដ៏មានអារ្យធម៌ ជួយសិស្សសាលាតំបន់ភ្នំរំឭកមេរៀនប្រលងបញ្ចប់ការសិក្សាមានប្រសិទ្ធភាព

ការកំណត់គោលនយោបាយដ៏មានអារ្យធម៌ ជួយសិស្សសាលាតំបន់ភ្នំរំឭកមេរៀនប្រលងបញ្ចប់ការសិក្សាមានប្រសិទ្ធភាព

នៅខែ មេសា ឆ្នាំ ២០២៦ ក្រុមប្រឹក្សាប្រជាជនខេត្ត ឡាយជៅ បានចេញសេចក្តីកំណត់គោលនយោបាយឧបត្ថម្ភសិស្សសាលាអន្តេវាសិកជនជាតិ សិស្សសាលារៀនពេញមួយថ្ងៃ សិក្ខាកាមរៀនពេញមួយថ្ងៃឆ្នាំចុងក្រោយមធ្យមសិក្សាចំណេះទូទៅនិងគ្រឹះស្ថានអប់រំដើម្បីរំឭកមេរៀនប្រលង ប្រលងបញ្ចប់ការសិក្សា។ នេះគឺជាការកំណត់គោលនយោបាយដិតដាមដោយលក្ខណៈអារ្យធម៌ បង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត ឡាយជៅ ចំពោះក្មេងៗ ជំនាន់ក្រោយតំបន់ភ្នំក្នុងអំឡុងពេលដ៏សំខាន់បំផុតរបស់សិស្សសាលា។

បើកឱកាសទទួលបានការអប់រំសមភាពនិងគុណភាពសម្រាប់សាលារៀនតំបន់ភ្នំ

បើកឱកាសទទួលបានការអប់រំសមភាពនិងគុណភាពសម្រាប់សាលារៀនតំបន់ភ្នំ

ក្នុងកិច្ចខិតខំប្រឹងប្រែងធានាសមភាពក្នុងការទទួលបានការអប់រំរវាងតំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចជាមួយតំបន់ទំនាប ធ្វើបរិវត្តកម្មឌីជីថលកំពុងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល ជាច្រកទ្វារពុទ្ធិនៅតាមគ្រឹះស្ថានអប់រំជាច្រើនរបស់ខេត្ត ឡាវកាយ។

មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) បានក្លៀវក្លាវិនិយោគ អភិវឌ្ឍកសិកម្មនាំមកនូវប្រាក់ចំណូលស្ថិរភាព។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពង្រីកប្រសិទ្ធភាពគោលនយោបាយជនជាតិ លើកកម្ពស់ជីវភាពបងប្អូនជនជាតិ ខ្មែរ

ក្នុងអំឡុងឆ្នាំកន្លងទៅ ខេត្ត អានយ៉ាង បានអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋចំពោះបងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាព បង្កលក្ខខណ្ឌអំណោយផលដើម្បីប្រជាជនអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

ផ្តល់អាទិភាពដល់ប្រភពកម្លាំង បង្កើនសមាមាត្រចំណាយលើការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាកម្រិតខ្ពស់ បច្ចេកវិទ្យាស្នូល

ផ្តល់អាទិភាពដល់ប្រភពកម្លាំង បង្កើនសមាមាត្រចំណាយលើការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាកម្រិតខ្ពស់ បច្ចេកវិទ្យាស្នូល

នៅថ្ងៃទី ២២ ខែ មេសា អញ្ជើញធ្វើការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាស្តីពីការអនុវត្តបណ្តាភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បង្គាប់ការ ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវតែផ្តោតលើការអនុវត្តល្អសេចក្តីសម្រេចលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ សេចក្តីសន្និដ្ឋានលេខ ១៨-KL/TW របស់និងសេចក្តីសន្និដ្ឋានរបស់គណៈបង្គាប់ការមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល (គណៈបង្គាប់ការ) គណៈបង្គាប់ការរបស់រដ្ឋាភិបាល ក្នុងនោះផ្តល់អាទិភាពដល់ប្រភពកម្លាំង ធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ។

ខេត្ត តីនិញ ផ្តោតលើការអភិវឌ្ឍឧស្សាហកម្មតាមទិសដៅស៊ីជម្រៅ លើកកម្ពស់គុណភាពតាមទិសដៅបច្ចេកវិទ្យាទំនើប ស្និទ្ធស្នាលជាមួយបរិស្ថាន។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ឧស្សាហកម្ម -​ សសរស្តម្ភ​នាំផ្លូវ បង្កើតជារូបរាង​ប៉ូលកំណើន​ថ្មី

នៅក្នុងដំណើរការធ្វើបរិវត្តកម្មរចនាសម្ពន្ធសេដ្ឋកិច្ច ខេត្ត តីនិញ កំពុងកត់សម្គាល់ជំហានផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតពីគំរូកំណើនផ្អែកលើកសិកម្មទៅយកឧស្សាហកម្ម - សំណង់ធ្វើជាសសរស្តម្ភ។ មិនត្រឹមតែដើរតួនាទី “ក្បាលសណ្តោង” ប៉ុននោះទេ តំបន់នេះក៏បង្កើតជារូបរាងខេត្ត តីនិញ ក្លាយជាប៉ូលកំណើន​ថ្មីនៃតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូងពីមួយជំហានទៅមួយជំហានទៀតផង ក្នុងបរិបទបណ្តាមជ្ឈមណ្ឌលឧស្សាហកម្មប្រពៃណីឆ្អែតបន្តិចម្តងៗ អំពីមូលនិធិដីធ្លីនិងថ្លៃចំណាយវិនិយោគកើនឡើង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញចូលរួមសម័យជួបជុំ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម៖ បន្តផ្លាស់ប្តូរថ្មីឫស្សគល់គំនិតអំពីការងារជនជាតិនិងគោលនយោបាយជនជាតិ

នៅល្ងាចថ្ងៃទី ២០ ខែ មេសា នៅទីក្រុង ហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម បានអញ្ជើញជួបជាមួយសមាជិករដ្ឋសភានីតិកាលទី ១៦ ជាជនជាតិភាគតិច។

លោកអគ្គលេខាបក្ស តូឡឹម លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងគណៈប្រតិភូប្រារព្ធពិធីកិច្ចបើកការដ្ឋាន បញ្ចុះគ្រឹះបណ្តាសាលាអន្តេវាសិកអន្តរកម្រិតព្រំដែនក្នុងពេលដំណាលគ្នានៅឃុំ ដុងដាំង (ខេត្ត ឡាងស៊ើន)។

ការបើកការដ្ឋានសង់សាលារៀនក្នុងពេលដំណាលគ្នានៅតាមឃុំព្រំដែន

នៅព្រឹកថ្ងៃទី ១៩ ខែ មីនា នៅតាមខេត្ត ក្រុងទាំង ១៧ ទូទាំងប្រទេសប្រព្រឹត្តឡើងពិធីបើកការដ្ឋានសង់ ១២១ សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យនៅតាមឃុំព្រំដែនដីគោកឆ្នាំ ២០២៦។

ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិរួមចំណែកកាត់បន្ថយចំណាយថ្លៃស្រោចស្រពនិងសន្សំសំចៃទឹកក្នុងរដូវប្រាំង។ រូបថត៖ ហ៊ឺវជី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្លោះរំលងតាម​សេចក្តីសម្រេច​ ៥៧៖ ការផ្សារភ្ជាប់​ខ្សែចង្វាក់​ លើកកម្ពស់កម្រិតតម្លៃ​ផលិតផល

ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យកសិកម្ម សហករណ៍ជាច្រើននៅខេត្ត ដុងថាប បានក្លៀវក្លាអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងដំណាក់កាលផលិតកម្មរហូតដល់ការលក់ដូរដើម្បីបើកចេញទិសដៅផលិតធ្វើអាជីវកម្មថ្មី រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។

អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត កាម៉ៅ ផាម វ៉ាន់ថៀវ អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះចៅអធិការវត្ត សិរីវង្សា (អណ្តូងចេកមាស) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តា - ទីភ្នាក់ងារព័ត៌មានវៀតណាម

បុណ្យចូលឆ្នាំថ្មី៖ ចម្រុះពណ៌វប្បធម៌ ខ្មែរ ក្នុងបេះដូងប្រជាជាតិ វៀតណាម

បុណ្យចូលឆ្នាំថ្មីជាពិធីបុណ្យដ៏ធំបំផុតរបស់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែកំណត់សម្គាល់វេលាសម្ពច្ឆរច្ឆិន្នឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណវប្បធម៌និងស្មារតីផ្សារភ្ជាប់សហគមន៍ទៀតផង។ ក្នុងក្តីរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ (ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា) ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សនិងរដ្ឋបន្តបញ្ជាក់ពីតួនាទីរបស់ប្រជាជន ខ្មែរ ក្នុងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកដល់ការកសាងប្រទេសជាតិវិបុលភាព សុភមង្គល។

សមាជិករដ្ឋសភាទីក្រុង ហាណូយ ដូ ឌឹកហុងហា អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ អានដាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាត់បន្ថយពេលវេលាផ្តល់ព័ត៌មានដែលមានស្រាប់និងបានឌីជីថលរូបនីយកម្ម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ នៅព្រឹកថ្ងៃទី ១២ ខែ មេសា រដ្ឋសភាបានពិភាក្សានៅក្នុងសាលប្រជុំអំពីពង្រាងច្បាប់អភិក្រមព័ត៌មាន (ធ្វើវិសោធនកម្ម)។

លោក ត្រឹន លឺវក្វាង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថានៅសម័យជំនួបមុខ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

យុវជនគឺជាកងកម្លាំងស្រួចអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ រំពឹងថាកងជួរកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខក្លៀវក្លាលើកបញ្ហា លើកសំណើរបណ្តាគំនិត គំនិតច្នៃប្រតិដ្ឋក្នុងគោលបំណងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍទីក្រុងកាន់តែស៊ីវិល័យ ទំនើប គុណស្រ័យពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្លឹមសារខាងលើត្រូវបានសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង បញ្ជាក់នៅក្នុងកម្មវិធីជួបជុំកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមនៃទីក្រុងដែលរៀបចំដោយគណៈកម្មាធិការបក្សកុម្មុយនីស្តទីក្រុង ហូ ជីមិញ នៅព្រឹកថ្ងៃទី ២ ខែ មេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦)។

តំណាងគណៈកម្មការឃោសនាអប់រំសហព័ន្ធពលករទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងអង្គសន្និសីទ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការការពារពលករចំពោះព័ត៌មានអាក្រក់ បំពុលពីបរិយាកាសបណ្តាញអ៊ីនធឺណិត

“បរិយាកាសបណ្តាញអ៊ីនធឺណិតគឺជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង ជា “រណសិរ្សសតិអារម្មណ៍ - វប្បធម៌” បង្កើតការប្រយុទ្ធប្រជែងយ៉ាងតឹងរ៉ឹងរវាងលំហូរព័ត៌មានវិជ្ជមាននិងអវិជ្ជមាន” ផង ជាការលើកឡើងរបស់វរសេនីយ៍ឯកបម្រុង ដូ មិញគីម អនុប្រធានការិយាល័យ ៣ នាយកដ្ឋានសន្តិសុខបណ្តាញអ៊ីនធឺណិតនិងបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនប្រើបច្ចេកវិទ្យាខ្ពស់ (ក្រសួងនគរបាល) នៅក្នុងសន្និសីទព័ត៌មានការងារសាធារណៈមតិសង្គមក្នុងប្រព័ន្ធសហជីពទីក្រុងឆ្នាំ ២០២៦ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២ ខែមេសា។ សន្និសីទមានគោលបំណងជួយថ្នាក់ដឹកនាំ កម្មាភិបាលសហជីពគ្រប់លំដាប់ថ្នាក់ធ្វើបច្ចុប្បន្នភាពបញ្ហាក្តៅៗ ផ្លាស់ប្តូរបទពិសោធន៍ ឆ្លងតាមរយៈនោះលើកកម្ពស់លទ្ធភាពក្តាប់យក ព្យាករណ៍និងដោះស្រាយស្ថានភាព ជាពិសេសនៅក្នុងវិស័យសន្តិសុខកម្មករ។

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកទីក្រុងឆ្លាតវៃក្នុងចំណោម ៥០៖ នៅពេលបញ្ញាសិប្បនិម្មិត AI និងសេដ្ឋកិច្ចកម្រិតទាបផ្តើមរីកចម្រើន

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកទីក្រុងឆ្លាតវៃក្នុងចំណោម ៥០៖ នៅពេលបញ្ញាសិប្បនិម្មិត AI និងសេដ្ឋកិច្ចកម្រិតទាបផ្តើមរីកចម្រើន

ដោយមានហេដ្ឋារចនាសម្ព័ន្ធស្ថាប័នរួចស្រេច បញ្ញាសិប្បនិម្មិត (AI) និងសកម្មភាពសេដ្ឋកិច្ចកម្រិតទាប នឹងក្លាយជាកត្តាជំរុញដោយផ្ទាល់នៃភាពជោគជ័យរបស់ទីក្រុង ហូជីមិញ។ ចាប់ពីការដឹកជញ្ជូនវេជ្ជសាស្រ្តមានមូលដ្ឋានលើយន្តហោះគ្មានមនុស្សបើក រហូតដល់ការគ្រប់គ្រងចរាចរណ៍ដំណើរការដោយ AI ទីក្រុងកំពុងសម្រេចបាននូវគោលដៅរបស់ខ្លួនបន្តិចម្តងៗ ក្នុងការក្លាយជាទីក្រុងឆ្លាតវៃចំណោម ៥០ របស់ពិភពលោកមួយ។

ការប្រើប្រាស់កាមេរ៉ា AI ដំណោះស្រាយក្នុងការគ្រប់គ្រងទីក្រុង

ការប្រើប្រាស់កាមេរ៉ា AI ដំណោះស្រាយក្នុងការគ្រប់គ្រងទីក្រុង

តាមរយៈការអនុវត្តប្រព័ន្ធកាមេរ៉ាបញ្ញាសិប្បនិម្មិត (AI) ក្នុងការត្រួតពិនិត្យ ដោះស្រាយនិងវិនិច្ឆ័យប្រព្រឹត្តល្មើស ហាណូយ កំពុងធ្វើឱ្យជាក់ស្តែងស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពី "ការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថលជាតិ" ទៅជាការអនុវត្តជាក់ស្តែងការគ្រប់គ្រងទីក្រុង។

សម័យបិទសន្និបាតលើកទីពីរគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ នៅរសៀលថ្ងៃទី ២៥ ខែ មីនា។ រូបថត៖ យាន់តឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពាំនាំស្មារតីសន្និបាតគណៈកម្មាធិការមជ្ឈិម ២ ចូលក្នុងជីវភាពរស់នៅតាំងពីនៅកន្លែងតំបន់ភ្នំ ព្រំដែន

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ លើកទីពីរបិទបញ្ចប់ដោយមានការឯកភាពគ្នាយ៉ាងខ្ពស់របស់មជ្ឈិមចំពោះបញ្ហាធំៗ របស់បក្សនិងប្រទេសជាតិ។ កម្មាភិបាល បក្ខជន ប្រជាជនជាច្រើននៅខេត្ត ត្វៀនក្វាង វាយតម្លៃខ្ពស់របៀបវារៈ លទ្ធផលសន្និបាត បញ្ជាក់ពីការប្រកាន់ខ្ជាប់យ៉ាងរឹងមាំបណ្តាល័ក្ខការណ៍ស្នូល បង្កើតមូលដ្ឋានគ្រឹះឆ្ពោះទៅរកបណ្តាគោលដៅអភិវឌ្ឍខ្លាំងក្នុងដំណាក់កាលថ្មី។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន) ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦។

កសាងបណ្តាកម្មវិធីសកម្មភាពអនុវត្តសម្រេចចិត្តធានាមានលទ្ធភាព សមស្របជាក់ស្តែង

កសាងបណ្តាកម្មវិធីសកម្មភាពអនុវត្តសម្រេចចិត្តធានាមានលទ្ធភាព សមស្របជាក់ស្តែង

កាលពីព្រឹកថ្ងៃទី ២០ ខែមីនា គណៈត្រួតពិនិត្យ ឃ្លាំមើលលេខ ២៨ នៃការិយាល័យនយោបាយ គណៈលេខាបានបើកកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ។

ការណែនាំប្រជាជនភូមិ ស៊ើនហា ឃុំ បាតសាត អំពីរបៀបដាក់ពាក្យតាមអនឡាញនៅលើវិបផតថលសេវាសាធារណៈ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

ផ្លោះរំលងតាម​សេចក្តីសម្រេច​ ៥៧៖ ប្រសិទ្ធភាពពិតប្រាកដ​ពី​ការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេច ៥៧-NQ/TW របស់ការិយាល័យនយោបាយស្តីពីផ្លោះរំលងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបាន មូលដ្ឋាននានាដាក់ដំណើរការដោយមានវិធីសាស្រ្តអភិក្រមជាក់ស្តែងជាច្រើន។ តាំងពីកសាងគំរូអភិវឌ្ឍន៍ថ្មី ធ្វើឱ្យសុក្រឹតយន្តការគោលនយោបាយរហូតដល់ការរៀបចំការអនុវត្តបណ្តាភារកិច្ចភ្ជាប់ទៅនឹងវឌ្ឍនភាព សន្ទស្សន៍ ជំហានដំបូងបង្ហាញឱ្យឃើញការផ្លាស់ប្តូរតាមការផ្តោតសំខាន់លើប្រសិទ្ធភាពពិតប្រាកដ សមស្របជាមួយនឹងលក្ខខណ្ឌនៃមូលដ្ឋាននីមួយៗ។

នាថ្ងៃទី ៣១ ខែ មករា លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធនិងអញ្ជើញសួរសុខទុក្ខថ្នាក់រៀននៃសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន)។ នេះជាគម្រោងដំបូងសម្រេចគោលដៅក្នុងយុទ្ធនាការសាងសង់ចំនួន ២៤៨ សាលារៀនតំបន់ព្រំដែនរបស់បក្សនិងរដ្ឋ។

ស្ម័គ្រស្មោះភក្តីភាពតាមបក្ស

អំឡុងឆ្នាំកន្លងទៅបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ជីវភាពរស់នៅផ្លាស់ប្តូរ បងប្អូនជនជាតិភាគតិចតែងតែជឿលើការដឹកនាំរបស់បក្ស តាំងចិត្តបន្តសាមគ្គីរួមកម្លាំងកសាងស្រុកកំណើតកាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។

អនុបណ្ឌិត ថៀវ ធីហឿង ប្រធានការិយាល័យកិច្ចការប្រូតេស្តង់ គណៈកម្មាធិការកិច្ចការសាសនារដ្ឋាភិបាលផ្លាស់ប្តូរអំពីខ្លឹមសារមូលដ្ឋាន ស្នូលនៃច្បាប់ស្តីពីជំនឿ សាសនានិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១។ រូបថត៖ ង្វៀនគុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ផ្សព្វផ្សាយគោលនយោបាយច្បាប់អំពីការបោះឆ្នោតជូនបងប្អូនជនជាតិសាសនាប្រូតេស្តង់នៅ ហាណូយ

សំដៅការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១ ថ្ងៃទី ២ ខែ មីនា មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរយុត្តិធម៌ទីក្រុង ហាណូយ រៀបចំកិច្ចប្រជុំឃោសានា ផ្សព្វផ្សាយច្បាប់អំពីវិស័យជំនឿ សាសនានិងច្បាប់អំពីការបោះឆ្នោតជូនសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនជាតិសាសនាប្រូតេស្តង់នៅលើភូមិសាស្ត្រ។

លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ ហុង ថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ទីក្រុង កឹនធើ ភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងការអភិវឌ្ឍតំបន់ជនជាតិ សាសនា

មន្ទីរជនជាតិនិងសាសនាចាំបាច់គួបផ្សំការអនុវត្តបច្ចេកវិទ្យាឌីជីថលជាមួយនឹងការជួបប្រាស្រ័យដោយផ្ទាល់ រក្សាទំនាក់ទំនងជិតស្និទ្ធ ស្វែងយល់ចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិ សាសនា។

ទិដ្ឋភាពសន្និសីទ។ រូបថត៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពាំនាំបច្ចេកទេសជឿនលឿនជំនួយការបន្តពូជតំបន់បងប្អូនជនជាតិភាគតិច

កាលពីថ្ងៃទី ៩ ខែ មករា នៅសង្កាត់ ឡាវកាយ បានប្រព្រឹត្តឡើងសន្និសីទវិទ្យាសាស្ត្រធ្វើបច្ចុប្បន្នភាពជឿនលឿនទាំងឡាយអំពីជំនួយការបន្តពូជតំបន់ភ្នំភូមិភាគខាងជើង។ នេះជាវេទិកាឯកទេសមួយមានអត្ថន័យជាក់ស្តែង បង្កើតឱកាសដើម្បីកម្មាភិបាលសុខាភិបាលតំបន់ភ្នំភូមិភាគខាងជើងទទួលបាន ធ្វើបច្ចុប្បន្នភាពជឿនលឿនវិទ្យាសាស្ត្រ បច្ចេកទេសថ្មី ចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងវិស័យជំនួយការបន្តពូជ ពង្រឹងការតំណភ្ជាប់ កិច្ចសហប្រតិបត្តិការជំនាញបន្ថែមរវាងមន្ទីរពេទ្យមូលដ្ឋានរបស់ ឡាវកាយ ជាមួយមជ្ឈមណ្ឌល មន្ទីរពេទ្យ អ្នកជំនាញកំពូលរបស់ប្រទេសទាំងមូល។