ដោយវិធានការឃោសនាជិតស្និទ្ធ មនុស្សសាស្រ្តកងកម្លាំងប្រដាប់អាវុធរួមជាមួយនឹងគណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត យ៉ាឡាយ ជាច្រើនបានចលនាផ្លាស់គំនិតអ្នកជ្រុលជ្រួសតាមអង្គការប្រតិកិរិយា FULRO ប្រូតែស្តង់ ដេហ្កា ត្រឡប់មកប្រជុំជីវភាពសាសនាសុទ្ធសាធវិញ។

លោក ហ្នេម ឧបការីសាខាសមាគមប្រូតេស្ដង់ ប៉្លៃមើនូ សង្កាត់ អានភូ ធ្លាប់ ទៅតាម FULRO ហើយរងទុក្ខវេទនាជាច្រើនក្នុងព្រៃ។ ក្រោយពេលបានរដ្ឋសន្តោសប្រណី លោកត្រឡប់មកកាន់សហគមន៍វិញ បម្រើកិច្ចការព្រះនិង អធិប្បាយធម៌ជូនគ្រឹស្តសាសនិក រួមចំណែករក្សាភូមិនិគមសុខក្សេមក្សាន្ត។ រីឯចំពោះលោក អ៊ីប្មែ រហស្សនាមថា យ៉ាណា នៅភូមិ រ៉ាយ ឃុំ បៀនហូ ធ្លាប់ត្រូវបានបណ្តាអានុភាពប្រតិកិរិយាតាំងខ្លួនឯងជា "អភិបាលខេត្ត យ៉ាឡាយ" នៃរដ្ឋ ដេហ្កា ស្វយ័ត។ លោកសោកសៅក្រឡេកមើលកំហុសឆ្គងអតីតកាលហើយនិយាយថា "FULRO រស់នៅជ្រកជ្រុលក្នុងព្រៃ បរិភោគរបស់ដែលគ្មាននរណាបរិភោគបាន។ សំណាងល្អ ក្រោយពេលត្រឡប់មកតាមអាជ្ញាធរវិញ មាមីងបងប្អូនបានស៊ីរៀន សេរីភាពកាន់សាសនា ផ្តល់ដីធ្លីធ្វើចម្ការ។ ផ្លូវនោះនាំមកនូវភាពកក់ក្តៅសម្បូរសប្បាយដល់ភូមិនិគម"។

លោកវរសេនីយ៍ឯកបម្រុង ផាន ថាញ់ហាយ នាយរងការិយាល័យសន្តិសុខលើផ្ទៃប្រទេសនគរបាលខេត្ត យ៉ាឡាយ បញ្ជាក់តួនាទីសំខាន់របស់អ្នកធ្លាប់ជ្រុលជ្រួស ក្លាយជាកងកម្លាំងឃោសនាផ្លាស់គំនិតអ្នកដ៏ទៃឱ្យវិលមកកាន់ជំនឿសច្ចភាពវិញ។ ដោយសារការផ្លាស់គំនិតនេះតែម្តងដែលតំបន់ដីជាច្រើនពីមុននេះធ្លាប់ជា "ចំណុចក្តៅ" ឥឡូវនេះក៏កាន់តែក្សេមក្សាន្ត អភិវឌ្ឍប្រកបដោយស្ថិរភាព។
លោក រ៉ាហ៍ ឡានជុង អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ សង្កត់ធ្ងន់អំពីការសហការដ៏ស៊ីចង្វាក់នឹងគ្នាទាំងស្រុងរវាងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ប្រព័ន្ធនយោបាយនិងអ្នកមុខអ្នកការសាសនាក្នុងការចលនាអ្នកធ្លាប់ដើរខុសផ្លូវត្រឡប់មកវិញ។ នេះជាស្ពានមេត្រីដើម្បីនាំអ្នកជ្រុលជ្រួសត្រឡប់មកកាន់បណ្តាសាសនាផ្លូវការវិញ បង្ហាញបានទស្សនៈរបស់បក្សក្នុងដំណើរការអនុវត្តគោលការណ៍អំពីបញ្ហាសមភាពពេលបដិបត្តិបណ្តាជំនឿសាសនានៅក្នុងខេត្តនាពេលកន្លងទៅ។

ដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នានៃប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល យ៉ាឡាយ កំពុងកសាងភូមិនិគមសុខសាន្ត កន្លែងដែលជំនឿត្រឹមត្រូវក្លាយជាប្រភពកម្លាំងចីរភាពរក្សាសាមគ្គីភាពនិងការអភិវឌ្ឍនៃសហគមន៍ពីមួយជំហានទៅមួយជំហាន៕
អត្ថបទនិងរូបថត៖ ហុងដៀប
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ