ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤៖

ផ្តល់អាទិភាពការអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់ជនជាតិភាគតិច

ផ្តល់អាទិភាពការអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់ជនជាតិភាគតិច

នាថ្ងៃទី ៤ ខែ សីហា បក្ខភាគឃុំ មីទូ ទីក្រុង កឹនធើ រៀបចំមហាសន្និបាតតំណាងបក្ខភាគលើកទី ១ អាណត្តិកាល ២០២៥ - ២០៣០ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍដោយសង្គតិភាពនៃឧស្សាហកម្ម - ហត្ថកម្មខ្នាតតូច ពាណិជ្ជកម្មសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចក្នុង​ភូមិសាស្រ្ត។

ក្នុងមហាសន្និបាត អនុលេខាគណៈកម្មាធិការបក្សទីក្រុង កឹនធើ ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង កឹនធើ លោក ង្វៀន ទន់អាញ់ បញ្ជាក់ថា៖ មីទូ ជាឃុំវីរភាព កន្លែងមូលមីរ និងវេញបញ្ចូលគ្នារវាងអត្តសញ្ញាណ​វប្បធម៌របស់បណ្តាជនជាតិ គិញ ខ្មែរ និងចិន បង្កើតលំហពោរពេញទៅដោយអត្តសញ្ញាណជនជាតិភាគតិច។ នា​សព្វថ្ងៃនេះ ឃុំ មីទូ កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ដោយបញ្ជាក់ពីជំហររបស់ខ្លួនជាដែនដីសម្បូរទៅដោយ​សក្តានុពល ជាមួយនឹងការរំពឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងស៊ីវិល័យ។

uu-tien-phat-trien-cong-nghiep-1.jpg
អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង កឹនធើ ង្វៀន ទន់អាញ់ អញ្ជើញថ្លែងសុន្ទរកថាក្នុងមហាសន្និបាត

អាណត្តិកាលកន្លង ទោះបីនៅជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែបក្ខភាគឃុំបានពង្រីកស្មារតី​សាមគ្គីភាព បំពេញភារកិច្ច និងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ ថវិកាប្រមូលបានសម្រេច​ ១៨០% គោលដៅ ឃុំទាំងមូលមាន ៨២០ សិប្បកម្ម ហត្ថកម្មខ្នាតតូច ពាណិជ្ជកម្មសេវាកម្មកំពុងដំណើរការ (កើនឡើងចំនួន ២៦៤ សិប្បកម្មបើប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០) ក្រុមគ្រួសារក្រីក្របានថយចុះមកនៅត្រឹម ០,២៦% នៃចំនួនប្រជាជន ក្នុងនោះក្រុមគ្រួសារក្រីក្រជាជនជាតិភាគតិចថយចុះនៅក្រោម ៣%។

uu-tien-phat-trien-cong-nghiep-4.jpg
អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង កឹនធើ ង្វៀន ទន់អាញ់ អញ្ជើញជូនកម្រងផ្កាអបអរសាទរគណៈកម្មាធិការប្រតិបត្តិបក្ខភាគឃុំ មីទូ អាណត្តិកាល ២០២៥ - ២០៣០

អនុលេខាគណៈកម្មាធិការបក្សទីក្រុង ង្វៀន ទន់អាញ់ ស្នើថា បក្ខភាគឃុំ មីទូ បន្តពង្រីក​ស្មារតី​សាមគ្គីភាព ពង្រឹងកិច្ចការកសាងពង្រឹងបក្ស ប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ផ្តោតលើការវិនិយោគអភិវឌ្ឍន៍​ធនធានមនុស្សគ្រប់ជ្រុងជ្រោយ ជាពិសេសធនធានមនុស្សមានគុណភាពខ្ពស់ ផ្តល់អាទិភាពការអភិវឌ្ឍកសិកម្ម​បច្ចេកវិទ្យាខ្ពស់ កសិកម្មបៃតងកាត់បន្ថយការបញ្ចេញជាតិសំណល់ ពង្រីកលម្ហអភិវឌ្ឍនៃបណ្តាផ្នែក​ហត្ថកម្ម​ខ្នាត​តូច ពាណិជ្ជកម្ម សេវាកម្មមានគុណភាពខ្ពស់ បង្កបង្កើតជាអ័ក្សហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទំនិញ​ដើម្បីជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយស្ថិរភាព។

uu-tien-phat-trien-cong-nghiep-2.jpg
គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្ខភាគឃុំ មីទូ អាណត្តិកាល ២០២៥ - ២០៣០ បង្ហាញមុខក្នុងមហាសន្និបាត

ឃុំ មីទូ គួរតែពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំរុញបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយ​លើគ្រប់​វិស័យជីវភាពសង្គមតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ របស់​ការិយាល័យនយោបាយស្តីអំពីការវាយទម្លុះក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ការច្នៃប្រតិដ្ឋ និង​បរិវត្តកម្មឌីជីថលជាតិ ជំរុញឌីជីថលរូបនីយកម្មសំណុំលិខិត ទិន្នន័យ កសាងអាជ្ញាធរឌីជីថល ការប្រើប្រាស់​សេវា​សាធារណៈតាមអ៊ីនធឺណិតដើម្បីបម្រើប្រជាជន និងសហគ្រាសឱ្យបានឆាប់រហ័ស និងតម្លាភាព។ ទន្ទឹម​នោះ មូលដ្ឋានក៏យកចិត្តទុកដាក់លើការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី សិល្បៈប្រជាប្រិយរបស់បងប្អូន​ជនជាតិភាគតិច បង្កើតកម្លាំងសាយភាយអត្តសញ្ញាណវប្បធម៌យ៉ាងទូលំទូលាយក្នុងការរស់នៅរបស់​សហគមន៍ប្រជាជន។

uu-tien-phat-trien-cong-nghiep-3.jpg
លេខាគណៈកម្មាធិការបក្សឃុំ មីទូ ផាម ទន់ អញ្ជើញថ្លែងសុន្ទរកថាក្នុងមហាសន្និបាត

ដោយ​មាន​ផ្ទៃដី​ធម្មជាតិ ៨៦,៦៣ គីឡូម៉ែត្រ​ការ៉េ ឃុំ មីទូ មាន​ប្រជាជន​ចំនួន ៣៨.០៤៧ នាក់ ក្នុង​នោះ​ជនជាតិ​ភាគតិច​មាន​ចំនួន​ជាង ២១% (ជនជាតិ​ខ្មែរ ៧.១៦៩ នាក់ ស្មើនឹង ១៩%)។ ក្នុងអាណត្តិកាល ២០២៥ - ២០៣០ ឃុំបានដាក់ចេញការវាយទម្លុះចំនួន ៣ ដោយផ្តោតលើការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចតាម​ទិសដៅ​បង្កើនសមាមាត្រសេវាកម្ម ឧស្សាហកម្មហត្ថកម្មខ្នាតតូច កាត់បន្ថយសមាមាត្រកសិកម្មជាបណ្តើរៗ ប៉ុន្តែ​អភិវឌ្ឍកសិកម្មគុណភាពខ្ពស់ ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមានាគមន៍ក្នុងតំបន់បងប្អូនជនជាតិភាគតិច​ក្នុងមូលដ្ឋាន។

អនុលេខាគណៈកម្មាធិការបក្សឃុំ មីទូ ផាម ទន់ បក្ខភាគឃុំ មីទូ បានដាក់សន្ទស្សន៍ក្នុងអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមចំនួន ១៧ ក្នុងអាណត្តិកាល ២០២៥ - ២០៣០។ ក្នុងនោះ ផ្តោតសំខាន់លើការទាក់ទាញ​ការវិនិយោគ អភិវឌ្ឍគ្រប់វិស័យសេដ្ឋកិច្ចចម្បង លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជនក្នុង​តំបន់ជនជាតិភាគតិច អភិវឌ្ឍកសិកម្មឧស្សាហកម្មហត្ថកម្មខ្នាតតូច ពាណិជ្ជកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ក្នុងតំបន់ជនជាតិភាគតិច ផ្តល់អាទិភាពដល់ការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មឆ្លាតវៃ កសិកម្មសរីរាង្គ ផលិតកម្មកសិកម្មកាត់បន្ថយការបញ្ចេញជាតិសំណល់ កសាងខ្សែចង្វាក់តម្លៃផលិតផលចម្បង​ផ្សារភ្ជាប់នឹងការកែច្នៃក្នុងស្រុក។

ក្នុងមហាសន្និបាត គណៈកម្មាធិការបក្សទីក្រុង កឹនធើ បានប្រកាសសេចក្តីសម្រេចចាត់សមមិត្តចំនួន ៣៣ រូបចូលគណៈកម្មាធិការប្រតិបត្តិនៃបក្ខភាគឃុំ មីទូ អាណត្តិកាល ២០២៥ - ២០៣០ និងចាត់សមមិត្តចំនួន ១១ រូបចូលគណៈកម្មាធិការអចិន្ត្រៃយ៍។ សមមិត្ត ផាម ទន់ សមាជិកនៃគណៈកម្មាធិការបក្សទីក្រុង លេខាគណៈ​កម្មាធិការបក្សឃុំ មីទូ អាណត្តិកាល ២០២០ - ២០២៥ ត្រូវបានចាត់ចែងឱ្យកាន់តំណែងជាលេខាគណៈ​កម្មាធិការបក្សឃុំ មីទូ អាណត្តិកាល ២០២៥ - ២០៣០៕

អត្ថបទនិងរូបថត៖ ទន់ភី
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀនថាញ់

អ្នកប្រហែលជាចាប់អារម្មណ៍

ការកសាងក្បួនយុទ្ធសាស្ដ្រការពារព្រំដែនរឹងមាំពីសកម្មភាពសុខុមាលភាព

ការកសាងក្បួនយុទ្ធសាស្ដ្រការពារព្រំដែនរឹងមាំពីសកម្មភាពសុខុមាលភាព

នៅថ្ងៃទី ២១ ខែ មិថុនា អង្គភាពទាំងឡាយចំណុះគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សប្បុរសជននិងអង្គការមហាជនដាក់ដំណើរការសកម្មភាពសុខុមាលភាពសង្គមដ៏ជាក់ស្តែងជាច្រើន សំដៅអ្នកក្រីក្រ គ្រួសារគោលនយោបាយនិងសិស្សសាលាដែលមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រតំបន់ព្រំដែនសមុទ្រ។

ឥណទានគោលនយោបាយ - ទីបង្អែកសុខុមាលភាពក្នុងតំបន់ទីក្រុងថ្មី

ឥណទានគោលនយោបាយ - ទីបង្អែកសុខុមាលភាពក្នុងតំបន់ទីក្រុងថ្មី

មិនត្រឹមតែមានប្រសិទ្ធភាពនៅតំបន់ជនបទប៉ុននោះទេ ឥណទានគោលនយោបាយថែមទាំងកំពុងបង្ហាញតួនាទីប្រៀបដូចជា “ទីបង្អែក” សុខុមាលភាពនៅតាមសង្កាត់ទីក្រុងថ្មីរបស់ខេត្ត វិញឡុង តែម្តង។ ផ្តើមពីសិប្បកម្មដេរយកឈ្នួល សហគ្រាសផលិតកម្មខ្នាតតូច ដើមទុនអនុគ្រោះបានជួយប្រជាជនជាច្រើនមានការងារធ្វើ លើកកម្ពស់ប្រាក់ចំណូលហើយលំនឹងជីវភាពរស់នៅ។

ការធ្វើវិមជ្ឈការអនុវត្តកម្មវិធីគោលដៅជាតិ

ការធ្វើវិមជ្ឈការអនុវត្តកម្មវិធីគោលដៅជាតិ

ការពង្រឹងវិមជ្ឈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់បងប្អូនជនជាតិភាគតិចគឺនឹងជួយឱ្យតំបន់ស្នូលដែលជួបការលំបាកលំបិនរបស់ប្រទេសទាំងមូលអភិវឌ្ឍប្រកបដោយចីរភាពនិងមានប្រសិទ្ធភាពថែមទៀត។

ជំរុញការអនុវត្តគោលនយោបាយ គម្រោងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដ៏ឆាប់រហ័ស

ជំរុញការអនុវត្តគោលនយោបាយ គម្រោងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដ៏ឆាប់រហ័ស

ផ្អែកលើមូលដ្ឋានលទ្ធផលវិជ្ជមានពីយុទ្ធសាស្ត្រការងារជនជាតិដំណាក់កាល ២០២១ - ២០៣០ រដ្ឋាភិបាលបន្តសំណូមពរជំរុញល្បឿនដំណើរការអនុវត្តគោលនយោបាយ កម្មវិធី គម្រោងទាំងឡាយនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងគោលបំណងដោះស្រាយការលំបាកលំបិន លើកកម្ពស់ជីវភាពប្រជាជននិងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ខេត្ត ដុងថាប សកលកម្មបំណិនឌីជីថលក្នុងសហគមន៍

ខេត្ត ដុងថាប សកលកម្មបំណិនឌីជីថលក្នុងសហគមន៍

ខេត្ត ដុងថាប ដាក់ដំណើរការយ៉ាងស៊ីជម្រៅទូលំទូលាយ ចលនា "ប្រជាសិក្សាឌីជីថល" ក្នុងគោលបំណងសកលកម្មពុទ្ធិជាមូលដ្ឋានអំពីបរិវត្តកម្មឌីជីថល បំណិនឌីជីថល លើកកម្ពស់គុណភាពជីវភាពជូនប្រជាជននិងអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយប្រកបដោយប្រសិទ្ធភាព។

ប្រគល់ ‘ដងសន្ទូច’ ដើម្បីនារីតំបន់លំបាកជឿជាក់លើខ្លួនឯងឈោងឈានឡើង បញ្ជាក់ជំហរ

ប្រគល់ ‘ដងសន្ទូច’ ដើម្បីនារីតំបន់លំបាកជឿជាក់លើខ្លួនឯងឈោងឈានឡើង បញ្ជាក់ជំហរ

ឆ្ពោះទៅរកមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៤ អាណត្តិ ២០២៦ - ២០៣១ កម្មាភិបាលសមាគម សមាជិកនៃសមាគមនារីជាច្រើននៅមូលដ្ឋានរំពឹងថាអង្គការសមាគមមានបណ្តាដំណោះស្រាយធាតុពិតដើម្បីនារីជឿជាក់លើខ្លួនឯងឈោងឈានឡើង ធ្វើម្ចាស់ជីវភាពនិងបញ្ជាក់ជំហរក្នុងគ្រួសារ សង្គម។

"លោកគ្រូឌីជីថល" ស័ក្តិពណ៌បៃតងនៅតំបន់ភ្នំខ្ពស់

"លោកគ្រូឌីជីថល" ស័ក្តិពណ៌បៃតងនៅតំបន់ភ្នំខ្ពស់

ការខិតខំប្រឹងប្រែងជួយប្រជាជនចូលរួមប្រើបំណិនឌីជីថលមូលដ្ឋាន កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ឡាយចូវ បានប្រជាជនស្រឡាញ់ហៅថា "លោកគ្រូឌីជីថល" ស័ក្តិពណ៌បៃតង។

អាជ្ញាធរឌីជីថលចាប់ចង្វាក់ជាមួយទឹកចិត្តប្រជាជន

អាជ្ញាធរឌីជីថលចាប់ចង្វាក់ជាមួយទឹកចិត្តប្រជាជន

តាំងពីជំហាន "ស្ម័គ្រចិត្ត" ទាំងឡាយចុះទៅដល់ភូមិនិគម រហូតដល់តួលេខទាំងឡាយគួរឱ្យចាប់អារម្មណ៍អំពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ "អាជ្ញាធរឌីជីថល" នៅខេត្ត អានយ៉ាង កំពុងក្លាយជាកំណាត់ស្ពានតភ្ជាប់អាជ្ញាធរនិងប្រជាជន។

ការកំណត់គោលនយោបាយដ៏មានអារ្យធម៌ ជួយសិស្សសាលាតំបន់ភ្នំរំឭកមេរៀនប្រលងបញ្ចប់ការសិក្សាមានប្រសិទ្ធភាព

ការកំណត់គោលនយោបាយដ៏មានអារ្យធម៌ ជួយសិស្សសាលាតំបន់ភ្នំរំឭកមេរៀនប្រលងបញ្ចប់ការសិក្សាមានប្រសិទ្ធភាព

នៅខែ មេសា ឆ្នាំ ២០២៦ ក្រុមប្រឹក្សាប្រជាជនខេត្ត ឡាយជៅ បានចេញសេចក្តីកំណត់គោលនយោបាយឧបត្ថម្ភសិស្សសាលាអន្តេវាសិកជនជាតិ សិស្សសាលារៀនពេញមួយថ្ងៃ សិក្ខាកាមរៀនពេញមួយថ្ងៃឆ្នាំចុងក្រោយមធ្យមសិក្សាចំណេះទូទៅនិងគ្រឹះស្ថានអប់រំដើម្បីរំឭកមេរៀនប្រលង ប្រលងបញ្ចប់ការសិក្សា។ នេះគឺជាការកំណត់គោលនយោបាយដិតដាមដោយលក្ខណៈអារ្យធម៌ បង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរខេត្ត ឡាយជៅ ចំពោះក្មេងៗ ជំនាន់ក្រោយតំបន់ភ្នំក្នុងអំឡុងពេលដ៏សំខាន់បំផុតរបស់សិស្សសាលា។

បើកឱកាសទទួលបានការអប់រំសមភាពនិងគុណភាពសម្រាប់សាលារៀនតំបន់ភ្នំ

បើកឱកាសទទួលបានការអប់រំសមភាពនិងគុណភាពសម្រាប់សាលារៀនតំបន់ភ្នំ

ក្នុងកិច្ចខិតខំប្រឹងប្រែងធានាសមភាពក្នុងការទទួលបានការអប់រំរវាងតំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចជាមួយតំបន់ទំនាប ធ្វើបរិវត្តកម្មឌីជីថលកំពុងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពល ជាច្រកទ្វារពុទ្ធិនៅតាមគ្រឹះស្ថានអប់រំជាច្រើនរបស់ខេត្ត ឡាវកាយ។

មាមីងបងប្អូនជនជាតិ ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) បានក្លៀវក្លាវិនិយោគ អភិវឌ្ឍកសិកម្មនាំមកនូវប្រាក់ចំណូលស្ថិរភាព។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពង្រីកប្រសិទ្ធភាពគោលនយោបាយជនជាតិ លើកកម្ពស់ជីវភាពបងប្អូនជនជាតិ ខ្មែរ

ក្នុងអំឡុងឆ្នាំកន្លងទៅ ខេត្ត អានយ៉ាង បានអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋចំពោះបងប្អូនជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាព បង្កលក្ខខណ្ឌអំណោយផលដើម្បីប្រជាជនអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

ផ្តល់អាទិភាពដល់ប្រភពកម្លាំង បង្កើនសមាមាត្រចំណាយលើការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាកម្រិតខ្ពស់ បច្ចេកវិទ្យាស្នូល

ផ្តល់អាទិភាពដល់ប្រភពកម្លាំង បង្កើនសមាមាត្រចំណាយលើការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាកម្រិតខ្ពស់ បច្ចេកវិទ្យាស្នូល

នៅថ្ងៃទី ២២ ខែ មេសា អញ្ជើញធ្វើការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាស្តីពីការអនុវត្តបណ្តាភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បង្គាប់ការ ក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវតែផ្តោតលើការអនុវត្តល្អសេចក្តីសម្រេចលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ សេចក្តីសន្និដ្ឋានលេខ ១៨-KL/TW របស់និងសេចក្តីសន្និដ្ឋានរបស់គណៈបង្គាប់ការមជ្ឈិមស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល (គណៈបង្គាប់ការ) គណៈបង្គាប់ការរបស់រដ្ឋាភិបាល ក្នុងនោះផ្តល់អាទិភាពដល់ប្រភពកម្លាំង ធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល បច្ចេកវិទ្យាយុទ្ធសាស្ត្រ។

ខេត្ត តីនិញ ផ្តោតលើការអភិវឌ្ឍឧស្សាហកម្មតាមទិសដៅស៊ីជម្រៅ លើកកម្ពស់គុណភាពតាមទិសដៅបច្ចេកវិទ្យាទំនើប ស្និទ្ធស្នាលជាមួយបរិស្ថាន។ រូបថត៖ ប៊ូយយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ឧស្សាហកម្ម -​ សសរស្តម្ភ​នាំផ្លូវ បង្កើតជារូបរាង​ប៉ូលកំណើន​ថ្មី

នៅក្នុងដំណើរការធ្វើបរិវត្តកម្មរចនាសម្ពន្ធសេដ្ឋកិច្ច ខេត្ត តីនិញ កំពុងកត់សម្គាល់ជំហានផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតពីគំរូកំណើនផ្អែកលើកសិកម្មទៅយកឧស្សាហកម្ម - សំណង់ធ្វើជាសសរស្តម្ភ។ មិនត្រឹមតែដើរតួនាទី “ក្បាលសណ្តោង” ប៉ុននោះទេ តំបន់នេះក៏បង្កើតជារូបរាងខេត្ត តីនិញ ក្លាយជាប៉ូលកំណើន​ថ្មីនៃតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូងពីមួយជំហានទៅមួយជំហានទៀតផង ក្នុងបរិបទបណ្តាមជ្ឈមណ្ឌលឧស្សាហកម្មប្រពៃណីឆ្អែតបន្តិចម្តងៗ អំពីមូលនិធិដីធ្លីនិងថ្លៃចំណាយវិនិយោគកើនឡើង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ជាមួយលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញចូលរួមសម័យជួបជុំ។ រូបថត៖ ថុងញឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម៖ បន្តផ្លាស់ប្តូរថ្មីឫស្សគល់គំនិតអំពីការងារជនជាតិនិងគោលនយោបាយជនជាតិ

នៅល្ងាចថ្ងៃទី ២០ ខែ មេសា នៅទីក្រុង ហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម បានអញ្ជើញជួបជាមួយសមាជិករដ្ឋសភានីតិកាលទី ១៦ ជាជនជាតិភាគតិច។

លោកអគ្គលេខាបក្ស តូឡឹម លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ និងគណៈប្រតិភូប្រារព្ធពិធីកិច្ចបើកការដ្ឋាន បញ្ចុះគ្រឹះបណ្តាសាលាអន្តេវាសិកអន្តរកម្រិតព្រំដែនក្នុងពេលដំណាលគ្នានៅឃុំ ដុងដាំង (ខេត្ត ឡាងស៊ើន)។

ការបើកការដ្ឋានសង់សាលារៀនក្នុងពេលដំណាលគ្នានៅតាមឃុំព្រំដែន

នៅព្រឹកថ្ងៃទី ១៩ ខែ មីនា នៅតាមខេត្ត ក្រុងទាំង ១៧ ទូទាំងប្រទេសប្រព្រឹត្តឡើងពិធីបើកការដ្ឋានសង់ ១២១ សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យនៅតាមឃុំព្រំដែនដីគោកឆ្នាំ ២០២៦។

ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិរួមចំណែកកាត់បន្ថយចំណាយថ្លៃស្រោចស្រពនិងសន្សំសំចៃទឹកក្នុងរដូវប្រាំង។ រូបថត៖ ហ៊ឺវជី - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្លោះរំលងតាម​សេចក្តីសម្រេច​ ៥៧៖ ការផ្សារភ្ជាប់​ខ្សែចង្វាក់​ លើកកម្ពស់កម្រិតតម្លៃ​ផលិតផល

ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យកសិកម្ម សហករណ៍ជាច្រើននៅខេត្ត ដុងថាប បានក្លៀវក្លាអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងដំណាក់កាលផលិតកម្មរហូតដល់ការលក់ដូរដើម្បីបើកចេញទិសដៅផលិតធ្វើអាជីវកម្មថ្មី រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច។

អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត កាម៉ៅ ផាម វ៉ាន់ថៀវ អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះចៅអធិការវត្ត សិរីវង្សា (អណ្តូងចេកមាស) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តា - ទីភ្នាក់ងារព័ត៌មានវៀតណាម

បុណ្យចូលឆ្នាំថ្មី៖ ចម្រុះពណ៌វប្បធម៌ ខ្មែរ ក្នុងបេះដូងប្រជាជាតិ វៀតណាម

បុណ្យចូលឆ្នាំថ្មីជាពិធីបុណ្យដ៏ធំបំផុតរបស់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែកំណត់សម្គាល់វេលាសម្ពច្ឆរច្ឆិន្នឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណវប្បធម៌និងស្មារតីផ្សារភ្ជាប់សហគមន៍ទៀតផង។ ក្នុងក្តីរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ (ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា) ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្សនិងរដ្ឋបន្តបញ្ជាក់ពីតួនាទីរបស់ប្រជាជន ខ្មែរ ក្នុងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកដល់ការកសាងប្រទេសជាតិវិបុលភាព សុភមង្គល។

សមាជិករដ្ឋសភាទីក្រុង ហាណូយ ដូ ឌឹកហុងហា អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ អានដាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាត់បន្ថយពេលវេលាផ្តល់ព័ត៌មានដែលមានស្រាប់និងបានឌីជីថលរូបនីយកម្ម

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ នៅព្រឹកថ្ងៃទី ១២ ខែ មេសា រដ្ឋសភាបានពិភាក្សានៅក្នុងសាលប្រជុំអំពីពង្រាងច្បាប់អភិក្រមព័ត៌មាន (ធ្វើវិសោធនកម្ម)។

លោក ត្រឹន លឺវក្វាង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថានៅសម័យជំនួបមុខ។ រូបថត៖ ទ្រុងត្វៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

យុវជនគឺជាកងកម្លាំងស្រួចអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ រំពឹងថាកងជួរកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខក្លៀវក្លាលើកបញ្ហា លើកសំណើរបណ្តាគំនិត គំនិតច្នៃប្រតិដ្ឋក្នុងគោលបំណងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍទីក្រុងកាន់តែស៊ីវិល័យ ទំនើប គុណស្រ័យពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្លឹមសារខាងលើត្រូវបានសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង បញ្ជាក់នៅក្នុងកម្មវិធីជួបជុំកម្មាភិបាលសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ - សមាគមសហពន្ធយុវជន វៀតណាម - កងកុមារឈានមុខឆ្នើមនៃទីក្រុងដែលរៀបចំដោយគណៈកម្មាធិការបក្សកុម្មុយនីស្តទីក្រុង ហូ ជីមិញ នៅព្រឹកថ្ងៃទី ២ ខែ មេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ពន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦)។

តំណាងគណៈកម្មការឃោសនាអប់រំសហព័ន្ធពលករទីក្រុង ហូ ជីមិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងអង្គសន្និសីទ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការការពារពលករចំពោះព័ត៌មានអាក្រក់ បំពុលពីបរិយាកាសបណ្តាញអ៊ីនធឺណិត

“បរិយាកាសបណ្តាញអ៊ីនធឺណិតគឺជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផង ជា “រណសិរ្សសតិអារម្មណ៍ - វប្បធម៌” បង្កើតការប្រយុទ្ធប្រជែងយ៉ាងតឹងរ៉ឹងរវាងលំហូរព័ត៌មានវិជ្ជមាននិងអវិជ្ជមាន” ផង ជាការលើកឡើងរបស់វរសេនីយ៍ឯកបម្រុង ដូ មិញគីម អនុប្រធានការិយាល័យ ៣ នាយកដ្ឋានសន្តិសុខបណ្តាញអ៊ីនធឺណិតនិងបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនប្រើបច្ចេកវិទ្យាខ្ពស់ (ក្រសួងនគរបាល) នៅក្នុងសន្និសីទព័ត៌មានការងារសាធារណៈមតិសង្គមក្នុងប្រព័ន្ធសហជីពទីក្រុងឆ្នាំ ២០២៦ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២ ខែមេសា។ សន្និសីទមានគោលបំណងជួយថ្នាក់ដឹកនាំ កម្មាភិបាលសហជីពគ្រប់លំដាប់ថ្នាក់ធ្វើបច្ចុប្បន្នភាពបញ្ហាក្តៅៗ ផ្លាស់ប្តូរបទពិសោធន៍ ឆ្លងតាមរយៈនោះលើកកម្ពស់លទ្ធភាពក្តាប់យក ព្យាករណ៍និងដោះស្រាយស្ថានភាព ជាពិសេសនៅក្នុងវិស័យសន្តិសុខកម្មករ។

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកទីក្រុងឆ្លាតវៃក្នុងចំណោម ៥០៖ នៅពេលបញ្ញាសិប្បនិម្មិត AI និងសេដ្ឋកិច្ចកម្រិតទាបផ្តើមរីកចម្រើន

ទីក្រុង ហូជីមិញ ឆ្ពោះទៅរកទីក្រុងឆ្លាតវៃក្នុងចំណោម ៥០៖ នៅពេលបញ្ញាសិប្បនិម្មិត AI និងសេដ្ឋកិច្ចកម្រិតទាបផ្តើមរីកចម្រើន

ដោយមានហេដ្ឋារចនាសម្ព័ន្ធស្ថាប័នរួចស្រេច បញ្ញាសិប្បនិម្មិត (AI) និងសកម្មភាពសេដ្ឋកិច្ចកម្រិតទាប នឹងក្លាយជាកត្តាជំរុញដោយផ្ទាល់នៃភាពជោគជ័យរបស់ទីក្រុង ហូជីមិញ។ ចាប់ពីការដឹកជញ្ជូនវេជ្ជសាស្រ្តមានមូលដ្ឋានលើយន្តហោះគ្មានមនុស្សបើក រហូតដល់ការគ្រប់គ្រងចរាចរណ៍ដំណើរការដោយ AI ទីក្រុងកំពុងសម្រេចបាននូវគោលដៅរបស់ខ្លួនបន្តិចម្តងៗ ក្នុងការក្លាយជាទីក្រុងឆ្លាតវៃចំណោម ៥០ របស់ពិភពលោកមួយ។

ការប្រើប្រាស់កាមេរ៉ា AI ដំណោះស្រាយក្នុងការគ្រប់គ្រងទីក្រុង

ការប្រើប្រាស់កាមេរ៉ា AI ដំណោះស្រាយក្នុងការគ្រប់គ្រងទីក្រុង

តាមរយៈការអនុវត្តប្រព័ន្ធកាមេរ៉ាបញ្ញាសិប្បនិម្មិត (AI) ក្នុងការត្រួតពិនិត្យ ដោះស្រាយនិងវិនិច្ឆ័យប្រព្រឹត្តល្មើស ហាណូយ កំពុងធ្វើឱ្យជាក់ស្តែងស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពី "ការទម្លាយភាពទាល់ច្រកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធ្វើបរិវត្តកម្មឌីជីថលជាតិ" ទៅជាការអនុវត្តជាក់ស្តែងការគ្រប់គ្រងទីក្រុង។

សម័យបិទសន្និបាតលើកទីពីរគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ នៅរសៀលថ្ងៃទី ២៥ ខែ មីនា។ រូបថត៖ យាន់តឹន - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពាំនាំស្មារតីសន្និបាតគណៈកម្មាធិការមជ្ឈិម ២ ចូលក្នុងជីវភាពរស់នៅតាំងពីនៅកន្លែងតំបន់ភ្នំ ព្រំដែន

សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ លើកទីពីរបិទបញ្ចប់ដោយមានការឯកភាពគ្នាយ៉ាងខ្ពស់របស់មជ្ឈិមចំពោះបញ្ហាធំៗ របស់បក្សនិងប្រទេសជាតិ។ កម្មាភិបាល បក្ខជន ប្រជាជនជាច្រើននៅខេត្ត ត្វៀនក្វាង វាយតម្លៃខ្ពស់របៀបវារៈ លទ្ធផលសន្និបាត បញ្ជាក់ពីការប្រកាន់ខ្ជាប់យ៉ាងរឹងមាំបណ្តាល័ក្ខការណ៍ស្នូល បង្កើតមូលដ្ឋានគ្រឹះឆ្ពោះទៅរកបណ្តាគោលដៅអភិវឌ្ឍខ្លាំងក្នុងដំណាក់កាលថ្មី។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន) ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦។

កសាងបណ្តាកម្មវិធីសកម្មភាពអនុវត្តសម្រេចចិត្តធានាមានលទ្ធភាព សមស្របជាក់ស្តែង

កសាងបណ្តាកម្មវិធីសកម្មភាពអនុវត្តសម្រេចចិត្តធានាមានលទ្ធភាព សមស្របជាក់ស្តែង

កាលពីព្រឹកថ្ងៃទី ២០ ខែមីនា គណៈត្រួតពិនិត្យ ឃ្លាំមើលលេខ ២៨ នៃការិយាល័យនយោបាយ គណៈលេខាបានបើកកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ។

ការណែនាំប្រជាជនភូមិ ស៊ើនហា ឃុំ បាតសាត អំពីរបៀបដាក់ពាក្យតាមអនឡាញនៅលើវិបផតថលសេវាសាធារណៈ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ

ផ្លោះរំលងតាម​សេចក្តីសម្រេច​ ៥៧៖ ប្រសិទ្ធភាពពិតប្រាកដ​ពី​ការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេច ៥៧-NQ/TW របស់ការិយាល័យនយោបាយស្តីពីផ្លោះរំលងអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបាន មូលដ្ឋាននានាដាក់ដំណើរការដោយមានវិធីសាស្រ្តអភិក្រមជាក់ស្តែងជាច្រើន។ តាំងពីកសាងគំរូអភិវឌ្ឍន៍ថ្មី ធ្វើឱ្យសុក្រឹតយន្តការគោលនយោបាយរហូតដល់ការរៀបចំការអនុវត្តបណ្តាភារកិច្ចភ្ជាប់ទៅនឹងវឌ្ឍនភាព សន្ទស្សន៍ ជំហានដំបូងបង្ហាញឱ្យឃើញការផ្លាស់ប្តូរតាមការផ្តោតសំខាន់លើប្រសិទ្ធភាពពិតប្រាកដ សមស្របជាមួយនឹងលក្ខខណ្ឌនៃមូលដ្ឋាននីមួយៗ។

នាថ្ងៃទី ៣១ ខែ មករា លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធនិងអញ្ជើញសួរសុខទុក្ខថ្នាក់រៀននៃសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន)។ នេះជាគម្រោងដំបូងសម្រេចគោលដៅក្នុងយុទ្ធនាការសាងសង់ចំនួន ២៤៨ សាលារៀនតំបន់ព្រំដែនរបស់បក្សនិងរដ្ឋ។

ស្ម័គ្រស្មោះភក្តីភាពតាមបក្ស

អំឡុងឆ្នាំកន្លងទៅបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ជីវភាពរស់នៅផ្លាស់ប្តូរ បងប្អូនជនជាតិភាគតិចតែងតែជឿលើការដឹកនាំរបស់បក្ស តាំងចិត្តបន្តសាមគ្គីរួមកម្លាំងកសាងស្រុកកំណើតកាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។

អនុបណ្ឌិត ថៀវ ធីហឿង ប្រធានការិយាល័យកិច្ចការប្រូតេស្តង់ គណៈកម្មាធិការកិច្ចការសាសនារដ្ឋាភិបាលផ្លាស់ប្តូរអំពីខ្លឹមសារមូលដ្ឋាន ស្នូលនៃច្បាប់ស្តីពីជំនឿ សាសនានិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៦ តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១។ រូបថត៖ ង្វៀនគុក - ទីភ្នាក់ងារព័ត៌មានវៀតណាម

ផ្សព្វផ្សាយគោលនយោបាយច្បាប់អំពីការបោះឆ្នោតជូនបងប្អូនជនជាតិសាសនាប្រូតេស្តង់នៅ ហាណូយ

សំដៅការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦ - ២០៣១ ថ្ងៃទី ២ ខែ មីនា មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរយុត្តិធម៌ទីក្រុង ហាណូយ រៀបចំកិច្ចប្រជុំឃោសានា ផ្សព្វផ្សាយច្បាប់អំពីវិស័យជំនឿ សាសនានិងច្បាប់អំពីការបោះឆ្នោតជូនសមណស័ក្ដិ អ្នកមុខអ្នកការ បងប្អូនជនជាតិសាសនាប្រូតេស្តង់នៅលើភូមិសាស្ត្រ។

លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង កឹនធើ អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ ហុង ថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ទីក្រុង កឹនធើ ភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងការអភិវឌ្ឍតំបន់ជនជាតិ សាសនា

មន្ទីរជនជាតិនិងសាសនាចាំបាច់គួបផ្សំការអនុវត្តបច្ចេកវិទ្យាឌីជីថលជាមួយនឹងការជួបប្រាស្រ័យដោយផ្ទាល់ រក្សាទំនាក់ទំនងជិតស្និទ្ធ ស្វែងយល់ចិត្តគំនិត បំណងប្រាថ្នារបស់បងប្អូនជនជាតិ សាសនា។

ទិដ្ឋភាពសន្និសីទ។ រូបថត៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពាំនាំបច្ចេកទេសជឿនលឿនជំនួយការបន្តពូជតំបន់បងប្អូនជនជាតិភាគតិច

កាលពីថ្ងៃទី ៩ ខែ មករា នៅសង្កាត់ ឡាវកាយ បានប្រព្រឹត្តឡើងសន្និសីទវិទ្យាសាស្ត្រធ្វើបច្ចុប្បន្នភាពជឿនលឿនទាំងឡាយអំពីជំនួយការបន្តពូជតំបន់ភ្នំភូមិភាគខាងជើង។ នេះជាវេទិកាឯកទេសមួយមានអត្ថន័យជាក់ស្តែង បង្កើតឱកាសដើម្បីកម្មាភិបាលសុខាភិបាលតំបន់ភ្នំភូមិភាគខាងជើងទទួលបាន ធ្វើបច្ចុប្បន្នភាពជឿនលឿនវិទ្យាសាស្ត្រ បច្ចេកទេសថ្មី ចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងវិស័យជំនួយការបន្តពូជ ពង្រឹងការតំណភ្ជាប់ កិច្ចសហប្រតិបត្តិការជំនាញបន្ថែមរវាងមន្ទីរពេទ្យមូលដ្ឋានរបស់ ឡាវកាយ ជាមួយមជ្ឈមណ្ឌល មន្ទីរពេទ្យ អ្នកជំនាញកំពូលរបស់ប្រទេសទាំងមូល។