ក្នុងយប់ភ្លៀងខ្យល់ បង មួ អាធី ជាមួយលេខាសាខាបក្ស និងកងជីវពលភូមិប្រញាប់ប្រញាល់ទៅកាន់តំបន់គ្រោះថ្នាក់ ដើម្បីជួយមាមីងបងប្អូនប្តូរទីកន្លែង។ ក្រោយរយៈពេលជាងមួយម៉ោង ប្រជាជនចំនួន ៩០ នាក់នៃ ២១ ក្រុមគ្រួសារត្រូវបានប្រមូលផ្តុំទៅកាន់កន្លែងសុវត្ថិភាព។ ក្រោយពីនោះភ្លាម ដីភក់ពីខាងលើបាក់ធ្លាក់ចុះមកព្រឹប។

ទឹកជំនន់រំលាបានបណ្តាលឱ្យស្លាប់មនុស្សចំនួន ២ នាក់ ផ្ទះចំនួន ២២ ខ្នងត្រូវកប់បាត់ កួចរសាត់ទៅ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រោយទឹកជំនន់ ប្រធានភូមិ មួ អាធី សហការជាមួយនឹងកងកម្លាំងសមត្ថកិច្ចជួយសង្គ្រោះ រៀបចំទុកដាក់ និងជួយប្រជាជនលំនឹងជីវភាព យ៉ាងសកម្ម។

ទង្វើទាន់ពេលវេលា ក្លាហានរបស់ប្រធានភូមិវ័យក្មេងត្រូវបានលោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ផ្ញើលិខិតស្ងើចសរសើរ។ មន្ទីរមហាផ្ទៃខេត្ត ឌៀនបៀន ក៏កំពុងបំពេញបែបបទស្នើជូនគ្រឿងឥស្សរិយយសការងារលំដាប់ថ្នាក់លេខ ១ ដល់បង មួ អាធី ចំពោះស្មារតីទទួលខុសត្រូវ និងភាពមោះមុតជួយសង្គ្រោះប្រជាជនក្នុងគ្រាគ្រោះអាសន្ន៕
អត្ថបទ៖ ទ្រុងកៀន
រូបថត៖ យឿយយ៉ាង - ស៊ន់ទឺ
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀងថាន់