
យោងតាមលោក ហឿ សានី ព្រឹទ្ធបុរសរងដេប៉ាតឺម៉ង់បេតិកភណ្ឌនិងវប្បធម៌ជនជាតិ សាកលវិទ្យាល័យវប្បធម៌ទីក្រុង ហូ ជីមិញ ពេញអំឡុងពេល ១៨ ឆ្នាំកន្លងមក ការងារបណ្តុះបណ្តាលប្រភពធនធានមនុស្សក្នុងវិស័យវប្បធម៌ជនជាតិតែងតែត្រូវបានសាកលវិទ្យាល័យផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ រហូតមកដល់ពេលនេះ ដេប៉ាតឺម៉ង់បានបណ្តុះបណ្តាលនិស្សិតប្រហែល ៦០០ នាក់ ភាគច្រើនជាកូនក្មួយបណ្តាជនជាតិភាគតិច ច្រើនបំផុតគឺ ខ្មែរ ចិន និង ចាម។
ក្រោយពេលរៀនចប់ ភាគច្រើនប្អូនៗ សុទ្ធតែមានការងារធ្វើស្ថិរភាព មានពាសពេញនៅក្នុងវិស័យជាច្រើន៖ មានអ្នកក្លាយជាមគ្គុទ្ទេសក៍ទេសចរអាជីព មានអ្នកធ្វើអាជីវកម្មសម្រេចជោគជ័យ មនុស្សជាច្រើនកំពុងធ្វើការនៅតាមមន្ទីរ គណៈកម្មការ ផ្នែកនៅទីក្រុង ហូ ជីមិញ ក៏ដូចជាតាមខេត្ត ក្រុងដូចជា កឹនធើ វិញឡុង។ល។

៉មិនត្រឹមតែបណ្តុះបណ្តាលប៉ុននោះទេ លោកគ្រូនិងកូនសិស្សជានិស្សិតដេប៉ាតឺម៉ង់បេតិកភណ្ឌនិងវប្បធម៌ជនជាតិក៏ជួយមូលដ្ឋានទាំងឡាយក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ជាប្រចាំទៀតផង។ ជាតួយ៉ាងគឺរៀងរាល់ឆ្នាំ សង្កាត់ អានខាញ់ ឱកាសពិធីបុណ្យវប្បធម៌ជនជាតិភាគតិច ក្រុមដេប៉ាតឺម៉ង់សុទ្ធស៊ឹងតែរ៉ាប់រងការងារតាំងពីការដាក់តាំងបង្ហាញ តាំងពិព័រណ៍រហូតដល់សម្តែងសិល្បៈ។ "ប៉ុន្តែប្រការសំខាន់ជាងគេបំផុតគឺយើងខ្ញុំចង់សាយភាយតម្លៃវប្បធម៌ ធ្វើជាស្ពានមេត្រីដើម្បីវប្បធម៌ ខ្មែរ ជ្រួតជ្រាបទៅវិញទៅមកជាមួយជនជាតិដទៃ" លោកគ្រូ ហឿ សានី បានចែករំលែកដូច្នេះ។

លោក ឡឹម មិញហ៊ុយ ប្រធានគណៈកម្មការអគារសមាគមនិកាយ ចិន ហាយណាម (សង្កាត់ ជើលើន) និយាយថា សហគមន៍ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ តែងតែផ្សារភ្ជាប់គ្នាស្អិតល្មួតនិងរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុងលើវិស័យជាច្រើន។
លោកមានប្រសាសន៍ថា “ក្រៅពីការថែរក្សាតម្លៃវប្បធម៌ស្ថាបត្យកម្មវត្ត រោងអាស្រមមានអាយុកាលរាប់រយឆ្នាំ សហគមន៍ជនជាតិ ចិន យើងខ្ញុំក៏បានចូលរួមសកម្មភាពអាជីវកម្ម ពាណិជ្ជកម្មយ៉ាងសកម្ម រួមចំណែកបង្កើតបានមុខមាត់ដ៏កុះករនិងស្វាហាប់នៃទីក្រុងហូជីមិញ។ ទន្ទឹមនឹងនោះ មាមីងបងប្អូនជនជាតិ ចិន ក៏តែងតែចាប់អារម្មណ៍ដល់ការងារស្ម័គ្រចិត្ត ជួយសហគមន៍ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសុខុមាលភាពសង្គម កសាងសាមគ្គីភាពជនជាតិ”។

ក៏យោងតាមលោក ឡឹម មិញហ៊ុយ ដែរ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃមុខរបរប្រពៃណីដូចជា៖ វិថីភោជនាហារ ពេទ្យបុរាណចិន កាត់ដេរសម្លៀកបំពាក់និងធ្វើអាជីវកម្មលក់ដូរនៅតាមផ្សារនានាក្នុងសង្កាត់ ជើលើន បានរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍និងមានកម្លាំងទំនាញពិសេសចំពោះភ្ញៀវទេសចរអន្តរជាតិនៅពេលអញ្ជើញមកទស្សនា ឆ្លងកាត់ការពិសោធនៅទីក្រុង ហូ ជីមិញ៕
អត្ថបទនិងរូបថត៖ អានហៀវ - បាវត្រឹន/កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ