
នៅទីនេះ កសិករជាច្រើនមានទឹកដៃប៉ិនប្រសប់ ទោះបីជាមិនបានឆ្លងកាត់ការរៀនសូត្រនៅតាមសាលារៀនក៏ដោយ បានបង្កើតវណ្ណកម្មគំនូរប្រកបដោយសោភ័ណភាព និងលក្ខណៈមនុស្សសាស្រ្ត បង្កើតជាភូមិគំនូរដ៏ល្អឯកមួយ។

មកដល់ភូមិគំនូរ ភ្ញៀវទេសចរមិនត្រឹមតែបានគន់មើលស្នាដៃសិល្បៈប៉ុននោះទេ ថែមទាំងទទួលបានបទពិសោធន៍ផ្ទាល់ពីការគូរគំនូរនៅលើផ្ទាំងសំពត់ canvas ក្រដាសជាដើម បង្កើតទំនាក់ទំនងរវាងវិចិត្រសិល្បៈ និងការរស់នៅ។

វិចិត្រករ ង្វៀន គីមហ្វាង ឲ្យដឹងថា៖ ការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍បានពង្រីកទូលាយឱកាសផ្សព្វផ្សាយ ជួយភ្ញៀវទេសចរជាច្រើនស្គាល់ភូមិគំនូរ បង្កើតស្ពានមេត្រីសម្រាប់វិចិត្រករស្វែងរកដៃគូអ្នកវិនិយោគទៀតផង។


ដើម្បីបំពេញតាមតម្រូវការថ្មី វិចិត្រករសិក្សាឥតឈប់ឈរ រួមបញ្ចូលគ្នានូវរចនាបថបែបបុរាណនឹងទំនើប ល្បងពិសោធន៍ជាមួយនឹងវត្ថុធាតុដើមថ្មីៗ។ ពួកគាត់ក៏បានបើកថ្នាក់រៀនគូរគំនូរសម្រាប់យុវវ័យ ឆ្លងតាមរយៈនោះពូនជ្រំគំនិតសិល្បៈ បំផុសគំនិតច្នៃប្រតិដ្ឋ និងបង្កើតបំណិនជីវិតសម្រាប់ក្មេងៗ ជំនាន់ក្រោយ។ នេះមិនត្រឹមតែជាវិធីថែរក្សា និងលើកស្ទួយតម្លៃប្រពៃណីប៉ុននោះទេ ថែមទាំងបង្កើតសហគមន៍សិល្បៈមួយដ៏ស្អិតរមួត អភិវឌ្ឍន៍រួមគ្នា៕
អត្ថបទ និង រូបថត៖ ង្វៀនលាញ់
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ ចន្ថា