ព័ត៌មាន រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ
ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) នាថ្ងៃទី ១៧ ខែ កញ្ញា លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង លោក ង៉ូ ជីកឿង បានអញ្ជើញមកសួរសុខទុក្ខ អបអរសាទរនិងប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃស្នេហាជាតិ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ មួយចំនួននិងជូនអំណោយដល់គ្រួសារគោលនយោបាយគំរូតួយ៉ាងនៅក្នុងខេត្ត៕
ព័ត៌មាន រូបថត៖ ថាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ
ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ភ្នំនៃឃុំ អៀនណា (ខេត្ត ងេអាន) ដោយមានកង្វល់ជាច្រើនដោយសារតែស្រែចម្ការតិចតួច កង្វះការងារធ្វើបន្ថែម ធ្វើឱ្យវិជ្ជាជីវៈតម្បាញប្រពៃណីបាត់បង់បន្តិចម្តងៗ។ ក្នុងបរិបទបណ្តាផលិតផលឫស្សី និងផលិតផលឫស្សីកំពុងបាត់បង់តំណែងបន្តិចម្តងៗ ដោយសារតែទីផ្សារផ្លាស់ប្តូរទៅប្រើប្រាស់សម្ភារៈប្លាស្ទិក និងដែកអ៊ីណុក រដ្ឋាភិបាលឃុំបានស្វែងរកទិសដៅថ្មីៗសម្រាប់ប្រជាជនយ៉ាងសកម្ម។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម-កម្ពុជាលើកទី២ ថ្ងៃទី៨ ខែវិច្ឆិកា នៅឃុំ ឡុងធន់ ខេត្ត តៃនិញ អនុវត្តតាមបទអនុញ្ញាតនៃក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត តៃនិញ និងអាជ្ញាធរស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ព្រះរាជាណាចក្រ កម្ពុជា រៀបចំកម្មវិធីផ្តល់គោពូជដល់គ្រួសារក្រីក្រនៅសងខាងព្រំដែនវៀតណាម-កម្ពុជា។
ក្នុងគោលបំណងសាមគ្គីភាព និងប្រមូលផ្តុំនារីនៅទូទាំង ប្រទេស ប្រួតដៃគ្នារួមកម្លាំងសម្រាប់កិច្ចការរំដោះប្រជាជាតិ និង កសាង ការពារមាតុភូមិ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៣០ សមាគមនារីប្រឆាំងចក្រពត្តិនិយម វៀតណាម (បច្ចុប្បន្ននេះ ជាសមាគមសហព័ន្ធនារី វៀតណាម) បានបង្កើតឡើង។ ឆ្លងកាត់ ៩៥ ឆ្នាំកសាង និងវិវត្តរីកចម្រើន សមាគមតែងតែ ពង្រីកតួនាទីជាអង្គការនយោបាយ - សង្គមតំណាងឱ្យសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ ធម្មានុរូបរបស់នារី វៀតណាម។ លក្ខណៈ សហព័ន្ធរបស់សមាគមបានបើកទូលាយដោយមានបណ្តាគំរូ
ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ អង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សប្បុរសជនទាំងឡាយសាងសង់ផ្ទះ "ភក្តីភាពកងទ័ព - ប្រជាជន" "ផ្ទះភក្តីភាព" "ផ្ទះមិត្តរួមកងជួរ" ចំនួន ២០៣ ខ្នងជូនបណ្តាក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន ក្រុមគ្រួសារបងប្អូនជនជាតិភាគតិច គ្រួសារគោលនយោបាយ តំបន់ព្រំដែនខេត្ត ដុងណាយ។
ដោយមានគោលដៅ “មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) តែងតែយកចិត្តទុកដាក់ដឹកនាំ បង្គាប់ការងារអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងកាត់បន្ថយភាពក្រីក្រជាប្រចាំ។
នារសៀលថ្ងៃទី ១៦ ខែកញ្ញា ក្រុមការងារនៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ ដឹកនាំដោយលោក ង្វៀន ទន់អាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យទាននិងជូនអំណោយក្នុងឱកាសពិធីបុណ្យ សែន ដូនតា របស់បងប្អូនជនជាតិខ្មែរនៅឃុំ យ៉ាហ្វា សង្កាត់ ង៉ាណាំ។
ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។
ក្រោយការរួមបញ្ចូលគ្នា ខេត្ត អានយ៉ាង បានរួសរាន់បែងចែកប្រភពថវិកាជាង ៣៤៥ ពាន់លានដុងអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅឆ្នាំ ២០២៥។ សកម្មភាពក្នុងគោលបំណងបង្កើតការវិវឌ្ឍជាមូលដ្ឋានអំពីសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន បង្រួញខ្លីគម្លាតប្រាក់ចំណូលតំបន់ជនជាតិភាគតិចបើធៀបនឹងតំបន់អភិវឌ្ឍនៅលើភូមិសាស្រ្តខេត្តនិងទូទាំងប្រទេស។
ដែនដី តីង្វៀន ធ្លាប់ត្រូវរងអានុភាពប្រតិកិរិយាឆ្លៀតទាញយកប្រយោជន៍ជាច្រើនដងដើម្បីបង្កការបំបែកបំបាក់ធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលក្រោមស្លាក "សេរីភាពសាសនា"។ ដោយសារមាគ៌ាដ៏ត្រឹមត្រូវគោលនយោបាយមនុស្សសាស្រ្តអត់ធ្មត់របស់បក្សនិងរដ្ឋ មនុស្សជាច្រើនបានវិលមកកាន់ជំនឿសច្ចភាពដើម្បីភូមិនិគម តីង្វៀន សុខក្សេមក្សាន្តនិងអភិវឌ្ឍសម្បូររុងរឿងជានិច្ច។
កាលពី ៥១ ឆ្នាំមុននេះ ព្រះសង្ឃ ៤ ព្រះអង្គគឺ យ័ញ តឹប ឡឹម ហ៊ុង យ័ញ ហម យ័ញ ហយ និង ប្រជាជនខេត្ត រ៉ាចយ៉ា (បច្ចុប្បន្នជាខេត្ត អានយ៉ាង ថ្មី) រៀបចំបាតុកម្មតស៊ូប្រយុទ្ធទាមទាររដ្ឋាភិបាល អាមេរិក - អាយ៉ង មិនត្រូវចាប់ព្រះសង្ឃទៅធ្វើទាហានហើយបាញ់បំផ្លិចបំផ្លាញវត្តអារាម។ ទោះបី ដូច្នោះប៉ុន្តែការបាតុកម្មត្រូវបង្ក្រាប ព្រះសង្ឃ ៤ ព្រះអង្គ ត្រូវខ្មាំងបាញ់របួសហើយសុគត។
នាថ្ងៃទី ៤ ខែ សីហា បក្ខភាគឃុំ មីទូ ទីក្រុង កឹនធើ រៀបចំមហាសន្និបាតតំណាងបក្ខភាគលើកទី ១ អាណត្តិកាល ២០២៥ - ២០៣០ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍដោយសង្គតិភាពនៃឧស្សាហកម្ម - ហត្ថកម្មខ្នាតតូច ពាណិជ្ជកម្មសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចក្នុងភូមិសាស្រ្ត។
ដើម្បីអភិវឌ្ឍផលិតផលស្នូលទាំងឡាយតាមទិសដៅទំនើប ផ្សារភ្ជាប់ជាមួយកែច្នៃនិងលក់ដូរផលិតផល ផ្នែកកសិកម្មខេត្ត ដៀនបៀន រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានផ្តោតការផ្លាស់ប្តូរថ្មីរៀបចំផលិតកម្មតាមទិសដៅអភិវឌ្ឍសហប្រតិបត្តិការ ចងសម្ពន្ធគ្នារវាងសហគ្រាស សហករណ៍ ក្រុមសហការនិងប្រជាជនក្នុងផលិតកម្ម ការកែច្នៃ ការលក់ដូរផលិតផល។
ក្រោយពីដាក់ដំណើរការរយៈពេលជិត ៥ ឆ្នាំ ដោយមានប្រភពកម្លាំងវិនិយោគមហាសាលនិងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ដំណាក់កាលទី ១ កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ (២០២១ - ២០២៥) សម្រេចបានសមិទ្ធផលជាច្រើនហើយ។ នេះជាគោលនយោបាយគន្លឹះប្រវត្តិសាស្ត្រ រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ស្ថិតនៅចម្ងាយពីទីក្រុង ផានរ៉ាង - ថាប ចាម ប្រហែល ៣០ គីឡូម៉ែត្រ ឆ្ពោះទៅភាគឦសាន សួនថ្មស្ថិតនៅក្បែរឆ្នេរសមុទ្រឧទ្យានជាតិ នូយជួ ចំណុះឋបនីយជីវមណ្ឌលពិភពលោក នូយជួ ឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់)។ កន្លែងនេះកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ យ៉ាងខ្លាំង អូសទាញជើងភ្ញៀវទេសចរស្រឡាញ់ធម្មជាតិរហស្ថានហើយជក់ចិត្ត រុករកស្វែងយល់បណ្តាប្រការដ៏មហស្ចារ្យ។
ខេត្ត អៀនបាយ គឺជាមូលដ្ឋានដំបូងក្នុងទូទាំងប្រទេសដាក់បញ្ចូលលក្ខណៈវិនិច្ឆ័យ "សុភមង្គល" ទៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគខេត្តអាណត្តិកាល ២០២០ - ២០២៥។ ខេត្តកំណត់ថា "លើកកម្ពស់សន្ទស្សន៍សុភមង្គលជូនប្រជាជន" ជាភារកិច្ចចំណុចសំខាន់តម្លៃស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍។
ផ្តើមពីតំបន់ដីចោលទំនេរក្រោយថ្ងៃរំដោះ ភូមិ ម៉ាយ៉ាយ (ឃុំ ដឹតបាំង ស្រុក ក្រុងប៉ា ខេត្ត យ៉ាឡាយ) បានក្លាយជាសហគមន៍មួយមានស្ថិរភាពនិងអភិវឌ្ឍដោយសារគុណបំណាច់ដ៏ធំធេងរបស់លោក ក្ប៉ះអ៊ៃថៀ - បក្ខជនដ៏ស្មោះស្ម័គ្របានចលនាមាមីងបងប្អូនប្រមូលផ្តុំបង្កើតភូមិនិងកសាងជីវិតថ្មី។ ចងចាំគុណបំណាច់នោះ ប្រជាជនហៅឈ្មោះលោកដោយស្និទ្ធស្នាលថា អាម៉ាយ៉ាយ និងគោរពយកឈ្មោះហៅនេះដោយផ្ទាល់ដើម្បីដាក់ឈ្មោះអោយភូមិតែម្តង ប្រៀបដូចជារបៀបរំលឹកគុណយ៉ាងជ្រាលជ្រៅមួយចំពោះអ្នកដែលបានចាក់គ្រឹះដំបូង។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ គ្រួសារលោក អាម៉ាយ៉ាយ មិនត្រឹមតែរក្សាខ្ជាប់ខ្ជួនប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកសាមគ្គីភាព សាយភាយស្មារតីលះបង់ក្នុងសហគមន៍ជនជាតិ ចាមហឺរ៉យ នៅទីនេះទៀតផង។
ផ្ទះថ្មីៗ ធំទូលាយស្អាតបាត រឹងមាំកំពុងជំនួសអោយផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមពីមុននេះនៃក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារដែលមានស្ថានភាពលំបាកលំបិនខ្លាំង ជាពិសេសក្រុមគ្រួសារក្រីក្រជាបងប្អូនជនជាតិ ខ្មែរ នៅខេត្ត បាកលៀវ។ នេះក៏ជាលទ្ធផលវិជ្ជមាននៃចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម" បំផុសចលនាឡើងដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តើមពីនោះ ជួយធ្វើឱ្យសុបិនប្រជាជនក្លាយជាការពិតជាក់ស្ដែង "តាំងទីលំនៅស្ថិរភាព" ពីមួយជំហានទៅមួយជំហាន។
នៅខេត្ត សុកត្រាំង កិច្ចការរួមដៃគ្នាគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជនទាំងឡាយក្នុង និងក្រៅខេត្តបានបង្កើតនូវភាពរីកសាយក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ ជួយអ្នកលំបាកលំបិន ចាញ់ប្រៀប ឆ្លងតាមរយៈនោះ ជួយពួកគាត់ឈោងឈានឡើងក្នុងជីវិត ទន្ទឹមនឹងការកសាងសហគមន៍ប្រកបដោយក្តីមេត្តាចីរភាព។
ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) ផ្តើមពីតំបន់មូលដ្ឋានប្រយុទ្ធប្រឆាំងមួយនៅមានការលំបាកលំបិនជាច្រើន ស្រុក កនប្លុង ខេត្ត កនទុម សព្វថ្ងៃនេះបានបំពាក់អោយខ្លួនមុខមាត់ថ្មី ដោយមានបណ្តាកូនភ្នំកាហ្វេស្រុកត្រជាក់ពណ៌បៃតងរលោង រួមចំណែកធ្វើអោយផ្លាស់ប្តូរជីវភាពរបស់ជនជាតិ សេដាំង នៅទីនេះ។
ដោយមានវិធីច្នៃប្រតិដ្ឋ គំរូ ៥+១ (បក្ខជន ៥ នាក់ជួយក្រុមគ្រួសារ ១ គ្រួរួចផុតពីភាពក្រីក្រ) បានដាក់ដំណើរការនៅស្រុក ដាក់សុង (ខេត្ត ដាក់ណុង) បាននិងកំពុងជួយជាច្រើនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជនជាតិភាគតិចពុះពារឆ្លងកាត់ការលំបាកលំបិន បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពបងប្អូនជនជាតិ។ល។
នៅព្រឹកថ្ងៃទី ៨ ខែ មេសា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាលោក ដាវ ង៉ុកយុង ជាមួយនឹងថ្នាក់ដឹកនាំទីក្រុង កឹនធើ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុនិងជូនអំណោយព្រមទាំងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ នៅសមាគមព្រះសង្ឃស្នេហាជាតិទីក្រុង កឹនធើ និងវត្ត វត្ត មុនីរង្ស នៅខណ្ឌ និញកៀវ វិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ អញ្ជើញចូលរួមសម្ពោធផ្ទះលំនៅរបស់ក្រុមគ្រួសារបងប្អូនជនជាតិនៅភូមិ ធើយហៀបអា (ទីរួមស្រុក ធើយឡាយ ស្រុក ធើយឡាយ) ក្នុងកម្មវិធីលុបបំបាត់ផ្ទះលំនៅបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម។
កនទុម ជាខេត្តតំបន់ភ្នំជាប់ព្រំដែន ស្ថិតនៅភូមិភាគខាងជើង តីង្វៀន ទូទាំងខេត្តមានចំនួនប្រជាជនប្រហែល ៥៩៧.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិភាគតិចស្មើនឹងអត្រាជាង ៥៤% ដោយមានចំនួន ៤៣ ជនជាតិរស់នៅជាមួយគ្នា ប្រជាជនជិត ២០% នៅតាមព្រំដែនកាន់សាសនា។
បំណងប្រាថ្នាឈោងឈានឡើងក្នុងយុគសម័យថ្មី
ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម
ថ្មីៗ នេះ ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ បានរៀបចំបូកសរុបគម្រោងការណ៍ឧបត្ថម្ភ សាងសង់លំនៅឋានជូនក្រុមគ្រួសារក្រីក្រ លំបាកលំបិនអំពីលំនៅឋាន គ្រួសារគោលនយោបាយ បងប្អូនជនជាតិភាគតិចរស់នៅលើភូមិសាស្ត្រខេត្ត។ល។
ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា នៅតំបន់ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា ប្រទេស វៀតណាម) និងស្រុក សបបៅ (ខេត្ត ហួផាន់ ប្រទេស ឡាវ) ផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែន វៀតណាម - ឡាវ លើកទីពីរបានបិទបញ្ចប់ដោយជោគជ័យដោយមានសកម្មភាពទាំងឡាយដ៏បរិបូណ៌ សម្បូរបែប ជាក់ស្តែង បន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាព សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ។
បច្ចុប្បន្នស្រុក គូជី ទីក្រុង ហូ ជីមិញ មានចំនួន ៦.១៣៥ ក្រុមគ្រួសារដោយមានជនជាតិភាគតិចជាង ១៣.៧០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ ចាម ខ្មែរ និង ចិន។ ៥ ឆ្នាំកន្លងទៅថ្មីៗ នេះ ផ្សារភ្ជាប់ជាមួយនឹងការងារជនជាតិ ពង្រីកកម្លាំងមហាសាមគ្គីដ៏ខ្លាំង បងប្អូនជនជាតិក្នុងស្រុកបានរួមវិភាគទានបានចំនួន ៧,២ពាន់លានដុងរួមជាមួយនឹងរាប់រយថ្ងៃពលកម្មដើម្បីធ្វើចំនួន ៥០៩ សំណង់នៅតាមតំបន់លំនៅឋាន។
ច្បាមជាប់ទស្សនៈរបស់បក្ស អនុវត្តដោយភាពបត់បែន សមស្របជាមួយលក្ខណៈពិសេសនៃវប្បធម៌ មនុស្សម្នាមូលដ្ឋានខេត្ត អៀនបាយ បានយកចិត្តទុកដាក់ជាពិសេសកសាងអត្តសញ្ញាណវប្បធម៌ ប្រែក្លាយបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលមានដោយឡែកក្លាយជាកម្លាំងកើតពីផ្ទៃក្នុង ប្រភពកម្លាំងដ៏មហិមាពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ពួតដៃគ្នាធ្វើឋបនកម្មស្រុកកំណើត អៀនបាយ រឹងប៉ឹងឈានឡើង។
ឆ្នាំនេះកំណត់សម្គាល់ ២៥ ឆ្នាំ វៀតណាម និង ចិន ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែននៅលើគោកនិង ១៥ ឆ្នាំចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែននៅលើគោក វៀតណាម - ចិន។ សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះដាក់មូលដ្ឋានគ្រឹះគតិយុត្ត នយោបាយដើម្បីប្រទេសទាំងពីររក្សាជាប្រចាំបរិស្ថានសន្តិភាព ស្ថិរភាពសម្រាប់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខ ការពារជាតិ។ល។ ឆ្លើយតបឆន្ទៈរបស់ប្រជាជនប្រទេសទាំងពីរ។
រួមបញ្ចូលប្រភពធនធានជាច្រើន ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៣ - ២០២៥ ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកថាជាមូលដ្ឋានឈានមុខគេក្នុងការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន បង្កើតលក្ខខណ្ឌរក្សាលំនឹងជីវភាពប្រជាជនលំបាកលំបិន ។ល។