រុងរឿង នារី វៀតណាម

ក្នុងគោលបំណងសាមគ្គីភាព និងប្រមូលផ្តុំនារីនៅទូទាំង ប្រទេស ប្រួតដៃគ្នារួមកម្លាំងសម្រាប់កិច្ចការរំដោះប្រជាជាតិ និង កសាង ការពារមាតុភូមិ នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៣០ សមាគមនារីប្រឆាំងចក្រពត្តិនិយម វៀតណាម (បច្ចុប្បន្ននេះ ជាសមាគមសហព័ន្ធនារី វៀតណាម) បានបង្កើតឡើង។ ឆ្លងកាត់ ៩៥ ឆ្នាំកសាង និងវិវត្តរីកចម្រើន សមាគមតែងតែ ពង្រីកតួនាទីជាអង្គការនយោបាយ - សង្គមតំណាងឱ្យសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ ធម្មានុរូបរបស់នារី វៀតណាម។ លក្ខណៈ សហព័ន្ធរបស់សមាគមបានបើកទូលាយដោយមានបណ្តាគំរូ

ច្រើនបែបយ៉ាងទាក់ទាញប្រមូលផ្តុំជិត ២០ លានសមាជិកនៅទូទាំងប្រទេស។ ដោយមានកម្មវិធីសកម្មភាពលេចធ្លោជាច្រើនដូចជា៖ "ដុងឃើយ បេនត្រែ" "ដ៏ចំណាន បី" "នារីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឧស្សាហ៍ប្រិតសំចៃកសាង ប្រទេសជាតិ" "នារីផ្ដើមអាជីពប្រកបដោយច្នៃប្រតិដ្ឋ"។ល។ សមាគមតែងតែ បន្សល់ទុកស្លាកស្នាម ពេញលក្ខណៈ បង្កើតឥទ្ធិពលសាយភាយយ៉ាងខ្លាំងក្លាក្នុងសង្គម។

28.jpg
ឆ្លើយតបចលនា "រ៉ាប់រងលើភារៈ ៣ យ៉ាង" បងប្អូននារីឃុំ ឌឹកហើប (គីមដុង ហ៊ឹងអៀន) ចូលរួមថ្នាក់រៀនបណ្តុះបណ្តាលបំប៉នអំពី ជំនាញវិជ្ជាជីវៈបច្ចេកទេសភ្ជួររាស់ ហាត់យោធា ការពាររក្សា សន្តិសុខសណ្ដាប់ធ្នាប់ភូមិនិគម ឆ្នាំ ១៩៦៥។
24-1.jpg
ក្នុងសម័យកាលប្រយុទ្ធប្រឆាំង អាមេរិក សង្គ្រោះប្រទេសជាតិ បណ្តាយុទ្ធនារីកងកាំភ្លើងធំ កងទ័ពរំដោះ ត្រាងបាង (ខេត្ត តីនិញ) ហ្វឹកហាត់ លើកកម្ពស់បច្ចេកទេសប្រយុទ្ធតស៊ូ ជាប្រចាំ ដោយមានស្មារតី "បានជាបាញ់គឺចំ បានជាបើកប្រតិបត្តិការទ័ពគឺជ័យជម្នះ"។
21-1.jpg
លោកប្រធាន ហូ ជីមិញ អញ្ជើញ សួរសុខទុក្ខថ្នាក់រៀនបំពេញវិជ្ជា របស់នារីពលករសង្កាត់ លឿងអៀន (ហាណូយ) ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៩៥៦។
29.jpg
នារី វៀតណាម សម័យកាលណាក៏តែងតែមានលក្ខណសម្បត្តិដ៏ថ្លៃថ្នូរក្នុងខ្លួន ដែលលោក អ៊ំ ហូ ធ្លាប់បានប្រគល់ជូន "វីរជន - មិនចុះញ៉ម - ស្មោះស្ម័គ្រ - ចំណាន"។ ក្នុងរូបថត៖ នារីស្វ័យត្រាណរដ្ឋធានីត្រៀមចូលរួមប្រយុទ្ធតស៊ូ ជាស្រេចក្នុងរយៈពេល ១២ យប់ថ្ងៃខែ ធ្នូ ឆ្នាំ ១៩៧២។
19.jpg
កងពលតូចកងជីវពលនារី កូចូវ (អតីតខេត្ត ហាតី) ធ្វើគំរូក្នុងផលិតកម្ម មានវត្តមាននៅកន្លែងខ្មាំងវាយប្រហារយ៉ាងសាហាវ ជញ្ជូនគ្រាប់រំសេវ អោយកងទ័ព។
14-1.jpg
យុវនារីចំនួន ១២ នាក់កងពលតូច ៤ កងអនុសេនាធំយុវជនឈានមុខ ៥៥២ កំពុងរំគាយលុបរណ្តៅគ្រាប់បែក បានពលីដ៏អង់អាចនៅចុងឆ្នាំ ១៩៦៨ ពេលបំពេញភារកិច្ចធានាចរាចរនៅផ្លូវបំបែកបី ដុងឡុក ចំណុច សំខាន់របស់ អាមេរិក វាយប្រហារយ៉ាងសាហាវបំផុតមួយនៅ ហាទិញ។
9.jpg
កងអនុសេនាធំយុវជនឈានមុខរណសិរ្យផ្លូវលេខ ៩ ដឹកជញ្ជូនគ្រាប់រំសេវ គ្រឿងអាវុធ យុទ្ធោបកាណ៍ ឆ្នាំ ១៩៧០។
20.jpg
សិប្បការិនី ឌិញ ធីពួត អាយុ ៨០ ឆ្នាំ ភូមិតម្បាញ ពើណាង ឃុំ គឺវអាន (ខេត្ត យ៉ាឡាយ) បង្ហាត់បង្រៀនរបរត្បាញរបស់នារី បាណា ឲ្យកូនចៅ ជំនាន់ក្រោយ។
30.jpg
ប្លុកយុទ្ធនារីកងកម្លាំងរក្សា សន្តិភាពព្យុហយាត្រាយោធា នៅពិធីមិទ្ទិញ ព្យុហយាត្រា យោធា ដងែ្ហក្បួនរំលឹកខួប អនុស្សាវរីយ៍ ៧០ ឆ្នាំជ័យជម្នះ ដៀនបៀនភូ ជាប្រវត្តិសាស្ត្រ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤) នៅទីក្រុង ដៀនបៀនភូ (ខេត្ត ដៀនបៀន) ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៤។
22.jpg
គណៈប្រតិភូនារីចូលរួមមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ អាណត្តិ ២០២២ - ២០២៧ នៅ ហាណូយ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២។
1-5.jpg
លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំ បង្កើតសមាគមសហព័ន្ធនារី វៀតណាម (១៩៣០ - ២០២៥)។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញប្រគល់ជូនគ្រឿងឥស្សរិយយសការងារ លំដាប់ថ្នាក់លេខមួយដល់សមាគមសហព័ន្ធនារី វៀតណាម។
26.jpg
អ្នកស្រី គឺ ធីយើ (ជនជាតិ ម៉ុង) នៅឃុំ ហាញ់ភុក (ខេត្ត ឡាវកាយ) ភ្ជាប់ខ្លួន ជាមួយបច្ចេកវិទ្យាឌីជីថលដើម្បីឧទេ្ទសនាមបណ្តាផលិតផលសំពត់សង្កិមលើ មធ្យោបាយបណ្តាញសង្គម។

កត់សម្គាល់រាល់ការរួមវិភាគទានដ៏ធំធេងចូល ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ សមាគមសហព័ន្ធនារី វៀតណាម ត្រូវបានបក្ស រដ្ឋ ប្រគល់ជូនរង្វាន់ដ៏ប្រសើរថ្លៃថ្លាជាច្រើនចំណែកដូចជា៖ គ្រឿងឥស្សរិយយស សាវវ៉ាង (ផ្កាយមាស) ចំនួន ២ គ្រឿងឥស្សរិយយស ហូ ជីមិញ ចំនួន ២ គ្រឿងឥស្សរិយយសឯករាជ្យលំដាប់ថ្នាក់លេខមួយចំនួន ៣ និងគ្រឿង ឥស្សរិយយស ការងារជាច្រើនលំដាប់ថ្នាក់ផ្សេងៗ ទៀត៕

អត្ថបទ៖ កាសែត ព័ត៌មាន និងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួលដោយ៖ សឺន ហេង

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

បណ្តាជម្រកភក្តីភាពដ៏កក់ក្តៅនៅព្រំដែន

បណ្តាជម្រកភក្តីភាពដ៏កក់ក្តៅនៅព្រំដែន

ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ អង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧៧៨ (យោធភូមិភាគ ៧) បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សប្បុរសជនទាំងឡាយសាងសង់ផ្ទះ "ភក្តីភាពកងទ័ព - ប្រជាជន" "ផ្ទះភក្តីភាព" "ផ្ទះមិត្តរួមកងជួរ" ចំនួន ២០៣ ខ្នងជូនបណ្តាក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន ក្រុមគ្រួសារបងប្អូនជនជាតិភាគតិច គ្រួសារគោលនយោបាយ តំបន់ព្រំដែនខេត្ត ដុងណាយ។

បងប្រុស លី វ៉ាន់តៀន ភូមិ តឹនអាន ឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) ទទួល​បាន​ការ​ឧបត្ថម្ភ​​គោ​បន្តពូជដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។

កម្លាំងជំរុញជួយបងប្អូនជនជាតិភាគតិចរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព

ដោយមានគោលដៅ “មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” គណៈកម្មាធិការបក្ស អាជ្ញាធរឃុំ ដុង ថ (ខេត្ត ត្វៀនក្វាង) តែងតែយកចិត្តទុកដាក់ដឹកនាំ បង្គាប់ការងារអភិវឌ្ឍសេដ្ឋកិច្ច - សង្គមផ្សារភ្ជាប់ជាមួយនឹងកាត់បន្ថយភាពក្រីក្រជាប្រចាំ។

ក្រុមការងារប្រគេនទេយ្យវត្ថុនិងថតរូបអនុស្សាវរីយ៍នៅវត្ត អង្គររាជបូរី (អង្គ) សង្កាត់ ង្វៀតហ្វា

បងប្អូនជនជាតិ ខ្មែរ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន

ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) នាថ្ងៃទី ១៧ ខែ កញ្ញា លេខាគណៈកម្មាធិការបក្សខេត្ត វិញឡុង លោក ង៉ូ ជីកឿង បានអញ្ជើញមកសួរសុខទុក្ខ អបអរសាទរនិងប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃស្នេហាជាតិ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ មួយចំនួននិងជូនអំណោយដល់គ្រួសារគោលនយោបាយគំរូតួយ៉ាងនៅក្នុងខេត្ត៕

អាជ្ញាធរ កឹនធើ រួមដំណើរជាមួយបងប្អូនជនជាតិខ្មែរកសាងទីក្រុងថ្មី

អាជ្ញាធរ កឹនធើ រួមដំណើរជាមួយបងប្អូនជនជាតិខ្មែរកសាងទីក្រុងថ្មី

នារសៀលថ្ងៃទី ១៦ ខែកញ្ញា ក្រុមការងារនៃគណៈកម្មាធិការបក្សទីក្រុង កឹនធើ ដឹកនាំដោយលោក ង្វៀន ទន់អាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យទាននិងជូនអំណោយក្នុងឱកាសពិធីបុណ្យ សែន ដូនតា របស់បងប្អូនជនជាតិខ្មែរនៅឃុំ យ៉ាហ្វា សង្កាត់ ង៉ាណាំ។

យុវជនស្ម័គ្រចិត្ដជួយប្រជាជនដែលអញ្ជើញមកធ្វើបែបបទនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ឡាកយឿង ខេត្ត ឡឹមដុង

យុវវ័យជួយមាមីងបងប្អូនជនជាតិនៅតំបន់ជ្រៅដាច់ស្រយាលភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរ ឌីជីថល

ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។

ខេត្ត អានយ៉ាង បែង​ចែក​ថវិកា​ជាង ៣៥៤ ពាន់​លាន​ដុងអភិវឌ្ឍ​តំបន់ប្អូនជនជាតិ ​តំបន់​ភ្នំ

ខេត្ត អានយ៉ាង បែង​ចែក​ថវិកា​ជាង ៣៥៤ ពាន់​លាន​ដុងអភិវឌ្ឍ​តំបន់ប្អូនជនជាតិ ​តំបន់​ភ្នំ

ក្រោយការរួមបញ្ចូលគ្នា ខេត្ត អានយ៉ាង បានរួសរាន់បែង​ចែកប្រភពថវិកាជាង ៣៤៥ ពាន់លានដុងអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅឆ្នាំ ២០២៥។ សកម្មភាពក្នុងគោលបំណងបង្កើតការវិវឌ្ឍជាមូលដ្ឋានអំពីសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន បង្រួញខ្លីគម្លាតប្រាក់ចំណូលតំបន់ជនជាតិភាគតិចបើធៀបនឹងតំបន់អភិវឌ្ឍនៅលើភូមិសាស្រ្តខេត្តនិងទូទាំងប្រទេស។

កម្លាំងខ្លាំងក្លានិរន្តរភាពសម្រាប់ តីង្វៀន សុខក្សេមក្សាន្ត

កម្លាំងខ្លាំងក្លានិរន្តរភាពសម្រាប់ តីង្វៀន សុខក្សេមក្សាន្ត

ដែនដី តីង្វៀន ធ្លាប់ត្រូវរងអានុភាពប្រតិកិរិយាឆ្លៀតទាញយកប្រយោជន៍ជាច្រើនដងដើម្បីបង្កការបំបែកបំបាក់ធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលក្រោមស្លាក "សេរីភាពសាសនា"។ ដោយសារមាគ៌ាដ៏ត្រឹមត្រូវគោលនយោបាយមនុស្សសាស្រ្តអត់ធ្មត់របស់បក្សនិងរដ្ឋ មនុស្សជាច្រើនបានវិលមកកាន់ជំនឿសច្ចភាពដើម្បីភូមិនិគម តីង្វៀន សុខក្សេមក្សាន្តនិងអភិវឌ្ឍសម្បូររុងរឿងជានិច្ច។

ព្រះចេតិយព្រះសព ៤ អង្គយុទ្ធសមណពលី (ខេត្ត កៀនយ៉ាង ចាស់) ត្រូវបានក្រសួងវប្បធម៌ - ព័ត៌មាន - កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រលំដាប់ថ្នាក់ជាតិនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩០

កេរដំណែលប្រវត្តិសាស្ត្រព្រះសង្ឃ ៤ អង្គយុទ្ធសមណពលីជនជាតិ ខ្មែរ

កាលពី ៥១ ឆ្នាំមុននេះ ព្រះសង្ឃ ៤ ព្រះអង្គគឺ យ័ញ តឹប ឡឹម ហ៊ុង យ័ញ ហម យ័ញ ហយ និង ប្រជាជនខេត្ត រ៉ាចយ៉ា (បច្ចុប្បន្នជាខេត្ត អានយ៉ាង ថ្មី) រៀបចំបាតុកម្មតស៊ូប្រយុទ្ធទាមទាររដ្ឋាភិបាល អាមេរិក - អាយ៉ង មិនត្រូវចាប់ព្រះសង្ឃទៅធ្វើទាហានហើយបាញ់បំផ្លិចបំផ្លាញវត្តអារាម។ ទោះបី ដូច្នោះប៉ុន្តែការបាតុកម្មត្រូវបង្ក្រាប ព្រះសង្ឃ ៤ ព្រះអង្គ ត្រូវខ្មាំងបាញ់របួសហើយសុគត។

ផ្តល់អាទិភាពការអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់ជនជាតិភាគតិច

ផ្តល់អាទិភាពការអភិវឌ្ឍឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតំបន់ជនជាតិភាគតិច

នាថ្ងៃទី ៤ ខែ សីហា បក្ខភាគឃុំ មីទូ ទីក្រុង កឹនធើ រៀបចំមហាសន្និបាតតំណាងបក្ខភាគលើកទី ១ អាណត្តិកាល ២០២៥ - ២០៣០ ដោយសង្កត់ធ្ងន់លើគោលដៅអភិវឌ្ឍដោយសង្គតិភាពនៃឧស្សាហកម្ម - ហត្ថកម្មខ្នាតតូច ពាណិជ្ជកម្មសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចក្នុង​ភូមិសាស្រ្ត។

វាលស្រែ មឿងថាញ់ ដោយមានផ្ទៃដីជាង ១៤០ គីឡូម៉ែត្រការ៉េ គឺជាវាលស្រែធំជាងគេបំផុតតំបន់ តីបាក់ (ភូមិភាគពាយ័ព្យ)

លើកកម្ពស់កម្រិតពាណិជ្ជសញ្ញាកសិផល ដៀនបៀន

ដើម្បីអភិវឌ្ឍផលិតផលស្នូលទាំងឡាយតាមទិសដៅទំនើប ផ្សារភ្ជាប់ជាមួយកែច្នៃនិងលក់ដូរផលិតផល ផ្នែកកសិកម្មខេត្ត ដៀនបៀន រួមជាមួយនឹងអាជ្ញាធរមូលដ្ឋានបានផ្តោតការផ្លាស់ប្តូរថ្មីរៀបចំផលិតកម្មតាមទិសដៅអភិវឌ្ឍសហប្រតិបត្តិការ ចងសម្ពន្ធគ្នារវាងសហគ្រាស សហករណ៍ ក្រុមសហការនិងប្រជាជនក្នុងផលិតកម្ម ការកែច្នៃ ការលក់ដូរផលិតផល។

ការរស់នៅរបស់បងប្អូនជនជាតិ កុង នៅឃុំព្រំដែន ប៉ាធើម ខេត្ត ដៀនបៀន បានមានជំហានប្រែខ្លួនវិវឌ្ឍយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ ភូមិ ពុងបន ឃុំ ប៉ាធើម កន្លែងតាំងទីលំនៅថ្មីធំទូលាយស្អាតបាតរបស់បងប្អូនជនជាតិ កុង។ រូបថត៖ ស៊ន់ទឺ

គោលនយោបាយគន្លឹះប្រវត្តិសាស្រ្តផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពីដាក់ដំណើរការរយៈពេលជិត ៥ ឆ្នាំ ដោយមានប្រភពកម្លាំងវិនិយោគមហាសាលនិងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ដំណាក់កាលទី ១ កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ (២០២១ - ២០២៥) សម្រេចបានសមិទ្ធផលជាច្រើនហើយ។ នេះជាគោលនយោបាយគន្លឹះប្រវត្តិសាស្ត្រ រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។

រុករកស្វែងយល់សួនថ្មនៅឧទ្យានជាតិ នូយជួ

រុករកស្វែងយល់សួនថ្មនៅឧទ្យានជាតិ នូយជួ

ស្ថិតនៅចម្ងាយពីទីក្រុង ផានរ៉ាង - ថាប ចាម ប្រហែល ៣០ គីឡូម៉ែត្រ ឆ្ពោះទៅភាគឦសាន សួនថ្មស្ថិតនៅក្បែរឆ្នេរសមុទ្រឧទ្យានជាតិ នូយជួ ចំណុះឋបនីយជីវមណ្ឌលពិភពលោក នូយជួ ឃុំ វិញហាយ ស្រុក និញហាយ (ខេត្ត និញធន់)។ កន្លែង​នេះ​កំពុង​ក្លាយ​ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ យ៉ាងខ្លាំង អូសទាញជើង​ភ្ញៀវ​ទេសចរ​​ស្រឡាញ់​ធម្មជាតិរហស្ថាន​ហើយជក់ចិត្ត រុករក​ស្វែងយល់បណ្តាប្រការ​ដ៏មហស្ចារ្យ។

សុភមង្គលរបស់អ្នកស្រី យ៉ាង ធីស៊ៅ ភូមិ ម៉ូយេ ឃុំ ម៉ូយេ ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) គឺពេលកូនៗ បានទៅសាលារៀនគ្រប់គ្រាន់

សន្ទស្សន៍សុភមង្គល - ពីសេចក្តីសម្រេចចិត្ត ជ្រួតជ្រាបទៅក្នុងជីវភាពរស់នៅ

ខេត្ត អៀនបាយ គឺជាមូលដ្ឋានដំបូងក្នុងទូទាំងប្រទេសដាក់បញ្ចូលលក្ខណៈវិនិច្ឆ័យ "សុភមង្គល" ទៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគខេត្តអាណត្តិកាល ២០២០ - ២០២៥។ ខេត្តកំណត់ថា "លើកកម្ពស់សន្ទស្សន៍សុភមង្គលជូនប្រជាជន" ជាភារកិច្ចចំណុចសំខាន់តម្លៃស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍។

លោក អាម៉ាយ៉ាយ បក្ខជនមោះមុតភក្តីភាពមានគុណបំណាច់ចលនាប្រជាជនមូលមីរ បង្កើតភូមិនិគម កសាងជីវភាពថ្មី

គំរូភ្លឺថ្លាអំពីប្រពៃណីបដិវត្តន៍និងកសាងភូមិនិគមជនជាតិ ចាមហឺរ៉យ

ផ្តើមពីតំបន់ដីចោលទំនេរក្រោយថ្ងៃរំដោះ ភូមិ ម៉ាយ៉ាយ (ឃុំ ដឹតបាំង ស្រុក ក្រុងប៉ា ខេត្ត យ៉ាឡាយ) បានក្លាយជាសហគមន៍មួយមានស្ថិរភាពនិងអភិវឌ្ឍដោយសារគុណបំណាច់ដ៏ធំធេងរបស់លោក ក្ប៉ះអ៊ៃថៀ - បក្ខជនដ៏ស្មោះស្ម័គ្របានចលនាមាមីងបងប្អូនប្រមូលផ្តុំបង្កើតភូមិនិងកសាងជីវិតថ្មី។ ចងចាំគុណបំណាច់នោះ ប្រជាជនហៅឈ្មោះលោកដោយស្និទ្ធស្នាលថា អាម៉ាយ៉ាយ និងគោរពយកឈ្មោះហៅនេះដោយផ្ទាល់ដើម្បីដាក់ឈ្មោះអោយភូមិតែម្តង ប្រៀបដូចជារបៀបរំលឹកគុណយ៉ាងជ្រាលជ្រៅមួយចំពោះអ្នកដែលបានចាក់គ្រឹះដំបូង។ ឆ្លងកាត់ជាច្រើនជំនាន់មកហើយ គ្រួសារលោក អាម៉ាយ៉ាយ មិនត្រឹមតែរក្សាខ្ជាប់ខ្ជួនប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកសាមគ្គីភាព សាយភាយស្មារតីលះបង់ក្នុងសហគមន៍ជនជាតិ ចាមហឺរ៉យ នៅទីនេះទៀតផង។

ផ្ទះទាំងឡាយដ៏ធ្ងន់ភក្ដីភាពបងប្អូនជនជាតិ

ផ្ទះទាំងឡាយដ៏ធ្ងន់ភក្ដីភាពបងប្អូនជនជាតិ

ផ្ទះថ្មីៗ ធំទូលាយស្អាតបាត រឹងមាំកំពុងជំនួសអោយផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមពីមុននេះនៃក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារដែលមានស្ថានភាពលំបាកលំបិនខ្លាំង ជាពិសេសក្រុមគ្រួសារក្រីក្រជាបងប្អូនជនជាតិ ខ្មែរ នៅខេត្ត បាកលៀវ។ នេះក៏ជាលទ្ធផលវិជ្ជមាននៃចលនាប្រឡងប្រណាំង "ប្រទេសទាំងមូលរួមដៃគ្នាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម" បំផុសចលនាឡើងដោយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តើមពីនោះ ជួយធ្វើឱ្យសុបិនប្រជាជនក្លាយជាការពិតជាក់ស្ដែង "តាំងទីលំនៅស្ថិរភាព" ពីមួយជំហានទៅមួយជំហាន។

ស្រុក មីទូ (ខេត្ត ស្រុកត្រាំង) បានប្រគល់ផ្ទះចំនួន ៥១៩ ខ្នងដល់គ្រួសារមានការលំបាកលំនៅឋានក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម ឆាប់បានសម្រេចមុនការក្រោងទុក ៥ ខែ

ការកសាងសហគមន៍ប្រកបដោយក្តីមេត្តាចីរភាពនៅក្នុងតំបន់ជនជាតិភាគតិច

នៅខេត្ត សុកត្រាំង កិច្ចការរួមដៃគ្នាគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក សប្បុរសជនទាំងឡាយក្នុង និងក្រៅខេត្តបានបង្កើតនូវភាពរីកសាយក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ ជួយអ្នកលំបាកលំបិន ចាញ់ប្រៀប ឆ្លងតាមរយៈនោះ ជួយពួកគាត់ឈោងឈានឡើងក្នុងជីវិត ទន្ទឹមនឹងការកសាងសហគមន៍ប្រកបដោយក្តីមេត្តាចីរភាព។

កម្មាភិបាលកសិកម្មស្រុក កនប្លុង ណែនាំបងប្អូនជនជាតិពីបច្ចេកទេសដាំដំណាំកាហ្វេស្រុកត្រជាក់

ជនជាតិ សេដាំង នៅស្រុក កនប្លុង រួចផុតពីភាពក្រីក្រអាស្រ័យដោយដំណាំកាហ្វេស្រុកត្រជាក់

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) ផ្តើមពីតំបន់មូលដ្ឋានប្រយុទ្ធប្រឆាំងមួយនៅមានការលំបាកលំបិនជាច្រើន ស្រុក កនប្លុង ខេត្ត កនទុម សព្វថ្ងៃនេះបានបំពាក់អោយខ្លួនមុខមាត់ថ្មី ដោយមានបណ្តាកូនភ្នំកាហ្វេស្រុកត្រជាក់ពណ៌បៃតងរលោង រួមចំណែកធ្វើអោយផ្លាស់ប្តូរជីវភាពរបស់ជនជាតិ សេដាំង នៅទីនេះ។

ប្រសិទ្ធភាពគំរូ ៥+១ នៅស្រុក ដាក់សុង

ប្រសិទ្ធភាពគំរូ ៥+១ នៅស្រុក ដាក់សុង

ដោយមានវិធីច្នៃប្រតិដ្ឋ គំរូ ៥+១ (បក្ខជន ៥ នាក់ជួយក្រុមគ្រួសារ ១ គ្រួរួចផុតពីភាពក្រីក្រ) បានដាក់ដំណើរការនៅស្រុក ដាក់សុង (ខេត្ត ដាក់ណុង) បាននិងកំពុងជួយជាច្រើនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជនជាតិភាគតិចពុះពារឆ្លងកាត់ការលំបាកលំបិន បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពបងប្អូនជនជាតិ។ល។

រដ្ឋមន្ត្រី ដាវ ង៉ុកយុង ជូនអំណោយដល់ក្រុមគ្រួសារក្រីក្រនៅស្រុក អូម៉ូន និងស្រុក កើ ដ។ រូបថត៖ ង៉ុកធៀន - ទីភ្នាក់ងារព័ត៌មានវៀតណាម

អបអរសាទរបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅព្រឹកថ្ងៃទី ៨ ខែ មេសា រដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាលោក ដាវ ង៉ុកយុង ជាមួយនឹងថ្នាក់ដឹកនាំទីក្រុង កឹនធើ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុនិងជូនអំណោយព្រមទាំងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ នៅសមាគមព្រះសង្ឃស្នេហាជាតិទីក្រុង កឹនធើ និងវត្ត វត្ត មុនីរង្ស នៅខណ្ឌ និញកៀវ វិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ អញ្ជើញចូលរួមសម្ពោធផ្ទះលំនៅរបស់ក្រុមគ្រួសារបងប្អូនជនជាតិនៅភូមិ ធើយហៀបអា (ទីរួមស្រុក ធើយឡាយ ស្រុក ធើយឡាយ) ក្នុងកម្មវិធីលុបបំបាត់ផ្ទះលំនៅបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម។

បងស្រី អ៊ី ហ្លាង អ្នកមានប្រជាប្រិយភាពនៅភូមិ ពូតា ឃុំ ម៉ាំងរី ស្រុក ទូមើរ៉ុង ខេត្ត កនទុម ណែនាំ​បងប្អូននារីត្បាញសំពត់ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ សេដាំង

"ទីពំនឹង" ដ៏រឹងមាំរបស់បងប្អូនជនជាតិភាគតិច

កនទុម ជាខេត្តតំបន់ភ្នំជាប់ព្រំដែន ស្ថិតនៅភូមិភាគខាងជើង តីង្វៀន ទូទាំងខេត្តមានចំនួនប្រជាជនប្រហែល ៥៩៧.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិភាគតិចស្មើនឹងអត្រាជាង ៥៤% ដោយមានចំនួន ៤៣ ជនជាតិរស់នៅជាមួយគ្នា ប្រជាជនជិត ២០% នៅតាមព្រំដែនកាន់សាសនា។

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

ព្រឹត្តិការណ៍លេចធ្លោទាំង ១០ របស់ វៀតណាម ឆ្នាំ ២០២៤ ពិនិត្យជ្រើសរើសដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

លទ្ធផលអនុវត្តគម្រោង ៧៦៦ ជាសក្ខីភាពអោយធ្លុងមហាសាមគី្គជនជាតិក្រោមការដឹកនាំរបស់បក្ស

រួមដៃគ្នាផ្លាស់ប្តូរភូមិនិគម

ថ្មីៗ នេះ ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត ដាក់ឡាក់ បានរៀបចំបូកសរុបគម្រោងការណ៍ឧបត្ថម្ភ សាងសង់លំនៅឋានជូនក្រុមគ្រួសារក្រីក្រ លំបាកលំបិនអំពីលំនៅឋាន គ្រួសារគោលនយោបាយ បងប្អូនជនជាតិភាគតិចរស់នៅលើភូមិសាស្ត្រខេត្ត។ល។

ឧត្តមសេនីយ៍ឯក រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ផាន វ៉ាន់យ៉ាង និងឧត្តមសេនីយ៍ឯក ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឡាវ លោកចាន់សាម៉ន ចាន់យ៉ាឡាត អញ្ជើញមកសួរសុខទុក្ខនិងជូន​អំណោយសាលា​បឋមសិក្សា - អនុវិទ្យាល័យភូមិ ប៉ាហាង ស្រុក សបបៅ ខេត្ត ហួផាន់

ចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាពសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ

ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែ តុលា នៅតំបន់ស្រុក ម៉ុកចូវ (ខេត្ត សឺនឡា ប្រទេស វៀតណាម) និងស្រុក សបបៅ (ខេត្ត ហួផាន់ ប្រទេស ឡាវ) ផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែន វៀតណាម - ឡាវ លើកទីពីរបានបិទបញ្ចប់ដោយជោគជ័យដោយមានសកម្មភាពទាំងឡាយដ៏បរិបូណ៌ សម្បូរបែប ជាក់ស្តែង បន្សល់ទុកចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីមិត្តភាព សាមគ្គីភាពរវាងកងទ័ពនិងប្រជាជនប្រទេសទាំងពីរ។

កម្មាភិបាលស្រុក គូជី ឧទ្ទេសនាមអំពីបរិយាកាសវប្បធម៌ ហូ ជីមិញ ជូនមាមីងបងប្អូនជនជាតិ ចាម នៅភូមិ បេន ដ ២ ឃុំ តឹនភូទ្រុង ស្រុក គូជី

ការងារជនជាតិរួមចំណែកផ្សារភ្ជាប់នឹងធ្លុងមហាសាមគ្គីជនជាតិ

បច្ចុប្បន្នស្រុក គូជី ទីក្រុង ហូ ជីមិញ មានចំនួន ៦.១៣៥ ក្រុមគ្រួសារដោយមានជនជាតិភាគតិចជាង ១៣.៧០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ ចាម ខ្មែរ និង ចិន។ ៥ ឆ្នាំកន្លងទៅថ្មីៗ នេះ ផ្សារភ្ជាប់ជាមួយនឹងការងារជនជាតិ ពង្រីកកម្លាំងមហាសាមគ្គីដ៏ខ្លាំង បងប្អូនជនជាតិក្នុងស្រុកបានរួមវិភាគទានបានចំនួន ៧,២​ពាន់លានដុងរួមជាមួយនឹងរាប់រយថ្ងៃពលកម្មដើម្បីធ្វើចំនួន ៥០៩ សំណង់នៅតាមតំបន់លំនៅឋាន។

មហោស្រព ហោះហើរលើតំបន់រមណីយដ្ឋាន - រដូវស្រូវទុំ ២០២៤ នៅភូមិ លីមថៃ ឃុំ កាវផា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ)ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់ពាន់នាក់ អញ្ជើញមកចូលរួម

ស្លាកស្នាមក្នុងការកសាងបរិស្ថានវប្បធម៌នៅខេត្ត អៀនបាយ

ច្បាមជាប់ទស្សនៈរបស់បក្ស អនុវត្តដោយភាពបត់បែន សមស្របជាមួយលក្ខណៈពិសេសនៃវប្បធម៌ មនុស្សម្នាមូលដ្ឋានខេត្ត អៀនបាយ បានយកចិត្តទុកដាក់ជាពិសេសកសាងអត្តសញ្ញាណវប្បធម៌ ប្រែក្លាយបណ្តាតម្លៃវប្បធម៌ដ៏វិសេសវិសាលមានដោយឡែកក្លាយជាកម្លាំងកើតពីផ្ទៃក្នុង ប្រភពកម្លាំងដ៏មហិមាពុះពារឆ្លងកាត់រាល់ក្ដីលំបាកលំបិន ពួតដៃគ្នាធ្វើឋបនកម្មស្រុកកំណើត អៀនបាយ រឹងប៉ឹងឈានឡើង។

ក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារព្រំដែនវៀតណាម - ចិន លើកទី ៨ នាថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងការពារជាតិផាន វ៉ាន់យ៉ាង និងសមាជិកគណៈប្រតិភូ វៀតណាមអញ្ជើញទៅទស្សនាភូមិ បាតដៀវបាន ចំណុះស្រុក ហុងហា ខេត្ត យូណាន (ប្រទេស ចិន)

ខិតខំប្រឹងប្រែងថែរក្សាព្រំដែនគោក វៀតណាម - ចិន សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ

ឆ្នាំនេះកំណត់សម្គាល់ ២៥ ឆ្នាំ វៀតណាម និង ចិន ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែននៅលើគោកនិង ១៥ ឆ្នាំចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែននៅលើគោក វៀតណាម - ចិន។ សមិទ្ធិផលជាប្រវត្តិសាស្ត្រនេះដាក់មូលដ្ឋានគ្រឹះគតិយុត្ត នយោបាយដើម្បីប្រទេសទាំងពីររក្សាជាប្រចាំបរិស្ថានសន្តិភាព ស្ថិរភាពសម្រាប់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខ ការពារជាតិ។ល។ ឆ្លើយតបឆន្ទៈរបស់ប្រជាជនប្រទេសទាំងពីរ។

ដោយការខិតខំប្រឹងប្រែងរួមរបស់ខេត្ត ភូមិនិគម ជាច្រើននៅតំបន់ភ្នំខេត្ត កា្វងណាម បានរក្សាលំនឹង អំពីលំនៅឋាន

សាយភាយចលនាលុបបំបាត់លំនៅឋានបណ្តោះអាសន្ននៅខេត្ត ក្វាងណាម

រួមបញ្ចូលប្រភពធនធានជាច្រើន ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីការកំណត់កម្រិតឧបត្ថម្ភលុបបំបាត់លំនៅឋានបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមនៅលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៣ - ២០២៥ ខេត្ត ក្វាងណាម ត្រូវបានចាត់ទុកថាជាមូលដ្ឋានឈានមុខគេក្នុងការលុបបំបាត់លំនៅឋានបណ្តោះអាសន្ន បង្កើតលក្ខខណ្ឌរក្សាលំនឹងជីវភាពប្រជាជនលំបាកលំបិន ។ល។

ចំណុចសាលា ហ៊ូយម៉ាយ ជាកន្លែងសិក្សារៀនសូត្ររបស់សិស្សបឋមសិក្សាចំនួន ១៩ នាក់។ ចំណុចសាលាមានលោកគ្រូចំនួន ២ រូបច្បាមភូមិទទួលបន្ទុក

លោកគ្រូច្បាមភូមិនៅចំណុចសាលាមិនមានកម្រិតមត្តេយ្យសិក្សា

ភូមិ ហ៊ូយម៉ាយ ឃុំ កាំមួន ស្រុក គ្វេផុង (ខេត្ត ងេអាន) មិនមានកម្រិតមត្តេយ្យសិក្សាបានជាលោកគ្រូៗ ច្បាមភូមិទីនេះ ត្រូវតែហាត់តាំងពីអក្សរមួយតួៗ អោយកូនសិស្សនៅពេលទើបចូលរៀនថ្នាក់ទី ១។ ដោយមានសិស្សសាលានិងអ្នកភូមិ ហ៊ូយម៉ាយ លោកគ្រូច្បាមភូមិបានក្លាយជាសមាជិកមិនអាចខ្វះបានក្នុងសហគមន៍។ល។