ពិធីថ្វាយព្រះខែនិងអកអំបុក ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ នៅតាមខេត្ត ក្រុង ណាមបូ (ភូមិភាគខាងត្បូង) ប្រារព្ធពិធីថ្វាយព្រះខែនិងអកអំបុកនៅតាមវត្តអារាមនិងភូមិ ស្រុក ក្នុងគោលបំណងអំណររដូវកាលផ្តល់ផលទ្វេដងនិងសម្តែងការដឹងគុណចំពោះព្រះខែ - ទេវតាសម្រួលធាតុអាកាស នាំមកភ្លៀងខ្យល់អំណោយផល រុក្ខជាតិល្អស្រស់បំព្រង វត្ថុសព្វសត្វទាំងពួងរីកដុះដាល កើតកាលវាលគុម្ព នាំមកភាពកក់ក្តៅសម្បូរសប្បាយឲ្យដល់ភូមិស្រុក ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។

02-img-6492.jpg
គ្រឿង​តង្វាយ​ត្រូវ​បានរៀប​ដាក់​យ៉ាងម៉ត់ចត់សមគួរ​នៅ​លើ​តុ។

ពិធីកិច្ចនេះប្រព្រឹត្តឡើងនៅយប់ព្រះចន្ទពេញវង់ ថ្ងៃទី ១៥ កើតពេញបូណ៌មីខែ កត្តិក តាមប្រតិទិនចន្ទគតិ ខ្មែរ ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ កំណត់សម្គាល់បញ្ចប់រដូវវស្សាតាមទម្លាប់បង្កបង្កើនផលប្រពៃណីរបស់ជនជាតិ ខ្មែរ បុរាណ។

01-img-6547.jpg
ពិធីកិច្ចបូជាត្រូវបានធ្វើឡើងដោយមានការចូលរួមពីសមាជិកសមាជិកាក្នុងគ្រួសារនិងមាមីងបងប្អូនក្នុងភូមិស្រុក។

គ្រូអាចារ្យ ថាច់ សារិញ វត្ត កំពង់ទ្រព្យ ឃុំ អាននិញ ទីក្រុង កឹនធើ បានមានប្រសាសន៍ថា៖ ពិធីបុណ្យថ្វាយព្រះខែ និងអកអំបុកគឺជាប្រពៃណីវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ ដ៏យូរលង់ណាស់មកហើយ សម្តែងការដឹងគុណចំពោះព្រះចន្ទ - ទេវតាដែលត្រូវបានគេជឿថានាំឲ្យភ្លៀងខ្យល់អំណោយផល រដូវកាលលូតលាស់ល្អ។ បន្ទាប់ពីប្រមូលផលរដូវវស្សារួច ប្រជាជនរៀបចំគ្រឿងតង្វាយដើម្បីថ្វាយព្រះខែនៅទីធ្លាខាងមុខផ្ទះ នៅពេលដែលព្រះចន្ទពេញវង់និងភ្លឺបំផុត។

03-image0.jpg
នៅក្នុងពិធីកិច្ចបូជាព្រះចន្ទ បងប្អូនជនជាតិ ខ្មែរ តុបតែងតុជាអាសនៈបូជានៅទីធ្លាខាងមុខផ្ទះ លម្អដោយផ្ការំយោលនិងរៀបដាក់ស្ករគ្រាប់នំនែក ផលាផលំគ្រប់ប្រភេទ។

គ្រឿងតង្វាយបូជារួមមានស្រូវដំណើបថ្មីលីងឆ្អិន បុកឱ្យសំប៉ែត រែងឲ្យជ្រះសម្បកអង្កាមរួចហើយលាយជាមួយស្ករនិងដូងកោស - ហៅថាអំបុក រួមជាមួយនឹងស្ករគ្រាប់នំនែកនិងផ្លែឈើគ្រប់ប្រភេទដែលប្រជាជនដាំដុះដោយផ្ទាល់ដៃ។ គ្រឿងរណ្តាប់ទាំងនេះតំណាងឱ្យភាពគ្រប់គ្រាន់ហូប សម្បូណ៍ហូរហៀរនិងបង្ហាញពីសន្តានចិត្តដឹងគុណរបស់មនុស្សចំពោះធម្មជាតិ។

យោងតាមទស្សនទានរបស់ជនជាតិ ខ្មែរ ពិធីបូជាព្រះចន្ទក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងព្រះពុទ្ធធ្លាប់ប្រសូតជាទន្សាយពោធិសត្វនៅលើឋានព្រះចន្ទទៀតផង បង្ហាញសន្តានចិត្តមេត្តានិងការបូជាលះបង់។ ព្រោះហេតុដូច្នេះហើយ ជនជាតិ ខ្មែរ ប្រារព្ធពិធីថ្វាយព្រះខែមិនត្រឹមតែដើម្បីសម្តែងការដឹងគុណទេវតាប៉ុននោះទេ ថែមទាំងរំលឹកនឹកនិងបង្ហាញការដឹងគុណវត្ថុធាតុសព្វសត្វទាំងពួងរីកដុះដាលកើតកាលវាលគុម្ពនៅលើលោក។

04-img-6551.jpg
ពិធីកិច្ចអកអំបុកឲ្យកូនចៅនិងសមាជិកសមាជិការក្នុងគ្រួសារ។

ក្នុងឱកាសនេះ ក្រៅពីពិធីបុណ្យថ្វាយព្រះខែ និងអកអំបុក ក៏ប្រព្រឹត្តឡើងបណ្តាសកម្មភាពពិធីបុណ្យដ៏ល្អពិសេសទៀតផង ដូចជាប្រណាំងទូក ងនិងពិធីលយប្រទីប (បណ្តែតប្រទីប)។

លោកស្រី ឡឹម ធីសាវេន នៅភូមិ បឹងទ្រព្យ ឃុំ អាននិញ ទីក្រុង កឹនធើ បានឲ្យដឹងថា ប្រជាជនរៀបចំពិធីបូជាជាស្រេច រង់ចាំដល់ពេលព្រះចន្ទរះឡើងខ្ពស់ ហើយចែងចាំងពន្លឺត្រង់ពីលើក្បាលទើបចាប់ផ្តើមធ្វើសក្ការៈបូជា។ នៅពេលធ្វើពិធីសក្ការៈបូជាចប់ អ្នកមានវ័យចំណាស់យកអំបុក ចេក ស្ករគ្រាប់នំនែកអកឲ្យកូនចៅនិងសាច់ញាតិ សួរផង៖ ‘តើកូនប្រាថ្នាអ្វី?’។ ក្នុងក្តីសប្បាយរីករាយអ៊ូអរ អំបុកនៅពេញមាត់ក្មេងៗ ឡើយក៏ខំឆ្លើយតប ផ្ដាំផ្ញើនូវបំណងប្រាថ្នាអំពីការសិក្សាពេញមួយឆ្នាំសម្រេចបានលទ្ធផលខ្ពស់ សុខក្សេមក្សាន្ត គ្រប់គ្រាន់ហូបនិងសុភមង្គល។

05-img-6591.jpg
យាយអកអំបុក ចេក ស្ករគ្រាប់នំនែកឲ្យកូនចៅដោយមានបំណងប្រាថ្នាអំពីការសិក្សាពេញមួយឆ្នាំសម្រេចបានលទ្ធផលខ្ពស់ សុខក្សេមក្សាន្ត គ្រប់គ្រាន់ហូបនិងសុភមង្គល។

ពិធីថ្វាយព្រះខែនិងអកអំបុកមិនត្រឹមតែជាឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ណាមបូ សម្តែងការដឹងគុណចំពោះធម្មជាតិបានប្រទានឲ្យរដូវកាលផ្តល់ផលទ្វេដងប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ បង្ហាញស្មារតីសាមគ្គីភាព ភាពសប្បាយរីករាយនិងបំណងប្រាថ្នាឈោងឈានឡើងយ៉ាងប្ដូរផ្ដាច់របស់សហគមន៍ ខ្មែរ ណាមបូ នាពេលសព្វថ្ងៃនេះទៀតផង៕

អត្ថបទនិងរូបថត៖ សឺនហេង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

ព្រឹកថ្ងៃទី ២៨ ខែ តុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធឺ រៀបចំកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិ វៀតណាម លើកទី ១១ អាណត្តិកាល ២០២៦ - ២០៣១។

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ខេត្ត តីនិញ មាន ១៧ ជនជាតិ ដោយមានប្រជាជនចំនួន ៣៥.៥៨៩ នាក់ (ស្មើនឹង ១,១២% ចំនួនប្រជាជន)។ អាស្រ័យដោយមានកម្មវិធីគោលដៅជាតិ ជីវភាពតំបន់បងប្អូនជនជាតិនៅទីនេះកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។