ជាចំណុចភ្លឺមួយក្នុងចំណោមចំំណុចភ្លឺទាំងឡាយក្នុងការងារលុបបំបាត់អនក្ខរកម្មនៅខេត្តក្វាងទ្រីជាគំរូរៀបចំថ្នាក់រៀនជូនបងប្អូនជនជាតិ ជឹត នៅភូមិ៣៩ ឃុំធឿងត្រាច់។ ឆ្លៀតពេលទំនេរពីការងារកសិកម្ម សិក្ខកាមជាច្រើនបានមកកាន់ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មដែលបានបន្តជាប្រចាំជាងមួយឆ្នាំកន្លងទៅ។
ទទួលបានការជួយណែនាំអស់ពីចិត្តពីថ្លើមរបស់គ្រូបង្រៀន សិក្ខាកាមបានចេះអាន ចេះសរសេរស្ទើរតែទាំងអស់ហើយ។ បង ឌិញកៀន អ្នកភូមិ៣៩បានប្រាប់ឱ្យដឹងថា៖ "ចាប់តាំងពីថ្ងៃចេះអក្សរ ខ្ញុំអាចអានបានក្រដាសស្នាម យល់ព័ត៌មានដើម្បីធ្វើស៊ី និងប្រជុំជីវភាពប្រចាំថ្ងៃហើយ"។
ឆ្នាំ២០២៥ ខេត្តក្វាងទ្រីបានចលនាចំនួន១០០% សិក្ខាកាមស្ថិតក្នុងវ័យអាយុចាប់ពី១៥ ដល់៦០ឆ្នាំឲ្យចូលរៀនក្នុងថ្នាក់រៀនលុបបំបាត់អនក្ខរកម្ម អត្រាចេះអក្សរសម្រេចបានចំនួន៩៩,៥% (កម្រិត ១) និង៩៩,០% (កម្រិត ២)។ ឆ្នាំ២០២៦ ខេត្តនឹងបន្តដាក់ដំណើរ ការការងារលុបបំបាត់អនក្ខរកម្មនៅតាមភូមិសាស្រ្តលំបាកលំបិន និងតំបន់ព្រំដែនជាច្រើនទៀត៕
អត្ថបទ និងរូបថត៖ តាច្វៀន
បញ្ជូលទិន្នន័យ៖ ចន្ទ រាជិនី