សង្កេតឃើញថាដើមឈើអែមមានតម្លៃសេដ្ឋកិច្ចខ្ពស់ សមស្របជាមួយនឹងដីធ្លីភ្នំដី លេខាសាខាបក្ខភាគ លី វ៉ាន់ចែម ក្លៀវក្លាហ៊ានផ្លាស់ប្តូរផ្ទៃដីមិនសូវមានប្រសិទ្ធភាពងាកមកដាំដើមឈើអែមវិញ។ រហូតមកដល់បច្ចុប្បន្ននេះ គ្រួសារលោកមានដំណាំដើមឈើអែមចំនួន ៥ ហិកតា ចំបក់បារាំងចំនួន ០,៧ ហិកតា។ល។ ប្រាក់ចំណូលជាង ២៥០ លានដុងក្នុងមួយឆ្នាំ។
លោក ចែម ក៏បានចលនា ណែនាំមាមីងបងប្អូនឲ្យផ្លាស់ប្តូររចនាសម្ពន្ធដំណាំដាំដុះ សត្វចិញ្ចឹម ជួយប្រជាជននៅក្នុងនិគមលើកកម្ពស់ការយល់ដឹងចូលរួមផលិតកម្មយ៉ាងសកម្ម ជីវភាពមានការផ្លាស់ប្តូរជាច្រើន។
ផ្តើមពីនិគមលំបាកលំបិនមួយ តាងង៉ាបានក្លាយជានិគមមួយក្នុងចំណោមនិគមដែលមានការអភិវឌ្ឍខ្លាំងបំផុតឃុំមឿងម៉ូ។ ផ្លូវគមនាគមន៍ត្រូវបានបើកទូលាយចំនួន ១០០% ក្រុមគ្រួសារមានបណ្តាញភ្លើងអគ្គិសនី ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ជាង ៣០ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅក្រោម ១០%។ល។
លោកស្រី ងៀម ធីទូអាញ់ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំមឿងម៉ូ មានប្រសាសន៍ថា សមមិត្ត លី វ៉ាន់ចែម ជាបក្ខជនគំរូ ហ៊ានគិតហ៊ានធ្វើ។ មិនត្រឹមតែជាគំរូតួយ៉ាងរបស់មូលដ្ឋាន និងខេត្តប៉ុននោះទេ សមមិត្តនៅបានជ្រើសតាំងឲ្យចូលរួមក្នុងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១ ដែលរៀបចំឡើងនៅ ហាណូយ ទៀតផង៕
អត្ថបទ និងរូបថត៖ ង្វៀនអ្វាញ់
បញ្ចូលទិន្នន័យ៖ អៀងថាន់