ឃុំបាតសាត គឺជាចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺទាំងឡាយអនុវត្តគំរូ "ភូមិឌីជីថល" ប្រកបដោយប្រសិទ្ធភាព ដោយមានខ្លឹមសារដូចជា៖ ជួយប្រជាជនធ្វើបែបបទរដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញនៅក្នុងភូមិតែម្តង ណែនាំប្រើប្រាស់អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋភ្ជាប់បន្ទះឈីប និងផលប្រយោជន៍ឌីជីថល ដំណើរការសៀវភៅកំណត់បក្ខជនអេឡិចត្រូនិច ប្រជុំជីវភាពសាខាបក្ខភាគនៅលើថ្នាលឌីជីថល ប្រជុំតាមប្រព័ន្ធអនឡាញ។ល។
បងស្រី លី តាមៃ អ្នកភូមិសួយចាយ ឃុំបាតសាត ឱ្យដឹងថា អាស្រ័យដោយមានគំរូ "ភូមិឌីជីថល" រាល់បែបបទរដ្ឋបាលមានភាពងាយស្រួលជាង បងស្រីមិនចាំបាច់ត្រូវធ្វើដំណើរឆ្ងាយទៀត។
យោងតាមលោក វូ ហុងភឿង អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបាតសាត ការធ្វើឧត្តានកម្មពុទ្ធិឌីជីថលដល់ប្រជាជននៅតំបន់ជ្រៅ តំបន់បងប្អូនជនជាតិភាគតិចដំបូងឡើយសម្រេចបានលទ្ធផលជាវិជ្ជមាន។ ឆ្នាំ ២០២៦ ឃុំនឹងគ្របដណ្តប់គំរូនេះទាំងអស់ដល់១០០%ភូមិនិគម និងសំដៅបង្កើតកងជួរ "ស្នូលឌីជីថល" ពីប្រជាជនក្នុងមូលដ្ឋានផ្ទាល់៕
អត្ថបទ និងរូបថត៖ ហឿងធូ
បញ្ជូលទិន្នន័យ៖ អៀងថាន់