វាយតម្លៃអំពីអត្ថន័យរបស់កម្មវិធី លោក ត្រឹន ថេកុង ប្រធានការិយាល័យគណៈកម្មាធិការប្រជាជនឃុំ អៀនប៊ិញ (ខេត្ត ឡាវកាយ) ឱ្យដឹងថា ការអភិក្រមដោយផ្ទាល់នឹងបទប្បញ្ញត្តិច្បាប់ជួយប្រជាជនឱ្យលើកកម្ពស់ការយល់ដឹងដើម្បីការពារខ្លួនឯងចំពោះល្បិចកលឆបោកនៅលើបរិស្ថានបណ្តាញ អ៊ីនធឺណិត រួមចំណែកដល់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់រឹងមាំនៅក្នុងមូលដ្ឋាន។
អ្នកស្រី ង្វៀន ធីហឿង (រស់នៅភូមិ ៦ ឃុំ អៀនប៊ិញ) ចែករំលែកថា ក្រោយពីកិច្ចហ្វឹកហ្វឺន អ្នកស្រីបានយល់ដឹងកាន់តែច្បាស់អំពីរបៀបរក្សាសម្ងាត់ព័ត៌មានផ្ទាល់ខ្លួននៅលើទូរស័ព្ទនិងបណ្តាញសង្គម។ ចំណេះដឹងទាំងនេះពិតជាមានប្រយោជន៍ជាក់ស្តែងខ្លាំងណាស់ ជួយយើងខ្ញុំកាន់តែមានជំនឿចិត្តក្នុងជីវភាពរស់នៅនិងស្ងប់អារម្មណ៍ប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៨ រហូតមកដល់សព្វថ្ងៃនេះ មជ្ឈមណ្ឌលបានផ្តល់ប្រឹក្សាយោបល់ ឃោសនាផ្នែកច្បាប់ដោយឥតគិតថ្លៃជូនអ្នកខ្សត់ខ្សោយរាប់ពាន់នាក់។ ដំណាក់កាល ២០០៨ - ២០១៨ មជ្ឈមណ្ឌលបានផ្តល់ការប្រឹក្សាផ្នែកច្បាប់ចល័តជូនប្រជាជនប្រហែល ២៥.០០០ នាក់នៅតាមខេត្តតំបន់ភ្នំនៃភូមិភាគខាងជើង។ ក្រៅពីនេះ អង្គភាពក៏បានសហការជាមួយបណ្តាអង្គការអន្តរជាតិដូចជា UNICEF មូលនិធិ JIFF និងចូលរួមយ៉ាងសកម្មក្នុងការងារកំណែទម្រង់រដ្ឋបាល បញ្ជាក់ប្រជាប្រិយភាពក្នុងការជំនួយផ្នែកច្បាប់សហគមន៍៕
អត្ថបទ៖ ទន់អាញ់ - ទីភ្នាក់ងារ ព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ