ផ្តល់អាទិភាពរាល់កម្មវិធីបង្រៀនភាសា ខ្មែរ ភាសា ឡាវ នៅបណ្តាឃុំព្រំដេន

លោកឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 2732/QĐ-TTg ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ អនុម័តគម្រោង "បង្កើនការបង្ហាត់បង្រៀន និងរៀនភាសាបរទេសក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៤៥"។

គោលបំណងនៃគម្រោងនេះសំដៅបង្កើនជំនាញប្រើភាសាបរទេសសម្រាប់អ្នករៀន បំពេញតម្រូវការ​រៀនសូត្រ ការទំនាក់ទំនង ការទទួលចំណេះដឹង វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សកល និងសមាហរណកម្ម​អន្តរជាតិ រួមចំណែកបង្កើនការប្រកួតប្រជែងនៃធនធានមនុស្សនៅលើទីផ្សារកម្លាំងពលកម្មក្នុងស្រុក និងអន្តរជាតិ កសាងជំនាន់យុវជនមួយមានជំនាញភាសាបរទេសល្អ បំពេញតម្រូវការនៃបរិវត្តកម្ម និងការ​អភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។

bao-ton-chu-viet-khmer-o-an-giang-1.jpg
ការដាក់បញ្ចូលសិក្សាភាសា ខ្មែរ ភាសា ឡាវ តាមបណ្តាឃុំជាប់ព្រំដែនប្រទេសនីមួយៗ ក្នុងគោលបំណងរឹតចំណងមិត្តភាពនិងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាង វៀតណាម ជាមួយប្រទេសជិតខាង។

គម្រោងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ កសាងនិងដំណើរការកម្មវិធីបង្ហាត់​បង្រៀនភាសារបស់ប្រទេសអាស៊ានមួយចំនួន ដោយផ្តល់អាទិភាពដល់កម្មវិធីបង្រៀនភាសា ឡាវ និងភាសា ខ្មែរ នៅតាម​គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលដែលមានតម្រូវការ និងបំពេញលក្ខខណ្ឌដំណើរការ ជាពិសេសនៅបណ្តាឃុំតំបន់ព្រំដែន។

កសាង ដំណើរការកម្មវិធីបង្រៀនភាសាបរទេសនៅក្នុងបណ្តាគ្រឹះស្ថានអប់រំវិជ្ជាជីវៈ គ្រឹះស្ថានអប់រំមហាវិទ្យាល័យ គ្រឹះ​ស្ថាន​អប់រំបន្ត តបតាមតម្រូវការរបស់អ្នករៀន សមស្របនឹងភាពជាក់ស្តែង។ កសាង ដាក់ដំណើរការសាកល្បងការ​ជ្រើសរើសភាសាសម្រាប់កុមារមត្តេយ្យសិក្សារៀនភាសា ចិន ជប៉ុន កូរ៉េ។ បន្តសាកល្បងកម្មវិធីជ្រើសរើសរៀនភាសា ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ ជប៉ុន និង កូរ៉េ ចំពោះសិស្សថ្នាក់ទី ១ ទី ២ កម្មវិធីបង្រៀនភាសា កូរ៉េ អាល្លឺម៉ង់ ក្នុងកម្មវិធីអប់រំចំណេះដឹងទូទៅ​នៅតាម​គ្រឹះស្ថានអប់រំដែលមានតម្រូវការ និងលក្ខខណ្ឌគ្រប់គ្រាន់ដំណើរការ។

bao-ton-chu-viet-khmer-o-an-giang-3.jpg
ថ្នាក់បង្រៀនភាសា ខ្មែរ មួយនៅខេត្ត អានយ៉ាង ជាប់ព្រំដែន​ កម្ពុជា។

បង្កើនការបង្រៀនភាសាបរទេស រួមបញ្ចូលភាសាបរទេសនិងខ្លឹមសារសិក្សា បង្រៀនរាល់វិញ្ញាសានិងផ្នែក វិជ្ជាជីវៈជាភាសា​បរទេសនៅក្នុងប្រព័ន្ធអប់រំជាតិ រួមមានដូចជាភាសា ចិន ជប៉ុន កូរ៉េ បំពេញតម្រូវការរបស់អ្នករៀន និងសមស្របជាមួយនឹង​លក្ខខណ្ឌរបស់មូលដ្ឋាន និងបណ្តាគ្រឹះស្ថានអប់រំ។ បន្តរក្សានិងបង្កើនគុណភាពនៃការបង្ហាត់បង្រៀន និងរៀនភាសា រុស្ស៊ី បារាំង អាល្លឺម៉ង់ និងភាសាបរទេសផ្សេងទៀតក្នុងប្រព័ន្ធអប់រំជាតិ។

bao-ton-chu-viet-khmer-o-an-giang-7.jpg
យោងតាមគម្រោង "បង្កើនការបង្ហាត់បង្រៀន និងរៀនភាសាបរទេសក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៤៥" បញ្ជាក់ថា ក្រៅពីភាសា ខ្មែរ និងភាសា ឡាវ មានកសាង និងដាក់ដំណើរការសាកល្បងឲ្យប្អូនៗ សិស្សសាលាមានសិទ្ធជ្រើសរើសរៀនភាសាបរទេសដូចជាភាសា អង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់ ជប៉ុន និង កូរ៉េ។

ស្តីអំពីការកសាង និងដាក់ដំណើរការកម្មវិធីសិក្សា សៀវភៅសិក្សាគោល ឯកសារ សម្ភារៈបង្រៀន និងរៀនភាសាបរទេស គម្រោងនេះតម្រូវឱ្យមានការស្រាវជ្រាវ ការកសាង ដាក់ដំណើរការសាកល្បង ការបូកសរុប ការវាយតម្លៃ ការបោះពុម្ពផ្សាយ និង​ដំណើរការកម្មវិធី សៀវភៅសិក្សាគោល កម្មវិធីសិក្សា ឯកសារបង្រៀន និងរៀនភាសាបរទេស ការបង្រៀនភាសាបរទេសរួម​បញ្ចូលគ្នាក្នុងវិញ្ញាសាសិក្សាមួយចំនួន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីបណ្តុះបណ្តាល បំប៉នគ្រូបង្រៀនបង្រៀនភាសា​បរទេស។ បណ្តុះបណ្តាល បំប៉នគ្រូបង្រៀនបង្រៀនរាល់វិញ្ញាសាសិក្សា ជំនាញវិជ្ជាជីវៈជាភាសាបរទេសសម្រាប់គ្រប់កម្រិត​ភូមិសិក្សា កម្រិតបណ្តុះបណ្តាល។ល។ ផ្តល់អាទិភាពដំណើរការភាសារបស់ប្រទេសជិតខាងនៅក្នុងឃុំជាប់ព្រំដែនក្នុង​ទម្រង់រូបភាពផ្សេងៗ បំពេញតម្រូវការរបស់អ្នករៀន និងសមស្របជាមួយនឹងភាពជាក់ស្តែង៕

អត្ថបទ៖ទីភ្នាក់ងារព័ត៌មានវៀតណាម
រូបថត៖ កាសែត ព័ត៌មាន និងជនជាតិ
ប្រែសម្រួល៖ អៀងថាន់

(ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ផ្ទៃដីដាំដំណាំព្រូនជាច្រើននៅឃុំផៀងខ្វាយ បានផលិតតាមគោលការណ៍សុវត្ថិភាព VietGAP ហើយ។

ម្ចាស់ការប្រើបច្ចេកទេស លើកកម្ពស់តម្លៃកសិផល

អាស្រ័យដោយម្ចាស់ការប្រើបច្ចេកទេស ឆ្នាំនេះផ្លែព្រូនខុសរដូវរបស់បងប្អូនជនជាតិ ឃុំព្រំដែនផៀងខ្វាយ ខេត្តស៊ឺនឡា ទុំមុនរដូវ ងាយស្រួលក្នុងការលក់ចេញ។

លោក ង្វៀន វ៉ាន់ឃើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ អញ្ជើញថ្លែងសុន្ទរកថា។

ទិវាកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ - ពង្រឹងបន្ថែមធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល

ទិវាកងទ័ពនិងប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦ នៅក្រុង កឹនធើ បង្ហាញស្មារតីមហាសាមគ្គីប្រជាជាតិទាំងមូល ផ្លាស់ប្តូរថ្មីសកម្មភាព រួមចំណែកដល់ការលើកកម្ពស់ជីវភាពបងប្អូនជនជាតិ ខ្មែរ និង អភិវឌ្ឍមូលដ្ឋាន។

បទប្រគំតន្ត្រីនៃព្រៃភ្នំ

បទប្រគំតន្ត្រីនៃព្រៃភ្នំ

ខណៈពេលដ៏សាមញ្ញពោរពេញទៅដោយលក្ខណៈមនុស្សជាតិ បង្ហាញការតំណភា្ជប់យ៉ាងស្អិតល្មួតរវាងមនុស្ស សត្វដំរីជាមួយព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ។ ទាំងអស់លាយបញ្ចូលជាមួយគ្នាបានជា "បទប្រគំតន្ត្រីនៃព្រៃភ្នំ" លាន់ឮល្វើយៗ ឆ្លងតាមរយៈជាច្រើនជំនាន់ជានិច្ច។

មិនត្រឹមតែផ្តើមអាជីពដោយជោគជ័យប៉ុននោះទេ បង ថាច់ស៊ុម ក៏បានជួយប្រជាជនជាច្រើនក្រុមគ្រួសារនៅភូមិ ៤ ឃុំងៀទ្រុង (ខេត្តដុងណាយ) ផ្តល់បន្លែខ្លូតពូជ ដើម្បីដាំឆ្លាស់នៅក្នុងចម្ការកាវស៊ូ រកបានប្រាក់ចំណូលស្ថិរភាព។

ក្លៀវក្លាផ្តើមអាជីពក្លាយជាអ្នកមាននៅលើដែនដីស្រុកកំណើត

ហ៊ានគិតហ៊ានធ្វើ យុវជនជនជាតិភាគតិចជាច្រើនបាននាំមុខគេផ្តើមអាជីពអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភ្នំ។ ឆ្លងតាមរយៈគំរូកសិកម្មប្រកបដោយប្រសិទ្ធភាព ពួកគាត់បានបង្កើតការងាររកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាព និងរួមចំណែកផ្លាស់ប្តូរគំនិតផលិតកម្មមូលដ្ឋាន។

កញ្ញាជនជាតិ យ៉ាវ បាន ធីហម (ខាងឆ្វេង) ឃុំថាញ់ធុយ (ខេត្តទ្វៀនក្វាង) ដណ្តើមបានពានរង្វាន់លេខមួយពិធីប្រលង "គំនិត ផលិតផលផ្តើមអាជីព" របស់សមាគមសហពន្ធនារីខេត្តហាយ៉ាង ឆ្នាំ២០២៣ ដោយមានគម្រោង "តែ សានត្វៀត - បន្តភ្ជាប់អនាគត"។

នារីជនជាតិភាគតិចជឿជាក់លើខ្លួនឯងឈោងឈានឡើង

ដោយមានការប្រឹងប្រែងរបស់សាមីខ្លួន និងការរួមដំណើរជាមួយគ្នារបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មានជាច្រើននារីជនជាតិភាគតិចបានឆ្លងកាត់លំបាកលំបិន មានប្រាក់ចំណូលស្ថិរភាព និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។

ថ្នាក់ដឹកនាំអគ្គសហព័ន្ធពលកម្ម វៀតណាម និងខេត្ត វិញឡុង ជូនឧបត្ថម្ភទៅពលករ។

បង្កើនទឹកដៃ ជំនាញឌីជីថលជូនពលករ

ល្ងាចថ្ងៃទី២២ ខែមេសា នៅក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងផលិតកម្មឧស្សាហកម្ម Lefaso Tra Vinh (ឃុំថ្កូវ) សហព័ន្ធពលកម្មខេត្ត វិញឡុង បានរៀបចំពិធីបំផុសចលនាខែកម្មករ និងគាំទ្រខែធ្វើ​សកម្មភាព​អំពីសុវត្ថិភាព អនាម័យក្នុងពលកម្មឆ្នាំ ២០២៦ ក្រោមប្រធានបទ "កម្មករ វិញឡុង៖ នវានុវត្តន៍ច្នៃ​ប្រតិដ្ឋ បង្ក​បង្កើនផលិតភាពពលកម្ម"។ ដោយមានលោក ថាយ ធូសឿង អនុប្រធានអចិន្ត្រៃយ៍នៃអគ្គសហព័ន្ធ​ពលកម្ម​វៀតណាម ថ្នាក់ដឹកនាំខេត្ត វិញឡុង ជាមួយនឹងសមាជិកសហជីព និងពលករជិត ១.០០០ រូបអញ្ជើញ​ចូលរួមក្នុងពិធី។

ប៉ូលីសចរាចរណ៍ខេត្ត តីនិញ អនុវត្តបរិវត្តកម្មឌីជីថលក្នុងការត្រួតពិនិត្យការប្រព្រឹត្តល្មើស រួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ រូបថត៖ យ៉ាងផឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការពន្លឿនឌីជីថលភាវូបនីយកម្ម កសាងបរិយាកាសអភិវឌ្ឍថ្មីបម្រើប្រជាជន

មិនមែនគ្រាន់តែជានិន្នាការប៉ុននោះទេ ធ្វើបរិវត្តកម្មឌីជីថលកំពុងត្រូវបានខេត្ត តីនិញ កំណត់ជាកម្លាំងជំរុញដ៏សំខាន់ដើម្បីស្ទុះផ្លោះក្នុងដំណាក់កាលថ្មីទៀតផង។ ពីកសាងអាជ្ញាធរឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរហូតដល់បង្កបង្កើតសង្គមឌីជីថល មូលដ្ឋានអនុវត្តដំណោះស្រាយព្រមៗ គ្នា បើកទូលាយលម្ហអភិវឌ្ឍ លើកកម្ពស់ទិន្នផល ប្រសិទ្ធភាពគ្រប់គ្រងនិងគុណភាពជីវភាពប្រជាជន។

ជនរួមជាតិខ្មែរនៅឃុំឡុងហ៊ីបប្រមូលផលសណ្តែកដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ឈានចូល ព.ស ២៥៧០ គ.ស ២០២៦។

ការប្រមូលផលកសិផលយ៉ាងអ៊ូអរមមាញឹកនាឱកាសបុណ្យចូលឆ្នាំថ្មី

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំនេះប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ។ ឆ្នាំ២០២៦នេះត្រូវចំថ្ងៃទី ១៤ - ១៥ - ១៦ ខែ​មេសា។ ខណៈពេលនេះ កសិផលកសិកម្មជាច្រើនប្រភេទកំពុងចូលរដូវប្រមូលផលហើយ។ នៅក្នុងវាលស្រែឃុំឡុងហ៊ីប ខេត្តវិញឡុង ជនរួមជាតិខ្មែរនៅតែមមាញឹកធ្វើការ ដើម្បីបង្ហើយការប្រមូលផលឲ្យបានមុនថ្ងៃសំខាន់គឺថ្ងៃទី ១៦ ខែមេសា ត្រូវនឹងថ្ងៃស្រង់ទឹកព្រះ ធានាទាំងការងារផលិតកម្មផង និងការចូលរួមពិធីចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីផង។

គណៈកម្មការរៀបចំជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានគុណបំណាច់។

គិតគូរជីវភាពបងប្អូនជនជាតិ ខ្មែរ

នាយប់ថ្ងៃទី ១០ ខែ មេសា នៅសាលប្រជុំគណៈកម្មាធិការបក្សឃុំ ហនដឹត គណៈកម្មការបង្គាប់ការបណ្តាសកម្មភាព “ប្រុណចូលឆ្នាំកងទ័ព​- ប្រជាជន” ខេត្ត អានយ៉ាង បានប្រារព្ធពិធីបូកសរុបកម្មវិធី “បុណ្យចូលឆ្នាំកងទ័ង - ប្រជាជន” អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ ក្រោមប្រធានបទ “កងទ័ព - ប្រជាជន អានយ៉ាង អំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៦។

សិស្សខេត្ត សឺនឡា បានទទួលការពិគ្រោះព័ត៌មានទាំងឡាយផ្លូវការ ទាន់ពេលអំពី​វិធីសាស្រ្ត​ជម្រើសសិស្ស ផ្នែកបណ្តុះបណ្តាល និងឱកាសការងារនៅក្នុងកម្មវិធី។ រូបថត៖ លឺវ ត្រុងដាត

តម្រង់ទិសដៅអាជីពជូនយុវជនក្នុងយុគសម័យបរិវត្តកម្មឌីជីថល

នៅរសៀលថ្ងៃទី៦ ខែមេសា សម្ពន្ធយុវជនខេត្ត សឺនឡា សហការជាមួយនឹងអង្គភាពបណ្តុះបណ្តាលមួយចំនួន​រៀបចំកម្មវិធី "ទិវាជួបជុំពិគ្រោះជម្រើសសិស្ស តម្រង់ទិសការងារក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។

ព្រះឧបជ្ឈាយ៍ក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ខេត្ត វិញឡុង ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦

នៅថ្ងៃទី៧ ខែមេសា គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦។

ការប្រកួតត្រូវបានរៀបចំឡើងដោយគោរពតាមបញ្ញត្តិសុវត្ថិភាព និងបច្ចេកទេសយ៉ាងម៉ឺងម៉ាត់។

អ៊ូអរ​នៅទីលានកម្សាន្តបច្ចេកវិទ្យា​ Drone Soccer ​ឆ្នាំ ២០២៦ លើកទីមួយនៅ​ខេត្ត តីនិញ

នៅថ្ងៃទី៥ ខែមេសា នៅមជ្ឈមណ្ឌលយុវជននិងកុមារខេត្ត តីនិញ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំ​ទីលាន​កម្សាន្តឆ្លងកាត់ពិសោធន៍ប្រកួតបាល់ទាត់ដោយប្រើដ្រូន (បាល់ទាត់លើអាកាស) បរិវេណទី១ ទាក់ទាញ​យុវជន កុមារ​ចូលរួមយ៉ាងច្រើន រួមចំណែកសាយភាយចំណង់ចំណូលចិត្តបច្ចេកវិទ្យា និងជំរុញ​វិស័យអប់រំ STEM នៅក្នុងមូលដ្ឋាន។

អ្នកតំណាងអញ្ជើញចូលរួមកិច្ចប្រជុំសិក្សាឯកសារ។ រូបថត៖ ទន់អាញ់ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការលើកកម្ពស់ស្មារតីយល់ដឹងអំពីសុវត្ថិភាពព័ត៌មានតាមបណ្តាញ អ៊ីនធឺណិត សម្រាប់បណ្តាមុខសញ្ញាខ្សត់ខ្សោយ

នៅថ្ងៃទី ២៨ ខែ មីនា នៅឃុំ អៀនប៊ិញ (ខេត្ត ឡាវកាយ) មជ្ឈមណ្ឌលប្រឹក្សាយោបល់ផ្នែកច្បាប់សម្រាប់អ្នកក្រីក្រនិងអភិវឌ្ឍន៍សហគមន៍ចំណុះសមាគមអ្នកនីតិសាស្ត្រ វៀតណាម រៀបចំកិច្ចប្រជុំហ្វឹកហ្វឺនលើកកម្ពស់ស្មារតីយល់ដឹងអំពីច្បាប់ស្តីពីសុវត្ថិភាពព័ត៌មានតាមបណ្តាញ អ៊ីនធឺណិត។ នេះគឺជាសកម្មភាពចំណុចសំខាន់បំផុតស្ថិតក្នុងសំណើ "លើកកម្ពស់ស្មារតីយល់ដឹងនិងប្រឹក្សាយោបល់ផ្នែកច្បាប់ស្តីពីសុវត្ថិភាពព័ត៌មានតាមបណ្តាញ អ៊ីនធឺណិតសម្រាប់នារី កុមារ អ្នកក្រីក្រ ជនជាតិភាគតិចនៅឃុំ ថាញ់នឿ ឃុំ ថាញ់អៀន (ខេត្ត ដៀនបៀន) និងឃុំ អៀនប៊ិញ (ខេត្ត ឡាវកាយ)"។

ការរក្សាព្រលឹងដំបូលផ្ទះដុះស្លែក្រោមជើងភ្នំ តីកូនលិញ

ការរក្សាព្រលឹងដំបូលផ្ទះដុះស្លែក្រោមជើងភ្នំ តីកូនលិញ

លាក់ខ្លួនក្រោមជួរភ្នំ តីកូនលិញ ដ៏ធំល្វឹងល្វើយ ភូមិស្លែ សាភីន ឃុំ ថាញ់ធុយ (ខេត្ត ទ្វៀនក្វាង) លេចចេញដូចផ្ទាំងគំនូរទឹកខ្មៅ។

គ្រូបង្រៀនណែនាំសិក្ខាកាមក្នុងថ្នាក់រៀនលុបបំបាត់អនក្ខរកម្មនៅឃុំគីមភូ ខេត្តក្វាងទ្រី ហាត់អាន ហាត់ប្រកបអក្សរ។

បើកទ្វារពុទ្ធិតំបន់ជនជាតិភាគតិច

បំពេញល្អការងារចលនា រៀបចំថ្នាក់រៀនមានភាពបត់បែនជាដើមខេត្តក្វាងទ្រីកំពុងបន្តស្តង់ដារលុបបំបាត់អនក្ខរកម្មកម្រិត២ យ៉ាងខ្ជាប់ខ្ជួនជាប្រចាំ ពាំនាំតួអក្សរមកកាន់បងប្អូនជនជាតិភាគតិចពីមួយជំហានទៅមួយជំហាន។

បងស្រី ដាំង ថាញ់ញឺ កម្មាភិបាលសម្ពន្ធសមាគមនារីខេត្ត ដុងថាប ណែនាំសមាជិកអំពីរបៀបផលិតវីដេអូផ្សព្វផ្សាយដោយប្រើកម្មវិធីដូចជា Chat Copilot, Canva និង CapCut។

"ទូតសុច្ឆន្ទៈឌីជីថល" – បរិស្ថានសម្រាប់នារីលត់ដំបំណិនឌីជីថល

ដើម្បីបង្កើនបំណិនកម្មវិធីឌីជីថលសម្រាប់បងប្អូននារីដែលកំពុងធ្វើសកម្មភាពនៅក្នុងសាបក្ខភាគចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ និងសង្កាត់ សម្ពន្ធសមាគមនារីខេត្ត ដុងថាប ជំរុញដំណើរការគំរូ "ទូតសុច្ឆន្ទៈឌីជីថល" ដើម្បីបង្កើន​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយការងារវិជ្ជាជីវៈ និងការងារបក្សបានយ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព។

កម្មាភិបាលឃុំណែនាំប្រជាជនភូមិសឺនហា ឃុំបាតសាត ខេត្តឡាវកាយដាក់ជូនឯកសារ​លើប្រព័ន្ធអនឡាញតាមរយៈវិបផតថលសេវាសាធារណៈ។

ប្រសិទ្ធភាពគំរូ"ភូមិឌីជីថល" នៅខេត្តឡាវកាយ

អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថលជាតិ ខេត្តឡាវកាយបានដាក់ដំណើរការគំរូឌីជីថល ពុទ្ធិឌីជីថលប្រកបដោយប្រសិទ្ធភាពជាច្រើននៅភូមិសាស្រ្តតំបន់ភ្នំ តំបន់ឆ្ងាយដាច់ស្រយាល។

សាខាបក្ខភាគភូមិ សួយចាយ ភ្ជាប់ការប្រជុំតាមប្រព័ន្ធអនឡាញ។ រូបថត៖ ហឿងធូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ការផ្លោះរំលងតាមសេចក្តីសម្រេច ៥៧៖ នៅពេលបងប្អូនជនជាតិធ្វើបរិវត្តកម្មឌីជីថល

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤ មួយឆ្នាំ របស់ការិយាល័យនយោបាយស្តីពីការផ្លោះរំលងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋនិងធ្វើបរិវត្តកម្មឌីជីថលជាតិ នៅខេត្ត ឡាវកាយ គំរូឌីជីថល ពុទ្ធិឌីជីថលដ៏មានប្រសិទ្ធភាពជាច្រើនត្រូវបានអនុវត្តស៊ីចង្វាក់នឹងគ្នាទាំងស្រុង ទាន់ពេលវេលានៅតាមភូមិសាស្ត្រតំបន់ភ្នំ តំបន់ឆ្ងាយបានកំណត់សម្គាល់សន្ទុះអភិវឌ្ឍសំខាន់ក្នុងដំណើរពាំនាំបរិវត្តកម្មឌីជីថលដល់សហគមន៍ប្រជានិវេសន៍ រួមចំណែកអនុវត្តល្អភារកិច្ច សន្ទស្សន៍អភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ឆ្លងតាមរយៈមធ្យោបាយបណ្តាញសង្គម ផលិតផលត្បាញបន្ទោះពីឫស្សី ពករបស់សហករណ៍ទាំងឡាយនៅ កាម៉ៅ ត្រូវបានអ្នកប្រើប្រាស់ដឹងឮដល់កាន់តែច្រើនឡើង ព្រោះហេតុដូច្នេះ ការលក់ចេញក៏កើនឡើងដែរ។

ការទទួលបានប្រសិទ្ធភាពផ្តើមពីបរិវត្តកម្មឌីជីថលក្នុងសហករណ៍

បច្ចុប្បន្នខេត្តកាម៉ៅ មានសហករណ៍ជាង ៦០០ ក្នុងនោះ មានចំនួន ៤៨០ សហករណ៍ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ មានភាពបត់បែននិងច្នៃប្រតិដ្ឋ សហករណ៍ជាច្រើនបានជំរុញ បរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បើកទូលាយទីផ្សារពីមួយជំហានទៅមួយជំហាន។

លេខាសាខាបក្ខភាគ លី វ៉ាន់ចែម ណែនាំបក្ខជនដំឡើងសៀវភៅកំណត់បក្ខជនអេឡិចត្រូនិចនៅនិគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ។

លេខាសាខាបក្ខភាគជនជាតិ កុង ហ៊ានគិតហ៊ានធ្វើ

និគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ កន្លែងរស់នៅរបស់បងប្អូនជនជាតិ កុង នាពេលនេះបានផ្លាស់ប្តូរមុខមាត់ អាស្រ័យដោយគុណបំណាច់រួមវិភាគទានមួយផ្នែករបស់លេខាសាខាបក្ខភាគ លី វ៉ាន់ចែម។

ការមើលថែសុខភាពប្រជាជននៅព្រំដែនតីនិញ មុនពេលចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦។

កក់ក្តៅភក្តីភាពនៅព្រំដែនក្នុងអំឡុងប៉ុន្មានថ្ងៃជិតចូលឆ្នាំថ្មី

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃជិតចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅគ្រប់តំបន់ជនបទនៃព្រំដែនខេត្តតីនិញ បរិយាកាស​នៃនិទាឃរដូវកំពុងឈានមកដល់មិនត្រឹមតែពោរពេញទៅដោយទង់ជាតិ ផ្កា និងអំណោយឆ្នាំថ្មីប៉ុននោះទេ ថែមទាំងសាយភាយ​គុណស្រ័យប្រកបដោយភាពកក់ក្តៅទៀតផង។

គណៈបញ្ជាការកងការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងប្អូនៗសិស្សដែលចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់​គម្រោង​សាលា​អន្តរកម្រិត កឹមថាច់។

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងសាលា​អន្តរកម្រិត កឹមថាច់ និង​បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាព​លំបាក និងកម្មករនៅក្នុងខេត្តថាញ់ហ្វា។

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ប៊ិញលៀវ ដើរល្បាតរក្សាសន្តិសុខ

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ប៊ិញលៀវ ដើរល្បាតរក្សាសន្តិសុខ

កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ប៊ិញលៀវ (ខេត្ត ក្វាងនិញ) សហការជាមួយនឹងកងជីវពលមូលដ្ឋានដើរល្បាតរក្សាខ្ជាប់សន្តិសុខ សណ្តាប់ធ្នាប់។

ផ្ទះរបស់លោក ឡឹមហួន នៅភូមិ កនត្រាន់ ឃុំ តឹនហ្វា ខេត្ត តីនិញ នៅតែរក្សាបានអត្តសញ្ញាណវប្បធម៌របស់​ជនជាតិ ខ្មែរ នៅព្រំដែន តីនិញ។

គិតគូរអភិវឌ្ឍន៍តំបន់បងប្អូនជនជាតិ ខ្មែរ នៅព្រំដែន

ឃុំ តឹនហ្វា ខេត្ត តីនិញ ជាភូមិសាស្រ្តព្រំដែនមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនជាតិ ខ្មែរ មាន​អត្រាច្រើនដោយមានជិត ២០០ ក្រុមគ្រួសារ ភាគច្រើនប្រមូលផ្តុំនៅក្នុងភូមិ កនត្រាន់។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លង ជីវភាពរបស់បងប្អូនជនជាតិបានកែល្អប្រសើរឡើងពីមួយជំហានទៅមួយជំហាន អាស្រ័យដោយការយក​ចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយនឹងការខិតខំរបស់ប្រជាជនផងដែរ។

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

នៅពេលដែលស្រូវចាប់ផ្តើមចូលដល់ពេលលឿងទុំ នារី ថៃ នឹងជ្រើសរើសកួរស្រូវដ៏ស្អាតបំផុតនៅអំពកស្រែដ៏ល្អបំផុត យកមកព្យួរលើធ្នើចង្រ្កាន។ នៅពេលរដូវកាលប្រមូលផលរួចរាល់ ពួកគាត់ទើបបែនស្រូវ បុកជាអង្ករ ចំហុយបាយដំណើបដើម្បីប្រារព្ធពិធី។ រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពិធីអំណរបាយថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

ពិធីសែនអំណរបាយថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ (ខេត្ត ភូ ថ) បង្ហាញពីការដឹងគុណចំពោះបុព្វបុរសនិងបួងសួងសុំឱ្យរដូវកាលខាងមុខបានភ្លៀងខ្យល់អំណោយផល ផលដំណាំល្អស្រស់បំព្រង។

អ្នកស្រី ហ'ឃឹប អេបាន ភូមិ ទូលបេ ឃុំ អ៊ាអាវារ៍ ខេត្ត ដាក់ឡាក់ ទទួលបានការឧបត្ថម្ភគោមេកូនកាត់បន្តពូជចំនួន ២ ក្បាលមានតម្លៃចំនួន ៣០ លានដុងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

ឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ

នាពេលកន្លងទៅ ការងារកាត់បន្ថយភាពក្រីក្រនៅខេត្ត ដាក់ឡាក់ ជាពិសេសនៅតំបន់បងប្អូនជនជាតិភាគតិច កត់សម្គាល់ឃើញការផ្លាស់ប្តូរជាច្រើនដោយសារគំរូឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតតាមតម្រូវការនិងស្ថានភាពជាក់ស្តែងរបស់ប្រជាជន។ ចាប់ពីការឧបត្ថម្ភកូនពូជ ដំណាំពូជ រហូតដល់ហ្វឹកហ្វឺនបច្ចេកទេសនិងការត្រួតពិនិត្យដំណើរការផលិតកម្ម គំរូកាត់បន្ថយភាពក្រីក្រទាំងឡាយបានបង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព ជួយក្រុមគ្រួសារជាច្រើនឈោងឈានឡើងលំនឹងសេដ្ឋកិច្ច។

ជំនួយការពីចម្ងាយជួយប្រជាជនតំបន់ភ្នំទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

ជំនួយការពីចម្ងាយជួយប្រជាជនតំបន់ភ្នំទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

គំរូក្រុមបរិវត្តកម្មឌីជីថលសហគមន៍កំពុងសឱ្យឃើញតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណែទម្រង់រដ្ឋបាល និងនាំយកសេវាកម្មសាធារណៈតាម​​អ៊ីនធឺណិត​​ឱ្យកាន់តែខិតជិតប្រជាជន ជាពិសេសនៅក្នុងបណ្តាឃុំតំបន់ភ្នំនៅជួបការលំបាកជាច្រើនក្នុងខេត្ត ងេអាន។