ការសាងសង់សាលារៀននៅតាមឃុំព្រំដែនដ៏មហាលឿន

នៅព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ពិធីបើកការដ្ឋានសាងសង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតក្នុងពេលដំណាលគ្នានៅតាមឃុំព្រំដែនដីគោកបានប្រព្រឹត្តឡើងនៅខេត្ត ក្រុងចំនួន ១៧ នៅទូទាំងប្រទេស តាមទម្រង់ផ្ទាល់គួបផ្សំតាមអនឡាញ។

6-3.jpg
លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា និងគណៈប្រតិភូអញ្ជើញប្រារព្ធពិធីកិច្ចបើកការដ្ឋានសាងសង់នៅចំណុចភ្ជាប់ប្រព័ន្ធអនឡាញខេត្ត ឡាវកាយ។
18.jpg
លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់សឺន ជាមួយថ្នាក់ដឹកនាំខេត្ត អានយ៉ាង អញ្ជើញប្រារព្ធពិធីកិច្ចបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - អនុវិទ្យាល័យ វិញយ៉ា ឃុំ វិញយ៉ា។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញ ចូលរួម និងដឹកនាំពិធីបើកការដ្ឋានសាងសង់នៅសាលា អន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យឃុំ អៀនខឿង (ខេត្ត ថាញ់ហ្វា)។ អញ្ជើញចូលរួមព្រឹត្តិការណ៍ នៅតាមចំណុចភ្ជាប់ប្រព័ន្ធអនឡាញផ្សេង ទៀតមានបណ្តា ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល រដ្ឋមន្ត្រី ប្រធានស្ថាប័ន ថ្នាក់ស្មើរដ្ឋមន្ត្រី។ល។

7-2.jpg
លោកឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា ជាមួយគណៈប្រតិភូអញ្ជើញប្រារព្ធពិធីកិច្ចបើកការដ្ឋានសាងសង់សំណង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ ឃ្វឹតសា (ខេត្ត ឡាងសឺន)។
12-2.jpg
លោកឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ជិញ ជាមួយថ្នាក់ដឹកនាំខេត្ត ដាក់ឡាក់ អញ្ជើញបើកការដ្ឋានសាងសង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ អៀរ្វេ។

នៅក្នុងពិធីបើកការដ្ឋាន ខេត្ត ក្រុងទាំង ១៧ បានចាប់ផ្ដើមបើកការដ្ឋាន សាងសង់ក្នុងពេលដំណាលគ្នាចំនួន ៧២ សាលាស្ថិតក្នុងបញ្ជីឈ្មោះសាលា ចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យចំនួន ១០០ ត្រូវបានបណ្តាក់ទុនក្នុងឆ្នាំ ២០២៥ សម្រេចរួចរាល់មុនថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៦។ មុននោះ បានមានសាលាចំនួន ២៨ បានចាប់ផ្ដើម បើកការដ្ឋានសាងសង់ និងកំពុងដំណើរការសាងសង់ សម្រេចរួចរាល់ គោលដៅចាប់ផ្តើមសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១០០ ខ្នងនៅឃុំព្រំដែនក្នុងឆ្នាំនេះ។

3-4.jpg
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ង្វៀន ហ្វាប៊ិញ ជាមួយគណៈប្រតិភូអញ្ជើញប្រារព្ធពិធីកិច្ចបើកការដ្ឋានសាងសង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ គីមស៊ើន ១ (ខេត្ត ហាទិញ)។
13.jpg
លោកឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ជិញ អញ្ជើញជូនអំណោយដល់សិស្សសាលាជនជាតិភាគតិចនៅឃុំព្រំដែន អៀរ្វេ (ខេត្ត ដាក់ឡាក់)។

អញ្ជើញចូលរួមពិធីបើកការដ្ឋាន ឃើញដោយផ្ទាល់ក្តីរីករាយត្រេកអរ រួមសាយភាយតាមបណ្ដោយព្រំដែនមាតុភូមិ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ សង្កត់ធ្ងន់ថា ការបណ្តាក់ទុនដល់មនុស្សគឺជា គោលនយោបាយជាតិ ដ៏ចម្បង ត្រូវតែវិនិយោគលើគ្រប់ជ្រុងជ្រោយ ក្នុងនោះសុខាភិបាលនិង អប់រំត្រូវបានអាទិភាព។ នាយករដ្ឋមន្ត្រីកត់សម្គាល់ វាយតម្លៃខ្ពស់ និង អបអរសាទរលើកសរសើរក្រសួងអប់រំ និងបណ្តុះបណ្តាល ក្រសួង ផ្នែក ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសគឺមូលដ្ឋាន អង្គភាពដែលដំណើរការសាងសង់ លោកគ្រូ អ្នកគ្រូ សិស្សសាលា។ល។ បានខិតខំប្រឹងប្រែង រួមកម្លាំង រួមចិត្តគំនិតគ្នា អនុវត្តកម្មវិធីដ៏មានអត្ថន័យនេះ។

17.jpg
លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់សឺន ជាមួយថ្នាក់ដឹកនាំខេត្ត អានយ៉ាង អញ្ជើញប្រារព្ធពិធីកិច្ចដាំកូនឈើនៅពិធីបើកការដ្ឋានសាងសង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - អនុវិទ្យាល័យ វិញយ៉ា នៅឃុំ វិញយ៉ា។
11-2.jpg
លោកឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង អញ្ជើញជូនអំណោយដល់សិស្សសាលាមានស្ថានភាពលំបាកលំបិននៃឃុំ ថាញ់នឿ (ខេត្ត ដៀនបៀន)។
2-4.jpg
គាំទ្រសេចក្ដីអំពាវនាវរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ពន្ធឧស្សាហកម្មថាមពលជាតិ វៀតណាម បានប្រគល់ជូនខេត្ត ថាញ់ហ្វា សំណង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា -អនុវិទ្យាល័យមួយនៅឃុំព្រំដែន។

ដើម្បីដាក់ដំណើរការសាលារៀនថ្មីបម្រើឆ្នាំសិក្សា ២០២៦ - ២០២៧ លោកនាយករដ្ឋមន្ត្រីស្នើឱ្យក្រសួង ផ្នែក អង្គភាពដែល ដំណើរការសាងសង់។ល។ បើកការដ្ឋានសាងសង់សាលារៀន ដោយស្មារតី "៣ វេន ៤ រួមគ្នាធ្វើ" "ជម្នះក្ដៅ ឈ្នះភ្លៀង" ចាត់ទុក នេះដូចជាយុទ្ធនាការមហាលឿនមួយ។ សាលាថ្មីនីមួយៗ នឹង "សាបព្រោះតួអក្សរ បណ្តុះពន្លកចំណេះដឹង អុជបំភ្លឺក្តីសុបិន ធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនូវ បំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់" សម្រាប់សិស្សសាលា និមិត្តរូបនៃស្មារតី មហាសាមគ្គីប្រជាជាតិ ទាំងមូលមនោសញ្ចេតនារបស់បងប្អូនជនជាតិ។ល។

19.jpg
មធ្យោបាយ ឧបករណ៍សំណង់ត្រូវបានប្រមូលផ្តុំត្រៀមសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា - អនុវិទ្យាល័យ វិញយ៉ា ឃុំ វិញយ៉ា (ខេត្ត អានយ៉ាង)។
8-1.jpg
មធ្យោបាយគ្រឿងយន្ត គ្រឿងម៉ាស៊ីនចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ឃ្វឹតសា (ខេត្ត ឡាងសឺន)។

នេះគឺជាកម្មវិធីអនុវត្តសេចក្តីសន្និដ្ឋានលេខ 81-TB/TW ចុះថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពី គោលការណ៍វិនិយោគសាងសង់សាលារៀន សម្រាប់ឃុំតាមព្រំដែន ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥ រដ្ឋាភិបាលបាន ចេញសេចក្តីសម្រេចចិត្ត លេខ 298/NQCP។ តាមរយៈនោះ ប្រទេសទាំងមូល នឹងវិនិយោគលើ សាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិត បឋមសិក្សាអនុវិទ្យាល័យ ចំនួន ២៤៨ នៅក្នុងឃុំព្រំដែនដីគោកចំនួន ២៤៨ នៅក្នុងឆ្នាំ ២០២៥ សាងសង់សាលារៀនចំនួន ១០០ ខ្នងតែម្តងដោយមាន ថវិកាវិនិយោគសរុបជិត ២០.០០០ ពាន់លានដុង៕

អត្ថបទ៖ កាសែតព័ត៌មាននិងជនជាតិ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំ​លើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្រប​ពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាក​លំបិននៅក្នុងភូមិសាស្រ្តខេត្ត។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ បង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ខេត្ត ក្វាងង៉ាយ ទើបតែដាក់ចេញផែនការលេខ 85-KH/TU ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW ក្នុងគោលបំណងបង្កើតជំហានប្ដូរផ្លាស់ដ៏ខ្លាំងក្លាអំពីធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

បង្កើត​ប្រ​ភពធនធានកម្មាភិបាលជនជាតិភាគតិចឆ្លើយតបតម្រូវការ​ថ្មី

ប្រឈមមុខ​នឹង​តម្រូវការ​អភិវឌ្ឍន៍តំបន់បងប្អូន​ជន​ជាតិ​ក្នុង​តំ​ណាក់​កាល​ថ្មី ខេត្ត​ កា​ម៉ៅ ​កំ​ពុង​តែអនុវត្តវិធានការ​ជាច្រើនក្នុងគោលបំណងកសាងកងជួរកម្មាភិបាល​ បុគ្គលិករដ្ឋការសាធារណៈ បុគ្គលិករដ្ឋការស៊ីវិល​ជន​ជាតិ​​​មាន​កម្រិត​វិជ្ជា​ លទ្ធភាព លើកកម្ពស់អត្រាកម្មាភិបាល​កាន់​តំណែង​ថ្នាក់ដឹក​នាំ​​ គ្រប់​គ្រង​ពីមួយជំហានទៅមួយជំហាន។