រដ្ឋបាលសាធារណៈចល័ត
ជារៀងរាល់ព្រឹកថ្ងៃច័ន្ទ លោក ង្វៀន វ៉ាន់តៀក នាយករងទទួលបន្ទុកមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ តាណាំង ជាមួយក្រុមកម្មាភិបាលឃុំបញ្ជូនសម្ភារៈបរិក្ខារសំពីងសំពោងមកកាន់ភូមិបង្កើតចំណុចសេវារដ្ឋបាលចល័ត។ សកម្មភាពនេះជួយប្រជាជនទទួលបានសេវាសាធារណៈកាន់តែងាយស្រួលថែមទៀតនៅថ្នាក់មូលដ្ឋានតែម្តង។
យោងតាមលោក ង្វៀន វ៉ាន់តៀក កម្មាភិបាលត្រូវយកសម្ភារៈបរិក្ខារតាមពីព្រោះមូលដ្ឋានសម្ភារៈពីកន្លែងមួយទៅកន្លែងមួយខុសគ្នាហើយការដឹកជញ្ជូនមានការលំបាកជាច្រើន។ "រដូវក្តៅនៅគ្រាន់បើបន្តិច រដូវភ្លៀងគឺលំបាកវេទនាបមិនបាច់ថ្ងូរ។ ជាពិសេសគឺនៅតាមភូមិតំបន់ជ្រៅ ឆ្ងាយពីមជ្ឈមណ្ឌលឃុំ ដូចជា ម៉ា ប ជើរុង ផ្លូវធ្វើដំណើរពិបាកដើរផង អំពីហេដ្ឋារចនាសម្ព័ន្ធមានកម្រិត ជាតំបន់គ្មានសញ្ញាសេវាបានជាការធ្វើប្រតិបត្តិការ ភ្ជាប់លំបាកវេទនាគួរសម" លោកបានចែករំលែកដូច្នេះ។
លោកស្រី គីល យូគ្អីម (អាយុ ៥៦ ឆ្នាំ) និងលោក យ៉ាម៉ាញ់ នៅភូមិ តឹនហា ម៉ា ប បានធ្វើបែបបទរដ្ឋបាលហើយរួចរាល់យ៉ាងឆាប់រហ័សដោយសារកងជួរជំនួយដ៏ដិតដល់។ ពួកគាត់សម្តែងក្តីត្រេកអរនៅពេលមិនចាំបាច់ធ្វើដំណើរឆ្ងាយពីមជ្ឈមណ្ឌលឃុំរាប់សិបគីឡូម៉ែត្រ។ "ខ្ញុំត្រេកអរណាស់។ កម្មាភិបាលផ្តល់ការណែនាំយ៉ាងដិតដល់ ល្អិតល្អន់ ទីបំផុតខ្ញុំគ្រាន់តែត្រូវដាក់ជូនឯកសារតែម្តងប៉ុននោះគឺបានសម្រេចហើយ" លោក យ៉ាម៉ាញ់ ឱ្យដឹងថាដូច្នេះ។
“បង្រួញ” គម្លាតឱ្យកាន់តែខិតជិតជាមួយប្រជាជន
គំរូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិត្រូវបានគណៈកម្មាធិការប្រជាជនឃុំ តាណាំង អនុវត្តតាមការកំណត់ជារៀងរាល់ថ្ងៃច័ន្ទ បម្រើប្រជាជនប្រហែល ២០០ លើកនាក់ក្នុងមួយវគ្គ។ នីតិវិធីភាគច្រើនជាប់ពាក់ព័ន្ធប្រវត្តិរូប និតិឯកជន អត្រានុកូលដ្ឋាននិងការគ្រប់គ្រងដីធ្លី។
លោកស្រី គីល ក្ហាញ់ ប្រធានភូមិ តឹនហា វាយតម្លៃគំរូមានប្រសិទ្ធភាពជាក់ស្តែងនៅពេលជំនួយមាមីងបងប្អូនមានបំណិនបច្ចេកវិទ្យានៅមានកម្រិត។ "មាមីងបងប្អូនសប្បាយចិត្តណាស់ ជាពិសេសគឺមនុស្សចាស់ជរា អ្នកខ្សត់ខ្សោយនិងក្រុមគ្រួសារឧស្សាហ៍ទៅធ្វើចម្ការស្រែលើ។ បានកម្មាភិបាលឃុំមកដល់កន្លែងណែនាំ ផ្តល់ការពិគ្រោះយោបល់នីតិវិធីរដ្ឋបាលតែម្តង មាមីងបងប្អូនមិនត្រូវការធ្វើដំណើរផ្លូវឆ្ងាយទៅកាន់មជ្ឈមណ្ឌលឃុំនោះទេ" លោកស្រីនិយាយដូច្នេះ។
ដោយសារលក្ខណៈភូមិសាស្ត្រដ៏ធំទូលាយពិសេសដាច់ដោយឡែកនិងប្រជាជនរស់នៅរាយប៉ាយ អជ្ញាធរឃុំម្ចាស់ការនាំយកសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជនថែមទៀត។ យោងតាមលោក ង្វៀន វូលិញសាង ប្រធានគណៈកម្មាធិការប្រជាជនឃុំ តាណាំង មូលដ្ឋាននឹងបន្តចម្លងគំរូទូលំទូលាយគួបផ្សំជាមួយបណ្តាក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍។ “ក្រោយពេលរៀបចំឡើងវិញ ភូមិសាស្ត្រភូមិទាំងឡាយធំទូលាយជាងមុនខណៈពេលធនធានមនុស្សតិចជាងមុន។ ព្រោះហេតុដូច្នេះហើយ យើងខ្ញុំបន្តអនុវត្តគំរូដល់បណ្តាក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅក្នុងភូមិតែម្តងដើម្បីសហការជំនួយប្រជាជន។ គោលដៅគឺជួយប្រជាជនចូលប្រើប្រាស់កាន់តែងាយស្រួល ធ្វើបែបបទរដ្ឋបាលឆាប់រហ័សនិងអំណោយផលពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត” លោក សាង សង្កត់ធ្ងន់ដូច្នេះ៕
អត្ថបទនិងរូបថត៖ ង្វៀនយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ