បច្ចុប្បន្នខេត្ត ដាក់ឡាក់ មានអ្នកមានប្រជាប្រិយភាពចំនួន ១.០៦៩ នាក់នៅតាមចំនួន ១.៥៤៦ ភូមិនិគម ក្រុមប្រជាជនក្រុង។ ពួកគាត់តែងតែអស់ពីចិត្តពីថ្លើមទទួលខុសត្រូវ ធ្វើជាគំរូនាំមុខសកម្មក្នុងការចលនាប្រជាជន និងចូលរួមជាច្រើនឱ្យការអភិវឌ្ឍរបស់សហគមន៍។
នោះគឺ លោកស្រី ហ្យាម ប្ក្រុង ជនជាតិ អេដេ នៅភូមិ ទើងយូ សង្កាត់ អ៊ាអាកាវ លោក ណុង វ៉ាន់យ៉ុង ជនជាតិ នុង នៅឃុំព្រំដែន អៀរ្វេ ព្រឹទ្ធាចារ្យ លើ ម៉ទឺ ជាជនជាតិ បាណា នៅឃុំ ភូមើ ជាដើម។ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពទាំងនេះបានឈានមុខអភិវឌ្ឍសេដ្ឋកិច្ចពីចូលហ៊ុនកសាងសហករណ៍ត្បាញសំពត់សង្កិមបង្កើតប្រាក់ចំណូលស្ថិរភាពជូនជាច្រើនសមាជិកសហករណ៍ ក្លៀវក្លាផ្លាស់ប្តូរដំណាំផ្តល់ប្រាក់ចំណូល ខ្ពស់រហូតដល់បរិច្ចាគនិងឱ្យខ្ចីដីជាង ៦ ហិកតា ជួយក្រុមគ្រួសារក្រីក្រផលិតកម្មជាដើម។ ពួកគាត់ក៏ការពារសន្តិសុខព្រំដែនយ៉ាងសកម្ម រក្សាធ្លុងមហាសាមគ្គីយ៉ាងរឹងមាំនិងខិតខំអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី ភូមិនិគម។ ក្នុងជំហានអភិវឌ្ឍនីមួយៗ របស់ភូមិនិគមក្នុងសមិទ្ធផលនីមួយៗ របស់សហគមន៍តែងតែមានការចូលរួមយ៉ាងខ្ជាប់ខ្ជួនរបស់ពួកគាត់ផងដែរ។
យោងតាមលោក ដូ ហ៊ឺវហ៊ុយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិនិងអ្នកមានប្រជាប្រិយភាពគឺជាស្ពានមេត្រីដ៏រឹងមាំរវាងគំនិតបក្សនឹងទឹកចិត្តប្រជាជនជា "ជាមជ្ឈមណ្ឌលចងសម្ព័ន្ធសហគមន៍" ជានិមិត្តរូបដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនៃទឹកចិត្តស្នេហាជាតិនិងស្មារតីមហាសាមគ្គី។ ការចូលរួមដោយ ស្ងៀមស្ងាត់ប៉ុន្តែជាប់លាប់របស់ពួកគាត់បានបង្កើតកម្លាំងផ្ទៃក្នុងដ៏ខ្លាំងក្លានាំខេត្ត ដាក់ឡាក់ អភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលយ៉ាងរឹងមាំ៕
អត្ថបទ៖ ហ្វាយធូ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ