ដើម្បីយល់ច្បាស់អំពីបញ្ហាខាងលើ អ្នកយកព័ត៌មាននៃកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចពិភាក្សាជាមួយព្រះតេជគុណ ធិច មិញញ៉ឹន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការព័ត៌មាន - ផ្សព្វផ្សាយសមាគមពុទ្ធសាសនា វៀតណាម។
សូមថ្វាយបង្គុំព្រះតេជគុណ ស្មារតីព្រះពុទ្ធសាសនារួមដំណើរជាមួយប្រជាជាតិបានសមាគមពុទ្ធសាសនាធ្វើសកម្មភាពជាក់ស្តែងយ៉ាងដូចម្តេចខ្លះក្នុងការតម្រង់ទិសដៅសកម្មភាពរបស់សមាគមពុទ្ធសាសនានាពេលកន្លងហើយ?
សមាគមពុទ្ធសាសនាតែងតែកំណត់យកការកសាងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលជាចំណុចស្នូល។ សមណជនជី ពុទ្ធបរិស័ទត្រូវការលើកកម្ពស់ការយល់ដឹងដើម្បីកុំឱ្យត្រូវគេឆ្លៀតឆបោកមួលបង្កាច់។
រាល់សកម្មភាពសុខុមាលភាពសង្គមសំដៅទៅលើអ្នកខ្សត់ខ្សោយនិងការកាត់បន្ថយភាពក្រីក្រ។ សមាគមពុទ្ធសាសនាយកចិត្តទុកដាក់លើការទូតប្រជាជន រស់នៅល្អបវរសាសនា ធ្វើការគោរពតាមច្បាប់។
តើសកម្មភាពសុខុមាលភាពសង្គមណាខ្លះដែលកំពុងត្រូវបានសមាគមពុទ្ធសាសនាជួយឧបត្ថម្ភប្រជាជន ជាពិសេសគឺអ្នកខ្សត់ខ្សោយដែរព្រះតេជគុណ?
សមាគមពុទ្ធសាសនាជួយឧបត្ថម្ភយ៉ាងសកម្មនៅពេលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិទាន់ពេលវេលា។ គ្រឹះស្ថានសាសនាចូលរួមយ៉ាងសកម្មក្នុងការសាងសង់ស្ពាន ផ្លូវថ្នល់និងផ្ទះសម្បែងនៅជនបទ។
គិតគូរវិស័យអប់រំនឹងសាលារៀន ទឹកប្រើប្រាស់ និងបន្ទប់អនាម័យ។ រាល់សកម្មភាពសុខាភិបាល ជំនួយសង្គ្រោះក៏ត្រូវបានរក្សាជាប្រចាំក្នុងឱកាសបុណ្យទានធំៗ ផងដែរ។
នៅតំបន់ ណាមបូ (ភូមិភាគខាងត្បូង) តើការជួយឧបត្ថម្ភក្នុងជីវភាពនិងការថែរក្សាអត្តសញ្ញាណវប្បធម៌ក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ត្រូវបានអនុវត្តយ៉ាងដូចម្តេចខ្លះដែរព្រះតេជគុណ?
វត្ត ខ្មែរ គឺជាលំហប្រជុំជីវភាពវប្បធម៌យ៉ាងសំខាន់។ ថ្នាក់រៀនអក្សរ ខ្មែរ ក្នុងរដូវវិស្សមកាលត្រូវបានរៀបចំឡើងជួយអភិរក្សអក្សរសរសេរសម្រាប់យុវជនជំនាន់ក្រោយ។
ព្រះពុទ្ធសាសនាសហការឧបត្ថម្ភដល់មូលដ្ឋានអប់រំ និងសាលារៀន។ ស្របពេននោះដែរសមណជនជីចលនាសាងសង់ស្ពាន ផ្លូវថ្នល់ដើម្បីលើកកម្ពស់ជីវភាព។
តើព្រះតេជគុណមានព្រះតម្រិះយ៉ាងដូចម្តេចអំពីការទទួលខុសត្រូវរបស់សមណជនជី ពុទ្ធបរិស័ទនៅលើបណ្តាញសង្គម និងការអប់រំស្មារតីដឹងគុណ ស្នេហាជាតិ?
សមណជនជី ពុទ្ធបរិស័ទត្រូវលើកកម្ពស់ការទទួលខុសត្រូវនៅលើបណ្តាញសង្គម។ សមាគមពុទ្ធសាសនាយកចិត្តទុកដាក់លើបទប្បញ្ញត្តិគោរពច្បាប់និងរក្សាសាមគ្គីភាព។
ការអប់រំប្រពៃណីដឹងគុណនិងតបស្នងសងគុណត្រូវបានយកចិត្តទុកដាក់។ ស្មារតីស្នេហាជាតិត្រូវបានស្នងបន្តតាមរយៈការគិតគូរដល់សហគមន៍និងការទទួលខុសត្រូវរបស់ពលរដ្ឋ។
ខ្ញុំករុណាសូមគោរពថ្លែងអំណរគុណព្រះតេជគុណ!
ផលិត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ ចន្ថា