ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងតម្រូវការផលិតកម្ម បង្កើនការចងសម្ព័ន្ធសហគ្រាស និងការឧបត្ថម្ភអ្នករៀនមិនត្រឹមតែជួយលើកកម្ពស់ទឹកដៃមុខជំនាញប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីប្រជាជនមានការងារធ្វើ លើកកម្ពស់ប្រាក់ចំណូល អភិវឌ្ឍមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពទៀតផង។
រៀនវិជ្ជាជីវៈដើម្បីលើកកម្ពស់ប្រាក់ចំណូល
ទីក្រុង ដុងណាយ អនុវត្តការបណ្តុះបណ្តាលវិជ្ជាជីវៈនៅតំបន់ភាគខាងជើង ដើម្បីលើកកម្ពស់ប្រភពធនធានជនជាតិ ស្ទៀង និងជនជាតិ ខ្មែរ។ មុខរបរកសិកម្មដូចជាប្រមូលផលនិងកែច្នៃកៅស៊ូដ៏សមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ចមូលដ្ឋាន។
កាលពីមុនពលករខ្វះបំណិនបានជាទិន្នផលទាប។ អាស្រ័យដោយមានថ្នាក់រៀន ពួកគាត់ក្តាប់បានបច្ចេកទេស ឆ្លើយតបតម្រូវការផលិតកម្ម និងកែលម្អប្រាក់ចំណូលយ៉ាងច្បាស់ក្រឡែត។
ឃុំ ដាក់អ៊ើ សកម្មចលនាប្រជាជនចូលរួមរៀនចៀរជ័រកៅស៊ូ។ បងស្រី ដៀវ ធីយើម ជាជនជាតិ ស្ទៀង ក្នុងមូលដ្ឋានបានរៀបរាប់ប្រាប់ថា៖ ស្វាមីរបស់បងស្រីមានការងារធ្វើស្ថិរភាពដោយមានប្រាក់ចំណូលចំនួន ៨ លានដុងក្នុងមួយខែ។
បណ្តុះបណ្តាលផ្សារភ្ជាប់នឹងតម្រូវការសហគ្រាស
ឧត្តមសិក្សា មៀនដុង ផ្លាស់ប្តូរថ្មីកម្មវិធីសិក្សា បង្កើនម៉ោងអនុវត្ត និងពង្រឹងការចងសម្ពន្ធភាពសហគ្រាស។ សាលារៀនសហការបើកថ្នាក់រៀនជូនពលករជាង ៥០០ នាក់ និងពង្រីកផ្នែកបច្ចេកទេសជាច្រើន។
ឆ្នាំសិក្សា ២០២៦ - ២០២៧ សាលារៀនសម្រេចសន្ទស្សន៍ជ្រើសរើសសិស្សចូលរៀនជិត ៨០% រក្សាអត្រាមានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សាជាង ៨៥%។ លោក ប៊ូយ ឌិញនិញ លេខាគណៈកម្មាធិការបក្ស និងជានាយកឧត្តមសិក្សា មៀនដុង សង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្សារភ្ជាប់ជាមួយលក្ខណៈជាក់ស្តែង។
សាលារៀនបានធ្វើបច្ចុប្បន្នភាពតម្រូវការពីសហគ្រាសចំនួន ១៤៨ ជាមួយនឹងមុខតំណែងការងារចំនួន ២២៨។ ការភ្ជាប់នេះជួយឱ្យសិស្សសាលានិងពលករម្ចាស់ការជ្រើសរើសការងារសមស្របនឹងកម្រិតវិជ្ជា។
ពង្រីកឱកាសសិក្សាវិជ្ជាជីវៈជូនបងប្អូនជនជាតិភាគតិច
វគ្គបសិក្សារយៈពេលខ្លីនៅឃុំ ញ៉ាប៊ិច ឆ្លើយតបនឹងតម្រូវការចម្រុះរបស់ប្រជាជន។ មជ្ឈមណ្ឌលសេវាកម្មការងារធ្វើ ដុងណាយ ក៏បានរៀបចំសម័យប្រជុំជួបប្រាស្រ័យការងារផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។
ខេត្តដាក់ចេញគោលដៅបណ្តុះបណ្តាលជូនពលករជនបទចំនួន ១០.០០០ នាក់តាមផែនការលេខ 75/KH-UBND។ អត្រាបងប្អូនជនជាតិទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមការតម្រង់ទិសដៅសម្រេចបានប្រហែល ៧០% ហើយ។
ប្រសិទ្ធភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈជួយឱ្យប្រជាជនលើកកម្ពស់ប្រាក់ចំណូល និងការរស់នៅស្ថិរភាព។ កិច្ចសហការរវាងគោលនយោបាយ សាលារៀន និងសហគ្រាសគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព៕
ផលិត៖ PV
ប្រែសម្រួល៖ ចន្ថា