ជំនួសឱ្យការផ្តោតសំខាន់តែលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា មូលដ្ឋានទាំងឡាយបានយកចិត្តទុកដាក់លើការពង្រីកតួនាទីរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ នាំយកបំណិនឌីជីថលទៅកាន់ក្រុមគ្រួសារប្រជាជននីមួយៗ និងបង្កើតទម្លាប់រស់នៅឌីជីថលនៅអនុសង្កាត់ពីមួយជំហានទៅមួយជំហាន។
ទៅដល់ច្រកល្ហកនីមួយៗ គោះទ្វារផ្ទះនីមួយៗ ណែនាំពីមនុស្សម្នាក់ទៅមនុស្សម្នាក់
នៅអនុសង្កាត់ ១ សង្កាត់ ប៊ិញតឹន (ទីក្រុង ហូ ជីមិញ) គំរូអនុសង្កាត់ឌីជីថលយកប្រជាជនជាគោល។ បងស្រី ថាយ ធីអាន ប្រធានអនុសង្កាត់ ១ បានឱ្យដឹងថា៖ កម្លាំងស្នូលផ្តល់អាទិភាពក្នុងការជួយមនុស្សវ័យចំណាស់ អ្នកមិនសូវប្រើទូរសព្ទឆ្លាតវៃឱ្យប្រើប្រាស់សេវាឌីជីថល។
ក្រុម Zalo បានឆ្លៀតទាញយកប្រយោជន៍ដើម្បីផ្សព្វផ្សាយគោលនយោបាយ ទទួលព័ត៌មានអំពីជីវភាពរស់នៅរបស់ប្រជាជន និងឆ្លើយតបទាន់ពេលវេលា។ អនុសង្កាត់ក៏យកចិត្តទុកដាក់លើការពិនិត្បញ្ជាក់ព័ត៌មាន និងសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនសម្រាប់ប្រជាជនផងដែរ។
រួមជាមួយនគរបាលសង្កាត់ និងអង្គការមហាជន ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍បានណែនាំប្រជាជនអំពីការដំឡើងកម្មវិធី VNeID កម្មវិធីប្រជាពលរដ្ឋឌីជីថលទីក្រុង ហូ ជីមិញ ការទូទាត់តាមរយៈ QR កូដ និងការសម្គាល់ដឹងហានិភ័យនៃការឆបោកអនឡាញ។
ពង្រីកវិសាលភាពគំរូ បង្រួញគម្លាតឌីជីថល
លោក ង្វៀន វ៉ាន់ស៊ឺ អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ប៊ិញតឹន បានអះអាងថា៖ មូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលយ៉ាងស៊ីចង្វាក់គ្នានៅអនុសង្កាត់ទាំង ៤៥។ វិធីសាស្ត្រ “កាន់ដៃបង្គាប់ការ” ជួយមនុស្សវ័យចំណាស់ប្រើប្រាស់សេវាសាធារណៈអនឡាញ និងបង្រួញគម្លាតឌីជីថល។
នៅសង្កាត់ ប៊ិញហ៊ឹងហ្វា លោក ឃឺវ ថាញ់កៀន ប្រធានអនុសង្កាត់ ១១ ឱ្យដឹងថា៖ គំរូអនុសង្កាត់ឌីជីថលខិតខំទាក់ទាញយ៉ាងហោចណាស់ ៧០% ក្រុមគ្រួសារចូលរួមក្នុងក្រុម Zalo ដើម្បីបង្កើនការធ្វើអន្តរកម្មទៅវិញទៅមកជាមួយអាជ្ញាធរ។
លោកស្រី ផាម ធីង៉ុកយីវ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ប៊ិញហ៊ឹងហ្វា ផ្តល់ព័ត៌មាន៖ មូលដ្ឋានបានដាក់ចេញផែនទីបង្ហាញផ្លូវគ្របដណ្តប់គំរូឱ្យបាន ១០០% ក្នុងចំណោមអនុសង្កាត់ចំនួន ៨១ នៅឆ្នាំ ២០៣០ បង្កើតមូលដ្ឋានគ្រឹះបើកទូលាយសង្គមឌីជីថលផ្តើមពីមូលដ្ឋាន៕
អត្ថបទតចប់៖ ផ្លាស់ប្តូរចាប់ពីមូលដ្ឋានរហូតដល់ប្រព័ន្ធបម្រើប្រជាជន
ផលិត៖ ម៉ាញ់លិញ
ប្រែសម្រួល៖ អៀងថាន់