គម្រោងសំដៅប្តូរពីការជួយឧបត្ថម្ភដាច់ដោយឡែកទៅជាការកសាងប្រព័ន្ធអេកូឡូស៊ីការងារធ្វើសមស្របនឹងលក្ខខណ្ឌ សក្តានុភាពរបស់មូលដ្ឋាននីមួយៗ។
យោងតាមអនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា លោកស្រី ណុង ធីហា គម្រោងបានអនុវត្តជាពីរដំណាក់កាល គឺឆ្នាំ ២០២៦ - ២០៣០ និងឆ្នាំ ២០៣១ - ២០៣៥ ដោយមានគោលដៅអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបង្កើតការងារធ្វើប្រកបដោយស្ថិរភាពតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ លើកកម្ពស់តួនាទីជាអង្គសំខាន់ ធនធានរបស់ប្រជាជន ទាញយកសក្តានុភាព ឧត្តមភាពរបស់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព ពង្រីកឱកាសការងារធ្វើ និងមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព បង្កើនប្រាក់ចំណូល រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយស្ថិរភាព និងបង្រួញគម្លាតអភិវឌ្ឍ។
រាល់ភារកិច្ច វិធានការសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកសំដៅជួយបង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ពលករតំបន់បងប្អូនជនជាតិ និងតំបន់ភ្នំ។ គ្រប់គ្រង លើកកម្ពស់គុណភាពកម្លាំងពលកម្ម អភិវឌ្ឍ និងតភ្ជាប់សេវាកម្មការងារធ្វើ។ ស្របពេលនោះ ចាំបាច់មានយន្តការដើម្បីទាក់ទាញសហគ្រាសឱ្យវិនិយោគនៅតំបន់បងប្អូនជនជាតិ និងតំបន់ភ្នំ ជំរុញការប្រើបច្ចេកវិទ្យា ប្រព័ន្ធឌីជីថលក្នុងការផ្តល់ព័ត៌មាន ការប្រឹក្សាអាជីព និងភ្ជាប់រវាងការផ្គត់ផ្គង់ - តម្រូវការកម្លាំងពលកម្ម។
យោងតាមថ្នាក់ដឹកនាំនៃក្រសួងជនជាតិ និងសាសនា ការកសាងគម្រោងគឺចាំបាច់ដើម្បីធ្វើឱ្យក្លាយជាភាពជាក់ស្តែងនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋស្តីអំពីការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារធ្វើ និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់បងប្អូនជនជាតិ និងតំបន់ភ្នំ។ ទន្ទឹមនោះ គម្រោងបង្កើតក្របខ័ណ្ឌសម្រាប់រួមបញ្ចូល សម្របសម្រួល និងរីកសាយភាយកម្មវិធី គោលនយោបាយជាធរមានប្រកបដោយប្រសិទ្ធភាព៕
ផលិត៖ PV
ប្រែសម្រួល៖ ចន្ថា