ផែនការបានដាក់ឱ្យដំណើរការលើវិសាលភាពទូទាំងប្រទេស ដោយផ្តល់អាទិភាពដល់តំបន់ជនបទ តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ។ ក្នុងវិស័យកាត់បន្ថយភាពក្រីក្រដោយចីរភាព ការងារផ្សព្វផ្សាយផ្តោតលើការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារធ្វើ ការទទួលសេវាកម្មសង្គមមូលដ្ឋាន និងសាយភាយគំរូខ្លួនទីពឹងខ្លួន សកម្មឈោងឈានឡើងរួចផុតពីភាពក្រីក្រ។
នៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ខ្លឹមសារត្រូវតែស្របនឹងវប្បធម៌ ភាសា ផ្សារភ្ជាប់ការអភិរក្សអត្តសញ្ញាណ ពុទ្ធិក្នុងស្រុកជាមួយនឹងការបង្កើតមុខរបរចិញ្ចឹមជីវិត ផលិតផល OCOP ទេសចរណ៍សហគមន៍ និងទីផ្សារ។ ផែនការផ្តោតលើលទ្ធភាពសម្រាប់កម្មាភិបាលឃុំ ភូមិនិគម កសាងបណ្តាញសហការី ក្រុមផ្សព្វផ្សាយសហគមន៍ លើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ សិប្បករសិប្បការិនី នារី យុវជន សហករណ៍ និងអង្គសំខាន់ OCOP។
យោងតាមគោលដៅរបស់ផែនការ ការងារផ្សព្វផ្សាយត្រូវការជិតស្និទ្ធប្រជាជនយ៉ាងពិតប្រាកដ ដើម្បីឱ្យប្រជាជនមិនត្រឹមតែជាមុខសញ្ញាទទួលព័ត៌មានប៉ុននោះទេ ថែមទាំងជាអង្គសំខាន់ចូលរួម តាមដាន ផ្តល់មតិត្រឡប់ទៅវិញ និងសាយភាយគំរូនិងវិធីសាស្ត្រមានប្រសិទ្ធភាពដោយផ្ទាល់ទៀតផង។
ការចេញផ្សាយផែនការផ្សព្វផ្សាយអំពីកម្មវិធីគោលដៅជាតិដំណាក់កាល ២០២៦ - ២០៣០ បានបង្ហាញឲ្យឃើញសំណូមពរផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយយ៉ាងខ្លាំងក្លា យកប្រសិទ្ធភាពនៃការទទួលនិងការចូលរួមរបស់ប្រជាជនធ្វើជាកត្តាសំខាន់មួយក្នុងចំណោមកត្តាដ៏សំខាន់៕
ផលិត៖ PV
ប្រែសម្រួល៖ អៀងថាន់