សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន

ឡាងសឺន គឺជាខេត្តតំបន់ភ្នំ ព្រំដែនមួយស្ថិតនៅភូមិភាគឦសាននៃមាតុ ប្រទេសគឺជាកន្លែងដែលមានចំនួនប្រជាជនជិត ៨៥% នៃចំនួនប្រជាជនសរុបជាបងប្អូនជនជាតិ តៃ ណុង យ៉ាវ ម៉ុង សានចៃ...។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 1បងប្អូនជនជាតិ យ៉ាវ នៅភូមិ ភុកទៀន ឃុំ វូសឺន អញ្ជើញទៅចូលរួមបុណ្យសាសនានៅវិហារនៃសមាគមសាសនាប្រូតេស្តង់តំបន់ស្រុក បាក់សឺន (ខេត្ត ឡាងសឺន)

នៅទីនេះ ទិដ្ឋភាពនៃជំនឿ សាសនាមានភាពរស់រវើក ចម្រុះលាយឡំគ្នានិងចុះសម្រុងគ្នា ឆ្លុះបញ្ចាំងអំពីជីវិតខាងព្រលឹងវិញ្ញាណដ៏សម្បូរបែបនិងស្មារតីមហាសាមគ្គីជាតិ។

ធានាសិទ្ធិសេរីភាពលើជំនឿសាសនា
ទន្ទឹមនឹងជំនឿម្ចាស់ស្រុក បច្ចុប្បន្ន ខេត្ត ឡាងសឺន មានប្រហែល ១,៤% នៃចំនួនប្រជាជនសរុបដែលកាន់សាសនាផ្សេងៗ គ្នាជាអាទិ៍៖ ព្រះពុទ្ធសាសនា គ្រិស្តសាសនា ប្រូតេស្តង់សាសនា។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 2ពុទ្ធបរិស័ទជាច្រើនកុះករដែលរស់នៅលើភូមិសាស្ត្រខេត្ត ឡាងសឺន អញ្ជើញចូលរួមពិធីបុណ្យបង្សុកូលនិងឧទ្ទិសបុណ្យដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលចែកឋានហើយត្រូវបានរៀបចំនៅវត្ត ថាញ់ ទីក្រុង ឡាងសឺន

ទោះបីជាជំនឿនិងរបៀបរបបប្រតិបត្តិជំនឿខុសពីគ្នាក៏ដោយ ក៏ប៉ុន្តែសាសនាទាំងអស់សុទ្ធតែមានចំណុចរួមនោះគឺស្មារតីជាតិ ប្រពៃណីស្នេហាជាតិប្រពៃណីវប្បធម៌ អនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋយ៉ាងល្អប្រសើរ ជួយជ្រោមជ្រែងគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ...

លោក ឡាំងវ៉ាន់ធៀត ប្រធានការិយាល័យជំនឿសាសនា មន្ទីរមហាផ្ទៃខេត្ត ឡាងសឺន មានប្រសាសន៍អោយដឹងថា៖ "ចាប់តាំងពីពេលច្បាប់ស្តីពីជំនឿ សាសនាចូលជាធរមាននាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ មក ខេត្តតែងតែរៀបចំជំនួបមុខនិងសួរសុខទុក្ខសមណសក្តិ អ្នកមុខអ្នកការសាសនាទាំងឡាយ ដំណើរការបើកវគ្គហ្វឹកហ្វឺនដល់កម្មាភិបាលរាប់ពាន់នាក់ដែលកាន់ការងារសាសនាតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំ...។ មកទល់ពេលនេះ គ្រឹះស្ថានសាសនា ជំនឿទាំង ១០០% ដែលកំពុងដំណើរការនៅលើភូមិសាស្រ្តសុទ្ធតែបានចុះឈ្មោះ ធ្វើសកម្មភាពនិងជូនដំណឹងអំពីកម្មវត្ថុនៃសកម្មភាពប្រចាំឆ្នាំជាមួយអាជ្ញាធរ"

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 3លោក ហ្វាងក្វាងភៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំ ជៀនថាំង ស្រុក បាក់សឺន (ខេត្ត ឡាងសឺន) អញ្ជើញចុះមូលដ្ឋានដើម្បីចលនាបងប្អូនជនជាតិ យ៉ាវ កាន់សាសនាប្រូតេស្តង់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ

ដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា ខេត្ត ឡាងសឺន តែងតែយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់អង្គការសាសនាផ្សេងៗ ចូលរួមសកម្មភាពសង្គម មនុស្សធម៌ សុខាភិបាល វប្បធម៌... ប្រារព្ធពិធីបុណ្យសំខាន់ៗ ដូចជា៖ ពិធីបុណ្យពិសាខបូជា ពិធីបុណ្យណូអែល បុណ្យអ៊ីស្ទើរ...។

ជាពិសេស សាសនាទាំងឡាយទោះបីខុសគ្នាអំពីប្រភពដើម ទិសស្លោកនៃការគោរពប្រណិប័តន៍ សាសនាក៏ដោយ ប៉ុន្តែមានការយកចិត្តទុកដាក់គ្នាទៅ វិញទៅមកជានិច្ចកាល តែងតែចូលរួមជូនពរគ្នាទៅវិញទៅមកជាប្រចាំក្នុងឱកាសពិធីសំខាន់ៗ។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 4កម្មាភិបាលនៃការិយាល័យមហាផ្ទៃនៃខេត្ត ឡាងសឺន តែងតែមកដល់ទីលំនៅដ្ឋានប្រជាជនដើម្បីចលនា ឃោសនា ផ្សព្វផ្សាយការអនុវត្ត "ជីវិតរស់នៅប្រព្រឹត្តទៅដោយល្អទាំងផ្លូវលោកនិងផ្លូវធម៌"

ជាមួយនឹងការស្រុះចិត្តស្រុះគំនិតរបស់គ្រប់ផ្នែក សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសហគមន៍បណ្តាជនជាតិ ដែនដី ឡាង កំពុងមានជីវភាពរស់នៅខាងស្មារតីមួយប្រកបដោយភាពវិជ្ជមាន ស៊ីវិល័យនិងសាមគ្គីភាព។

រួបរួមគ្នាកសាងដែនដីកំណើត
មិនត្រឹមតែថែទាំ បង្កសក្ខណៈងាយស្រួលអោយបងប្អូនជនរួមជាតិមានសេរីភាពខាងជំនឿ សាសនាប៉ុណ្ណោះទេ ខេត្ត ឡាងសឺន ថែមទាំងចលនាបងប្អូនជនជាតិចូលរួមយ៉ាងសកម្មនូវចលនា ប្រឡងប្រណាំងស្នេហាជាតិផ្សេងៗ "មានជីវិតរស់នៅប្រព្រឹត្តទៅដោយល្អទាំងផ្លូវលោកនិងផ្លូវធម៌" ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី...។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 5សកម្មភាពខាងជំនឿ សាសនានៅខេត្ត ឡាងសឺន ឆ្ពោះទៅរកគោលដៅមហាសាមគ្គីភាពជាតិ ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី កសាងសហគមន៍មួយប្រកបដោយមេត្តាធម៌ សម្បូរសប្បាយ សុភមង្គល

ទទួលជួបយើងខ្ញុំនៅឯគេហដ្ឋានដ៏ធំទូលាយរបស់ខ្លួននៅផ្លូវ តូសឺន ក្រុម វ៉ាន់មៀវ សង្កាត់ជីឡាំង (ទីក្រុង ឡាងសឺន) លោក ង្វៀនកៀនគឿង បានចែករំលែកថា៖ "ខ្ញុំកាន់សាសនាកាតូលិកហើយក្នុងអំឡុងពេលកន្លង មកតែងតែត្រូវបានអាជ្ញាធរបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍសេដ្ឋកិច្ច"

មិនត្រឹមតែធ្វើមានបានអោយខ្លួននិងក្រុមគ្រួសារប៉ុណ្ណោះទេ សហគ្រាសរបស់លោក គឿង ថែមទាំងជួយមនុស្ស ២០ នាក់ឱ្យមានការងារធ្វើស្ថិរភាពដោយមានប្រាក់ចំណូលក្នុងមនុស្សម្នាក់ ៧ លានដុងក្នុងមួយខែ។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 6មាមីងបងប្អូនអ្នកកាន់សាសនាកាតូលិកនៅសង្កាត់ ជីឡាំង ទីក្រុង ឡាងសឺន បរិច្ចាគដីដើម្បីធ្វើផ្លូវគមនាគមន៍

នាំមុខគេក្នុងចលនាកសាងផ្លូវគមនាគមន៍អន្តរភូមិនៅឃុំ ចៀនថាំង (ស្រុក បាក់សឺន) បងប្អូនជនជាតិនៅភូមិ ប៊ិញអាន (១០០% ជាបងប្អូនជនជាតិ យ៉ាវ កាន់សាសនាប្រូតេស្តង់) តែងតែមានសាមគី្គភាពរួមដៃគ្នាកសាងជនបទថ្មី។

ក្នុងឆ្នាំ ២០១៣ បងប្អូនជនជាតិនៅទីនេះបានស្ម័គ្រចិត្តចូលវិភាគទានជាទឹកប្រាក់ទិញម៉ាស៊ីនលាយបេតុងដើម្បីសាងសង់ផ្លូវ ហើយមកទល់ពេលនេះ បានចាក់បេតុងផ្លូវគមនាគមន៍អន្តរភូមិសម្រេចបាន ៨០% ហើយ។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 7សមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត ឡាងសឺន បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ជីឡាំង សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្រុក ជីឡាំង រៀបចំសាងសង់ស្ពាន អានឡាក ៥ នៅឃុំ វ៉ាន់ធុយ ជួយបងប្អូនជនរួមជាតិ តៃ នុង ធ្វើដំណើរទៅមកយ៉ាងងាយស្រួល

លោក ហ្វាងក្វាងផៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំ ជៀនថាំង មានប្រសាសន៍អោយដឹងថា៖ "អាជ្ញាធរតែងយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងឲ្យបងប្អូនជនជាតិទទួលបានគោលនយោ បាយអនុគ្រោះទាំងឡាយរបស់រដ្ឋ។ មកទល់សព្វថ្ងៃ ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅក្នុងភូមិ ប៊ិញអាន ធូរធារណាស់។ ក្រុមគ្រួសារនីមួយៗ មានក្របីយ៉ាងតិចពី ៣ ដល់ ៥ ក្បាល ហើយមានការងារបន្ទាប់បន្សំផ្សេងៗ ដូចជាជាងសំណង់ អភិវឌ្ឍន៍សេដ្ឋកិច្ចចម្ការព្រៃជាដើម..."

អនុវត្តតាមទិសស្លោក "មានជីវិតរស់នៅប្រព្រឹត្តទៅដោយល្អទាំងផ្លូវលោកនិងផ្លូវធម៌" គណៈអភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត ឡាង សឺន និងបងប្អូនជនជាតិជាច្រើនកុះករដែលកាន់សាសនាតែងតែសកម្មក្នុងការងារមនុស្សធម៌ជានិច្ច។

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 8ដោយមានការស្រុះចិត្តស្រុះគំនិតពីបណ្ដាផ្នែកមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមជាមួយនឹងសហគមន៍បងប្អូនបណ្តាជនជាតិ ដែនដី ឡាង កំពុងមានជីវភាពរស់នៅខាងស្មារតីប្រកបដោយវិជ្ជមានស៊ីវីល័យនិងសាមគ្គីភាព

ទន្ទឹមនឹងការងារចលនារៃអង្គាស ជួយជ្រោមជ្រែងក្រុមគ្រួសារលំបាកលំបិន គណៈអភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត ឡាងសឺន ថែមទាំងបានអំពាវនាវដល់ "សប្បុរសជន" ជូនផ្ទះមហាសាមគ្គី រួមដៃគ្នាសាង សង់ស្ពានសម្រាប់ការធ្វើដំណើររកស៊ីចិញ្ចឹមជីវិតនៃប្រជាជននៅបណ្តាឃុំលំបាកលំបិនលើភូមិសាស្រ្តនៃបណ្តាស្រុក ជីឡាំង ឌិញឡឹប ត្រាងឌិញ...

សេរីភាពខាងជំនឿ សាសនាក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅខេត្ត ឡាងសឺន ảnh 9បំប៉ន់ចំណេះដឹងអំពីសាសនានិងការងារគ្រប់គ្រងនៃរដ្ឋអំពីជំនឿសាសនាដល់កម្មាភិបាលស្នូលដែលកំពុងបំពេញការងារនៅបណ្តាឃុំ ទីរួមស្រុក លើភូមិសាស្ត្រខេត្ត ឡាងសឺន ដែលបានរៀបចំឡើងដោយការិយាល័យសាសនាមន្ទីរមហាផ្ទៃខេត្ត ឡាងសឺន

សកម្មភាពជំនឿ សាសនារបស់បងប្អូនបណ្ដាជនជាតិនៅលើដែនដី ឡាង កំពុងឆ្ពោះទៅរកគោលដៅមហាសាមគ្គីភាពជាតិ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី រួមគ្នាសម្រេចគោលដៅសេដ្ឋកិច្ច - សង្គមដើម្បីកសាងសហគមន៍ប្រកបដោយក្តីមេត្តា សន្តិភាព សម្បូរសប្បាយ សុភមង្គល៕

អត្ថបទនិងរូបថត៖ អាញ់ដាវ - ហ្វាងហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

ពុទ្ធបរិស័ទនាំយកទៀនវស្សា និងបច្ច័យ ៤ ទៅវត្តដើម្បីធ្វើពិធីកិច្ចវេរប្រគេនព្រះសង្ឃ ពិធី​កិច្ចវេរទៀនវស្សាគឺ​​មិនអាច​ខ្វះ​បាន​ក្នុង​ពិធី​បុណ្យចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ

ប្រគេន​ទៀនវស្សា​ក្នុង​ឱកាស​បុណ្យ​ចូលវស្សា​របស់​បងប្អូនជនជាតិ​ ខ្មែរ​ ណាមបូ

អោយតែឱកាសថ្ងៃពេញបូណ៌មី ខែអាសាឍ ឈានមកដល់ម្ដងៗ បងប្អូនជនជាតិ ខ្មែរ ក៏ត្រៀមរៀបចំពិធីបុណ្យចូលវស្សាដោយមានពិធីកិច្ចសំខាន់ៗជាច្រើន។ ក្នុងនោះ ពិធីកិច្ចប្រគេនទៀនវស្សាទៅកាន់វត្តអារាមរបស់មាមីងពុទ្ធបរិស័ទ ខ្មែរ បានក្លាយទៅជាលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ទាំងជានិមិត្តសញ្ញាពន្លឺនៃបញ្ញា ព្រមទាំងអត្ថន័យជ្រាលជ្រៅក្នុងការការទំនុកបំរុងព្រះរតនត្រ័យ ផ្តើមឈានដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ ដើម្បីសិក្សារៀនសូត្រនិងបដិបត្តិធម៌វិន័យ។

បង អាលិញ នៅភូមិ ពូតា ឃុំ មាំងរៃ ស្រុក ទូមើរ៉ុង ម្ចាស់ការបុលទុនធនាគារគោលនយោបាយសង្គមដើម្បីដាំយិនស៊ិន ង៉ុកលិញ

យិនស៊ិន ង៉ុកលិញ - "ដំណាំរួចផុតក្រីក្រ" របស់ជនជាតិ សេដាំង

អំឡុងឆ្នាំកន្លងទៅជនជាតិ សេដាំង នៅកំពូលភ្នំ ង៉ុកលិញ បានរួមដៃជាមួយអាជ្ញាធរមូលដ្ឋានអភិរក្ស អភិវឌ្ឍដើមយិនស៊ិន ង៉ុកលិញ ស្របពេលនោះដែរកំណត់ថានេះជារុក្ខជាតិជួយរួចផុតក្រីក្រ ឈោងឈានឡើងធ្វើមានជាធម្មានុរូបនៅលើស្រុកកំណើតខ្លួនតែម្តង។

Landmark 81 ក្នុងបុរីចម្រុះលំដាប់ខ្ពស់ Vinhome Central បច្ចុប្បន្នជាអគារខ្ពស់បំផុតនៅទីក្រុង ហូ ជីមិញ។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ទីក្រុង ហូ ជីមិញ - ទីក្រុងគួរឲ្យចង់រស់នៅ ឈោងឈានឡើងក្នុងយុគសម័យថ្មី

ក្នុងឱកាសពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការច្របាច់ខេត្តបញ្ចូលគ្នា សេចក្តីសម្រេចបង្កើតបក្ខភាគខេត្ត ក្រុងនិងបេក្ខភាពថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ នាថ្ងៃទី ៣០ ខែ មិថុនា សមមិត្ត ង្វៀន វ៉ាន់ដឿក - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ បានមានសរសេរអត្ថបទក្រោមចំណងជើង៖ ទីក្រុង ហូ ជីមិញ - ទីក្រុងគួរឲ្យចង់រស់នៅ ឈោងឈានឡើងក្នុងយុគសម័យថ្មី។

ចលនាបង្រៀនអក្សរ ខ្មែរ នៅទីវត្តអារាមនៅលើភូមិសាស្ត្រទីរួមខេត្ត ទិញបៀន និយាយដោយឡែកនិងខេត្ត អានយ៉ាង​និយាយរួមតែងតែទទួលបានការគាំទ្រ លើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាននិងមាមីងបងប្អូនពុទ្ធបរិស័ទ

ខេត្ត អានយ៉ាង អភិរក្សអក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ

តាំងពីយូរយារណាស់មកហើយវត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង បានក្លាយជាទីកន្លែងបង្រៀនអក្សរ ខ្មែរ ឱ្យកូនក្មួយបងប្អូនជនជាតិ ខ្មែរ។ ថ្នាក់រៀនទាំងឡាយត្រូវបានបង្កើតឡើងពីការរួមដៃគ្នាចូលរួមវិភាគទានកម្លាំងរបស់វត្តអារាមព្រះសង្ឃ អាជ្ញាធរនិងបងប្អូនពុទ្ធបរិស័ទ អាស្រ័យដូច្នេះ ស្មារតីរៀនសូត្រនិងមនសិការរបស់បងប្អូនជនជាតិ ខ្មែរ ក្នុងការចូលរួមថែរក្សាអក្សរសរសេរអត្តសញ្ញាណប្រពៃណីជនជាតិត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ការបែងចែកប្រភេទ វេចខ្ចប់ផ្លែព្រូនមុនពេលយកទៅលក់ចេញនៅនឹងគ្រួសារអ្នកស្រី តុង ធីថាញ់ នៅភូមិ ហ៊ូន ឃុំ ចៀង ក ទីក្រុង សឺនឡា (ខេត្ត សឺនឡា)

កសាងពាណិជ្ជសញ្ញាផ្លែព្រូន សឺនឡា

ខេត្ត សឺនឡា មានផ្ទៃដីដាំព្រូនជាង ១៤.០០០ ហិកតា ដាំប្រមូលផ្តុំនៅតាមឃុំ៖ ចៀងដែន ចៀង ក ចៀងង៉ឹន ហួឡា (ទីក្រុង សឺនឡា) ផៀងខ្វាយ (ស្រុក អៀនចូវ)។ នេះជាដំណាំមួយក្នុងចំណោមដំណាំចម្បងមិនត្រឹមតែនាំមកនូវប្រាក់ចំណូលខ្ពស់ជូនក្រុមគ្រួសារដាំប៉ុននោះទេ ថែមទាំងបញ្ជាក់នូវពាណិជ្ជសញ្ញា ជំហរនៃផ្លែព្រូន សឺនឡា ទៀតផង។ 

កងទ័ពការពារព្រំដែនជួយអ្នកភូមិប្រក់ដំបូលផ្ទះរ៉ុង កនស៊ើឡ័ល ឡើងវិញ

ផ្លាស់អាវថ្មីឲ្យផ្ទះ រ៉ុង កនស៊ើឡ័ល

នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ តីង្វៀន ខ្យល់បក់ខ្លាំង ផ្ទះរ៉ុង កនស៊ើឡ័ល - ‟បេះដូង” របស់ជនជាតិ បាណា នៅឃុំ ហាតី ស្រុក ជឺប៉ាហ៍ (ខេត្ត យ៉ាឡាយ) ទើបតែបានផ្លាស់ដំបូលថ្មីក្រោយរយៈពេលជាច្រើនឆ្នាំបាំងថ្ងៃបាំងខ្យល់ ភ្លៀងព្រៃភ្នំ។

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

សារព័ត៌មានរួមដំណើរជាមួយបងប្អូនជនជាតិភាគតិច

ក្នុងអំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំបានមានការវិវត្តសំខាន់ៗ ជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ជីវភាពសម្ភាររបស់បងប្អូនជនជាតិកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នាំ។ សមិទ្ធផលទាំងនោះមានការរួមវិភាគទានយ៉ាងធំធេងរបស់បណ្តាស្ថាប័នសារព័ត៌មាន ក្នុងនោះមានកាសែត ព័ត៌មាន និង ជនជាតិ ទីភ្នាក់ងារព័ត៌មាន វៀតណាម ក្នុងការឃោសនា ផ្សព្វផ្សាយចំណេះដឹងដល់បងប្អូនជនជាតិ។

លោកប្រធាន ហូ ជីមិញ លោកគ្រូដ៏មហិមានៃសារព័ត៌មានបដិវត្តន៍ វៀតណាម

លោកប្រធាន ហូ ជីមិញ លោកគ្រូដ៏មហិមានៃសារព័ត៌មានបដិវត្តន៍ វៀតណាម

មិនត្រឹមតែជាអគ្គមគ្គុទេសក៍នយោបាយដ៏ឆ្នើមមួយរូប អ្នកវប្បធម៌ល្បីឈ្មោះពិភពលោកមួយរូបប៉ុននោះទេ លោកប្រធាន ហូ ជីមិញ ក៏ជាអ្នកសារព័ត៌មានដ៏មហិមាមួយរូបទៀតផង។ ផ្តើមពីដុំឥដ្ឋដំបូងបង្អស់ លោក អ៊ំ កសាងសម្រាប់ខឿនសារព័ត៌មានបដិវត្តន៍ វៀតណាម ឥឡូវនេះខឿនសារព័ត៌មានប្រទេសយើងបានអភិវឌ្ឍយ៉ាងខ្លាំងក្លា។

បេក្ខសិស្ស​បំពេញ​បែបបទ​ប្រឡង​នៅទីតាំង​ប្រឡងវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅ ត្រឹនភូ

យកចិត្តទុកដាក់ឧបត្ថម្ភបេក្ខសិស្សជនជាតិ កើទូ ក្នុងការប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២៥

នាថ្ងៃទី ២៥ ខែមិថុនា នៅ ដាណាំង បេក្ខសិស្សចូលរួមប្រឡងសញ្ញាបត្រវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅឆ្នាំ ២០២៥ នៅក្រុមប្រឹក្សាប្រឡង ដាណាំង បានមកបំពេញបែបបទចុះឈ្មោះប្រឡង និងស្តាប់ការប្រកាសអំពីបទបញ្ជាប្រឡង។

ប្រឹងប្រែងដើម្បីអ្នកក្រីក្រខេត្ត កនទុម តាំងទីលំនៅស្ថិរភាព

ប្រឹងប្រែងដើម្បីអ្នកក្រីក្រខេត្ត កនទុម តាំងទីលំនៅស្ថិរភាព

ដោយប្តេជ្ញាចិត្តសម្រេចរួចរាល់ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម មុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ខេត្ត កនទុម កំពុងបន្តខិតខំកៀរគររាល់ប្រភពកម្លាំងពីអង្គការ បុគ្គលក្នុងនិងក្រៅខេត្តនិងរួមបញ្ចូលប្រភពទុនពីកម្មវិធី គម្រោងនានាដើម្បីឧបត្ថម្ភប្រជាជនលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមជូនអ្នកក្រីក្រក្នុងភូមិសាស្រ្ត។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP

ចំណុចថ្មីគួរកត់ចំណាំបំផុតនៃអនុក្រឹត្យលេខ 66/2025/NĐ-CP គឺបានបំពេញ បនែ្ថមកុមារា-រីទារកដ្ឋានបង្រៀននិងរៀនពេញមួយថ្ងៃ (អាយុចាប់ពី ៣ ខែដល់ ៣ ឆ្នាំ) ក្នុងក្របខណ្ឌបានអាស្រ័យផលគោលនយោបាយ ឧបត្ថម្ភថែទាំពីប្រភពថវិកា រដ្ឋ។

កម្មករប្រមូលផលបន្លែដើម្បីបម្រើរោងចក្រផលិតបន្លែមើមនៅស្រុក ឌើនយឿង​ (ស្រុក ឡឹមដុង)

ប្រសិទ្ធភាពខ្ពស់ដោយសារវិនិយោគលើបច្ចេកវិទ្យាកែច្នៃកសិផល

កសិកម្មជាមុខព្រួញសេដ្ឋកិច្ចរបស់ខេត្ត ឡឹមដុង ក្នុងនោះមានវិស័យកែច្នៃកសិកផល។នាពេលកន្លងទៅអង្គភាព សហគ្រាសជាច្រើនបានផ្តោតសំខាន់វិនិយោគលើបច្ចេកវិទ្យា បច្ចេកទេសកែច្នៃស៊ីជម្រៅ រួមចំណែកបង្កើតទិសដៅប្រកបដោយចីរភាពសម្រាប់ផ្នែកកសិកម្មមូលដ្ឋាន។

ព្រះតេជគុណ សឺន ថន ព្រះចៅអធិការវត្ត ជ្រោយទឹមកណ្តាល (ភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង) និមន្តថេរដីកានៅក្នុងពិធីបើកបវេសនកាលថ្នាក់សិក្សាអក្សរ ខ្មែរ ឱកាសវិស្សមកាល។

រដូវវិស្សមកាលដ៏មានអត្ថន័យនៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្ត

វិស្សមកាលមកដល់ម្តងៗ ជំនួសឱ្យការនៅផ្ទះលេងសប្បាយសុខស្រួល ប្អូនតូចៗ នៅតាមតំបន់មានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ រួសរាន់កាន់សៀវភៅទៅថ្នាក់រៀនអក្សរ ខ្មែរ នៅឯវត្តវិញ។ វត្តអារាម ខ្មែរ នៅខេត្ត សុកត្រាំង មិនត្រឹមតែជាកន្លែងបដិបត្តិសាសនារបស់សហគមន៍ ខ្មែរ ប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អប់រំនិងរក្សាទុកអត្តសញ្ញាណជនជាតិទៀតផង។ ក្នុងនោះ វត្តមួយចំនួន​ក៏​រៀបចំ​បើកថ្នាក់បង្ហាត់បង្រៀនអក្សរ ​ខ្មែរ​ ដល់​កូនក្មួយ​ក្នុង​សហគមន៍​ទៀតផង។

ក្រសួងនគរបាលប្រគល់ជូនផ្ទះមហាសាមគ្គីជូនប្រជាជននៅស្រុក ត្រាគូ (ខេត្ត ត្រាវិញ)

មនោសញ្ចេតនាប្រជាជាតិ បដិការគុណបងប្អូនជនជាតិ

ចលនាប្រលងប្រណាំង “លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម” បាននិងកំពុងត្រូវបានដាក់ដំណើរការនៅទូទាំងប្រទេសដោយមានដំណោះស្រាយបត់បែន មានប្រសិទ្ធភាពជាច្រើន។​ ចលនាឆ្ពោះទៅរកគោលដៅនឹងសម្រេចរួចរាល់នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥។

លោកប្រធាន ហូ ជីមិញ ជាមួយតំណាងនារីបណ្តាជនជាតិចំនួនមនុស្សតិចនៅមហាសន្និបាតនារីទូទាំងប្រទេសលើកទី ២ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ១៩៥៦ នៅវិមានប្រធានរដ្ឋ ហាណូយ

មនោសញ្ចេតនាពិសេសរបស់ អ៊ំ ហូ ជាមួយបងប្អូនជនជាតិភាគតិច

ពេញមួយឆាកជីវិតធ្វើសកម្មភាពបដិវត្តន៍របស់ខ្លួន លោកប្រធាន ហូ ជីមិញ តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បងប្អូនបណ្តាជនជាតិភាគតិច។ ចំពោះលោក អ៊ំ បងប្អូនជនជាតិ គិញ ឬ ថូ ជនជាតិ មឿង ឬ ម៉ាន ជនជាតិ យ៉ារ៉ាយ ឬ អេដេ ជនជាតិ សេដាំង ឬ បាណា និងជនជាតិភាគតិចផ្សេងៗ ទៀតសុទ្ធតែជាកូនចៅ វៀតណាម សុទ្ធតែជាបងប្អូនសាច់សាលោហិត។ យើងទាំងអស់គ្នាស្លាប់រស់មានគ្នា សុខទុក្ខជាមួយគ្នា អត់ឃ្លានមានបានជួយគ្នាទៅវិញទៅមក។

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កងទ័ពជើងទឹកប្រជាជន វៀតណាម៖ ៧០ ឆ្នាំដំណើរការរក្សាការពារដែនសមុទ្រ

កាលពី ៧០ ឆ្នាំមុននេះ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ដល់ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៥) ចំពោះតម្រូវការជាបន្ទាន់នៃភារកិច្ចគ្រប់គ្រង ការពារដែនកោះសមុទ្រក្រោយថ្ងៃបានរំដោះភូមិភាគខាងជើង ក្រោមការដឹកនាំរបស់បក្សនិងលោកអ៊ំ ហូ គោរពតាមសេចក្តីសម្រេចចិត្តរបស់អគ្គគណៈកម្មាធិការយោធាបក្ស ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៥ ក្រសួងការពារជាតិ - អគ្គមេបញ្ជាការចេញអនុក្រឹត្យលេខ 284/NĐ-A បង្កើតនាយកដ្ឋានការពារទប់ទល់ឆ្នេរសមុទ្រ - ដើមកំណើតនៃកងទ័ពជើងទឹកប្រជាជន វៀតណាម សព្វថ្ងៃនេះ។

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ទស្សនាខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន - កន្លែងកត់ត្រាស្លាកស្នាមវិធីសាស្រ្តដ៏វិសេសវិសាលដោយឡែកមួយក្នុងការប្រយុទ្ធជាមួយសត្រូវ

ខ្សែក្រវាត់កម្ទិច អាម៉េរិក រ៉ាច់កៀន រួមមានឃុំចំនួន ៨ នៅស្រុក កឹនដឿក និងឃុំចំនួន ២ នៅស្រុក កឹនយួក បង្កើតឧត្តមភាពឡោមព័ទ្ធជុំវិញមូលដ្ឋានទ័ព អាម៉េរិក នៅ រ៉ាច់កៀន ពេលកងទ័ព អាម៉េរិក ចូលមកបង្កើតមូលដ្ឋាននាចុងឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៧០។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ លោកស្រី ង្វៀន ធីង៉ុកដៀប ប្រគល់ប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងដល់សមូហភាព និងបុគ្គល។ រូបថត៖ ថាញ់លៀម

កម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ គំរូ “ចូលឆ្នាំ តេត កងទ័ពប្រជាជន កឹនធើ អបអរសាទរ បុណ្យចូលឆ្នាំថ្មី” ក្លាយជាចំណុចមួយ សំខាន់ រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ជនជាតិខ្មែរនៅ កឹនធើ ។ នោះគឺជាសេចក្តីថ្លែងការណ៍របស់លោកស្រី ង្វៀង ធីង៉ុកឌៀប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ ក្នុងសន្និសីទបូកសរុបសកម្មភាពកងទ័ពប្រជាជនអបអរសាទរ បុណ្យចូលឆ្នាំថ្មី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ឧសភា។

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍ កសាងជីវភាពថ្មីកាន់តែស៊ីវីល័យ សម្បូររុងរឿងពី​មួយថ្ងៃទៅមួយថ្ងៃ

ជនជាតិ កឺទូ ពង្រីកប្រពៃណីផ្សារភ្ជាប់សហគមន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះជាតិ កងទ័ពយើងត្រូវបានបងប្អូនជនជាតិ កឺទូ នៅបណ្តាស្រុកតំបន់ភ្នំខេត្ត ក្វាងណាម ទំនុកបម្រុង បិទបាំង ចែករំលែកអាហារនិងសម្លៀកបំពាក់។ ពួកគាត់សាមគ្គី រួមចិត្តគំនិតគ្នា ចូលរួមវិភាគទានទាំងទ្រព្យសម្បត្តិទាំងកម្លាំងមនុស្ស ដើម្បីវាយឈ្នះសត្រូវបង្រួបបង្រួមប្រទេសជាតិ។ សព្វថ្ងៃនេះ ប្រពៃណីផ្សារភ្ជាប់សហគមន៍របស់បងប្អូនជនជាតិ កឺទូ នៅបានថែរក្សានិងពង្រីកនៅគ្រប់ភូមិនិគម កឺទូ។

ប៉ុសិ៍្តការពារព្រំដែន លុងគូ (ខេត្ត ហាយ៉ាង ប្រទេស វៀតណាម) និងការពារព្រំដែនតំបន់ស្រុក ភូនិញ (ប្រទេស ចិន) យាមល្បាតទ្វេភាគីនៅខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ការយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) វៀតណាម សម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនហើយក្នុងបុព្វហេតុការពារអធិបតេយ្យភាពទឹកដី ថែរក្សារឹងមាំសន្តិសុខព្រំដែនជាតិ។ ក្នុងនោះ សកម្មភាពយាមល្បាតទ្វេភាគីខ្សែបន្ទាត់ព្រំដែន វៀតណាម - ចិន ជាពិសេសនៅប៉ុស្តិ៍ការពារព្រំដែន លុងគូ - បញ្ជាការដ្ឋានកងទ័ព ការពារព្រំដែនខេត្ត ហាយ៉ាង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាពតំបន់ ព្រំដែនភាគខាងជើង។

សាលារៀនថាក់រៀន​ត្រូវ​បាន​វិនិយោគ​យ៉ាង​ធំទូលាយស្អាតបាតបង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​សិស្សសាលាតំបន់បងប្អូនជនជាតិ ខ្មែរ​ ​ខេត្ត វិញឡុង សិក្សារៀនសូត្រ។ រូបថត៖ ឡេ ធុយហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

រួមចិត្តគំនិតគ្នាដើម្បីជីវភាពកក់ក្តៅសម្បូរសប្បាយ

ក្រោយរយៈពេល ៥០ ឆ្នាំបង្រួបបង្រួមប្រទេសជាតិ បងប្អូនជនជាតិ ខ្មែរ នៃខេត្ត វិញឡុង បានឆ្លៀតប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ខិតខំប្រឹងប្រែងឈោងឈានឡើងឥតឈប់ឈរ។ មិន​ត្រឹម​តែ​អភិវឌ្ឍ​គ្រួសារប៉ុណ្ណោះ​ទេ បងប្អូនជនជាតិ ​ខ្មែរ ​ក៏​រួមវិភាគទាន​បន្ថែម​ទៀត ​នាំ​មក​នូវ​ការផ្លាស់ប្តូរថ្មីក្នុងភូមិស្រុក។

ឧបនាយករដ្ខមន្រ្តីនៃរដ្ឋាភិបាល លោក ង្វៀន ហ្វាប៊ិញ អញ្ជើញជំនួបគណៈប្រតិភូទាំងឡាយក្នុងប្រទេសនិងអន្តរជាតិចូលរួមបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

បិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥

ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅស្រុក ប៊ិញចាញ់ ទីក្រុង ហូ ជីមិញ សមាគមពុទ្ធសាសនាវៀតណាមរៀបចំបិទពិធីបុណ្យមហាវិសាខបូជាអង្គការសហប្រជាជាតិលើកទី ២០ ឆ្នាំ ២០២៥។

ទស្សនីយភាពមួយនៃកម្មវិធី

ការផ្លាស់ប្តូរវប្បធម៌ពុទ្ធសាសនាអន្តរជាតិតាមរយៈតន្ត្រីនិងសិល្បៈនៅបុណ្យមហាវិសាខបូជា ២០២៥

នាយប់នៃថ្ងៃទី ៧ ខែ ឧសភា កម្មវិធីផ្លាស់ប្តូរតន្ត្រីសិល្បៈពុទ្ធសាសនាអន្តរជាតិរៀបចំបង្គាប់ការដោយគណៈកម្មាធិការវប្បធម៌មជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម បានប្រព្រឹត្តឡើងនៅទីក្រុង ហូ ជីមិញ។ នេះជាកម្មវិធីស្ថិតក្នុងខ្សែសកម្មភាពគោលដៅសំខាន់នៃមហាបុណ្យវិសាខបូជា ២០២៥។

ប្រជាជនភាគច្រើនរង់ចាំធ្វើសក្ការៈបូជាក្នុងចិត្តប្រុងប្រៀបអនុមោទនា

ប្រជាជនតម្រង់​ជួរ​ធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈ​ព្រះ​ពោធិសត្វ ធិច ក្វាងឌឹក

នាព្រឹកនៃថ្ងៃទី ៧ ឧសភា នៅវត្ត វៀតណាមក្វឹកទឺ ប្រជាជននិងពុទ្ធបរិស័ទរាប់ពាន់នាក់បានអត់ធ្មត់តម្រង់ជួរគ្នាដ៏វែងដើម្បីបានចូលធ្វើសក្ការៈ​បូជាព្រះធាតុព្រះហទយៈព្រះ​ពោធិសត្វ ធិច ក្វាងឌឹក ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ក្នុងក្របខ័ណ្ឌមហាបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥។

វត្ត ជ្រោយទឹម បច្ចុប្បន្នជាមជ្ឈមណ្ឌលបដិបត្តិសាសនា ប្រជុំជីវភាពវប្បធម៌សហគមន៍របស់ជនជាតិ ខ្មែរ នៅ សង្កាត់ ១០ ទីក្រុង សុកត្រាំង

រឿងវត្តអារាម ខ្មែរ ចិញ្ចឹមនិងលាក់បាំងកម្មាភិបាលបដិវត្តន៍

ក្នុងកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង អាមេរិក សង្គ្រោះប្រទេសជាតិ វត្តអារាមជាច្រើនរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូង (ណាមបូ) បានក្លាយជាមូលដ្ឋានបដិវត្តន៍ កន្លែងចិញ្ចឹមនិងលាក់បាំង ការពារកម្មាភិបាលបដិវត្តន៍និងឈានមុខក្នុងចលនាតស៊ូនយោបាយ ធ្វើប្រតិបត្តិការឃោសនា ជាពិសេសគឺតួនាទីរបស់ព្រះសង្ឃពោរពេញដោយទឹកព្រះទ័យស្នេហាជាតិគ្រប់ព្រះអង្គ។ល។

លោកប្រធានរដ្ឋ លឿង កឿង និងព្រះឧបជ្ឈាយ៍ព្រះតេជគុណ ធិច ទ្រីក្វាង អគ្គមហាសង្ឃរាជាធិបតីនៃសមាគមពុទ្ធសាសនាវៀតណាម អញ្ជើញនិងនិមន្តចូលរួមបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

បើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅវិជ្ជាស្ថានព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ (ឃុំ ឡេ មិញសន់ ស្រុក ប៊ិញចាញ់) ប្រព្រឹត្តឡើងបើកពិធីបុណ្យមហាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “សាមគ្គីភាព និងមេត្តាធម៌ដើម្បីសេចក្តីថ្លៃថ្នូរមនុស្ស៖ បញ្ញាញាណព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោក និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

បវរកញ្ញា តៀវ វី ដើរនាំមុខ ​ចូលរួម​ដង្ហែជាមួយផងដែរក្នុង​ពិធីដង្ហែព្រះពោធិសត្វទ្រង់ប្រសូត

មនុស្ស​រាប់​ពាន់​នាក់​ចូល​រួមពិធី​ដង្ហែ​ព្រះសាលៀងអបអរសាទរ​បុណ្យវិសាខបូជា

នាយប់នៃថ្ងៃទី ៥ ឧសភា ព្រះសង្ឃ ព្រះភិក្ខុ ភិក្ខុនី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមពិធីដង្ហែរព្រះសាលៀងព្រះពោធិសត្វទ្រង់ប្រសូតពីវត្ត អឹនក្វាង មកកាន់វត្ត វៀតណាមក្វឹកទឺ (ខណ្ឌ ១០ ទីក្រុង ហូ ជីមិញ) ដើម្បីប្រារព្ធពិធីស្រង់ព្រះ។

មុខមាត់ទីក្រុង ហូ ជីមិញ ក្រោយរយៈពេល ៥០ ឆ្នាំផ្លាស់ប្តូរជាមួយប្រទេសជាតិ

ទីក្រុង ហូ ជីមិញ -ទីក្រុងទំនើបនិងសម្បូរទៅដោយអត្តសញ្ញាណជនជាតិ

ក្រោយរយៈពេល ៥០ ឆ្នាំប្រទេសជាតិបង្រួបបង្រួម (ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥) បងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ បានមានការបោះជំហានទៅមុខដ៏សំខាន់ក្នុងដំណើរការសម្របខ្លួននិងអភិវឌ្ឍសេដ្ឋកិច្ច។ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពបងប្អូនជនជាតិបច្ចុប្បន្ននេះត្រូវបានកែលម្អច្បាស់ក្រឡែត រួមចំណែកកសាងទីក្រុងទំនើប ស៊ីវិល័យមួយនិងសម្បូរដោយអត្តសញ្ញាណជនជាតិ។ល។

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

ប្រជាជនរង់ចាំយ៉ាងអ៊ូអរនូវដង្ហែក្បួនរបស់កងកម្លាំង​ធ្វើការផ្លាស់ប្ដូរបន្ទាប់ពីពិធីកិច្ច

បន្ទាប់​ពី​ពិធី​ដង្ហែ​ក្បួន ប្រជាជន ​ហូជីមិញ ​បាន​រង់ចាំយ៉ាងអ៊ូអរទទួលកង​កម្លាំង​ដង្ហែ​ឆ្លង​កាត់​ដើម្បី​ធ្វើការផ្លាស់ប្ដូរ។

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

សម្លឹងមើលប្លុកក្បួនដង្ហែទាំងឡាយពីខាងលើ

ក្នុងខួបលើក ៥០ នៃទិវារំដោះភាគខាងត្បូង មើលពីខាងលើ ដង្ហែរក្បួនកងទ័ពទាំងឡាយហាក់ដូចជាមានពណ៌ដ៏រស់រវើក វេញត្របាញ់រវាងបោះជំហានដើរព្រមៗគ្នា ទង់ជាតិចម្រុះពណ៌ ក្នុងការស្វាគមន៍យ៉ាងរីករាយរបស់ប្រជាជននៅសងខាងផ្លូវ៕