បុណ្យភូមិនាអំឡុងថ្ងៃនៃនិទាឃរដូវ
រូបថត៖ កៀវអាញ់យុង
បុណ្យភូមិនាអំឡុងថ្ងៃនៃនិទាឃរដូវ
រូបថត៖ កៀវអាញ់យុង
ក្នុងបរិវេណវត្តអារាម ខ្មែរ ជាច្រើននៅលើភូមិសាស្ត្រទីក្រុង កឹនធើ ចូលដល់រដូវវិស្សមកាលក៏សំឡេងប្អូនៗ ប្រកបអក្សរ រៀនអក្សរលាន់ឮអឺងកងទៀត។
កៅអីផ្តៅជាសម្ភារៈប្រើប្រាស់ជិតដិតក្នុងជីវភាពរស់នៅរបស់ ជនជាតិ ថៃ នៅ មឿងឡៃ (ដៀនបៀន)។ របរផលិតកៅអីផ្តៅក៏ជាមុខរបរ សិប្បកម្មប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិផងដែរ។
នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយផ្សែងអ័ព្ទស្ទុងៗ នៃឃុំ ផុងថូ (ខេត្ត ឡាយជៅ) វិធីសាស្ត្រស្រាវសរសៃសូត្ររបស់នារី យ៉ាវ មិនត្រឹមតែជាមុខរបរហត្ថកម្មតែមួយមុខប៉ុននោះទេ ថែមទាំងបានក្លាយជាសិល្បៈស្ងាត់ៗ មួយផ្ទុកលក្ខណៈដ៏វិសេសវិសាលជាច្រើន។
បងប្អូនជនជាតិ យ៉ាវ ឃុំ តីអៀនទឺ ខេត្ត បាក់និញ មានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលសម្បូរបែប។
សំឡេងខ្លុយរបស់បងប្អូនជនជាតិ ព្រៅ វ៉ឹនកៀវ (ភូមិឃុំ ត្រឿងស៊ើន ខេត្ត ក្វាងទ្រី) បន្លឺឡើងខ្ទរលាន់ឮកណ្តាលព្រៃព្រឹក្សា ត្រឿងស៊ើន ដ៏ធំល្វឹងល្វើយដូចជាស្ពានមេត្រីភ្ជាប់មនុស្សជាមួយប្រភពដើម ព្រៃភ្នំនិងជីវភាពមនោវិញ្ញាណ។ ក្នុងលំហូរនៃជីវភាពសម័យទំនើប សិប្បករទាំងឡាយរួមជាមួយនឹងដំណោះស្រាយអភិរក្សនៃមូលដ្ឋានកំពុងរួមចំណែកថែរក្សាបេតិកភណ្ឌដ៏មានតម្លៃ ស្របពេលនោះដែរបើកចេញឱកាសអភិវឌ្ឍទេសចរសហគមន៍ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌៕
សំឡេងស្គរឆៃយ៉ាំបានបន្លឺឡើងអឺងកងនៅក្នុងទីធ្លាវត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅពេលបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអកអំបុកម្តងៗ បានក្លាយជាសំឡេងជិតដិតតាំងពីយូរលង់ណាស់មកហើយនៅក្នុងភូមិស្រុក ខ្មែរ ខេត្ត អានយ៉ាង។ ប៉ុន្តែនៅពីក្រោយចង្វាក់ស្គរដ៏ផុលផុសនោះគឺជាកង្វល់របស់សិប្បករសិប្បការិនីវ័យចំណាស់ជាច្រើនខណៈពេលស្រទាប់បន្តវេនកំពុងតែតិចទៅៗ លម្ហសម្តែងបង្រួមមកជាបណ្តើរៗ ក្នុងចង្វាក់ជីវិតរស់នៅនាសម័យទំនើប។
ពិធីដង្ហែប្រគេនទៀនព្រះវស្សានិងដង្ហែផ្កាគឺជាពិធីកិច្ចសាសនាដ៏វិសេសវិសាលក្នុងវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ។ ជាធម្មតាពិធីបុណ្យប្រារព្ធឡើងនៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា (ថ្ងៃ ១ រោច ខែ អាសាធ ដល់ថ្ងៃ ១៥ កើត ខែ អស្សុជ) ឬក៏ពិធីបុណ្យកឋិនទានប្រគេនសំពត់កឋិន (ពីថ្ងៃ ១ រោច ខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក) ពិធីបុណ្យទាំងនេះប្រាថ្នាចង់បានសេចក្តីសុខក្សេមក្សាន្ត ភ្លៀងខ្យល់អំណោយផលនិងភូមិស្រុកសុខដុមរមនា៕
លោក លី ដាយថុង ប្រធានគណៈកម្មាធិការកិច្ចការរណសិរ្សភូមិ ណាំដាំ ឃុំ ក្វានបា ខេត្ត ត្វៀនក្វាង មិនត្រឹមតែបំពេញល្អការងារនយោបាយប៉ុននោះទេ ថែមទាំងជាអ្នកត្រួសត្រាយអភិរក្សអក្សរសរសេរ និងវប្បធម៌ជនជាតិ យ៉ាវ ទៀតផង។
បច្ចុប្បន្ន ឃុំ ញ៉ាប៊ិច (ទីក្រុង ដុងណាយ) ផ្តើមពីការជំរុញផ្សព្វផ្សាយ ឧបត្ថម្ភក្លឹបសិល្បៈដល់ពង្រីកតួនាទីរបស់សិប្បករសិប្បការិនី និងអ្នកមានប្រជាប្រិយភាព មូលដ្ឋានមិនត្រឹមតែខិតខំធ្វើឲ្យសម្បូរបែបជីវភាពរស់នៅខាងស្មារតីជូនប្រជាជនប៉ុននោះទេ ថែមទាំងជួយអភិរក្សអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិថែមទៀតផង។
នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា នៅតំបន់ទេសចរណ៍ជើងភ្នំ ឡាងប៊ីអាង សង្កាត់ ឡាងប៊ីអាង - ដាឡាត ខេត្ត ឡឹមដុង រៀបចំសមោសរវប្បធម៌គងឃ្មោះនិងម្ហូបអាហាររួមផ្សំនឹងល្បែងប្រជាប្រិយឆ្នាំ ២០២៦។
យុវនារីជនជាតិ ចាម ស្រស់ឆើតឆាយក្នុងឈុតសម្លៀកបំពាក់ពិធីបុណ្យដោយមានចង្វាក់របាំប្រពៃណីក្បែរប្រាសាទ ចាម បុរាណនៅ ផានរ៉ាង (ខេត្ត ខាញ់ហ្វា)។
នៅទីក្រុង កឹនធើ ព្រះពុទ្ធសាសនា ខ្មែរ បន្តបង្ហាញយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់ខ្លួនក្នុងការថែរក្សា និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ។ មិនត្រឹមតែជាទីពឹងផ្អែកខាងមនោវិញ្ញាណដ៏ពិសិដ្ឋប៉ុននោះទេ ស្ថាបត្យកម្មនេះថែមទាំងជាលម្ហអប់រំ ការពារបេតិកភណ្ឌនិងពង្រឹងធ្លុងមហាសាមគ្គីជនជាតិទៀតផង។
កាលពី ៥២ ឆ្នាំមុននេះ នៅខេត្ត រ៉ាច់យ៉ា (ឥឡូវជាខេត្ត អានយ៉ាង) ព្រះឧបជ្ឈាយ៍ ខ្មែរ ៤ អង្គគឺ យ័ញហម យ័ញតឹប យ័ញហយ ឡឹមហ៊ុង រួមជាមួយនឹងប្រជាជនមូលដ្ឋានរៀបចំបាតុកម្មតស៊ូទាមទារអាជ្ញាធរ អាម៉េរិក - អាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហ៊ាននិងបាញ់បំផ្លាញវត្តអារាម។ ស្មារតីតស៊ូបដិវត្តន៍និងការពលីរបស់ព្រះឧបជ្ឈាយ៍ ៤ អង្គក្លាយជាអណ្តាតភ្លើងបញ្ឆេះស្មារតីស្នេហាជាតិ សាមគ្គីក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក ប្រជាជននិយាយរួម។
ពិធីបុណ្យហែអ្នកតាមិនត្រឹមតែជាសកម្មភាពជំនឿដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ចិន ប៉ុននោះទេ ថែមទាំងបានក្លាយជាលំហប្រជុំជីវភាពវប្បធម៌រួមរបស់ទីក្រុង ហូ ជីមិញ ទៀតផង៕
ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។
ប្រព្រឹត្តឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ មិនត្រឹមតែជាវេលាដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប៉ុននោះទេ ថែមទាំងជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម ទៀតផង។
សម្រាប់សហគមន៍ ខ្មែរ នៅភូមិភាគខាងត្បូងប្រទេស វៀតណាម វត្តមិនត្រឹមតែជាកន្លែងប្រជុំជីវភាពសាសនាប៉ុននោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃពិធីបុណ្យប្រពៃណីសំខាន់ៗដែលផ្សារភ្ជាប់ជាមួយនឹងការរស់នៅ វប្បធម៌របស់សហគមន៍នៅក្នុងភូមិស្រុកទៀតផង។
គាំទ្រទិវាវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែ មេសា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម ឃុំ ដ្វយផឿង ហាណូយ បានប្រព្រឹត្តឡើងខ្សែសកម្មភាពដ៏វិសេសវិសាល ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងកុះករមកចូលរួម។
នៅព្រឹកថ្ងៃទី ២៦ ខែ មេសា (ថ្ងៃទី ១០ នៃខែទី ៣ តាមច័ន្ទគតិ) នៅមណ្ឌលរំឭកព្រះវិញ្ញាណក្ខន្ធបណ្តាស្តេចត្រកូល ហ៊ុង ឧទ្យានប្រវត្តិសាស្ត្រ - វប្បធម៌ប្រជាជាតិ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំពិធីបុណ្យរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង ឆ្នាំ មមី អដ្ឋស័ក យ៉ាងឱឡារិក។
នៅក្នុងវ័យអាយុ ៧៥ ឆ្នាំ សុខភាពមានការចុះខ្សោយខ្លះ ប៉ុន្តែស្មារតីបដិវត្តន៍ក្នុងខ្លួនលោក ចូវផាត នៅភូមិ កៃយ៉ាងអា ឃុំ ឡុងដៀន ខេត្ត កាម៉ៅ នៅតែស្វាហាប់យ៉ាងខ្លាំង។ មិនត្រឹមតែនាំមុខគេក្នុងការអនុវត្តចលនាធ្វើសកម្មភាពប្រលងប្រណាំងនៅមូដ្ឋានប៉ុននោះទេ លោកថែមទាំងជាអ្នកជំរុញ បង្ហាត់បង្រៀនវប្បធម៌ ទំនៀមទម្លាប់ជូនបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានទៀតផង។ ចំពោះលោកទាំងនោះមិនមែនគ្រាន់តែការជក់ចិត្តដិតអារម្មណ៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវចំពោះបច្ឆាជនជំនាន់ក្រោយទៀតផង។
ខែ រ៉ាម៉ាដាន មានអត្ថន័យពិសេសសំខាន់ខ្លាំង មិនត្រឹមតែជាមួយសាសនិកសាសនិកាឥស្លាមប៉ុណ្ណោះទេថែមទាំងជាមួយជីវិតវប្បធម៌ ស្មារតីរួមរបស់សហគមន៍ ចាម ឥស្លាមនៅខេត្ត អានយ៉ាង ទាំងមូល។
អំឡុងឆ្នាំកន្លងទៅ ខេត្ត ដាក់ឡាក់ តែងតែផ្តោតសំខាន់លើការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌របស់បងប្អូនជនជាតិភាគតិច ជាពិសេសគឺបេតិកភណ្ឌគងឃ្មោះ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន ៣ ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ថ្ងៃទី៣ គឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ហៅថាវារៈឡើងស័ក។
បុណ្យ ង្វៀនទីវ (ហែអ្នកតា) គឺជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏យូរយារណាស់មកហើយរបស់សហគមន៍ជនជាតិ ចិន តំបន់ ជើលើន (ទីក្រុង ហូ ជីមិញ)។ ឱកាសនេះ មាមីងបងប្អូនធម្មតាទៅកាន់សាលសមាគមនិកាយ ចិន (វត្តអារាម រោងអាស្រម) សុំសេចក្តីសុខសាន្ត សុខភាពមាំមួនរកស៊ីមានបានកើតលាភ យសសក្តិ មាសប្រាក់ សម្បូររុងរឿង។
នាវេលាថ្ងៃត្រង់នៃថ្ងៃទី ១០ ខែ មេសា ក្រុមការងាររបស់ក្រសួងជនជាតិនិងសាសនាដឹកនាំដោយសមមិត្ត អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាបានអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត កាម៉ៅ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ក្រុមការងារដឹកនាំដោយប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត កាម៉ៅ ឡេ ថាញ់ត្រៀវ អញ្ជើញសួរសុខទុក្ខ អបអរសាទរនៅតាមវត្ត សាលាពោធិជុំ ផ្នោបើស វត្ត ខ្មែរ នៅសង្កាត់ ៧ (សង្កាត់ បាកលៀវ) វត្ត សុវណ្ណសាគរសិរី ដើមពោន (សង្កាត់ វិញត្រាច់)។
នៅឱកាសដើមឆ្នាំថ្មីម្តងៗ បងប្អូនបណ្តាជនជាតិ ជាពិសេសគឺជនជាតិ តៃ ខេត្ត ឡាវកាយ ក៏រូតរះម្នីម្នាចូលរួមពិធីបុណ្យ ឡុងតុង (បុណ្យច្រត់នង្គ័ល)។ ឆ្នាំនេះ ពិធីបុណ្យ ឡុងតុង ត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា)។ នេះមិនត្រឹមតែជាពិធីកិច្ចបួងសួងសុំរដូវកាលអំណោយផលតាមប្រពៃណីប៉ុននោះទេ ថែមទាំងជាកន្លែងណាត់ជួបវប្បធម៌ - ទេសចរណ៍ដ៏ទាក់ទាញទៀតផង។
កាលពីព្រឹកថ្ងៃទី ៣ ខែ មេសា ក្រុមការងាររបស់រដ្ឋសភាដឹកនាំដោយអនុប្រធានរដ្ឋសភា លោក វូ ហុងថាញ់ បានអញ្ជើញមកសួរសុខទុក្ខ ប្រគេនពរនិងជូនពរបុណ្យចូលឆ្នាំថ្មី ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ។
ក្នុងបរិយាកាសនិទាឃរដូវពុះពោរ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែ កុម្ភៈនៅឃុំ មឿងប៊ី (ខេត្ត ភូ ថ) បានប្រារព្ធឡើងពិធីបុណ្យដាក់ នេវ (ពិធីចុះស្រែ ពិធីបើកទ្វារព្រៃ) - ពិធីបុណ្យប្រជាប្រិយប្រពៃណីធំបំផុតរបស់ជនជាតិ មឿង។
ខេត្ត អានយ៉ាង កំពុងជំរុញសកម្មភាពទាំងឡាយពាក់ព័ន្ធដល់ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងវប្បធម៌និងសារមន្ទីរដើម្បីជួយប្រជាជន ភ្ញៀវទេសចរចូលមើលវត្ថុតាង ឯកសារទាំងឡាយកាន់តែងាយស្រួលថែមទៀត។ គណៈកម្មការគ្រប់គ្រងកេរដំណែលវប្បធម៌ អុកអែវ ឬ អូរកែវ ខេត្ត អានយ៉ាង ក៏កសាងផែនការ អនុវត្តដំណោះស្រាយជាច្រើនយ៉ាងឆាប់រហ័សដើម្បីធ្វើបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយនូវសកម្មភាពរបស់អគារដាក់តាំងបង្ហាញវប្បធម៌ អុកអែវ ឬ អូរកែវ និងទីតាំងកេរដំណែលគោលដៅសំខាន់ៗ របស់មណ្ឌលកេរដំណែលសិក្សាស្រាវជ្រាវបុរាណវត្ថុ អុកអែវ - បាថេរ។