នៅពេលដែលវាលស្រែដំណើបមានពណ៌លឿងស្រាលហើយនោះ ជនជាតិ តៃ នៅឃុំ កូនឡូន ស្រុក ណាហាង (ខេត្ត ទៀនក្វាង) ក៏រៀបចំពិធីបុណ្យដាល់ អំបុក (បុណ្យអំណរព្រះចន្ទ បុណ្យហាយ ឬបុណ្យអញ្ជើញនាងចន្ទ) ដើម្បីអំណររដូវកាលបាយថ្មីក្នុងខែ តុលា ត្រៀមខ្លួនសម្រាប់បុណ្យចូលឆ្នាំថ្មីតាមប្រតិទិនចន្ទគតិ។
ក្រោមថ្វីដៃដ៏ប៉ិនប្រសប់ទាំងគូររបស់បងស្រីជាច្រើនរូប បាច់ស្រូវទាំងឡាយត្រូវបានត្រឡប់ទៅត្រឡប់មកជារឿយៗ នៅលើមាត់ឡ បន្ទាប់មកបានដាក់ចូល ក្នុងត្បាល់បុកអំបុក
ពិធីបុណ្យដាល់អំបុកពោរពេញទៅដោយអត្ថន័យខាងជំនឿអរូបិយ បួងសួង សុំអោយអាកាសធាតុអំណោយផល ងាយស្រួលក្នុងការបង្កបង្កើនផល។ ដំណើប កាយហ្វាវ៉ាង ពូជស្រូវដំណើបមានវត្តមានតាំងពីប៉ុន្មានជំនាន់មក ហើយនៅ កូនឡូន ត្រូវបានប្រើជាវត្ថុធាតុដើមសំខាន់ៗ ក្នុងពិធីបុណ្យ។ បាច់ស្រូវទាំងឡាយត្រូវបានបំបែកចេញតូចៗ និងដាក់លើទ្រៀសដែលតម្បាញដោយឫស្សីស្រស់ បន្ទាប់មកដាក់លើមាត់ឡ។
ជនជាតិ តៃ នៅឃុំ កូនឡូន ស្រុក ណាហាង (ខេត្ត ទ្វៀនក្វាង) ជ្រើសរើសស្រូវ ដើម្បីដាល់អំបុក
ក្រោមថ្វីដៃដ៏ប៉ិន ប្រសប់ទាំង គូររបស់លោកយាយ បងស្រីជាច្រើនរូប បាច់ស្រូវទាំងនោះត្រូវបាន ត្រឡប់ទៅ ត្រឡប់មកជារឿយៗ នៅលើមាត់ឡ បន្ទាប់មកទៀត បានដាក់ចូលក្នុងត្បាល់បុក។ ដើម្បីឱ្យគ្រាប់អំបុកមានរសជាតិឈ្ងុយឆ្ងាញ់ ទន់ល្មួត ជនជាតិ តៃ តែងតែវេចដោយស្លឹកចេកឬស្លឹកចេកទេស។ ផ្តើមពីអំបុកនេះ ហើយគេអាចកែច្នៃចេញមុខអាហារផ្សេងៗ ទៀតដូចជា បាយដំណើប អំបុក នំអំបុក ប្រហិតអំបុក។ល។
ដំណើរការដាល់អំបុកដោយហត្ថកម្មទាមទារភាពប៉ិនប្រសប់ អត់ធ្មត់របស់ស្ត្រី ជនជាតិ តៃ
ពិធីបុណ្យដាល់អំបុកប្រកបដោយលក្ខណៈដ៏វិសេសវិសាលដាច់ដោយ ឡែកនៃពិធីបុណ្យមួយផង ហើយក៏ជាឱកាសសម្រាប់ជនជាតិ តៃ នៅតំបន់ភ្នំ កូនឡូន និងភ្ញៀវទេសចរដែលអញ្ជើញមកពីទីជិតទីឆ្ងាយ ផ្លាស់ប្តូរវប្បធម៌ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋានទៀតផង៕
អត្ថបទនិងរូបថត៖ វ៉ាន់ទី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ សឺន ហេង