
តាមទស្សនទានរបស់ជនជាតិ ម៉ុង ផ្ទះជញ្ជាំងដីជាម៉ែត្រវាស់វាយតម្លៃភាពសម្បូរស្ដុកស្ដម្ភ ជាមូលដ្ឋានដើម្បីបញ្ជាក់ពេលវេលារស់នៅអំឡុងពេលយូរឬតិចរបស់គ្រួសារនីមួយៗ វង្សត្រកូលជនជាតិ ម៉ុង នីមួយៗ ក្នុងតំបន់។


ផ្ទះជញ្ជាំងដីជាទូទៅត្រូវបានធ្វើពីដីឥដ្ឋ ដំបូលប្រក់ក្បឿងញីឈ្មោល។ ក្រោមបាតដៃទាំងគូដ៏ប៉ិនប្រសប់ ការឧស្សាហ៍ព្យាយាម ផ្ចិតផ្ចង់របស់ជនជាតិ ម៉ុង ជញ្ជាំងផ្ទះត្រូវបានបូកយ៉ាងហ្មត់ចត់ ដីមួយស្រទាប់ៗ ត្រូវបានបង្ហាប់ណែនដើម្បីបង្កើតបានជាជញ្ជាំងដ៏រឹងមាំ។ ទោះបីធ្វើតែពីវត្ថុធាតុដើមសាមញ្ញ ងាយរកតែផ្ទះជញ្ជាំងដីបែរជារឹងមាំយ៉ាងខ្លាំង កក់ក្តៅនៅរដូវរងា ស្រឡះស្រឡំមានខ្យល់ត្រជាក់ចេញចូលក្នុងរដូវប្រាំង។




ស្ថិតនៅកណ្តាលធម្មជាតិដ៏ធំល្វឹងល្វើយ ផ្ទះជញ្ជាំងដីមិនត្រឹមតែជាកន្លែងបាំងភ្លៀងក្តៅប៉ុននោះទេ ថែមទាំងជាបេះដូងនៃគ្រួសារនីមួយៗ កន្លែងរក្សាទុកបណ្តារឿងរ៉ាវប្រចាំថ្ងៃជាធម្មតាតាមរយៈជនជាតិ ម៉ុង តំបន់ខ្ពង់រាបថ្មពីមួយជំនាន់ទៅមួយជំនាន់ទៀតផង៕
អត្ថបទនិងរូបថត៖ ខាញ់ហ្វា
ប្រែសម្រួល និង បញ្ចូលទិន្នន័យ៖ អៀនថាញ់