អ្នកមានប្រជាប្រិយភាពមិនត្រឹមតែជួយឃោសនា ចលនាប៉ុននោះទេ ថែមទាំងត្រូវតែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូននៅក្នុងសហគមន៍ទៀតផង ជួយមាមីងបងប្អូនដឹងអំពីច្បាប់យ៉ាងច្បាស់ រួមដៃគ្នាថែរក្សាភាសានិយាយ អក្សរសរសេរ វប្បធម៌ប្រពៃណី និងសម្របខ្លួនយ៉ាងសកម្មនឹងការផ្លាស់ប្តូរនៃសម័យទំនើប។
អ្នកយកព័ត៌មាននៃកាសែត ព័ត៌មាន និងជនជាតិបានធ្វើសម្ភាសជាមួយនឹងព្រះឧបជ្ឈាយ៍ យ៉ាញ់លុង អនុប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ទីក្រុង ហូ ជីមិញ និងជាព្រះចៅអធិការវត្ត ចន្ទរង្សី សង្កាត់ ស៊ន់ហ្វា ទីក្រុង ហូ ជីមិញ អំពីតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការឃោសនាគោលនយោបាយ គិតគូរពីជីវភាពសហគមន៍ អភិរក្សវប្បធម៌ និងកំណត់ទិសដៅឱ្យយុវជន ខ្មែរ ជំនាន់ក្រោយក្នុងសម័យឌីជីថល។
ផ្តើមពីតថភាពផ្សារភ្ជាប់ជាមួយនឹងបងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ជាង ១,៣ លាននាក់ តើតាមព្រះឧបជ្ឈាយ៍ អ្នកមានប្រជាប្រិយភាពត្រូវធ្វើអ្វីខ្លះ និងរួមដំណើរយ៉ាងដូចម្តេចខ្លះ ដើម្បីជួយមាមីងបងប្អូនដឹងច្បាប់យ៉ាងច្បាស់ និងប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផង ពង្រីកតួនាទីជាស្ពានមេត្រីយ៉ាងប្រសិទ្ធភាពជាមួយអាជ្ញាធរមូលដ្ឋានផង?
បើតាមអាត្មា បព្វជិតតែងតែតម្រង់ទិសទៅរកអ្វីដែលល្អប្រសើរសម្រាប់មនុស្សគ្រប់រូប សហគមន៍ ហើយបើចង់ចលនាមាមីងបងប្អូនមុនដំបូងបង្អស់ត្រូវតែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនយល់ថាពួកគាត់កំពុងគិតអ្វី និងជីវភាពកំពុងជួបការលំបាកយ៉ាងណា។
ក្រៅពីធ្វើជាគំរូតួយ៉ាងដើម្បីបង្កើនប្រជាប្រិយភាព ការពន្យល់គោលនយោបាយតាមរយៈរឿងរ៉ាវជាក់ស្តែងជួយឱ្យមាមីងបងប្អូនកាន់តែងាយយល់។ តាមរយៈនោះ អ្នកមានប្រជាប្រិយភាពបានរួមចំណែករឹតចំណងទំនាក់ទំនងនៅក្នុងសហគមន៍ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
នៅវត្ត ចន្ទរង្សី តើព្រះឧបជ្ឈាយ៍ ព្រះសង្ឃ សមណសក្តិ អ្នកមុខអ្នកការសាសនាបានធ្វើអ្វីខ្លះ ដើម្បីឱ្យភាសានិយាយ អក្សរសរសេរ វប្បធម៌ប្រពៃណី ខ្មែរ ផ្ទេរបន្តឱ្យក្មេងៗ ជំនាន់ក្រោយ?
យើងខ្ញុំបានបង្កើតបរិស្ថានសិក្សា និងអនុវត្តវប្បធម៌សម្រាប់កូនក្មួយជនជាតិ ខ្មែរ។ ហើយនៅរាល់រដូវវិស្សមកាល វត្តតែងតែបើកថ្នាក់រៀនអក្សរ ខ្មែរ និងចលនាអាណាព្យាបាលសិស្សឲ្យជូនកូនមកចូលរៀន។
មិនត្រឹមតែរៀនអក្សរប៉ុននោះទេ កុមារៗ នៅបានរៀនរាំ រៀនច្រៀង និងស្គាល់ឧបករណ៍តន្ត្រីប្រពៃណីទៀតផង។ សកម្មភាពទាំងនេះក៏បានជួយពង្រឹងស្មារតីសាមគ្គីភាពរវាងកូនក្មួយជនជាតិ ខ្មែរ និងបណ្តាបងប្អូនជនជាតិផ្សេងៗ ទៀតផងដែរ។
បរិវត្តកម្មឌីជីថលកំពុងជះឥទ្ធិពលកាន់តែច្បាស់ហើយខ្លាំងដល់របៀបសិក្សា ធ្វើការ និងទទួលព័ត៌មានរបស់យុវជន។ តាមព្រះឧបជ្ឈាយ៍ អ្នកមានប្រជាប្រិយភាពត្រូវផ្លាស់ប្តូរវិធីទទួលយកយ៉ាងណា ដើម្បីថែរក្សាវប្បធម៌ ខ្មែរ ផង និងជួយឱ្យយុវជន ខ្មែរ សម្របខ្លួនជាមួយនឹងសម័យទំនើប បច្ចេកវិទ្យាឌីជីថលផង?
អ្នកមានប្រជាប្រិយភាពក៏ត្រូវតែរៀនសូត្រ និងម្ចាស់ការប្រើបច្ចេកវិទ្យាឌីជីថលដែរ។ បច្ចេកវិទ្យាឌីជីថលអាចជួយផ្សព្វផ្សាយធម៌វិន័យ ឧទ្ទេសនាមអំពីភាសានិយាយ អក្សរសរសេរ វប្បធម៌ ខ្មែរ ឬផ្តល់ចំណេះដឹងមានអត្ថប្រយោជន៍ជូនមាមីងបងប្អូន។
ការថែរក្សាអត្តសញ្ញាណវប្បធម៌ និងការទទួលយកចំណេះដឹងថ្មីមិនមែនជារឿងខ្វែងគ្នានោះទេ តែជួយគ្នាទៅវិញទៅមកទៀតផង។ យុវជន ខ្មែរ ចាំបាច់ត្រូវលើកកម្ពស់កម្រិតចំណេះដឹងថ្មីៗ ព្រមទាំងរៀនបច្ចេកវិទ្យា វិទ្យាសាស្រ្ត ភាសាបរទេសដើម្បីអភិវឌ្ឍខ្លួនឯង និងរកបានការងារល្អ។
ចំពោះកិច្ចការពុទ្ធសាសនា និងការផ្សារភ្ជាប់ជាមួយពុទ្ធបរិស័ទ តើព្រះឧបជ្ឈាយ៍មានគោលបំណងចង់ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានវិធានការអ្វីបន្ថែមខ្លះ ដើម្បីឱ្យអ្នកមានប្រជាប្រិយភាពពង្រីកល្អតួនាទីរបស់ខ្លួនក្នុងសហគមន៍?
តាមអាត្មា រាល់ស្ថាប័នសមត្ថកិច្ចចាំបាច់ត្រូវផ្តល់ព័ត៌មាន និងពន្យល់យ៉ាងហ្មត់ចត់នូវគោលនយោបាយថ្មីៗ ដល់អ្នកមានប្រជាប្រិយភាព។ ធ្វើបែបនេះជួយឱ្យការផ្សព្វផ្សាយជូនមាមីងបងប្អូនមានភាពត្រឹមត្រូវ និងជិតស្និទ្ធថែមទៀត។ អ្នកមានប្រជាប្រិយភាពជាអ្នកជួបប្រាស្រ័យជាមួយនឹងមាមីងបងប្អូនជាប្រចាំ។ នៅពេលមានចម្ងល់ មិនច្បាស់គឺប្រជាជនតែងតែមកសួរ។ ប្រសិនបើយើងខ្ញុំមិនទាន់ច្បាស់ខ្លឹមសារគឺពិបាកនឹងពន្យល់ជូនណាស់។
ការពិភាក្សាទៅមករវាងអ្នកមានប្រជាប្រិយភាព និងអាជ្ញាធរនឹងជួយអនុវត្តគោលនយោបាយច្បាមជាប់តាមភាពជាក់ស្តែង។ ផ្តើមពីនោះ រាល់បញ្ហាដែលកើតឡើងភ្លាមៗ នៅក្នុងសហគមន៍នឹងត្រូវបានដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
សូមគោរពថ្លែងអំណរព្រះគុណព្រះឧបជ្ឈាយ៍!
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួល៖ អៀងថាន់