ពិធីត្រូវបានប្រារព្ធឡើងនៅក្នុងបរិយាកាសមុខផ្ទះ រ៉ុង មជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌និងជំនឿរបស់ភូមិនិគម។ មុនថ្ងៃពិធីប្រព្រឹត្តឡើង ព្រឹទ្ធាចារ្យភូមិជូនដំណឹងដើម្បីគ្រួសារទាំងឡាយនាំគ្នារៀបចំ។ តាំងពីព្រឹកព្រលឹម ប្រជាជនប្រមូលផ្តុំដំឡើងដើមនេវ បុកអង្ករ កែចៃ្នម្ហូបអាហារនិងរៀបចំកន្លែងប្រារព្ធពិធី។
គ្រឿងតង្វាយរួមមានជ្រូក មាន់ បាយក្រឡាន ស្រូវ អង្ករ ស្រាអេករួមជាមួយភោគផលពិសេសដោយឡែករបស់មូលដ្ឋាន។ នៅពេលគ្រឿងតង្វាយត្រូវបានរៀបដាក់រុងរឿងក្បែរដើមនេវ ព្រឹទ្ធាចារ្យភូមិធ្វើពិធីកិច្ចបន់ស្រន់ យ៉ាង បួងសួងសុំឱ្យមនុស្សចាស់មានសុខភាពមាំមួន កូនក្មេងជាសុខ ស្រូវផើមដាក់គ្រាប់បានល្អ ពោតមានគ្រាប់ច្រើន គ្រួសារទាំងឡាយស្រុះស្រួលនិងភូមិនិគមកក់ក្តៅសម្បូរស្តុកស្តម្ភពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោយពីផ្នែកពិធីដ៏រមទម សំឡេងគងឃ្មោះ សំឡេងស្គរបន្លឺឡើង ចាប់ផ្តើមផ្នែកលេងកម្សាន្ត។ អ្នកភូមិផឹកស្រាស្រាអេកជាមួយគ្នា សម្របខ្លួនចូលក្នុងចង្វាក់ស្វងទាំងឡាយដ៏ទន់ភ្លន់ល្វាសល្វន់ជុំវិញដើមនេវ។ គ្រប់ជំនាន់នៅក្នុងភូមិភ្ជាប់រង្វង់ដៃគ្នា ចែករំលែកសេចក្តីសប្បាយនិងបំណងប្រាថ្នាដ៏ក្លៀវក្លាអំពីជីជីវភាពដ៏រុងរឿងបរិបូរណ៍។
ពិធីស៊ើម៉ះគើចាមមិនត្រឹមតែឆ្លុះបញ្ចាំងជីវភាពមនោវិញ្ញាណរបស់ជនជាតិ បាណា ប៉ុននោះ ថែមទាំងជាឱកាសផ្ទេរបន្តទំនៀមទម្លាប់ សិល្បៈគងឃ្មោះ រាំស្វងនិងពុទ្ធិប្រជាប្រិយទៀតផង។ ការរក្សាពិធីកិច្ចជាប្រចាំរួមចំណែក អភិរក្ស លើកស្ទួយអត្តសញ្ញាណវប្បធម៌ប្រពៃណី ស្របពេលនោះដែរ ឧទ្ទេសនាមរូបភាពមនុស្សម្នា ដែនដី យ៉ាឡាយ ទៅកាន់ភ្ញៀវទេសចរទៀតផង៕
អត្ថបទ៖ ឡេភូ - កាសែតព័ត៌មាននិងជនជាតិ
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ