នៅកណ្តាលចង្វាក់ជីវិតនាសម័យទំនើប រាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅតែបានថែរក្សានិងផ្ទេរបន្តវេនឆ្លងកាត់ជាច្រើនជំនាន់។ ក្នុងលម្ហដ៏ពិសិដ្ឋនៃវត្តអារាម ខ្មែរ សំឡេងស្គរឆៃយ៉ាំគឹកកង សំឡេងវង់ភ្លេងពិណពាទ្យលាន់រំពងជាមួយនឹងចង្វាក់របាំប្រជាប្រិយនិងសិល្បៈទស្សនីយភាពរបាំមុខត្លុកប្រពៃណីបន្តលេចវត្តមានប្រៀបដូចជានិមិត្តរូបដ៏រស់រវើកនៃអត្តសញ្ញាណជនជាតិ។
សិល្បៈច្នៃបង្កើតមុខត្លុករបាំយក្សគឺជារបរសិប្បកម្មប្រពៃណីមួយដ៏ល្អឯកមួយ ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅវប្បធម៌ ជំនឿ និងសិល្បៈល្ខោនបុរាណរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)។ រូបថត៖ ខាញ់ហ្វា - ទីភ្នាក់ងារព័ត៌មានវៀតណាម
ពិណពាទ្យគឺជាទម្រង់សិល្បៈប្រគំភ្លេងមានលក្ខណៈជាពិធីកិច្ចប្រពៃណី ត្រូវបានចាត់ទុកជា "ដួងព្រលឹង" ក្នុងការរស់នៅខាងវប្បធម៌ មនោវិញ្ញាណរបស់បងប្អូនជនជាតិ ខ្មែរ។ ឆ្នាំ ២០១៩ ទម្រង់សិល្បៈដ៏ល្អឯកនេះត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
វង់ភ្លេងពិណពាទ្យត្រូវបានផ្សំផ្គុំឡើងដោយឧបករណ៍ភ្លេងចំនួន ៥ ឈុតដែលផលិតចេញពីវត្ថុធាតុដើមទាំង ៥ ផ្សេងគ្នា បង្កើតបានជាសូរសំឡេងទាំង ៥ ផ្សេងៗ គ្នាដាច់ដោយឡែកដ៏ពីរោះស្តាប់។
សិល្បៈសម្តែងស្គរឆៃយ៉ាំគឺជារបាំប្រជាប្រិយដ៏ល្អឯករបស់ជនជាតិ ខ្មែរ ដោយរួមបញ្ចូលគ្នានូវក្បាច់រាំ សំឡេង និងបំណិនហក់លោតស្រដៀងនឹងក្បាច់គុន។ របាំនេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចុះបញ្ជីក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិសម្រាប់សហគមន៍ ខ្មែរ នៅខេត្ត តីនិញ ក្នុងឆ្នាំ ២០១៥ និងខេត្ត អានយ៉ាង ក្នុងឆ្នាំ ២០២៥។
របាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ គឺជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាល ត្រូវបានថែរក្សា និងស្នងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់រួមចំណែកអភិរក្សអត្តសញ្ញាណជាតិ។
ពិធីកិច្ច ទំនៀមទម្លាប់បានថែរក្សានិងបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ទៀត។
រូបភាពទាំងនោះបង្ហាញឱ្យឃើញការខិតខំប្រឹងប្រែងរបស់សហគមន៍ ខ្មែរ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ស្របពេលនោះដែរបញ្ជាក់ពីកម្លាំងរស់រានដ៏ស្វិតស្វាញនៃអត្តសញ្ញាណវប្បធម៌ ខ្មែរ ក្នុងលំហូរអភិវឌ្ឍនិងសមាហរណកម្មនៃសង្គមសម័យទំនើប៕
អត្ថបទ៖ ខាញ់ហ្វា
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ចន្ថា
(ទីភ្នាក់ងារព័ត៌មានវៀតណាម)