នាំយកសិទ្ធិស្មើភាពចូលទៅក្នុងការរស់នៅ
ខេត្ត តីនិញ បើកថ្នាក់ហ្វឹកហ្វឺនអំពីច្បាប់ជាច្រើនគួបផ្សំគោលនយោបាយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត ផ្ទះលំនៅនិងការអប់រំសម្រាប់បងប្អូនជនជាតិភាគតិចយ៉ាងស៊ីចង្វាក់គ្នា។ អាស្រ័យហេតុដូច្នោះ ចំនួនក្រុមគ្រួសារក្រីក្របានថយចុះលើសការរំពឹងទុកយ៉ាងខ្លាំង ប្រឹងប្រែងរហូតដល់ឆ្នាំ ២០៣០ កាត់បន្ថយគ្រួសារក្រីក្រឱ្យនៅក្រោម ១០ ក្រុមគ្រួសារនិង ១០០% ឃុំសម្រេចស្តង់ដារជនបទថ្មី។
នៅក្នុងឃុំព្រំដែន និញដៀន ការងារជនជាតិបានជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងលែងនៅមានក្រុមគ្រួសារក្រីក្រ។ លោក យ៉ាញ់ សារឿង រីករាយត្រេកអរថា៖ "មាមីងបងប្អូនតំបន់ព្រំដែនកាលពីមុនធ្វើដំណើរទៅមកនៅពេលយប់លំបាកលំបិនយ៉ាងខ្លាំង ឥឡូវនេះ មានភ្លើងបំភ្លឺផ្លូវ មនុស្សចាស់ទំនុកចិត្ត កូនចៅទៅរៀនមកផ្ទះនៅពេលយប់វិញក៏មានសុវត្ថិភាព"។
លោក ត្រឹន ថេហៀប អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ និញដៀន ឱ្យដឹងថា៖ "មូលដ្ឋានបានប្តូរពីឧបត្ថម្ភសុទ្ធសាធងាកមកបង្កើតលក្ខខណ្ឌដើម្បីប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចដោយខ្លួនឯង ណែនាំរៀបចំផលិតកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជននៅតំបន់ព្រំដែន រួមចំណែកលំនឹងជីវភាពរស់នៅ កាត់បន្ថយស្ថានភាពចេញទៅរកស៊ីធ្វើការឆ្ងាយពីផ្ទះនិងហានិភ័យនៃការធ្លាក់ចូលទៅក្នុងអំពើអបាយមុខសង្គម"។
គោរពអត្តសញ្ញាណ ពង្រឹងទំនុកចិត្តនៅព្រំដែន
នៅភូមិ ចាម ជីវភាពរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់អាស្រ័យដោយមានហេដ្ឋារចនាសម្ព័ន្ធចាក់ជាបេតុង ជំនឿសាសនាត្រូវបានធានា។ លោកស្រី ធី អាមីណា ចែករំលែកបំណងប្រាថ្នាចង់ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភអាហារូបករណ៍ ធ្វើបរិវត្តកម្ម ឌីជីថលនិងលើកកម្ពស់សុខភាពជូនបងប្អូនជនជាតិ។
ក្រៅពីនោះ ហាគិម (សង្គ្រាជវិហារ) ហាហ៊្គី ចាមមីន ប្រធានគណៈកម្មការតំណាងសាសនាអ៊ីស្លាម ខេត្ត តីនិញ វាយតម្លៃថា៖ "ទំនាក់ទំនងរវាងអាជ្ញាធរមូលដ្ឋានជាមួយបងប្អូនជនជាតិកំពុងតែបង្វែរពីការជួយឧបត្ថម្ភទៅជារួមដំណើរ បង្កើតការផ្សារភ្ជាប់ពីមួយជំហានទៅមួយជំហានថែមទៀត"។
យោងតាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត តីនិញ ង៉្វៀន ដាយធី មានប្រសាសន៍៖ ខេត្តតែងតែបញ្ជ្រាបស្មារតី "បណ្តាជនជាតិមានសមភាព សាមគ្គី ឱ្យតម្លៃគ្នា ជួយគ្នាអភិវឌ្ឍជាមួយគ្នា" ជំរុញសេដ្ឋកិច្ចបៃតងយ៉ាងខ្លាំងក្លានិងបរិវត្តកម្មឌីជីថលដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ មិញភូ - ទីភ្នាក់ងារព័ត៌មានវៀតណាម
រូបថត៖ លឺ ធីអៀនថាញ់