កាលពីច្រើនឆ្នាំមុន ភូមិ កើនៀ ៤ ធ្លាប់ជាភូមិសាស្រ្តស្មុគស្មាញអំពីសន្តិសុខសណ្តាប់ធ្នាប់។ គ្រួសារជាច្រើនស្តាប់សម្តីអុជអាលរបស់ជនអាក្រក់ចូលរួមឆ្លងដែនខុសច្បាប់។
ប្រឈមមុខនឹងស្ថានភាពនោះ ព្រឹទ្ធាចារ្យភូមិ អ៊ីហ៊ើ អេបាន បានរួមជាមួយអាជ្ញាធរមូលដ្ឋានព្យាយាមចុះទៅដល់ក្រុមគ្រួសារនីមួយៗ ឃោសនា ស្រាយបំភ្លឺជួយមាមីងបងប្អូនយល់ឃើញប្រការត្រឹមត្រូវ។ ដោយភាពស្មោះសរ និងការទទួលខុសត្រូវ ព្រឹទ្ធាចារ្យបានជួយមនុស្សជាច្រើនឱ្យវិលត្រឡប់មកវិញ ផ្ដោតអារម្មណ៍ធ្វើការងារ ផលិតកម្ម លំនឹងជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។
ទន្ទឹមនឹងនោះ ព្រឹទ្ធាចារ្យភូមិ អ៊ីហ៊ើ អេបាន ថែមទាំងសកម្មចូលរួមថែរក្សាតម្លៃទាំងឡាយដ៏ល្អប្រពៃនៃច្បាប់ទម្លាប់ និងអត្តសញ្ញាណវប្បធម៌ជនជាតិ អេដេ។
ដោយមានការចូលរួមយ៉ាងខ្ជាប់ខ្ជួន ឆ្នាំ ២០២៥ ព្រឹទ្ធាចារ្យភូមិ អ៊ីហ៊ើ អេបាន ត្រូវបានលោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់ជូនវិញ្ញាបនបត្រសរសើរ ព្រោះស្នាដៃលេចធ្លោក្នុងការសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ អកប្បកិរិយា ហូ ជីមិញ។
ទោះបីមានវ័យចំណាស់ក៏ដោយ ព្រឹទ្ធាចារ្យភូមិ អ៊ីហ៊ើ អេបាន នៅតែខិតខំប្រឹងប្រែងអស់ពីចិត្តជារៀងរាល់ថ្ងៃដូចជា "ម្លប់ដើមចំបក់" បិទបាំងដ៏ខ្ជាប់ខ្ជួន រួមចំណែកថែរក្សាភាពសុខក្សេមក្សាន្ត និងពូនជ្រុំជីវភាពកាន់តែល្អប្រសើរឡើងសម្រាប់ភូមិនិគម៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
បញ្ចូលទិន្នន័យ៖ អៀងថាន់