នៅភូមិ ប៉ាសាឡាវ ឃុំ ថាញ់អៀន ខេត្ត ឌៀនបៀន មុខរបរត្បាញសំពត់សង្កិមប្រពៃណីនៅតែបាននារីជនជាតិ ឡាវ ជាច្រើន ថែរក្សាឆ្លងតាមរយៈតាំងពីកីតម្បាញនីមួយៗ។
សរសៃអំបោះពណ៌ចម្រុះ ក្បាច់រចនាពិសេសដាច់ដោយឡែកត្រូវបានបង្កបង្កើតឡើងដោយបាតដៃទាំងគូដ៏ប៉ិនប្រសប់មិនត្រឹមតែរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ឡាវ ប៉ុននោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតទៀតផង។
ភ្ញៀវទេសចរចូលរួមពិសោធបណ្ដាដំណាក់កាលរៀបចំវត្ថុធាតុដើមសម្រាប់ត្បាញសំពត់សង្កិមជាមួយនារីជនជាតិ ឡាវ នៅភូមិ ប៉ាសាឡាវ។
លំហត្បាញសំពត់សង្កិមនៅគ្រួសារមួយក្នុងភូមិ ប៉ាសាឡាវ កន្លែងដែលកីតម្បាញប្រពៃណីនៅតែត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីបង្កើតផលិតផលពោរពេញដោយអត្តសញ្ញាណវប្បធម៌ ឡាវ។
ពីសរសៃអំបោះពណ៌ទោល តាមរយៈបច្ចេកទេសត្បាញដោយដៃ បណ្ដាក្បាច់រចនាដ៏ផ្ចិតផ្ចង់បានលេចឡើងបន្តិចម្តងៗនៅលើផ្ទៃសំពត់។
ភ្ញៀវទេសចរឆ្លងកាត់ពិសោធន៍ត្បាញសំពត់សង្កិមនៅភូមិ ប៉ាសាឡាវ តាមការណែនាំរបស់ប្រជាជនមូលដ្ឋាន។
ភ្ញៀវទេសចរក្នុងឈុតសម្លៀកបំពាក់ជនជាតិ ឡាវ ឆ្លងកាត់ពិសោធន៍ត្បាញសំពត់សង្កិមក្បែរកីតម្បាញ។
អ្នកស្រី ឡ ធីវ៉ឹន នៅភូមិ ប៉ាសាឡាវ ឃុំ ថាញ់អៀន ខ្មីឃ្មាតត្បាញសំពត់សង្កិមប្រពៃណីរបស់ជនជាតិ ឡាវ។
ភ្ញៀវទេសចរបាននារីជនជាតិ ឡាវ ណែនាំពីរបៀបស្លៀកសម្លៀកបំពាក់ប្រពៃណី និងស្វែងយល់អត្ថន័យរបស់ក្បាច់រចនានៅលើសម្លៀកបំពាក់។
នារីជនជាតិ ឡាវ សម្រួលសរសៃអំបោះនីមួយៗ នៅលើកីតម្បាញ បង្កើតបានជាក្បាច់រចនាតាមគំរូប្រពៃណី ដែលបានបន្សល់ទុកក្នុងសហគមន៍។
តាមរយៈសហករណ៍ត្បាញសំពត់សង្កិម ប៉ាថើម នារីនៅក្នុងភូមិធ្វើការរួមគ្នាដើម្បីថែរក្សាសិប្បកម្ម ណែនាំឧទ្ទេសនាម និងលក់ផលិតផល ព្រមទាំងពាំនាំសិប្បកម្មក្លាយទៅជាការពិសោធវប្បធម៌ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលអញ្ជើញមកកាន់មូលដ្ឋាន៕
ផលិតដោយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ អៀងថាន់
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ