ការបរិច្ចាគដីសាងសង់អគារវប្បធម៌
នៅភូមិ ប៊ូនុង ឃុំ ក្វាងទ្រឹក លោក ដៀវស្រាញ់ (អាយុ ៧១ ឆ្នាំ) គឺជាគំរូភ្លឺថ្លាតួយ៉ាងនៅពេលបរិច្ចាគដីលំនៅឋាននិងដីកសិកម្មជាង ១.២០០ ម៉ែត្រការ៉េដើម្បីសាងសង់អគារវប្បធម៌សហគមន៍។ គម្រោងជួយសម្រេចបានលក្ខណៈវិនិច្ឆ័យសំខាន់ក្នុងកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។
ដោយសារការជួយជ្រោមជ្រែងរបស់កម្មាភិបាលជួយជំរុញកសិកម្ម ជីបាចនិងយកចំបក់បារាំងមកដាំក្នុងរយៈជាងពេល ១០ ឆ្នាំកន្លងទៅ ជីវភាពប្រជាជនជាជនជាតិ ម៉្នុង កាន់តែមានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ដៀវ ស្រាញ់ ចែករំលែកថា៖ “មាមីងបងប្អូនរៀនផង ធ្វើផងដកពិសោធន៍ផង ។ល។ អាស្រ័យហេតុដូច្នោះ ប្រាក់ចំណូលរបស់ប្រជាជនកាន់តែមានស្ថិរភាពដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ”។
វាយតម្លៃលើការចូលរួមនេះ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ក្វាងទ្រឹក ឌាន់ មិញធន់ បញ្ជាក់ថា លោក ដៀវស្រាញ់ គឺជាគំរូតួយ៉ាងរបស់មូលដ្ឋាន។ ប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្តបានទទួលស្គាល់ស្នាដៃឆ្នើមរបស់លោកនិងគ្រួសារក្នុងសកម្មភាពទាំងឡាយដើម្បីសហគមន៍។
ជិត ២០ ឆ្នាំថែរក្សាព្រៃឈើនៅតាមព្រំដែននៃមាតុភូមិ
នៅក្នុងភូមិ ប៊ូប្រាំង 1A លោក ដៀវកា (អាយុ ៦១ ឆ្នាំ) ធ្វើជាប្រធានក្រុមគ្រប់គ្រងព្រៃការពារព្រំដែនជាង ១១០ ហិកតារយៈពេលជិត ២០ ឆ្នាំមកហើយ។ ការងារល្បាត បង្ការពន្លត់ភ្លើងឆេះព្រៃនាំមកប្រាក់ចំណូលស្ថិរភាពក្នុងមួយឆ្នាំពី ៧ ទៅ ៨ លានដុងក្នុងមួយក្រុមគ្រួសារ។ លោក ដៀវកា និយាយដោយស្មោះត្រង់ថា៖ “រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមរបស់ខ្ញុំចែកធ្វើជាច្រើនក្រុមហើយប្តូរវេនគ្នាល្បាត សហការជាមួយម្ចាស់ព្រៃឈើធ្វើការគ្រប់គ្រង ការពារ ទប់ស្កាត់ទង្វើរំលោភបំពានព្រៃឈើ”។
ការវាយតម្លៃអំពីប្រសិទ្ធភាពប្រតិបត្តិការ អនុប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារខ្សែក្រវាត់ព្រំដែន ដូ ថាញ់តឹម សង្កត់ធ្ងន់ថា៖ “ខ្លួនលោក ដៀវកា ផ្ទាល់យល់ដឹងសណ្ឋានដីយ៉ាងច្បាស់លាស់និងធ្វើជាគំរូ ទទួលខុសត្រូវក្នុងការការពារព្រៃឈើហើយបានក្លាយជាបុគ្គលស្នូលរបស់ក្រុមទាំងមូលក្នុងដំណើរការអនុវត្តភារកិច្ច។ អង្គភាពគ្រប់គ្រងព្រៃឈើមានទំនុកចិត្តយ៉ាងខ្លាំងពេលប្រគល់ជូនព្រៃឈើនិងសហការគ្រប់គ្រង ការពារព្រៃឈើជាមួយមាមីងបងប្អូន”។
ទន្ទឹមនឹងការពារព្រៃឈើ លោក ដៀវកា ថែមទាំងចលនាប្រជាជនបរិច្ចាគដី រំដោះធ្លាដីធ្វើផ្លូវគមនាគមន៍ធំទូលាយស្អាតបាតយ៉ាងសកម្ម។ លោក ដៀវកា ចែករំលែកអំពីទស្សនៈឃោសនា៖ “ខ្ញុំចលនា បកស្រាយហើយមាមីងបងប្អូនយល់ស្រប ស្រុះចិត្តគំនិត គាំទ្រគោលការណ៍រួម”៕
អត្ថបទនិងរូបថត៖ ហ៊ឹងធិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ យ័ញលើយ