ស៊ីនហូ បើកទិសដៅរួចផុតភាពក្រីក្រពីដំណាំឱសថ

កម្មាភិបាលកសិកម្មណែនាំមាមីងបងប្អូននៅឃុំ ស៊ីនហូ ថែទាំដំណាំដុងក្វាយ
កម្មាភិបាលកសិកម្មណែនាំមាមីងបងប្អូននៅឃុំ ស៊ីនហូ ថែទាំដំណាំដុងក្វាយ

ជាតំបន់ឱសថគោលដៅសំខាន់មួយក្នុងចំណោមតំបន់ទាំង ៨ នៃទូទាំងប្រទេស ក្នុងអំឡុងឆ្នាំថ្មីៗ នេះ ដំណាំឱសថបានជួយបងប្អូនបណ្តាជនជាតិនៅឃុំ ស៊ីនហូ (ខេត្ត ឡាយចូវ) លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈោងឈានឡើងធ្វើមានពីមួយជំហានទៅមួយជំហាន។ អត្ថបទ និង រូបថត៖ វៀតយុង ពីគោលការណ៍ដល់ភាពជាក់ស្តែង

សងេ្កតឃើញសក្ដានុពលអំពីអភិវឌ្ឍរុក្ខជាតិឱសថរបស់តំបន់ខ្ពង់រាប ស៊ីនហូ (ឃុំ ស៊ីនហូ) នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៣ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ 1976/QĐ-TTg "ផ្ដល់សច្ចាប័នគម្រោងប្លង់មេទូទៅអភិវឌ្ឍរុក្ខជាតិឱសថដល់ឆ្នាំ ២០២០ និងតម្រង់ទិសដៅដល់ឆ្នាំ ២០៣០"។ ក្នុងនោះ ស៊ីនហូ គឺជាតំបន់រុក្ខជាតិឱសថ គោលដៅសំខាន់មួយក្នុងចំណោមតំបន់ទាំង ៨ របស់ទូទាំងប្រទេស។

14.jpg
Codonopsis sp. ដំណាំឱសថត្រូវបានប្រជាជន ឃុំ ស៊ីនហូ ផ្ដោតសំខាន់លើការដាំច្រើននៅតាមចម្ការដំណាំ
18.jpg
កម្មាភិបាលកសិកម្មណែនាំមាមីងបងប្អូននៅឃុំ ស៊ីនហូ ថែទាំដំណាំដុងក្វាយ

ពីគោលការណ៍នេះ ឃុំជាច្រើនបានរួមបញ្ចូលបណ្តាកម្មវិធី គម្រោងដើម្បី ផ្តោតការស្ដារតំបន់រុក្ខជាតិឱសថមួយចំនួនឡើងវិញ ស្របពេលឧបត្ថម្ភប្រជាជនផ្លាស់ប្តូរដំណាំមិនសូវមានប្រសិទ្ធភាពងាកមកដាំបណ្តាប្រភេទរុក្ខជាតិ ឱសថសមស្រប។ល។ ខេត្ត ឡាយចូវ ក៏បង្កើតលក្ខខណ្ឌងាយស្រួលបំផុត សម្រាប់បណ្តាសហករណ៍ សហគ្រាសដាក់ដំណើរការ បណ្តាគម្រោងអភិវឌ្ឍ តំបន់ដាំដុះ ចម្រាញ់ កែច្នៃរុក្ខជាតិឱសថ។ល។

ទទួលបានការឧបត្ថម្ភ យកចិត្តទុកដាក់ជាពិសេសនៃខេត្ត ឡាយចូវ ការខិតខំប្រឹងប្រែងរបស់បងប្អូនបណ្តាជនជាតិ ដល់ពេលនេះបានមាន ដំណាំឱសថគ្រប់ប្រភេទជាង ៦០០ ហិកតាដូចជា៖ ដុងក្វាយ អាទីសូ Platycodon grandiflorum, Paris polyphylla Smith។ល។ នៅលើភូមិសាស្ត្រ កកើតឡើងតំបន់ដាំដុះឱសថដូចគ្នានៅបណ្តាឃុំ៖ ស៊ីនហូ ណឹមតឹម និង រាយប៉ាយនៅតាមមូលដ្ឋានមួយចំនួនមាន អនុតំបន់អាកាសធាតុសមស្រប។

ផលិតផលឱសថផលិតចេញត្រូវបានសហគ្រាសម៉ៅទិញ បានបង្កើត កម្លាំងចលករដ៏ខ្លាំងក្លា ជំរុញប្រជាជនអភិវឌ្ឍតំបន់ដាំដុះ។ បង ចែវ អាយ៉ាវ ប្រជាជនម្នាក់នៅឃុំ ស៊ីនហូ ចែករំលែកថា៖ "ប្រសិទ្ធភាព សេដ្ឋកិច្ចនៅពេលដាំ ដំណាំឱសថខ្ពស់ជាងឆ្ងាយប្រៀបធៀបនឹងដាំដុះស្រូវ ពោត ឬដំណាំបន្លែបង្ការ ផ្សេងៗ ជួយខ្ញុំមានប្រាក់ចំណូលស្ថិរភាព អាស្រ័យដោយដាំដុះឱសថបានជា គ្រួសារខ្ញុំមានជីវភាពសល់ផលជាងមុន"។

12.jpg
ប្រជាជនឃុំ ស៊ីនហូ ថែទាំចម្ការដុងក្វាយ
7.jpg
ការដាំយិនស៊ិន ឡាយចូវ នៅលើ ខ្ពង់រាប ស៊ីនហូ

ការបើកទូលាយតំបន់ឱសថ លើកកម្ពស់ជីវភាពប្រជាជន

ដើម្បីទាញយកសក្តានុពលនៃដំណាំឱសថ ខេត្ត ឡាយចូវ បានអនុម័ត គម្រោងអភិវឌ្ឍន៍រុក្ខជាតិឱសថមួយចំនួនដំណាក់កាល ២០២០ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ជាពិសេស គណៈកម្មាធិការបក្សខេត្ត ឡាយចូវ បានចេញសេចក្តីសម្រេចចិត្តលេខ 17-NQ/TU ស្តីពីការអភិវឌ្ឍយិនស៊ិន ឡាយចូវ ដំណាក់កាល ២០២៤ - ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៣៥ ដោយមានគោលដៅអភិវឌ្ឍតំបន់ដាំដុះយិនស៊ិន ឡាយចូវ នៅទូទាំងខេត្ត សម្រេចបានប្រហែល ៣.០០០ ហិកតា បរិមាណផលធ្វើអាជីវកម្មយិនស៊ិន ឡាយចូវ ឆ្នាំ ២០៣០ សម្រេចបានប្រហែល ៣០ តោនក្នុងមួយឆ្នាំ ធានា ប្រភពដើមកំណើត សម្រេចស្តង់ដារ GACP-WHO ឬប្រហាក់ប្រែលដល់ ឆ្នាំ ២០៣៥ នាំយិនស៊ិន ឡាយចូវ រួមជាមួយនឹងយិនស៊ិន វៀតណាម ក្លាយជា ផ្នែកមុខទំនិញបំពាក់ពាណិជ្ជសញ្ញាជាតិជាដើម។

ផ្តើមពីគោលនយោបាយខាងលើ មូលដ្ឋានជាច្រើនបន្តលើកទឹកចិត្ត ប្រជាជនបើកទូលាយផ្ទៃដីដាំដំណាំឱសថ ដាំកែលម្អ បំពេញបន្ថែម ជំនួស ផ្ទៃក្រឡារុក្ខជាតិឱសថបានធ្វើអាជីវកម្មយ៉ាងសកម្ម ស្របពេលបង្កលក្ខខណ្ឌ ដើម្បីអាជីវកម្ម សហករណ៍ចងសម្ពន្ធគ្នាជាមួយនឹងប្រជាជនអភិរក្ស អភិវឌ្ឍ ប្រភេទឱសថដ៏មានតម្លៃមួយចំនួនដូចជា៖ យិនស៊ិន ឡាយចូវ Paris polyphylla Smith។

6a.jpg
ចម្ការដាំដំណាំ អាទីសូ របស់ប្រជាជននៅឃុំ ស៊ីនហូ
23b.jpg
ខ្ពង់រាប ស៊ីនហូ ស្ថិតនៅរយៈកម្ពស់ ១.៥០០ ម៉ែត្រប្រៀបធៀបនឹង នីវ៉ូទឹកសមុទ្រ អាកាសធាតុត្រជាក់ត្រជុំពេញមួយឆ្នាំ ដីធ្លីសមស្រប ងាយស្រួលខ្លាំងដើម្បីអភិវឌ្ឍតំបន់ឱសថ

"ឃុំមួយចំនួននៅតំបន់ខ្ពង់រាប ស៊ីនហូ ជំហានដំបូងកកើតឡើងផលិតផលមួយចំនួនសម្រេចស្តង់ដារ OCOP ផ្កាយ ៣ ដូចជាផលិតផលពីដំណាំ អាទីសូ Gynostemma pentaphyllum តែវល្លិជាដើម។ ខេត្តនឹងជំរុញពាណិជ្ជកម្មយ៉ាងខ្លាំងក្លា ស្វែងរកទីផ្សារដើម្បីប្រជាជនស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម" - លោក ប៊ូយ ហ៊ុយភឿង ប្រធានមន្ទីរកសិកម្ម និង បរិស្ថានខេត្ត ឡាយចូវ។

ការអភិវឌ្ឍរុក្ខជាតិឱសថគឺជាទិសដៅសមស្របគោលបំណងធ្វើការ រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ នាំយករុក្ខជាតិឱសថក្លាយជា ដំណាំចម្បងមួយក្នុងចំណោមដំណាំចម្បងៗ ដើម្បីវិនិយោគអភិវឌ្ឍទៅជា ផលិតផលទំនិញកសិកម្មពិសេសនៃមូលដ្ឋានជាច្រើន។ ខិតខំប្រឹងប្រែង ដល់ឆ្នាំ ២០៣០ តំបន់ខ្ពង់រាប ស៊ីនហូ នឹងអភិវឌ្ឍដំណាំឱសថគ្រប់ប្រភេទ បានចំនួន ១.០០០ ហិកតា៕

អត្ថ បទ និងរូបថត៖ វៀតយុង
ប្រែសម្រួល៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ថ្នាក់បង្រៀនភាសា ខ្មែរ មួយនៅខេត្ត អានយ៉ាង ជាប់ព្រំដែន​ កម្ពុជា។

ផ្តល់អាទិភាពរាល់កម្មវិធីបង្រៀនភាសា ខ្មែរ ភាសា ឡាវ នៅបណ្តាឃុំព្រំដេន

លោកឧបនាយករដ្ឋមន្ត្រី ឡេ ថាញ់ឡុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 2732/QĐ-TTg ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ អនុម័តគម្រោង "បង្កើនការបង្ហាត់បង្រៀន និងរៀនភាសាបរទេសក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៤៥"។

ផ្ទះរបស់លោក ឡឹមហួន នៅភូមិ កនត្រាន់ ឃុំ តឹនហ្វា ខេត្ត តីនិញ នៅតែរក្សាបានអត្តសញ្ញាណវប្បធម៌របស់​ជនជាតិ ខ្មែរ នៅព្រំដែន តីនិញ។

គិតគូរអភិវឌ្ឍន៍តំបន់បងប្អូនជនជាតិ ខ្មែរ នៅព្រំដែន

ឃុំ តឹនហ្វា ខេត្ត តីនិញ ជាភូមិសាស្រ្តព្រំដែនមានបងប្អូនជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនជាតិ ខ្មែរ មាន​អត្រាច្រើនដោយមានជិត ២០០ ក្រុមគ្រួសារ ភាគច្រើនប្រមូលផ្តុំនៅក្នុងភូមិ កនត្រាន់។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លង ជីវភាពរបស់បងប្អូនជនជាតិបានកែល្អប្រសើរឡើងពីមួយជំហានទៅមួយជំហាន អាស្រ័យដោយការយក​ចិត្តទុកដាក់របស់បក្សនិងរដ្ឋ រួមជាមួយនឹងការខិតខំរបស់ប្រជាជនផងដែរ។

មានក្រុមគ្រួសារជាច្រើននៅឃុំព្រំដែន អៀណាន ខេត្ត យ៉ាឡាយ បានរួចផុតពីភាពក្រីក្រអាស្រ័យ​ដោយ​គោលនយោបាយឧបត្ថម្ភដំណាំស្វាយចន្ទី ដាំឆ្លាស់ជាមួយនឹងដំណាំរយៈពេលខ្លីលើផ្ទៃដីចោលទំនេរ។

បើកផ្លូវប្រកបការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចបានប្តូរមុខមាត់ថ្មីនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ

ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។

នៅពេលដែលស្រូវចាប់ផ្តើមចូលដល់ពេលលឿងទុំ នារី ថៃ នឹងជ្រើសរើសកួរស្រូវដ៏ស្អាតបំផុតនៅអំពកស្រែដ៏ល្អបំផុត យកមកព្យួរលើធ្នើចង្រ្កាន។ នៅពេលរដូវកាលប្រមូលផលរួចរាល់ ពួកគាត់ទើបបែនស្រូវ បុកជាអង្ករ ចំហុយបាយដំណើបដើម្បីប្រារព្ធពិធី។ រូបថត៖ ត្រុងដាត - ទីភ្នាក់ងារព័ត៌មានវៀតណាម

ពិធីអំណរបាយថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ

ពិធីសែនអំណរបាយថ្មីរបស់បងប្អូនជនជាតិ ថៃ នៅ ម៉ាយចូវ (ខេត្ត ភូ ថ) បង្ហាញពីការដឹងគុណចំពោះបុព្វបុរសនិងបួងសួងសុំឱ្យរដូវកាលខាងមុខបានភ្លៀងខ្យល់អំណោយផល ផលដំណាំល្អស្រស់បំព្រង។

អ្នកស្រី ហ'ឃឹប អេបាន ភូមិ ទូលបេ ឃុំ អ៊ាអាវារ៍ ខេត្ត ដាក់ឡាក់ ទទួលបានការឧបត្ថម្ភគោមេកូនកាត់បន្តពូជចំនួន ២ ក្បាលមានតម្លៃចំនួន ៣០ លានដុងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

ឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ

នាពេលកន្លងទៅ ការងារកាត់បន្ថយភាពក្រីក្រនៅខេត្ត ដាក់ឡាក់ ជាពិសេសនៅតំបន់បងប្អូនជនជាតិភាគតិច កត់សម្គាល់ឃើញការផ្លាស់ប្តូរជាច្រើនដោយសារគំរូឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតតាមតម្រូវការនិងស្ថានភាពជាក់ស្តែងរបស់ប្រជាជន។ ចាប់ពីការឧបត្ថម្ភកូនពូជ ដំណាំពូជ រហូតដល់ហ្វឹកហ្វឺនបច្ចេកទេសនិងការត្រួតពិនិត្យដំណើរការផលិតកម្ម គំរូកាត់បន្ថយភាពក្រីក្រទាំងឡាយបានបង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព ជួយក្រុមគ្រួសារជាច្រើនឈោងឈានឡើងលំនឹងសេដ្ឋកិច្ច។

ជំនួយការពីចម្ងាយជួយប្រជាជនតំបន់ភ្នំទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

ជំនួយការពីចម្ងាយជួយប្រជាជនតំបន់ភ្នំទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

គំរូក្រុមបរិវត្តកម្មឌីជីថលសហគមន៍កំពុងសឱ្យឃើញតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណែទម្រង់រដ្ឋបាល និងនាំយកសេវាកម្មសាធារណៈតាម​​អ៊ីនធឺណិត​​ឱ្យកាន់តែខិតជិតប្រជាជន ជាពិសេសនៅក្នុងបណ្តាឃុំតំបន់ភ្នំនៅជួបការលំបាកជាច្រើនក្នុងខេត្ត ងេអាន។

លើកសរសើរបងប្អូនជនជាតិភាគតិចបានយកឈ្នះការលំបាក និងមានការច្នៃប្រតិដ្ឋ

លើកសរសើរបងប្អូនជនជាតិភាគតិចបានយកឈ្នះការលំបាក និងមានការច្នៃប្រតិដ្ឋ

នាថ្ងៃទី៣ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត ដុងណាយ បានរៀបចំកិច្ចប្រជុំលើកសរសើរគំរូតួយ៉ាងក្នុងចំណោមបង​ប្អូនជនជាតិភាគតិចឆ្នាំ ២០២៥ ដើម្បីលើកតម្កើងបុគ្គលទាំងឡាយដែលមានសមិទ្ធផលឆ្នើមក្នុងពលកម្ម ផលិតកម្ម ការសិក្សា និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។

“រចនាបថស្បែកជើងលក្ខណៈជនជាតិ យ៉ៃ”៖ នៅពេលយុវជនចូលរួមក្នុងការអភិរក្សមុខរបរផលិតស្បែកជើងប្រពៃណីរបស់ជនជាតិ យ៉ៃ

“រចនាបថស្បែកជើងលក្ខណៈជនជាតិ យ៉ៃ”៖ នៅពេលយុវជនចូលរួមក្នុងការអភិរក្សមុខរបរផលិតស្បែកជើងប្រពៃណីរបស់ជនជាតិ យ៉ៃ

ដោយប្រឈមមុខនឹងហានិភ័យនៃការបាត់បង់បណ្ដើរៗ ក្នុងបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាល គម្រោង "រចនាបថស្បែកជើងលក្ខណៈជនជាតិ យ៉ៃ" អនុវត្តដោយ InterArts Agency បាននាំមកនូវវិធីសាស្រ្តថ្មីសន្លាងមួយឆ្លងតាមរយៈបទពិសោធន៍ជាក់ស្តែង។ ក្នុងចំណោមនោះ ចំណុចលេចធ្លោគឺ workshop ផលិតស្បែកជើងហត្ថកម្ម ភ្ជាប់សិប្បករក្នុងស្រុកជាមួយយុវជនជំនាន់ក្រោយ ដោយប្រែក្លាយបេតិកភណ្ឌទៅជាសម្ភារៈច្នៃប្រឌិតដ៏រស់រវើកក្នុងបរិបទទំនើប។

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

ខេត្ត ដាក់ឡាក់ ប្រមូលផ្តុំរាល់ប្រភពកម្លាំងបន្ថែមដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់

នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំង​នានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និង​ទឹកជំនន់។

រកស៊ីចិញ្ចឹមជីវិតលើវាលលិចទឹកជំនន់នៅព្រំដែន ភាគនិរតី

រកស៊ីចិញ្ចឹមជីវិតលើវាលលិចទឹកជំនន់នៅព្រំដែន ភាគនិរតី

ទឹកជំនន់ឆ្នាំនេះមកដល់ឆាប់និងខ្ពស់ជាងរាល់ឆ្នាំបានជាប្រជាជននៅតាមឃុំព្រំដែននៅខ្សែទឹកខាងលើទន្លេ គឺវឡុង នៃខេត្ត អានយ៉ាង មិនត្រឹមតែត្រេកអរព្រោះតែវាលស្រែមានដីកករល្បាប់ប៉ុននោះទេ ថែមទាំងជួយកែលម្អជីវភាពរស់នៅពេលទំនេរពីការងារស្រែចម្ការពីរបរនេសាទជលផលរដូវទឹកជំនន់។ មិនមាត់មិនករកស៊ីចិញ្ចឹមជីវិតនៅកណ្តាលសមុទ្រទឹកដ៏ធំល្វឹងល្វើយ មាមីងបងប្អូននៅទីនេះគ្រាន់តែសង្ឃឹមថារដូវទឹកជំនន់នឹង "ស្ងប់ស្ងាត់" ដោយមានបង្គាត្រីពេញឃ្លុប។

កសាងកងជួរ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាពនៅតំបន់បងប្អូនជនជាតិ

កសាងកងជួរ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាពនៅតំបន់បងប្អូនជនជាតិ

នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ក្នុងកិច្ចប្រជុំស្តីពីបេសកកម្មរបស់គណៈកម្មាធិការបង្គាប់ការកិច្ចការសាសនា ជនជាតិ​ទីក្រុង កឹនធើ លោក ត្រឹន វ៉ាន់ហ្វៀន អនុលេខាគណៈកម្មាធិការបក្សទីក្រុង កឹនធើ វាយតម្លៃថា ជនរួមជាតិបណ្តា​ជនជាតិ សាសនាបានចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការចលនា ហើយមានគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនប្រកប​ដោយប្រសិទ្ធភាព។

ការបង្កើតប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុផ្លូវសមុទ្រនឹងរួមចំណែកដោយផ្ទាល់ដល់ការពង្រឹងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ទីក្រុង ហូជីមិញថ្មី៖ ការអភិវឌ្ឍកំពង់ផែសមុទ្រទៅជាមជ្ឈមណ្ឌលសមុទ្រអន្តរជាតិ

ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។

ទៀប ឡាងសឺន ត្រូវបានឧទ្ទេសនាមក្នុងសម័យប្រជុំផ្សារណាត់កសិផលផលិតផលពិសេសប្រចាំតំបន់ភូមិភាគ - សប្តាហ៍ផ្សព្វផ្សាយទៀប កសិផលពិសេសប្រចាំតំបន់ខេត្ត ឡាងសឺន។

ទៀប - "ដំណាំធ្វើមាន" របស់បងប្អូនជនជាតិតំបន់ភ្នំ ឡាងសឺន

នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

ពិធីកិច្ចបូជាត្រូវបានធ្វើឡើងដោយមានការចូលរួមពីសមាជិកសមាជិកាក្នុងគ្រួសារនិងមាមីងបងប្អូនក្នុងភូមិស្រុក។

ពិធីថ្វាយព្រះខែនិងអកអំបុក ២០២៥ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ នៅតាមខេត្ត ក្រុង ណាមបូ (ភូមិភាគខាងត្បូង) ប្រារព្ធពិធីថ្វាយព្រះខែនិងអកអំបុកនៅតាមវត្តអារាមនិងភូមិ ស្រុក ក្នុងគោលបំណងអំណររដូវកាលផ្តល់ផលទ្វេដងនិងសម្តែងការដឹងគុណចំពោះព្រះខែ - ទេវតាសម្រួលធាតុអាកាស នាំមកភ្លៀងខ្យល់អំណោយផល រុក្ខជាតិល្អស្រស់បំព្រង វត្ថុសព្វសត្វទាំងពួងរីកដុះដាល កើតកាលវាលគុម្ព នាំមកភាពកក់ក្តៅសម្បូរសប្បាយឲ្យដល់ភូមិស្រុក ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។

មុខម្ហូបសម្លកកូរនាំមកនូវរសជាតិសម្ល ខ្មែរ ដ៏វិសេសវិសាល

មុខម្ហូបសម្លកកូរនាំមកនូវរសជាតិសម្ល ខ្មែរ ដ៏វិសេសវិសាល

រំលឹកដល់ម្ហូបអាហាររបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូង វៀតណាម) មិនអាចមិនរៀបរាប់ដល់ម្ហូបពិសេសៗ ដែលធ្លាប់បរិភោគដូចជា នំបញ្ចុកទឹកសម្ល នំចាក់អំបែង នំកំប៉ុង នំត្នោត។ ក្នុងចំណោមនោះ សម្ល កកូរ ត្រូវបានចាត់ទុកថាជាមុខម្ហូបប្រពៃណីមានតាំងពីយូរយារណាស់មកហើយ បង្ហាញច្បាស់ពីវប្បធម៌ម្ហូបអាហារពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ។

ឧបត្ថម្ភ និងជួយសង្គ្រោះប្រជាជនចេញពីតំបន់ទឹកជន់

ឧបត្ថម្ភ និងជួយសង្គ្រោះប្រជាជនចេញពីតំបន់ទឹកជន់

ដោយសាររងឥទ្ធិពលនៃព្យុះលេខ ១១ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗ គ្នា បណ្តាលឲ្យកម្ពស់នៃកម្រិតទឹកទន្លេ​នៅតាមមូលដ្ឋានជាច្រើនបានកើនឡើងខ្លាំងលើវិសាលភាពទូលាយ និងបង្កឧបទ្ទវហេតុបាក់ទំនប់មួយចំនួន ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាគំរាមកំហែងដល់អាយុជីវិតប្រជាជនជាច្រើន។

ពិធីសម្ពោធ និងប្រគល់បន្ទប់រៀនថ្មីនៅចំណុចសាលាមត្តេយ្យ ដេឡាង

រួមដៃគ្នាសាងសង់សាលារៀនសម្រាប់កុមារនៅតំបន់ភ្នំ ទ្វៀនក្វាង

ដើមខែ សីហា ឆ្នាំ ២០២៥ នៅភូមិ ដេឡាង ឃុំ ម៉ែវវ៉ាក ខេត្ត ទ្វៀនក្វាង បានប្រព្រឹត្តឡើងពិធីសម្ពោធ និងប្រគល់ជូនបន្ទប់រៀនថ្មីនៅចំណុចសាលាមត្តេយ្យភូមិ ដេឡាង សាលាមត្តេយ្យ យ៉ាងជូភីន។

ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

ឥណទានគោលនយោបាយជួយប្រជាជន ខ្មែរ រួចផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព

បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ មានប្រជាជនជាង ៣២.០០០ ក្រុមគ្រួសារ ជិត ១៤០.០០០ នាក់ អត្រាជិត ៦,៥% នៃចំនួនប្រជាជន។ ប៉ុន្មានឆ្នាំកន្លងហើយ ដោយមានការយកចិត្តទុកដាក់ គិតគូររបស់បក្ស រដ្ឋ និងការប្រឹងប្រែងឈោងឈានឡើង ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ។ ជាពិសេស ការឧបត្ថម្ភក្នុងការរកស៊ីចិញ្ចឹមជីវិតតាមរយៈប្រភពទុនឥណទាន​គោលនយោបាយបានផ្តល់ឱកាសឱ្យគ្រួសារ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក្រ។

អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន ព្យាយាមណែនាំកូនសិស្សបឋមសិក្សា វ៉ ធីសៅ ឃុំ អៀទូល ខេត្ត ដាក់ឡាក់ ធ្វើលំហាត់មេរៀន

អ្នកគ្រូអុជបំភ្លឺក្តីសុបិនឱ្យកូនសិស្សតំបន់លំបាក

ពោរពេញទៅដោយកម្លាំងចិត្ត និង ទំនួលខុសត្រូវ អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន បានអុជបំភ្លឺក្តីសុបិនទៅកាន់សាលារៀនឲ្យពន្លកបៃតងទាំងឡាយនៅឯភូមិនិគម ដាក់ឡាក់។

ប្អូនៗ សិស្សសាលានៅចំណុចសាលាអនុវិទ្យាល័យ ឌឹកស៊ន់ ឃុំ ហ្វាអាន (ខេត្ត កាវបាំង) រូតរះម្នីម្នាទៅកាន់សាលារៀនថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី

រូតរះម្នីម្នាទិវាទៅកាន់សាលារៀន

ក្នុងបរិយាកាសដ៏ពិសិដ្ឋ និងមោទកភាពនៅពេលទូទាំងប្រទេសទើបតែរំលឹកខួបអនុស្សាវរីយ៍ ៨០ ឆ្នាំបដិវត្តន៍ខែ សីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា ព្រឹកថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៥ លោកគ្រូអ្នកគ្រូចំនួន ១,៦ លាននាក់ និងសិស្ស និស្សិតចំនួន ២៦ លាននាក់នៅគ្រប់គ្រឹះស្ថានអប់រំ - បណ្តុះបណ្តាលនៅទូទាំងប្រទេសក៏បានឈានចូលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ដោយក្តីរំភើប រីករាយត្រេកអរ។

នាយករដ្ឋមន្ត្រី ផាម មិញជិញ លើកទឹកចិត្តកងកម្លាំងកំពុងធ្វើការពូនទប់ស្កាត់ទឹកហូរចូលមក ធានាសុវត្ថិភាពនៅខ្សែទំនប់ទឹក ហ៊ឺវកូវ

នាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញមកពិនិត្យការងារទប់ទល់ជាមួយនឹងទឹកជំនន់នៅតំបន់មាត់ទន្លេ ហាណូយ

នៅយប់ថ្ងៃទី ៩ ខែ តុលា ដោយទទួលបានដំណឹងថា នៅឃុំ ទ្រុងយ៉ា ដាភុក ទីក្រុង ហាណូយ មានកន្លែង​ជាច្រើនត្រូវទឹកជន់លិចខ្លាំង ដោយសារតែការកើនឡើងនៃទឹកជំនន់ពីដងទន្លេនានា នាយករដ្ឋមន្ត្រី ផាម មិញជិញ បានចុះទៅពិនិត្យដោយផ្ទាល់ និងចង្អុលណែនាំការងារទប់ទល់ ជំនះផលវិបាកដោយសារភ្លៀងនិងទឹក​ជំនន់។

ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

ទីក្រុង ហូ ជីមិញ ពង្រីកទូលាយគំរូចងសម្ព័ន្ធកសិករ - សហករណ៍ -​ សហគ្រាស

នៅទីក្រុង ហូ ជីមិញ សហករណ៍ជាច្រើនកំពុងជំរុញយ៉ាងខ្លាំងក្លាគំរូចងសម្ព័ន្ធកសិករនិងសហគ្រាស បង្កើតខ្សែចង្វាក់តម្លៃ​កសិផលបិទជិត លើកកម្ពស់គុណភាព ការនាំចេញស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បងប្អូនជនជាតិភាគតិចរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិភាគតិចរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ បច្ចុប្បន្នជាកន្លែងរស់នៅ សិក្សារៀនសូត្រនិងធ្វើការរបស់ ៥៤ សហគមន៍ជនជាតិភាគតិច ក្នុងនោះច្រើនបំផុតរួមមានជនជាតិ ខ្មែរ ចាម និង ចិន។ អំឡុងឆ្នាំកន្លងទៅ សហគមន៍បណ្តាជនជាតិបានមានការចូលរួមដ៏ជាក់ស្តែងជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។

បន្ទប់ដាក់រូបគំនូរនៅព្រះសហគមន៍ ផាមយ៉ាវ ទាក់ទាញភ្ញៀវទេសចរ

ភូមិគំនូរដ៏ល្អឯកនៅព្រះសហគមន៍សាសនាកាតូលិក

ឃុំ ហាយអាញ់ ខេត្ត និញប៊ិញ មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ដោយ​ស្ពានប្រក់ក្បឿង​ផ្សារ លឿង - ស្ពាន​រាងសត្វ​នាគមាន​អាយុ​កាលជាង ៥០០ ឆ្នាំ​ និង​មុខរបរឆ្លាក់ឈើ​​ប្រពៃណី​ប៉ុននោះ​ទេ ថែមទាំង​ត្រូវ​បាន​ចាត់​ទុក​ជា “ប្រភពដើម” នៃ​ការ​គូរគំនូរ​ផង​ដែរ។

ទីកន្លែងល្អបំផុតដើម្បីមើលវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតនៅរដូវស្លឹកឈើជ្រុះនៅ សាប៉ា នោះគឺបណ្តាឃុំ តាវ៉ាន ឡាវចាយ តាភីន។ រូបថត៖ វូ ហ្វាងកៀវមៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថែរក្សា "ព្រលឹង" មុខរបរធ្វើអំបុក បង្កើតមធ្យោបាយចិញ្ចឹមជីវិតឱ្យបងប្អូនជនជាតិតំបន់ភ្នំ

ឱ្យតែឱកាសខែ កញ្ញា ខែ តុលា ម្តងៗ នៅពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅ ឡាវកាយ លាបពណ៌លឿងទុំនៃស្រូវក៏ជាពេលពិធីបុណ្យអំណរបាយថ្មីនឹងប្រព្រឹត្តឡើងពាសពេញភូមិខាងលើនិគមខាងក្រោម។

កងទ័ពការពារព្រំដែន ថាញ់ហ្វា អញ្ជើញទស្សនាគំរូចិញ្ចឹមសត្វមួយរបស់ប្រជាជននៅឃុំព្រំដែន

ពង្រីកទូលំទូលាយគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន"

ឆ្លងតាមរយៈគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តព្រំដែនខេត្ត ថាញ់ហ្វា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទភ្ជាប់ជាមួយនឹងអភិវឌ្ឍផលិតកម្ម។

ត្រីរៀលក្រោយពេលបានចាប់ ត្រូវតែចម្រាញ់ក្នុងថង់សំណាញ់ ឬធុងប្លាស្ទិចដែលមានអុកស៊ីសែន ដើម្បី​ជួយឱ្យត្រីនៅរស់ទើបលក់បានតម្លៃ និងគុណភាពសាច់ត្រីនៅស្រស់ឈ្ងុយឆ្ងាញ់

អ៊ូអរដើមរដូវ​ត្រី លេញ នៅប្រភពដីសណ្ដរវាលទំនាបទន្លេ​ គឺវឡុង​

សម្រាប់ប្រជាជននៅតំបន់វាលទំនាបទន្លេ គឺវឡុង ជាពិសេសគឺបណ្តាមូលដ្ឋានទាំងឡាយនៅតំបន់ប្រភព​ព្រំដែននៃភាគនិរតីដូចជា អានយ៉ាង ដុងថាប រដូវទឹកជំនន់មកដល់នាំយកមកនូវភោគផលត្រី បង្គាបង្កងជាច្រើន ប៉ុន្តែ​អ្វីដែលប្រជាជន​ទន្ទឹងរង់ចាំបំផុតនោះគឺត្រី លេញ ជាអាហារពិសេសដ៏ល្បីដាច់ដោយឡែក​ហើយត្រូវបានរកឃើញ​នៅតែក្នុងតំបន់ខាងលិចនៃភាគខាងត្បូងរបស់ប្រទេសតែប៉ុននោះ។

យុវជនស្ម័គ្រចិត្ដជួយប្រជាជនដែលអញ្ជើញមកធ្វើបែបបទនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ឡាកយឿង ខេត្ត ឡឹមដុង

យុវវ័យជួយមាមីងបងប្អូនជនជាតិនៅតំបន់ជ្រៅដាច់ស្រយាលភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរ ឌីជីថល

ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។

តំណាងព្រលឹង​ ខ្មែរ ​ក្នុងអគារវប្បធម៌

តំណាងព្រលឹង​ ខ្មែរ ​ក្នុងអគារវប្បធម៌

អគារដាក់តាំងបង្ហាញវប្បធម៌ ខ្មែរ (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) ដាក់តាំងបង្ហាញវត្ថុតាង គំរូជាង ៤០០ ទៅតាមប្រធានបទសារណាជំនាញដូចជា៖ ការប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងព្រលឹងវិញ្ញាណនិងវប្បធម៌ពិធីបុណ្យទាន។

អ្នកគ្រូ បក្ខជនវ័យក្មេង ស៊ុង ធីសៃ បង្ហាត់សរសេរអក្សរឲ្យប្អូនៗ សិស្សថ្នាក់ទី ១ នៅមូលដ្ឋានត្រៀម​រៀបចំចូលឆ្នាំសិក្សាថ្មី

ស៊ុង ធីសៃ អ្នកគ្រូជនជាតិ ម៉ុង បំភ្លឺក្តីស្រមៃរបស់ប្អូនៗ កុមារនៅ ម៉ាលុង

ដោយក្តីស្រលាញ់ចំពោះការងារ ទឹកចិត្តរបស់គ្រូបង្រៀនម្នាក់ ជារៀងរាល់ថ្ងៃ អ្នកគ្រូ ស៊ុង ធីសៃ (ជនជាតិ ម៉ុង) មិនក្រែងរអែងនឹងការលំបាកវេទនា ពាំនាំក្តីរីករាយ និងក្តីសង្ឃឹមសម្រាប់ប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំនៅចំណុចសាលា ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង។