នៅពេលឌីជីថលភាវូបនីយកម្មមកកាន់ភូមិនិគម

បរិវត្តកម្មឌីជីថលកំពុងបង្ហាញខ្លួនកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជីវភាពជនបទ ចាប់តាំងពីការទូទាត់មិនចាំបាច់ប្រើសាច់ប្រាក់ ធ្វើបែបបទរដ្ឋបាលរហូតដល់ផ្សព្វផ្សាយផលិតផល អភិវឌ្ឍទេសចរណ៍និងជួយប្រជាជនចូលប្រើប្រាស់បណ្តាសេវាឌីជីថល។ នៅឃុំ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ ខេត្ត ភូ ថ វិធីធ្វើទាំងឡាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងកំពុងនាំបច្ចេកវិទ្យាចូលមកជិតប្រជាជនពីមួយជំហានទៅមួយជំហាន បង្កើតការប្រែប្រួលក្នុងវិធានការផលិតកម្ម ធ្វើអាជីវកម្មនិងបម្រើសហគមន៍។

បច្ចេកវិទ្យាឌីជីថលចូលទៅក្នុងជីវភាពរស់នៅ
នៅភូមិ ណាចៀង ឃុំ ម៉ាយចូវ ទូរស័ព្ទឆ្លាតវៃកំពុងក្លាយជាឧបករណ៍មានអត្ថប្រយោជន៍ចំពោះក្រុមគ្រួសារធ្វើអាជីវកម្មទេសចរណ៍សហគមន៍។ នៅមូលដ្ឋានទេសចរណ៍របស់បងស្រី ហា ធីឡា ទូទាត់ប្រាក់តាមលេខកូដ QR បានក្លាយជារឿងជិតដិតធម្មតា។ ភ្ញៀវទេសចរអាចផ្ទេរប្រាក់ ឬស្កេនលេខកូដដើម្បីទូទាត់ប្រាក់សម្រាប់បង់ថ្លៃសេវាកន្លែងស្នាក់នៅ អាហារហូបចុកនិងទិញផលិតផលក្នុងស្រុក។

tt-hc-phuong-hb.jpg
កម្មាភិបាលមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈសង្កាត់ ហ្វាប៊ិញ ណែនាំប្រជាជនបំពេញបែបបទរដ្ឋបាល។ រូបថត៖ baophutho.vn

យោងតាមបងស្រី ហា ធីឡា គ្រួសារម្ចាស់ការប្រើលេខកូដ QR ព្រមទាំងបង្ហោះផលិតផល សេវាកម្មឡើងបណ្តាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។ វិធីសាស្រ្តនេះជួយឱ្យប្រតិបត្តិការមានភាពងាយស្រួល មានតម្លាភាព ព្រមទាំងជួយផ្សព្វផ្សាយរូបភាពនិងផលិតផលរបស់គ្រួសារទៅកាន់ភ្ញៀវទេសចរផងដែរ។

មិនត្រឹមតែជួយដល់សកម្មភាពធ្វើអាជីវកម្មប៉ុននោះទេ បច្ចេកវិទ្យា​ឌីជីថលកំពុងតែផ្លាស់ប្តូរទម្លាប់របស់ប្រជាជនពីមួយជំហានទៅមួយជំហានទៀតផង។ បច្ចុប្បន្នភូមិ ណាចៀង មានក្រុមគ្រួសារចំនួន ១៥៨ នឹងប្រជាជនជាង ៦៥០ នាក់។ ឆ្លងតាមរយៈការប្រជុំជីវភាព សហគមន៍ កិច្ចប្រជុំភូមិ និងសកម្មភាពរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ប្រជាជនត្រូវបានណែនាំអំពីរបៀបប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ប្រើសេវាសាធារណៈតាមអនឡាញ ទូទាត់តាមអេឡិចត្រូនិច និងការពារព័ត៌មានផ្ទាល់ខ្លួននៅលើបរិយាកាសអ៊ីនធឺណិត។

យោងតាមលោកស្រី ង្វៀន ធីគ្វិញឡាន ប្រធានការិយាល័យវប្បធម៌ - សង្គមកិច្ចឃុំ ម៉ាយចូវ ខេត្ត ភូ ថ ឱ្យដឹងថា ការប្រើបច្ចេកវិទ្យាកំពុងនាំមកប្រសិទ្ធភាពជាក់ស្តែងក្នុងការរស់នៅ។ ក្រុមបច្ចេកវិទ្យាឌីជីថល​សហគមន៍កំពុងពង្រីកតួនាទីជាស្ពានមេត្រី ជួយប្រជាជនចូលប្រើកម្មវិធីឌីជីថល សេវាសាធារណៈតាមអនឡាញ និងទូទាត់ដោយមិនប្រើសាច់ប្រាក់។

ក្នុងវិស័យទេសចរណ៍ បច្ចេកវិទ្យាបើកបន្ថែមវិធីសាស្រ្តផ្សព្វផ្សាយរូបភាព គោលដៅនិងផលិតផលពិសេសដោយឡែករបស់មូលដ្ឋាន ជួយឱ្យក្រុមគ្រួសារធ្វើអាជីវកម្មខិតជិតភ្ញៀវទេសចរកាន់តែងាយស្រួល។ ស្របពេលនោះ ឃុំ ម៉ាយចូវ កំពុងប្រើបច្ចេកវិទ្យាក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់ពីមួយជំហានទៅមួយជំហាន។ ប្រព័ន្ធកាមេរ៉ាត្រូវបានដំឡើងតាមបណ្តោយខ្សែផ្លូវ ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ នានា ជួយដល់ការងារគ្រប់គ្រង ឃ្លាំមើល រួមចំណែកបង្កើតបរិស្ថានប្រកបដោយសុវត្ថិភាពជូនប្រជាជននិងភ្ញៀវទេសចរ។

ម៉ាយចូវ លេចធ្លោជាមួយនឹងការនាំបច្ចេកវិទ្យាទៅក្នុងសកម្មភាពទេសចរណ៍សហគមន៍ និងជីវភាពប្រជានិវេសន៍ ចំណែកសង្កាត់ ហ្វាប៊ិញ យុវជនកំពុងក្លាយជាកងកម្លាំងស្នូលជួយប្រជាជនទទួលបានសេវាកម្មឌីជីថល។

អំឡុងប៉ុន្មានថ្ងៃនេះ នៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈសង្កាត់ ហ្វាប៊ិញ រូបភាពសមាជិកសម្ពន្ធយុវជន យុវជនស្ម័គ្រចិត្តក្នុងឯកសណ្ឋានអាវពណ៌ខៀវស្រងាត់ណែនាំប្រជាជនបំពេញបែបបទរដ្ឋបាល ប្រើប្រាស់សេវាសាធារណៈតាមអនឡាញត្រូវបានប្រទះឃើញជាញឹកញាប់។ ដោយមានឧត្តមភាពឈ្លាសវៃនឹងបច្ចេកវិទ្យា សមាជិកសម្ពន្ធយុវជន យុវជនជួយប្រជាជន ជាពិសេសមនុស្សមានវ័យអាយុច្រើន និងអ្នកមិនសូវប្រើឧបករណ៍​ឌីជីថល ប្រតិបត្តិការចាំបាច់។

ក្នុងឆមាសទី ១ ឆ្នាំ ២០២៦ ទូទាំងសង្កាត់មានជាង ៣០០ លើកសមាជិកសម្ពន្ធយុវជន យុវជនចូលរួមក្នុងក្រុមបច្ចេកវិទ្យាឌីជីថល​សហគមន៍ រៀបចំសកម្មភាពជួយណែនាំអំពីការប្រើប្រាស់គណនីទូទាត់តាមអេឡិចត្រូនិចចំនួន ២ ជូន ៥០០ លើកនាក់ និងសកម្មភាព​ជួយណែនាំសេវាសាធារណៈតាមអនឡាញចំនួន ៣ ជូន ៣០០ លើកនាក់។

អ្នកស្រី ង្វៀន ធីប៊ិច ក្រុមទី ៨ សង្កាត់ ហ្វាប៊ិញ បានឱ្យដឹងថា ពីមុនអ្នកស្រីមិនដឹងអំពីសេវាសាធារណៈតាមអ៊ីនធឺណិតទេ។ អាស្រ័យដោយបានសមាជិកសម្ពន្ធយុវជន យុវជនណែនាំ អ្នកស្រីយល់ឃើញថាការបំពេញបែបបទងាយស្រួលជាង ហើយនឹងបន្តប្រើប្រាស់ក្នុងប្រតិបត្តិការលើកក្រោយទៀត។

មិនត្រឹមតែជួយប្រជាជនប៉ុននោះទេ សម្ពន្ធយុវជនសង្កាត់ ហ្វាប៊ិញ ក៏ម្ចាស់ការប្រើបច្ចេកវិទ្យាទៅក្នុងសកម្មភាពសម្ពន្ធយុវជន ឃោសនា និងការរៀបចំចលនាទៀតផង។ ទំព័រអ្នកគាំទ្រ ឆានែល TikTok ត្រូវបានរក្សាជាប្រចាំដើម្បីផ្សព្វផ្សាយសកម្មភាព បង្កើនអន្តរកម្មជាមួយនឹងសមាជិកសម្ពន្ធយុវជន យុវជនស្ម័គ្រចិត្ត។ ឧបករណ៍បញ្ញាសិប្បនិម្មិតបានប្រើប្រាស់សម្រាប់បម្រើការងារឃោសនាពីមួយជំហានទៅមួយជំហាន។ ចលនា "ប្រជាសិក្សាឌីជីថលសម្រាប់យុវជន" ត្រូវបានដាក់ដំណើរការ រួមចំណែកផ្តល់ចំណេះដឹងបច្ចេកវិទ្យា បំណិន​ឌីជីថល និងជំនាញប្រើប្រាស់បណ្តាញអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។

ផ្តើមពីគំរូទៅដល់សហគមន៍
ចំណុចរួមក្នុងវិធីសាស្រ្តរបស់ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ គឺបរិវត្តកម្មឌីជីថលមិនបានអនុវត្តតាមទិសដៅឃ្លាតឆ្ងាយពីជីវភាពទេ ប៉ុន្តែចាប់ផ្តើមជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន។ ម្ខាងផ្តោតលើការបញ្ចូលបច្ចេកវិទ្យាទៅក្នុងទេសចរណ៍ ផ្សព្វផ្សាយផលិតផល ទូទាត់ និងធានាសន្តិសុខ។ ម្ខាងទៀតពង្រីកតួនាទីរបស់យុវជនដើម្បីជួយប្រជាជនក្នុងការប្រើប្រាស់សេវាសាធារណៈ ការទូទាត់តាមអេឡិចត្រូនិច និងប្រព័ន្ធឌីជីថល។

នៅសង្កាត់ ហ្វាប៊ិញ គណៈកម្មាធិការអចិន្ត្រៃយ៍សម្ពន្ធយុវជនសង្កាត់បានរក្សា និងពង្រីកទូលាយគំរូ "ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍" "កងជួរយុវជនជួយផ្នែកបរិវត្តកម្ម​ឌីជីថល​សហគមន៍" ទាក់ទាញសមាជិកសម្ពន្ធ​យុវជន យុវជនចុះទៅកាន់ក្រុមគ្រួសារនីមួយៗ ដោយផ្ទាល់ដើម្បីណែនាំអំពីការដំឡើង និងប្រើប្រាស់កម្មវិធីទូទាត់ប្រាក់តាមអេឡិចត្រូនិច សៀវភៅសុខភាពអេឡិចត្រូនិច VNeID ស្វែងរកព័ត៌មាន និងបំពេញបែបបទរដ្ឋបាលមួយចំនួនតាមអនឡាញ។

យោងតាមលោក ង្វៀន វ៉ាន់ហ៊ុង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ហ្វាប៊ិញ និងជាលេខាសម្ពន្ធយុវជនសង្កាត់ ហ្វាប៊ិញ មានប្រសាសន៍ យុវជនមិនត្រឹមតែជាកងកម្លាំងឆ្លាតវៃក្នុងការទទួលយកបច្ចេកវិទ្យាប៉ុននោះទេ ថែមទាំងចូលរួមដោយផ្ទាល់ និងសាយភាយតម្លៃឌីជីថលដល់សហគមន៍ទៀតផង។ ផ្តើមពីការងារជាក់ស្តែងនៅមូលដ្ឋាន យុវជនសង្កាត់ ហ្វាប៊ិញ កំពុងបញ្ជាក់តួនាទីជាអ្នកត្រួសត្រាយផ្លូវបន្តិចម្តងៗ រួមចំណែកនាំបរិវត្តកម្មឌីជីថលមានប្រសិទ្ធភាពជាក់ស្តែងនិងក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

លោក ង្វៀន វ៉ាន់ហ៊ុង មានប្រសាសន៍បន្តថា ក្នុងរយៈពេលខាងមុខ ក្រសួងសម្ពន្ធយុវជនគ្រប់លំដាប់ថ្នាក់សង្កាត់ ហ្វាប៊ិញ បន្តកំណត់បរិវត្តកម្មឌីជីថលជាភារកិច្ចសំខាន់ លើកកម្ពស់គុណភាពកងជួរយុវជនឈានមុខ រក្សាចលនា "ប្រជាសិក្សាឌីជីថល" ជំរុញបណ្តុះបណ្តាលបំណិនឌីជីថល និងបំណិនសុវត្ថិភាពព័ត៌មានសម្រាប់សមាជិកសម្ពន្ធយុវជន យុវជន ព្រមទាំងលើកទឹកចិត្ត ជួយយុវជនឱ្យបង្កើតករច្នៃប្រតិដ្ឋរាល់គំរូ ផលិតផលដោយប្រើប្រាស់បច្ចេកវិទ្យា រួមចំណែកកសាងអាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។

ផ្តើមពីគំរូជាក់លាក់នៅក្នុងសង្កាត់ ម៉ាយចូវ និងសង្កាត់ ហ្វាប៊ិញ អាចមើលឃើញថា បរិវត្តកម្មឌីជីថលនៅមូលដ្ឋានមិនចាំបាច់ចាប់ផ្តើមពីវិធានការយ៉ាងធំៗ នោះទេ តែបង្កើតចេញពីការផ្លាស់ប្តូរជិតដិតក្នុងការរស់នៅ។ នៅពេលប្រជាជនចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើប្រតិបត្តិការកាន់តែស្រណុក ផ្សព្វផ្សាយផលិតផលកាន់តែមានប្រសិទ្ធភាព និងទទួលបានសេវាសាធារណៈកាន់តែងាយស្រួល បច្ចេកវិទ្យាឌីជីថលនឹងក្លាយជាផ្នែកជាក់ស្តែងនៅក្នុងការរស់នៅពីមួយជំហានទៅមួយជំហាន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមមូលដ្ឋានក្នុងយុគសម័យឌីជីថល៕

អត្ថបទនិងរូបថត៖ វូហា
ប្រែសម្រួល៖ អៀងថាន់

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ប្រគល់ 'សន្ទូច' បង្កើតការងាររកស៊ីចិញ្ចឹមជីវិតប្រកបដោយស្ថិរភាពជូនបណ្តាក្រុមគ្រួសារក្រីក្រនៅក្នុងតំបន់លំបាកលំបិន

ផ្តើមពីក្របី គោ ហ្វូងបក្សីស្រុកត្រូវបានឧបត្ថម្ភ ប្រភពទុនអនុគ្រោះត្រូវបានខ្ចីដើម្បីវិនិយោគក្នុងផលិតកម្ម ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតបន្ទាត់ភាពក្រីក្រជាច្រើននៅ ថាញ់ហ្វា កំពុងបង្កើតការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពពីមួយជំហានទៅមួយជំហាន។ មិនត្រឹមតែជួយផ្តល់ឱ្យប្រជាជនមានសម្ភារផលិតកម្ម គោលនយោបាយឧបត្ថម្ភបន្ថែមទៀតប៉ុននោះទេ ថែមទាំងបង្កើតលក្ខខណ្ឌដើម្បីគ្រួសារ​នីមួយៗ ម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច រួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ថ្នាក់បង្រៀនអក្សរ ខ្មែរ រួមចំណែកថែរក្សាដួងព្រលឹងធាតុខ្លឹមវប្បធម៌ជនជាតិ

ជាង ២០ ឆ្នាំកន្លងទៅ វត្តអារាមពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ នៅខេត្ត អានយ៉ាង សុទ្ធតែបើកថ្នាក់បង្រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃឱ្យកូនក្មួយបងប្អូនជនជាតិ។ មិនត្រឹមតែចែករំលែកបង្ហាត់បង្រៀនភាសានិយាយ អក្សរសរសេរប៉ុននោះទេ ថ្នាក់រៀនពិសេសទាំងនេះថែមទាំងចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ ពូនជ្រំសីលធម៌ របៀបរបបរស់នៅនិងសេចក្តីស្រឡាញ់ឫសគល់សម្រាប់ក្មេងៗ ជំនាន់ក្រោយទៀតផង។

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

ជីវភាពថ្មីរបស់បងប្អូនជនជាតិ រុក នៅតំបន់ភ្នំ ក្វាងទ្រី

នៅកណ្តាលព្រៃព្រឹក្សាលតាវល្លិ ត្រឿងស៊ឺន ដ៏មហាសាល ធំល្វឹងល្វើយ ជីវភាពរបស់ជនជាតិ រុក កំពុងរស់រានឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ អាស្រ័យដោយគោលនយោបាយជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយ មនុស្សធម៌របស់បក្សនិងរដ្ឋ។

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ការឧបត្ថម្ភនារីខេត្តតំបន់ភ្នំ តំបន់ព្រំដែនផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា

ថ្ងៃទី ៥ ខែ សីហា នៅខេត្ត ឡាងស៊ើន សមាគមសម្ព័ន្ធនារី វៀតណាម សហការជាមួយសមាគមសម្ព័ន្ធនារី ខេត្ត ឡាងស៊ើន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រតថភាពនារីខេត្ត ឡាងស៊ើន ផ្តើមអាជីពផ្សារភ្ជាប់ជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងគោលបំណងវាយតម្លៃតថភាពកម្រិតនៃការត្រៀមខ្លួនរបស់នារីផ្តើមអាជីពផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យានឹងដំណើរការផ្តើមអាជីពឬក៏អភិវឌ្ឍការធ្វើអាជីវកម្ម លើកសំណើ សំណូមពរដំណោះស្រាយ សមស្របមួយចំនួនតម្រង់ទិសដៅគម្រោងការឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល ២០២៦ - ២០៣៥។

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

ត្រៀមភាសា វៀតណាម ជាស្រាច់សម្រាប់កុមារតំបន់ភ្នំអបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី

អំឡុងថ្ងៃជិតដល់ឆ្នាំសិក្សា ២០២៦ - ២០២៧ កុមារជនជាតិភាគតិចរាប់ពាន់នាក់នៅខេត្ត ឡឹមដុង បានចូល ថ្នាក់រៀនពង្រឹងភាសា វៀតណាម បន្ថែមក្នុងឱកាសវិស្សមកាល។

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ការឧបត្ថម្ភយុវជនបង្កើតផលិតផល OCOP ក្នុងយុគសម័យឌីជីថល

ថ្ងៃទី ២៩ ខែ កក្កដា នៅសង្កាត់ សាប៉ា ខេត្ត ឡាវកាយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ មជ្ឈិមសហការជាមួយសម្ព័ន្ធយុវជនខេត្ត ឡាវកាយ រៀបចំកិច្ចសន្ទនាក្រោមប្រធានបទ “ផ្តើមអាជីពពីអត្តសញ្ញាណមូលដ្ឋាន៖ ឱកាសអភិវឌ្ឍផលិតផល OCOP ក្នុងយុគសម័យឌីជីថល”។

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

អតីតយុទ្ធជនតំបន់ភ្នំជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ

គំរូសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពរបស់សមាជិកសមាគមអតីតយុទ្ធជនត្រូវបានរក្សាជាប្រចាំ ពង្រីកទូលំទូលាយ បង្កើតការងារធ្វើជូនពលករជាច្រើនក្នុងស្រុក ។ល។ នេះគឺជាការវាយតម្លៃត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង "អតីតយុទ្ធជនជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើសេដ្ឋកិច្ចពូកែ" លើកទី ៦ ដំណាក់កាល ២០២១ - ២០២៦ ដែលរៀបចំដោយសមាគមអតីតយុទ្ធជនខេត្ត ឡាងស៊ើន នៅរសៀលថ្ងៃទី ២៩ ខែ កក្កដា។

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

ជម្រកដ៏សែនកក់ក្តៅទាំងឡាយដិតដាមដោយសាមគ្គីភាព

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ដាក់់ឡាក់ រួមជាមួយសហគមន៍បានឧបត្ថម្ភសាងសង់ជម្រកមហាសាមគ្គីដ៏សែនកក់ក្តៅ ធំទូលាយស្អាតបាតរាប់រយខ្នង ជួយបណ្តាក្រុមគ្រួសារក្រីក្រលំនឹងជីវភាពនិងមានចលករឈោងឈានឡើងបន្ថែម។

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ស្លាកស្នាមលេខាសាខាបក្ខភាគគំរូតួយ៉ាងនៅមូលដ្ឋាន

ឆ្លងតាមរយៈការងារជាក់ស្តែង មានប្រយោជន៍ទាំងឡាយ លោក ង្វៀន ហ្វាយទ្រុង លេខាសាខាបក្ខភាគប្រធានអនុសងា្កត់ ៣ ឃុំ ឌឹកហ្វា ខេត្ត តីនិញ បានរួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងអង្គការបក្សនៅមូលដ្ឋានបន្ថែម សាយភាយរូបភាពអ្នកកម្មាភិបាល មានការទទួលខុសត្រូវ។

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

ការនាំយកបច្ចេកវិទ្យាឱ្យកាន់តែខិតជិតជីវភាពប្រជាជនតំបន់ភ្នំថែមទៀត

កម្មវិធី Kiosk ឆ្លាតវៃរួមបញ្ចូលបញ្ញាសិប្បនិម្មិត AI នៅឃុំ មៅអា ខេត្ត ឡាវកាយ ជួយប្រជាជនដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស លើកម្ពស់គុណភាពសេវាកម្ម ហើយជម្រុញបរិវត្តកម្មឌីជីថលនៅមូលដ្ឋាន។

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

ដំណើរឆ្លងកាត់ការលំបាករបស់នាងយុវតីជនជាតិ ម៉ុង

កើតនៅក្នុងភូមិតំបន់ភ្នំនៅជួបប្រទះនឹងការលំបាកជាច្រើននៅខេត្ត ត្វៀនក្វាង នាងយុវតី យ៉ាង ធីប៉ា មិនដែលស្រមៃ​ថានាងនឹងចូលរៀននៅ​មហាវិទ្យាល័យទេ កាន់តែមិនដែលគិតថានឹងទទួលបានសញ្ញាបត្រដល់ទៅពីរ។ ក៏ប៉ុន្តែ​ផ្តើមពីរឿងរ៉ាវឆ្លងកាត់ការលំបាករបស់ឪពុកម្តាយ នាងយុវតីជនជាតិ ម៉ុង រូបនេះបានឆ្លងកាត់វីថិពុទ្ធិពីមួយជំហានទៅមួយ​ជំហាន និងបានជ្រើសត្រឡប់មកបម្រើស្រុកកំណើតរបស់នាងវិញ។

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

ការណែនាំបងប្អូនជនជាតិភាគតិចប្រើប្រាស់ VNeID និងសេវាកម្មឌីជីថល

នៅថ្ងៃទី ១៤ ខែ កក្កដា នៅទីស្នាក់ការនគរបាលខេត្ត ក្វាងទ្រី គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ក្វាងទ្រី សហការជាមួយនគរបាលខេត្តរៀបចំពិធីបើកប្រតិបត្តិការ "យុទ្ធនាការរដូវវិស្សមកាលឌីជីថលជាមួយនឹង VNeID ណែនាំប្រជាពលរដ្ឋឌីជីថល រួមដំណើរជាមួយប្រជាជនអនុវត្តគម្រោងការ ០៦"។

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ចង្វាក់ជីវិតថ្មីរបស់ជនជាតិ ដានឡាយ នៅខ្សែទឹកខាងលើទន្លេ យ៉ាំង

ដោយសារគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ជនជាតិ ដានឡាយ នៅភូមិ ឃាប៊ុង និងភូមិ កផាត ឃុំ ម៉ូនស៊ើន (ខេត្ត ង៉េអាន) បាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

ធ្វើឱ្យសុក្រឹតយន្តការការពារអ្នកប្រើប្រាស់ជនជាតិភាគតិច

យោងតាមគណៈកម្មាធិការប្រកួតប្រជែងជាតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថលកំពុងធ្វើឱ្យផ្លាស់ប្តូររបៀបប្រើប្រាស់របស់ប្រជាជនយ៉ាងខ្លាំងក្លា។

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

សាយភាយសកម្មភាពស្ម័គ្រចិត្តជាក់ស្តែងក្នុងរដូវវិស្សមកាល

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦ កំពុងប្រព្រឹត្តឡើង​យ៉ាងអ៊ូអរតាមមូលដ្ឋានជាច្រើននៅ ដាក់ឡាក់។ ដោយមានប្រធានបទ "ធ្វើនវានុវត្តន៍វិធីសាស្រ្តប្រតិបត្តិការរបស់​សម្ពន្ធយុវជន" យុវវ័យទូទាំងខេត្តកំពុងអនុវត្តគំរូជាក់ស្តែងជាច្រើន ដោយផ្តោតយ៉ាងខ្លាំងអំពីមូលដ្ឋាន រួមចំណែក​ជាមួយនឹងមូលដ្ឋានអនុវត្តបរិវត្តកម្មឌីជីថលនិងគិតគូរអំពីការរស់នៅរបស់ប្រជាជន។

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

‘រក្សាភ្នក់ភ្លើង’ ថ្នាក់រៀនអក្សរ ខ្មែរ ដោយឥតគិតថ្លៃនៅទីក្រុង ហូ ជីមិញ

ឱកាសវិស្សមកាលម្តងៗ ឱ្យតែដល់វេលាម៉ោង ១៩ ជារៀងរាល់ថ្ងៃ បរិវេណនៃវត្ត ពោធិវង្ស (សង្កាត់ បៃហៀន ទីក្រុង ហូ ជីមិញ) ក៏លាន់ឮសូរសំឡេងប្រកបអក្សរ ខ្មែរ របស់កុមារតូចៗ ទៀត។ អស់រយៈពេលជាច្រើនឆ្នាំកន្លង វត្ត ពោធិវង្ស បានក្លាយជា “ជម្រករួម” របស់កុមារ ខ្មែរ រាប់រយនាក់ក្នុងដំណើរថែរក្សា អភិរក្សភាសានិយាយ អក្សរសរសេររបស់ជនជាតិខ្លួន។

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

បង្រួញគម្លាតឌីជីថលសម្រាប់នារីជនជាតិភាគតិច

ក្នុងដំណើរបរិវត្តកម្មឌីជីថល នារីខេត្ត ត្វៀនក្វាង កំពុងផ្លាស់ប្តូរផ្នត់គំនិតបន្តិចម្តងៗ សកម្មរៀនសូត្រ ប្រើ​បច្ចេកវិទ្យាទៅក្នុងផលិតកម្ម អាជីវកម្ម និងការរស់នៅ។ ផ្តើមពីថ្នាក់រៀនហ្វឹកហ្វឺនបំណិនឌីជីថលដល់សកម្មភាព​ធ្វើអាជីវកម្មនៅលើវេទិការឌីជីថល សមាជិកាជាច្រើនបានម្ចាស់ការប្រើបច្ចេកវិទ្យា រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច​គ្រួសារ និងជំរុញបរិវត្តកម្ម​ឌីជីថលនៅមូលដ្ឋាន។

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

មុខរបរត្បាញកំប្លោកនៅតំបន់ស្រុកកំណើត ហុងយ៉ឹន

រយៈពេលជាង ១០ ឆ្នាំកន្លង មុខរបរត្បាញកំប្លោកមិនត្រឹមតែផ្លាស់ប្តូរមុខមាត់ជនបទប៉ុននោះទេ ថែមទាំងជួយប្រជាជនឃុំ ហុងយ៉ឹន ខេត្ត កាម៉ៅ រាប់រយក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានទៀតផង។

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ឃុំមិនមានគ្រឿងញៀន - ចំណុចភ្លឺនៅតំបន់ភ្នំ

ដើម្បីកសាង "ឃុំមិនមានគ្រឿងញៀន" គណៈកម្មាធិការបក្សនិងអាជ្ញាធរ ឃុំ ខាវម៉ាង តំបន់ភ្នំខេត្ត ឡាវកាយ បានចលនាប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងកិច្ចការ។

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

បំប៉ន​កម្មាភិបាល​ជនជាតិភាគតិចឆ្លើយតបតម្រូវការ​ស្ថានការណ៍ថ្មី

ជាមូលដ្ឋានមានជាង ៦០% ចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ខេត្ត ឡាវកាយ ចាត់ទុកកម្មាភិបាលជនជាតិភាគតិចដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ចលនាប្រជាជននិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

វឌ្ឍនភាពតំបន់អតីតមូលដ្ឋានបដិវត្តន៍ មឿងផាំង

ធ្លាប់ជាតំបន់អតីតមូលដ្ឋានបដិវត្តន៍ ទីកន្លែងដាក់បញ្ជាការដ្ឋានយុទ្ធនាការ ឌៀនបៀនភូ ឃុំ មឿងផាំង ខេត្ត ឌៀនបៀន សព្វថ្ងៃនេះកំពុងប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាចំណុចលេចធ្លោសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

របៀបធ្វើល្អៗ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅតំបន់បងប្អូនជនជាតិភាគតិច

ការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ឃុំទាំងឡាយតំបន់ភ្នំខេត្ត កាវបាំង កំពុងខិតខំដោះស្រាយការលំបាកលំបិន ពាំនាំបច្ចេកវិទ្យាឌីជីថលចូលបម្រើដល់ជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន ជាពិសេសគឺបងប្អូនជនជាតិភាគតិចនៅតំបន់ជ្រៅ តំបន់ឆ្ងាយ។

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

បើកការប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេស ២០២៦

នាយប់នៃថ្ងៃទី ២២ ខែ មិថុនា នៅមជ្ឈមណ្ឌលវប្បធម៌វិចិត្រសិល្បៈខេត្ត តីនិញ (សង្កាត់ តឹននិញ) មន្ទីរវប្បធម៌ កីឡា និង​ទេសចរណ៍ខេត្ត តីនិញ សហការជាមួយនាយកដ្ឋានហាត់ប្រាណកីឡា វៀតណាម រៀបចំពិធីបើក​ការ​ប្រកួត​ជើងឯកគុន ខ្មែរ ក្រុមខ្លាំងៗ ទូទាំងប្រទេសឆ្នាំ ២០២៦។