លុងគូ ឈោងឈានឡើងនៅតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ

ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។

15.jpg
យុទ្ធជនការពារព្រំដែនអនុវត្តពិធីកិច្ចគោរពទង់ជាតិនៅបង្គោលទង់ជាតិ លុងគូ ចំណុចមួយក្នុងចំណោមចំណុចទេសចរណ៍ដ៏លេចធ្លោនៅ លុងគូ (ខេត្ត ត្វៀនក្វាង)។
11.jpg
សាមញ្ញៗ ក៏ប៉ុន្តែទាក់ទាញអារម្មណ៍ក្រៃលែង ភូមិទេសចរណ៍ ឡូឡូ ចាយ ឃុំ លុងគូ (ខេត្ត ត្វៀនក្វាង) តែងតែទាក់ទាញការយកចិត្តទុកដាក់របស់ ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។

លុងគូ ត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋានច្របាច់បញ្ចូលឃុំចំនួនបីគឺ លុងគូ លុងតាវ និង ម៉ាឡែ ដោយមានផ្ទៃក្រឡាសរុបជាង ៩៥ គីឡូម៉ែត្រការ៉េ មានភូមិចំនួន ៣៧ ប្រជាជនជាង ១៥.០០០ នាក់ រួមមានចំនួន ១២ ជនជាតិរួមរស់នៅជាមួយគ្នា ក្នុងនោះជនជាតិ ម៉ុង ស្មើនឹងចំនួនដល់ ៩២,៧%។ នេះគឺជាភូមិសាស្ត្រមានការលំបាក លំបិនជាច្រើនលើគ្រប់វិស័យ ប៉ុន្តែមានទីតាំងសំខាន់ពិសេស ស្តីពីការពារជាតិ - សន្តិសុខ ដោយមានខ្សែបន្ទាត់ព្រំដែនជាង ៣០ គីឡូម៉ែត្រ និងបង្គោលព្រំដែនចំនួន ៣៦។

ក្នុងស្ថានភាពលំបាកលំបិន ស្មារតីសាមគ្គីភាព ឆន្ទៈឈោងឈានឡើងរបស់ បក្ខភាគ និងប្រជាជនមូលដ្ឋានត្រូវបានដាស់ឡើងយ៉ាងខ្លាំងក្លា។

2-2.jpg
ដោយសារអភិវឌ្ឍតាមទិសដៅបៃតង និងចីរភាព អភិរក្សទេសភាព នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៥ អង្គការទេសចរណ៍សហប្រជាជាតិបានទទួលស្គាល់ ឡូឡូចាយ ជា "ភូមិទេសចរណ៍ល្អបំផុតនៅលើពិភពលោក ២០២៥"។
2aff3fa159bfd5e18cae-1.jpg
ដោយមានការឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន នារី ឡូឡូ នៅ លុងគូ បានយកចិត្តទុកដាក់ថែរក្សាធាតុខ្លឹមមុខរបរសិប្បកម្មប្រពៃណីរួមចំណែកបម្រើទេសចរណ៍សហគមន៍។

ដោយសារប្រភពទុនវិនិយោគពីបណ្តាកម្មវិធី គោលដៅជាតិ ដំណាក់កាល ២០២០ - ២០២៥ លុងគូ លុបបំបាត់បានផ្ទះបណ្ដោះអាសន្នចំនួន ២៨០ ខ្នង សម្រេច ការតាំងទីលំនៅឡើងវិញសម្រាប់ក្រុមគ្រួសារចំនួន ៥៣ គ្រួនៅកន្លែង មានហានិភ័យគ្រោះមហន្តរាយដោយធម្មជាតិហើយ។ ១០០% ភូមិ មានផ្លូវបេតុងទៅដល់មជ្ឈមណ្ឌល ១០០% ក្រុមគ្រួសារមានបណ្តាញ ភ្លើងអគ្គិសនីជាតិ ៩០% ក្រុមគ្រួសារមានទឹកប្រើប្រាស់ គ្រប់គ្រាន់។ សាលាចំនួន ៦ ក្នុងចំណោម ៨ សាលារៀនសម្រេចបានស្តង់ដារជាតិ លែងនៅមានថ្នាក់រៀនគួបទៀតទេ។

b9a8a247ba5936076f48.jpg
ឡូឡូចាយ - ចំណុចសំចតដ៏គួរឱ្យជក់ចិត្តក្នុងដំណើរកម្សាន្តរុករកស្វែងយល់ លុងគូ កន្លែងភ្ញៀវទេសចរអាចភ្ជាប់ខ្លួនទៅក្នុងធម្មជាតិនិងលក្ខណៈវប្បធម៌ដ៏ល្អពិសេសរបស់បងប្អូនបណ្តាជនជាតិភាគតិចនៅទីនេះ។

ផ្នែកទេសចរណ៍នៅទីនេះជំហានដំបូងប្រែមុខមាត់ថ្មី ដោយមាន គោលដៅទេសចរណ៍លេចធ្លោដូចជា៖ បង្គោលទង់ជាតិ លុងគូ ភូមិ ទេសចរណ៍វប្បធម៌សហគមន៍ ឡូឡូចាយ - ភូមិទេសចរណ៍ល្អបំផុតលើ ពិភពលោក ភូមិវប្បធម៌តួយ៉ាង ម៉ាឡែ។ ប្រព័ន្ធ homestay bungalow ត្រូវបាន វិនិយោគ ប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ ពេញមួយអាណត្តិកាល សម្រេចបានជាង ១៥ ពាន់លានដុងដោយមានភ្ញៀវទេសចរប្រហែល ៧៨០.០០០ លើកនាក់មកស្នាក់នៅ ឆ្លងកាត់បទពិសោធន៍។ល។

4.jpg
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ជាមួយកុមារជនជាតិ ឡូឡូ នៅភូមិ ឡូឡូចាយ ឃុំ លុងគូ (ខេត្ត ត្វៀនក្វាង)។
14.jpg
ដោយសារដាំដុះខ្ញី ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ម៉ុង ជាច្រើនក្រុមគ្រួសារនៅ លុងគូ (ខេត្ត ត្វៀនក្វាង) បានកែលម្អយ៉ាងច្បាស់ក្រឡែតក្នុងរយៈពេលថ្មីៗ នេះ។

លោក ត្រឹន ឌឹកជុង ប្រធានគណៈកម្មាធិការប្រជាជនឃុំ  លុងគូ បាន ឲ្យដឹងថា "ទោះបីនៅមានការលំបាកលំបិនជាច្រើនក៏ដោយ ប៉ុន្តែការរួម ចិត្តគំនិតរបស់ប្រជាជនជាមួយនឹងអាជ្ញាធរមូលដ្ឋាន គឺជាកម្លាំងដើម្បី លុងគូ ឈោងឈានឡើងអភិវឌ្ឍនោះឯង។  ផ្តើមពីសេដ្ឋកិច្ចកសិកម្ម ស្វ័យធនភាព លុងគូ កំពុងងាកមកសេដ្ឋកិច្ចទេសចរណ៍សេវាកម្មពី មួយជំហានទៅមួយជំហានឆ្ពោះទៅកាន់ លុងគូ មួយអភិវឌ្ឍគ្រប់ ជ្រុងជ្រោយប្រកបដោយចីរភាព"៕

អត្ថបទ៖ មិញតឹម រូបថត៖ ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួល៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

អាជ្ញាធរឌីជីថលមកកាន់ភូមិនិគមនៅព្រំដែន

ក្រោយរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ឃុំព្រំដែនជាច្រើនដែលមានបងប្អូនជនជាតិរស់​នៅ​ច្រើនកុះករ​នៅក្នុងទីក្រុង ដុងណាយ មានការផ្លាស់ប្តូរប្រកបដោយលក្ខណៈរបត់។ ក្បាលម៉ាស៊ីនរដ្ឋបាលបង្រួម ដំណើរការយ៉ាងរលូន​មិន​ត្រឹមតែបង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រងប៉ុននោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះ​សម្រាប់បរិវត្តកម្មឌីជីថលចូល​ទៅក្នុង​ការរស់នៅ ជួយឱ្យបងប្អូនជនជាតិភាគតិចអាចអភិក្រមសេវាសាធារណៈតាមប្រព័ន្ធអនឡាញ អភិវឌ្ឍបំណិនឌីជីថល​ពី​មួយជំហានទៅមួយជំហាននិងបង្កើនគុណភាព​បម្រើប្រជាជនទៀតផង។

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

រយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧៖ ការផ្លាស់ប្តូរគោលនយោបាយទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

បន្ទាប់ពីរយៈពេល ១៨ ខែនៃការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាជាតិ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតគឺការកែលម្អបន្តិចម្តងៗ និងទូលំទូលាយនៃក្របខ័ណ្ឌស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

ផ្តើមអាជីពពីការសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ

មិនត្រឹមតែរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិប៉ុននោះទេ នារីៗ ជាច្រើននៅតំបន់ជនជាតិភាគតិចនៅខេត្ត ដាក់ឡាក់ ក្លៀវក្លាផ្តើមអាជីពពីតម្លៃក្នុងស្រុកទៀតផង។ គំរូសេដ្ឋកិច្ចដោយនារីធ្វើជាម្ចាស់កំពុងបើកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍការងាររកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលនិងសាយភាយអត្តសញ្ញាណវប្បធម៌។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមពិធីបើកមហោស្រពភាពយន្តអាស៊ី ដាណាំង

នៅល្ងាចថ្ងៃទី ២៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Ariyana ដាណាំង គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង សហការជាមួយសមាគមផ្សព្វផ្សាយភាពយន្តវៀតណាម (VFDA) បើកសម្ពោធមហោស្រពភាពយន្តអាស៊ីដាណាំងលើកទី ៤ (DANAFF IV) ចាប់ផ្តើមពិធីមហោស្រពភាពយន្តអន្តរជាតិរយៈពេលមួយសប្តាហ៍ ដោយមានការចូលរួមពីអ្នកផលិតភាពយន្ត សិល្បករ និងអ្នកជំនាញភាពយន្តជាច្រើនមកពីប្រទេសវៀតណាម និងបរទេស៕

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

គំរូប្អូនៗ សិស្សសាលាជនជាតិភាគតិចជម្នះការលំបាក រៀនសូត្រពូកែ

ថ្ងៃទី ២៦ ខែ មិថុនា នៅខេត្ត ថាយង្វៀន មន្ទីរជនជាតិនិងសាសនាសហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ថាយង្វៀន រៀបចំអង្គប្រជុំលើកសរសើរ ជូនរង្វាន់ប្អូនៗ សិស្សសាលាដែលជាបងប្អូនជនជាតិ​ភាគតិចចំនួន ២៣០ រូបដែលរៀន​ពូកែក្នុងឆ្នាំ​សិក្សា ២០២៥ - ២០២៦។ នេះគឺជាវង់ភ័ក្រ្តគំរូៗ តួយ៉ាងតំណាងឱ្យសិស្សសាលាជនជាតិ​ភាគតិចជាង ៨៥ ពាន់រូបក្នុង​ភូមិសាស្រ្តខេត្ត រួមចំណែកសាយភាយស្មារតីស្រលាញ់ការសិក្សា ឆន្ទៈតស៊ូនិងបំណងប្រាថ្នាឈោងឈានឡើង។

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

ទីពំនឹងសុខភាពសម្រាប់បងប្អូនបណ្តាជនជាតិនៅខេត្ត កាវបាំង

អនុវត្តសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយ ផ្នែកសុខាភិបាលខេត្ត កាវបាំង បានជំរុញការងារថែទាំសុខភាពប្រជាជនយ៉ាងខ្លាំងក្លាឆ្លងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនផ្តើមចេញពីមូលដ្ឋាន។

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣៖ ការប្រតិស្ថានឡើងតួនាទីសមាជិកសម្ពន្ធយុវជនក្នុងយុគសម័យថ្មី

​ផ្អែក​លើ​សមិទ្ធផល​លេចធ្លោ​នៃ​អាណត្តិកាល ២០២២-២០២៦ មហាសន្និបាតសមាជិកសម្ពន្ធយុវជនលើកទី១៣ បាន​កំណត់​ភារកិច្ច​សំខាន់ៗ ​មាន​គោលបំណង​អភិវឌ្ឍ​យុវជន​ជំនាន់​ក្រោយ​មាន​ភាព​ក្លាហាន ច្នៃប្រឌិត មាន​ជំនាញ​បច្ចេកវិទ្យា និង​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅព្រំដែន

នៅថ្ងៃទី ២៣ ខែ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ រៀបចំកម្មវិធី "ទីបង្អែករបស់​ភូមិនិគម" ឆ្នាំ ២០២៦ សំដៅលើកតម្កើងនិងថ្លែងការដឹងគុណចំពោះប្រធានភូមិ អ្នកមានប្រជាប្រិយភាពគំរូនៅតំបន់ព្រំដែនខេត្ត។ សកម្មភាពនេះបង្ហាញពីការទទួលស្គាល់ចំពោះបុគ្គលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធ្លុង​មហាសាមគ្គីប្រជាជាតិទាំងមូល អភិវឌ្ឍសេដ្ឋកិច្ច - សង្គម ថែរក្សាអត្តសញ្ញាណវប្បធម៌និងការពារ​អធិបតេយ្យភាព​ព្រំដែនជាតិ។

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។